ស្វែងយល់អំពីអាស៊ីអាគ្នេយ៍តាមរយះបុណ្យព្រះច័ន្ទពេញបរមី

(VOV World)_សកម្មភាពមួយក្នុងចំណោមសកម្មភាពទាក់ទាញការ​ចូលរួមរបស់
កុមារ  និងប្រជាជាននៅរដ្ឋធានីជាច្រើនកុះករ ក្នុងឱកាសបុណ្យព្រះច័ន្ទពេញបរមី ឆ្នាំ២០១៣ នោះគឺកម្មវិធី÷ ស្វែងយល់អំពីអាស៊ីអាគ្នេយ៍តាមរយះបុណ្យព្រះច័ន្ទពេញ
បរមី។ កម្មវិធីនេះរួមមានបណ្ដាសកម្មភាពសម្ដែងម៉ូតសំលៀកបំពាក់ប្រពៃណី  ឧទ្ទេស នាមអំពីបណ្ដាការលេងកំសាន្តប្រពៃណី និងម្ហូបអាហារនៃប្រទេសនានាក្នុងតំបន់ ដោយ
សារមន្ទីជនជាតិវិទ្យាវៀតណាម រួមសហការជាមួយស្ថានទូតនៃបណ្ដាប្រទេសអាស៊ាន
នៅទីក្រុងហាណូយ និងសម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពទីក្រុងហាណូយ រៀបចំ
ឡើង។​

ស្វែងយល់អំពីអាស៊ីអាគ្នេយ៍តាមរយះបុណ្យព្រះច័ន្ទពេញបរមី - ảnh 1
កម្មវិធី÷ ស្វែងយល់អំពីអាស៊ីអាគ្នេយ៍តាមរយះបុណ្យព្រះច័ន្ទ ពេញបរមី(TTXVN)

          កម្មវិធី÷ ស្វែងយល់អំពីអាស៊ីអាគ្នេយ៍តាមរយះ​បុណ្យព្រះច័ន្ទពេញបរមី ត្រូវបាន ចាប់ផ្តើមដោយ កម្មវិធីសម្ដែងម៉ូតសំលៀកបំពាក់ប្រពៃណីសំរាប់បរុសនិងនារី  នៅតំបន់
នានា របស់វៀតណាម ឡាវ កម្ពុជា ហ្វីលីពីន ​មីយ៉ាន់ម៉ា ​ថៃ ​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី …។ល។ ប្រការពិសេសគឺ កម្មវិធីបង្ហាញម៉ូតសំលៀកបំពាក់ទាំងនេះត្រូវបានសម្ដែងដោយបណ្ដា
កុមារវៀតណាមនិងនិស្សិតបរទេសនៃប្រទេសអាស៊ាននានាដែលកំពុងសិក្សានៅវៀត
ណាម។ សំលៀកបំពាក់​មួយឈូតៗមិនគ្រាន់តែបង្ហាញអំពីបច្ចេកទេសកាត់ ដេរប៉ុណ្ណោះ
ទេ  ថែមទាំង ផ្ទុកនូវ​តំលៃ​វប្បធម៌ពីយូរណាស់មកហើយ។ ចុលរួមកម្មវិធីនេះ មិត្ត Palamy
Sisavath និស្សិតឡាវមួយនាក់​ដែល​កំពុងសិក្សានៅ​ក្នុងសាលាសភាបណ្ឌិតកាទូតវៀត
ណាម​បានចែករំលែកថា÷

          “ ថ្ងៃនេះ ខ្ញុំបានឃើញប្អូនៗកុមារបង្ហាញម៉ូតសំលៀកបំពាក់របស់ជនជាតិ​នានា។ សំលៀកបំពាក់ទាំងនេះស្អាតណាស់។ ខ្ញុំសប្បាយរីករាយយ់ាងក្រៃលែង។​តាមរយះ បណ្ដាសកម្មភាពដូច្នេះ នឹងជួយអោយយើងទាំងអស់គ្នាបាន​យល់​បន្ថែមអំពី​វប្បធម៌នៃ បណ្ដាប្រទេសអាស៊ីអាគ្នេយ៍។”

ទន្ទឹមនឹងការបង្ហាញម៉ូតសំលៀកបំពាក់ប្រពៃណីរបស់ប្រទេសអាស៊ាននានានោះ 
មណ្ឌលឧទ្ទេសនាមអំពីល្បែងលេងកំសាន្តក៏ទាក់ទាញមនុស្សជាច្រើនកុះករចូលរួម
ផងដែរ។ ល្បែងលេង​ទាញព្រាត់មិនគ្រាន់តែជាការលេងកំសាន្ត​របស់​ប្រជាជនវៀត
ណាម ប៉ុណ្ណោះទេ ថែមទាំងជាល្បែងលេងកំសាន្តរបស់ជន​ថៃ​ទៀតផង។ ល្បែងលេង
ទាញ ព្រាត់របស់ថៃរួមមាន រង្វង់មូលមួយ (​ អាច​យក​សំបកកង់រថយន្ត) និងខ្សែរត្រូវ
បានចែក ជា៣ផ្នែកស្មើគ្នានៅជុំវិញរង្វង់មូល និង​មនុស្សចំនួន៣ដោយបែរខ្នងទល់គ្នា
ទាញ។ ភាគីណាត្រូវទាញចេញពីរង្វង់មូលនេះគឺត្រូវចាញ់។ ក្មួយ Tien Anh បានអោយ
ដឹងថា÷

          “ ខ្ញុំចូលរួមល្បែងលេងកំសាន្តនេះសប្បាយណាស់។ អ្នកលេងត្រូវមាន​កម្លាំង​
កាយ។ ​ចូលរួមកម្មវិធីនេះ ខ្ញុំបានយល់បន្ថែមអំពីល្បែងលេងកំសាន្តប្រពៃណីរបស់​ថៃ។”

          នៅកន្លែងផ្សេងទៀត ក៏កំពុងប្រព្រឹត្តទៅល្បែងលេងកំសាន្តផ្សេងៗទៀត ​ដូចជា ÷ការស្វែងយល់អំពីទង់ជាតិ ក្រដាស​ប្រាក់ បេតិកភ័ណ្ឌនៃបណ្ដាប្រទេស​អាស៊ីអាគ្នេយ៍
 …។ល។ 

មណ្ឌលម្ហូបអាហារអាស៊ីអាគ្នេយ៍របស់បណ្ដាអ្នកចុងភៅមកពីប្រទេសអាស៊ានផ្សេងៗ 
ជាទីកន្លែងដែលមិនអាចរំលងបានឡើយ។ មានមុខម្ហូប​អាហារដ៏វិសេសវិសាល និងផ្កា  ផ្លែឈើស្រស់របស់ប្រទេសមួយចំនួនក្នុង​តំបន់ក៏បានឧទ្ទេសនាមនិងដាក់លក់បំរើ ទស្សនិកជនផងដែរ។           ទោះបីជា បានប្រព្រឹត្តទៅក្នុងរយះពេល២ថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែកម្មវិធី÷ ស្វែងយល់
អំពីអាស៊ីអាគ្នេយ៍តាមរយះ​បុណ្យព្រះច័ន្ទពេញបរមី​ នេះទទួល​បាន​មនោសញ្ជេតនា ជាច្រើនរបស់ទស្សនិកជន។  មកទីនេះគេបានស្ដាប់ បាន​មើល និងបានលង់ខ្លួនចូល ក្នុងបរិយាកាសវប្បធម៌ពោពេញទៅដោយអត្តសញ្ញាណរបស់អាស៊ានទៀតផង។ កម្មវិធីនេះបានរួមចំណែកបង្កើនការយល់ដឹងរវាងប្រជាជននៃបណ្ដាប្រទេសអាស៊ាន
 ដើម្បីឆ្ពោះទៅគោលដៅកសាងសហគមន៍រួមអាស៊ាន នាឆ្នាំ ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ