សហគមន៍ជនឥស្លាមឥណ្ឌូនេស៊ីនៅទីក្រុងហាណូយអំណរបុណ្យរ៉ាម៉ាដានក្នុងបរិបទជម្ងឺរាតត្បាត
(VOVWORLD) - ខែបុណ្យរ៉ាម៉ាដានគឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យដ៏សំខាន់ បំផុតរបស់ជនឥស្លាមជាង១,៨ពាន់លាននាក់លើទូទាំងពិភពលោក។ ក្នុងឆ្នាំ២០២១ ខែរ៉ាម៉ាដានចាប់ផ្ដើមពីថ្ងៃទី១៣ មេសា ហើយបញ្ចប់នា ថ្ងៃទី១៣ ឧសភា។ ទោះបីជាជម្ងឺរាតត្បាត កូវីដ ១៩ នៅតែកំពុងវិវឌ្ឍន៍យ៉ាងស្មុគ ស្មាញ ហើយត្រូវគោរពយ៉ាងម៉ឺងម៉ាត់តាមវិធានការបង្ការប្រឆាំងជម្ងឺរាតត្បាត តាមការណែនាំរបស់ក្រសួងសុខាភិបាលក៏ដោយ ប៉ុន្តែសហគមន៍ជនឥស្លាមឥណ្ឌូនេស៊ីនៅវៀតណាមនៅតែអំណរបុណ្យរ៉ាម៉ាដានប្រកបដោយក្ដី សប្បាយរីករាយ។
ឥស្លាមសាសនិកឥណ្ឌូនេស៊ីលាងដៃមុនពេលចូលវិហារ Al-Noor។ |
“រ៉ាម៉ាដានជាខែពិសិដ្ឋមួយក្នុងឆ្នាំដើម្បីជនឥស្លាមក្រឡែកមើលខ្លួន ឯងឡើងវិញ។ បន្ទាប់ពីខែបុណ្យនេះ ស្មារតីរបស់យើងខ្ញុំត្រូវបានកែលម្អ យើងខ្ញុំ ហាក់ដូចជាបានរស់រានមានជីវិតឡើងវិញ ដោយមានក្ដីសង្ឃឹមថា ខ្លួននឹងបន្ត មានការប្រព្រឹត្ត សកម្មភាពនិងពាក្យសម្ដីដ៏ល្អប្រសើរក្នុងខែបន្ទាប់ទាំង១១។ ការ ទទួលទានអាហារបួសមិនត្រឹមតែជួយយើងខ្ញុំមានសុខភាពល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងស្ដារឡើងវិញតម្លៃសាសនាយ៉ាងគ្រប់ជ្រុងជ្រោយទៀតផង”។
លោក Husni Pratama ជនជាតិឥណ្ឌូនេស៊ី ជាសាសនិកម្នាក់ដែល តែងតែទៅកាន់វិហារឥស្លាម Al-Noor លើវិថី Hang Luoc ទីក្រុងហាណូយ ដើម្បី បួងសួង នៅថ្ងៃសុក្រជារៀងរាល់សប្ដាហ៍។ ពិធីការទាំងអស់នៅវិហារនេះ សុទ្ធតែធានាតាមបទបញ្ញត្តិស្ដីពីការបង្ការប្រឆាំងនឹងជម្ងឺរាតត្បាត។ លោក Husen Iman អ្នកណែនាំពិធីការនៅវិហារឥស្លាម Al-Noor ឲ្យដឹងថា ក្រោយពីជម្ងឺរាត ត្បាត កូវីដ ១៩ ផ្ទុះឡើង បរិមាណមនុស្សមកទីនេះបានថយចុះជាច្រើនបង្គួរ។ លោកឲ្យដឹងបន្ថែមទៀតថា៖ “មុនពេលកើតមានកូវីដ ១៩ នៅថ្ងៃសុក្រជារៀងរាល់សប្ដាហ៍ច្រើនតែមាន សាសនិកប្រមាណ២០០នាក់មកដល់ទីនេះ ប៉ុន្តែបន្ទាប់ពីការផ្ទុះជម្ងឺរាតត្បាត បរិមាណនេះបានថយចុះជាច្រើន។ វិហារអនុវត្តន៍យ៉ាងម៉ឺងម៉ាត់តាមបទបញ្ញត្តិ របស់ក្រសួងសុខាភិបាល ដែលតម្រូវឲ្យសាសនិកត្រូវពាក់ម៉ាស់ ប្រើប្រាស់ ទឹកលាងដៃកំចាត់មេរោគ ហើយជៀសវាងការប្រមូលផ្ដុំគ្នា។ បន្ទាប់ពីធ្វើពិធី រួចរាល់ ពួកគេនឹងទៅផ្ទះភ្លាម មិនប្រមូលផ្ដុំគ្នាជជែកគ្នាលេងដូចមុនទេ”។
ការធ្វើពិធីបួងសួងក្នុងវិហារឥស្លាម Al-Noor ត្រូវធានាតាមបទបញ្ញត្តិបង្ការប្រឆាំងជម្ងឺរាតត្បាត។ |
ខុសពីឆ្នាំមុន ស្របពេលដែលជម្ងឺរាតត្បាត កូវីដ ១៩ ទើបនឹងបានផ្ទុះរាល ដាលនៅវៀតណាម ជាពិសេស មានពេលខ្លះៗដែលជម្ងឺរាតត្បាតវិវឌ្ឍន៍យ៉ាង ធ្ងន់ធ្ងរ សហគមន៍ជនឥស្លាមឥណ្ឌូនេស៊ីនៅទីក្រុងហាណូយត្រូវតែធ្វើពិធី បួងសួងនៅផ្ទះ។ ឆ្នាំនេះ ខែបុណ្យរ៉ាម៉ាដានចាប់ផ្ដើមនៅពេលដែលជម្ងឺ កូវីដ ១៩ ត្រូវបានគ្រប់គ្រងមួយចំណែក ហេតុដូច្នេះ សហគមន៍ជនឥស្លាមឥណ្ឌូ នេស៊ីនៅហាណូយ អាចទៅកាន់វិហារ Al-Noor ដើម្បីបួងសួង ព្រមទាំងអាច ចូលរួមពិធីស្រាយបួសនៅវិហារនៅពេលយប់ថ្ងៃសុក្រ ឬក៏នៅស្ថានទូតឥណ្ឌូ នេស៊ីនៅពេលយប់ថ្ងៃសៅរិ៍ជារៀងរាល់សប្ដាហ៍ផងដែរ។ ក្រៅពីនោះ ពួកគេ អាចទៅលេងផ្ទះមិត្តភក្តិ ញាតិសន្ដានដើម្បីទទួលទានអាហារស្រាយបួសក្នុង បរិយាកាសកក់ក្ដៅ ប៉ុន្តែមិនភ្លេចបទបញ្ញត្តិស្ដីពីការបង្ការទប់ស្កាត់រោគរាត ត្បាត។
“នៅឆ្នាំទៅមិញ យើងខ្ញុំមិនមានសកម្មភាពប្រមូលផ្ដុំគ្នាអំណរបុណ្យ រ៉ាម៉ាដានឡើយ ដោយសារបុណ្យរ៉ាម៉ាដានប្រព្រឹត្តទៅស្របពេលដែលជម្ងឺ រាតត្បាតកំពុងផ្ទុះរាលដាលយ៉ាងខ្លាំង។ ប៉ុន្តែ ឆ្នាំនេះ នាយប់ថ្ងៃសៅរិ៍ជារៀងរាល់ សប្ដាហ៍ ស្ថានទូតឥណ្ឌូនេស៊ីអាចរៀបចំពិធីស្រាយបួស។កុមារអាចរៀនអានគម្ពី ធម៌ កូរ៉ាន បន្ទាប់នោះ យើងគ្រប់គ្នានឹងចូលរួមពិធីស្រាយបួស ពិធីបួងសួង Tarawih។ ពិតជាអស្ចារ្យណាស់”។
“ចំពោះជនឥស្លាមឥណ្ឌូនេស៊ីនៅហាណូយ យើងខ្ញុំតែងតែធ្វើពិធី បួងសួង Tarawih នៅឯស្ថានទូតឥណ្ឌូនេស៊ីនៅយប់ថ្ងៃទីសៅរិ៍ជារៀងរាល់ សប្ដាហ៍ ប៉ុន្តែ ត្រូវរក្សាគម្លាតសុវត្ថិភាព។ ប៉ុន្តែថ្មីៗនេះ ជម្ងឺ កូវីដ ១៩ មានសញ្ញា ផ្ទុះរាលដាលឡើងវិញ ហេតុដូច្នេះ យើងខ្ញុំនឹងបួងសួងនៅផ្ទះនាយប់ថ្ងៃសុក្រជា ប្រចាំសប្ដាហ៍ ហើយយើងខ្ញុំនឹងអំណរបុណ្យ Idul Fitri ដោយទ្រង់ទ្រាយដ៏សមស្រប នឹងស្ថានភាពជម្ងឺរាតត្បាតផងដែរ”
បញ្ចប់ខែបុណ្យរ៉ាម៉ាដាន ប្រជាជនឥស្លាមឥណ្ឌូនេស៊ីនឹងទទួលអំណរ បុណ្យ Idul Fitri (ឬបានហៅថា បុណ្យ Lebaran) ក៏ជាពិធីបុណ្យដ៏សំខាន់បំផុត ក្នុងឆ្នាំរបស់ប្រជាជនឥស្លាមឥណ្ឌូនេស៊ីផងដែរ។ ដោយសារការវិវឌ្ឍន៍យ៉ាងស្មុគ ស្មាញនៃជម្ងឺរាតត្បាតក្នុងប៉ុន្មានថ្ងៃចុងខែរ៉ាម៉ាដាន ចូច្នេះបានជាតាមសារាចរណ៍របស់ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម វិហារ Al-Noor នឹងមិនអាចរៀបចំបុណ្យ Idul Fitri ដូចឆ្នាំមុនៗបានឡើយ។ ទោះជាយ៉ាងនេះក៏ដោយ ប៉ុន្តែ សហគមន៍ ជនឥស្លាមឥណ្ឌូនេស៊ីនៅវៀតណាមនឹងអនុវត្តន៍សកម្មភាពសាសនាតាមវិធី ដោយឡែករបស់ខ្លួន ដើម្បីធានាសុវត្ថិភាពផង ព្រមទាំងរួមគ្នាបួងសួងសុំឲ្យ ជម្ងឺរាតត្បាតនឹងបញ្ចប់យ៉ាងឆាប់ៗផង៕