ស្វែងយល់ពីបាតុភូតដ៏អស្ចារ្យនៅខ្សែអេក្វាទ័រដែលឆ្លងកាត់ឥណ្ឌូណេស៊ី
(VOVWORLD) - ខ្សែអេក្វាទ័រ ដែលឆ្លងកាត់ដែនដី និងដែនទឹករបស់ប្រទេសចំនួន ១៤ ។ ទោះយ៉ាងណា មានត្រឹមតែទីក្រុងមួយគត់ ដែលមានទីតាំងស្ថិតនៅចន្លោះ អឌ្ឍគោលខាងជើង និងអឌ្ឍគោលខាងត្បូង ដោយមាន ខ្សែអេក្វាទ័រឆ្លងកាត់។ នោះគឺ ទីក្រុង Pontianak នៅខេត្ត Kalimantan ភាគខាងលិច របស់ឥណ្ឌូនេស៊ី។
ខ្សែអេក្វាទ័រដែលឆ្លងកាត់ឥណ្ឌូណេស៊ី |
វិមានអេក្វាទ័រស្ថិតនៅលើវិថី Khatulistiwa (មានន័យថាអេក្វាទ័រ) មានចម្ងាយ ៣ គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុង Pontianak ភាគខាងជើង។ ត្រលប់ទៅប្រវត្តិសាស្រ្តកាលពី ៩២ ឆ្នាំមុន ពោលគឺកាលពីសម័យអាណានិគមហូឡង់ មានក្រុមអ្នករុករក និងស្ថាបត្យករជនជាតិហូឡង់បានសាងសង់ វិមាននេះ ដែលមានសសរធ្វើពីឈើ ផ្ចឹកចំនួន ៤ ក្នុងនោះមានសសរចំនួន ២ មានកម្ពស់ខ្ពស់ជាង ដែលតំណាងឲ្យព្រះអាទិត្យរះ ហើយសសរចំនួន ២ ទៀត ដែលមានកម្ពស់ទាបជាង គឺតំណាងឲ្យព្រះអាទិត្យេលេច។ នៅលើកំពូលមានរង្វង់ធំមួយដែលបានឆ្លាក់អក្សរថា "Evenaar" (មានន័យថាអេក្វាទ័រ ជាភាសាហូឡង់) ។ នៅខាងលើរង្វង់មានព្រួញចំនួនពីរដែលចង្អុលបង្ហាញទិសខាងជើង និងខាងត្បូងនៃប៉ូល។ ដល់ឆ្នាំ ១៩៩១ អភិបាលរដ្ឋ Kalimantan ខាងលិចបានធ្វើពិធីសម្ពោធវិមាននេះ ដែលមានរូបរាងប្រហាក់ប្រហែល ប៉ុន្តែមានទំហំធំជាងដើម ៥ ដង។ ទីកន្លេងនេះបានក្លាយទៅជាកោលដៅទេសចរណ៍ដ៏គួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ លោក Ivan អ្នកគ្រប់គ្រងមណ្ឌលកេរ្តិ៍ដំណែលវិមានអេក្វាទ័របានឲ្យដឹងថា៖ “ជារៀងរាល់ខែ មានភ្ញៀវទេសចរពី ៧ ០០០ ដល់ ១០ ០០០ នាក់បានមកទស្សនាវិមានអេក្វាទ័រនេះ។ ជាពិសេស ជារៀបរាល់ឆ្នាំ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមិនា និងចាប់ពីថ្ងទី ២១ ដល់ថ្ងៃទី ២៣ ខែកញ្ញា បានប្រព្រឹត្តិទៅព្រឹត្តិការណ៍សង្កេតបាតុភូតធម្មជាតិដ៏អស្ចារ្យ។ ក្នុងពេលនេះ កាំរស្មីព្រះអាទិត្យបានបញ្ចាំងពន្លឺកាត់កែងនឹងផ្ទៃផែនដី ពោលគឺព្រះអាទិត្យបានស្ថិតនៅខាងលើអេក្វាទ័រ។ នៅពេលបាតុភូតធម្មជាតិនេះបានកើតឡើង ស្រមោលនៃវិមាននឹង "រលាយបាត់" ក្នុងរយៈពេលប៉ុន្មានវិនាទី ទោះបីមានពន្លឺព្រះអាទិត្យភ្លឺចាំងក៏ដោយ។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរនឹងទទួលបានបទពិសោធន៍ ដោយ មើលឃើញស្រមោលរបស់ខ្លួនបានបាត់ទៅក្នុងគ្រានេះ” ។
លោក Ivan ក៏បានឲ្យដឹងថែមទៀតថា៖ នាខែមិនាជារៀងរាល់ឆ្នាំ អាជ្ញាធរទីក្រុងតែងតែរៀបចំមហោស្រពអេក្វាទ័រ ដោយមានសកម្មភាពវប្បធម៌ និងល្បែងប្រជាប្រិយដូចជា៖ បង្វិលនាឡិកាទឹក និងប្រកួតដាក់ស៊ុតមាំជាដើម។ តាមរយៈសកម្មភាពទាំងនេះ ភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍អំពីទំនាញផែនដីផងដែរ។ លោក Syaifullah Ansory ភ្ញៀវទេសចរម្នាក់ មានអារម្មណ៍មោទនភាពណាស់ ខណៈដែល Pontianakគឺជាទីក្រុងតែមួយគត់នៅលើពិភពលោក ដែលមានខ្សែអេក្វាទ័រឆ្លងកាត់ ហើយភ្ញៀវទេសចរអាចឆ្លងកាត់បទពិសោធន៍ដ៏ពិសេសនៅខ្សែអេក្វាទ័រនេះតែប៉ុណ្ណោះ។ លោកបានសំណេះសំណាលថា៖ “ ពិតជាអស្ចារ៍ណាស់ ខណៈដែលយើងអាចដាក់បញ្ឈរស៊ុត នៅលើផ្ទៃដីយ៉ាងយូរ។ នៅ រយៈទទឹង ០ ដឺក្រនេះ កម្លាំងទំនាញនៅជុំវិញវិមានគឺធំណាស់ ដែលធ្វើឲ្យស៊ុតឈរបាន ដោយមិនចាំបាច់កាន់ឡើយ។ លើសពីនេះទៅទៀត យើងនឹងមានអារម្មណ៍រំភើបចិត្ត ពិសិដ្ឋ និងមោទនភាព ខណៈដែលបានឈរនៅកណ្ដាលអឌ្ឍគោលទាំងពីរនៃផែនដីផងដែរ”។
វិមានអេក្វាទ័រស្ថិតនៅក្នុងបន្ទប់ឆកោន ដែលមានដំបូល។ នៅជំរុញវិមាននេះ ត្រូវបានតាំងបង្ហាញរូបថតប្រវត្តិសាស្ត្រនៃខ្សែអេក្វាទ័រចាប់ពីឆ្នាំ ១៩២៨ មក និងរូបថតអំពីដំណើរទស្សនកិច្ចរបស់ឥស្សរជនសំខាន់ៗ ហើយថែមទាំងមានការពន្យល់អំពីចំណេះដឹងផ្នែកតារាសាស្ត្រ។ បរិវេណវិមានអនុស្សាវរីយ៍អេក្វាទ័រ ស្ថិតនៅក្នុងតំបន់ទេសចរណ៍ចម្រុះ ដែលបែរមុខទៅទន្លេ Kapus ដ៏ គួរអោយទាក់ទាញ។ នៅក្នុងវិមានមាននេះ មានបន្តប់មើលតារា មណ្ឌលលេងកំសាន្ត មណ្ឌលលក់វត្ថុអនុស្សាវរីយ៍ និងភោជនីយដ្ឋាន។ ក្រោយពេលទស្សនាបរិវេណវិមានមក ភ្ញៀវទេសចរណ៍ទទួលបានវិញ្ញាបនបត្រឆ្លងកាត់ខ្សែអេក្វាទ័រ។ នាបច្ចុប្បន្ននេះ មណ្ឌលវិមានអេក្វាទ័រនៅខេត្ត Kalimantan ខាងលិចរបស់ឥណ្ឌូនេស៊ីគឺជាបេតិកភណ្ឌវប្បធម៌ជាតិដែលត្រូវការពារផងដែរ៕