អញ្ជើញទៅកំសាន្ត វត្ត Phoukhaukhoai - វត្តមួយដ៏គួរឲ្យចាប់ អារម្មណ៍ នៅចំកណ្តាល ព្រៃនៅប្រទេសឡាវ
(VOVWORLD) - ប្រទេសឡាវមិនត្រឹមតែត្រូវបានគេស្គាល់ថាជាប្រទេសដែលមានសុខ សន្តិភាពជាមួយនឹងមនុស្សរួសរាយរាក់ទាក់ប៉ុណ្ណោះទេ ថែមទាំងត្រូវបាន គេស្គាល់ដល់ ថាជាប្រទេសមួយដែលមានប្រព័ន្ធវត្តអារាម ជាច្រើនសន្ធឹក សន្ធាប់នៅពាសពេញប្រទេសនេះទៀតផង។
រូបសំណាក ព្រះពុទ្ធសក្យមុនី (Shakyamuni) ចូលនិព្វាន |
មានចម្ងាយជាង ៤០ គីឡូ ម៉ែត្រពីរដ្ឋធានីវៀងច័ន្ទទៅប៉ែកខាងជើង វត្ត Phoukhaukhoai នៅលើជួរភ្នំ Khaukhoai ខេត្តវៀងច័ន្ទ គឺជាវត្តមួយក្នុងចំណោមវត្តអារាម ដ៏ពិសិដ្ឋនៅ ប្រទេសឡាវ។ នៅទីនេះ មិនត្រឹមតែមានភាពល្បីល្បាញដោយមាន ប្រាង្គ មានរាងការ៉េចំនួន ៥ ដែលសាងសង់តាមសិល្បៈស្ថាបត្យកម្មឥណ្ឌាប៉ុណ្ណោះ ទេ ប៉ុន្តែ នេះក៏ជាកន្លែងសម្រាប់ការបួសរៀននិងអនុវត្តធម៌វិន័យព្រះពុទ្ធសាស នារបស់ព្រះសង្ឃនិងពុទ្ធបរិស័ទឡាវ និងថៃទៀតផង។
មានទីតាំងស្ថិតនៅជើងភ្នំ KhauKhoai ដ៏វិសេសវិសាលណាស់ (មានន័យថា "ភ្នំរាងដូចស្នែងក្របី") និងនៅបណ្តាតំបន់ព្រៃទំហំ ២០ ហិកតា មុននេះ វត្ត Phoukhaukhoai នៅភូមិ Nanokhum ស្រុក Thoulakhom ខេត្តវៀងច័ន្ទ ប្រទេសឡាវ មិនសូវមានមនុស្សស្គាល់ដល់ឡើយ។ ដោយមានចម្ងាយជាង ៩ គីឡូម៉ែត្រមពីផ្លូវជាតិ មានផ្លាក១ គូររូបសំណាក ព្រះពុទ្ធសក្យមុនី (Shakyamuni) ចូលនិព្វាន ដើម្បីនែណាំផ្លូវឲ្យភ្ញៀវទេសចរទៅកាន់វត្ត ហើយ បើធ្វើដំណើរប្រមាណ ៥ គីឡូម៉ែត្រទៀតតាម ផ្លូវដីក្រហមទើបមកដល់ខ្លោង ទ្វារវត្តនេះ ដែលមាន ដំបូលត្រូវបានសាងសង់ជារាងការ៉េ។ កាន់តែខិតជិតមក ដល់ រូបចម្លាក់ទាំងនេះក៏កាន់តែលេចឡើងយ៉ាងជ្រងោរ ជាមួយនឹងរូបរាងនិង កាយវិការផ្សេងៗគ្នា លាយលំគ្នាជាមួយដើមឈើ ហាក់ដូចជាកំពុងសម្រប ខ្លួនជាមួយធម្មជាតិផងដែរ។ លើសពីនេះទៀតវត្តនេះតែងតែទាក់ទាញ ពុទ្ធបរិស័ទនិងភ្ញៀវទេសចរយ៉ាងច្រើនកុះករទាំងជិតទាំងឆ្ងាយមកចូលរួមពិធីថ្វាយព្រះពុទ្ធ និងទស្សនាទេសភាពនៅវត្តដ៏ពិសិដ្ឋ នេះ ជាពិសេសបន្ទាប់ ពីរដ្ឋាភិបាលឡាវបន្ធូរបន្ថយបទប្បញ្ញត្តិស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោក Bounsuon Sichiengphim ភ្ញៀវទេសច រមកពី ទីក្រុងវៀង ចន្ទន៍បានចែករំលែកអំពីដំណើរលេងកំសាន្តរបស់លោកថា៖
«ខ្ញុំបាននាំសមាជិកគ្រួសារទាំងអស់របស់ខ្ញុំមកលេងកំសាន្តនៅ ទីនេះ ដើម្បីបន់ស្រន់ព្រះពុទ្ធ សូមទទួលបាននូវលាភសំណាងនិងសុខសន្តិភាព ជាពិសេសក្រោយពីរយៈពេលដំណាក់កាលជំងឺកូវីដ-១៩នាពេលកន្លងមក។ សមាជិកគ្រួសារខ្ញុំមានអារម្មណ៍តភ្ជាប់ជាមួយកន្លែងនេះ ហេតុដូច្នេះ ខ្ញុំក៏បានរៀបចំផែនការដើម្បីមកទស្សនាវត្តនេះសារជាឡើងវិញម្តងទៀត ដោយវិបត្ដិជំងឺរាតត្បាតកូវីដ-១៩ ហើយថ្ងៃនេះមានឱកាស គឺយើងខ្ញុំត្រូវតែអនុវត្តភ្លាមៗតែម្តង»។
វត្ត Phoukhaukhoai លាតសន្ធឹងតាមជើងភ្នំ ដោយមានសំណង់ជាច្រើន ដូចជា៖ កន្លែងសមាធិ ល្បាក់ជ្រោះ កន្លែងជួបជុំគ្នា និងសួនផ្កាជាដើម |
វត្ត Phoukhaukhoai លាតសន្ធឹងតាមជើងភ្នំ ដោយមានសំណង់ជាច្រើន ដូចជា៖ កន្លែងសមាធិ ល្បាក់ជ្រោះ កន្លែងជួបជុំគ្នា និងសួនផ្កាជាដើម។ ជាមួយ នឹងពណ៌បៃតងដ៏ធំល្វឹងល្វើយនៃព្រៃភ្នំ រួមជាមួយល្បាក់ទឹក ហូរមិន ដាច់នៅទល់មុខវត្ត ធ្វើឲ្យវត្តនេះមានភាពទាក់ទាញដ៏ចំឡែក សម្រាប់ អ្នកធ្វើ ដំណើរ។ អ្នកស្រី KongDuonSoua Xayyavong នៅក្នុងភូមិ Kren ខេត្តវៀងច័ន្ទបានចែករំលែកថា៖«នេះជាលើកទី ៤ ដែលខ្ញុំបានមកទស្សនាទេសភាពវត្ត ហើយលើកនេះ ខ្ញុំនាំសមាជិកគ្រួសារទាំងអស់មកគយគន់ទេសភាពនិងសែនថ្វាយព្រះពុទ្ធ ក្រោយរយៈពេលធ្វើចត្តាឡីស័កជំងឺកូវីដ-១៩។ ចាប់តាំងពីរដ្ឋាភិបាល អនុញ្ញាតឱ្យប្រជាជនធ្វើដំណើរទេសចរណ៍ នោះភ្ញៀវទេសចរមានអារម្មណ៍ចង់ វិលត្រឡប់មកទីនេះដើម្បីទទួលបាននូវសុខសន្តិភាពនិងសុភមង្គលជាងមុនទៀតផង»។
វត្ត Phoukhaukhoai ត្រូវបានគេស្គាល់ដល់កាន់តែច្រើនដោយសារភាពពិសិដ្ឋ និងជាកន្លែងធ្វើពិធីបន់ស្រន់ព្រះពុទ្ធសាសនា |
ក្រៅពីនេះវត្តក៏មានសួនច្បារដែលសាងសង់រូបសំណាកគំរូដើម្បីបង្ហាញពី ការធ្វើខុសរបស់មនុស្សដែលនឹងទទួលបាបកម្មសមស្របហើយអត្ថន័យនៃរូបសំណាកទាំងនេះគឺដើម្បីផ្តល់ដំបូន្មានដល់មនុស្សឱ្យគួរតែធ្វើអ្វីដ៏ត្រឹមត្រូវផងដែរ។សព្វថ្ងៃនេះវត្ត Phoukhaukhoai ត្រូវបានគេស្គាល់ដល់កាន់តែ ច្រើន ដោយសារភាពពិសិដ្ឋ និងជាកន្លែងធ្វើពិធីបន់ស្រន់ព្រះពុទ្ធ សាសនា ក៏ដូចជាភាពស្រស់ស្អាតនៃសំណងតាមបែបស្ថាប្យកម្មសាសនា និងមានទេសភាពធម្មជាតិដ៏គួរឱ្យចាប់អារម្មណ៍នៅទីនេះផងដែរ។ ព្រះសង្ឃ Bounyuern Vóngengduoen ព្រះចៅអធិការវត្ត Phoukhaukhoai ព្រះពុទ្ធដិកាថា៖
«វត្តនេះមានប្រវត្តិជាយូរលង់ណាស់មកហើយ ហើយក៏ត្រូវបាន សាងសង់ឡើងតាមស្នាមបាតជើងព្រះពុទ្ធនៅពេលដែលព្រះអង្គផ្សព្វផ្សាយព្រះធម៌។ ហេតុដូច្នេះហើយបានជាសាកលវិទ្យាល័យព្រះពុទ្ធសាសនាឡាវ ក៏ដូចជាសាកលវិទ្យាល័យពុទ្ធសាសនាថៃបានជ្រើសរើសទីកន្លែងនេះដើម្បី បង្រៀនព្រះសង្ឃមុនពេលបញ្ចប់ការសិក្សា។ មិនត្រឹមតែប៉ុណ្ណោះទេ កន្លែង សមាធិនៅក្នុងវត្តក៏ជាកន្លែងដែលដូនជីឡាវនិងថៃមកបួសរៀននិងអនុ វត្តព្រះ វិន័យធម៌ផងដែរ»។
ជារៀងរាល់ឆ្នាំ វត្តនេះបានទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិរាប់ពាន់ នាក់ឱ្យមកទស្សនានិងសែនព្រះពុទ្ធ ជាពិសេសក្នុងឱកាសពិធីបុណ្យសំខាន់ នៅវត្តក្នុងខែកុម្ភៈ។ នាបច្ចុប្បន្នវត្តនេះ កំពុងតែបន្តបញ្ចប់ការសាងសង់ សំណង់ជាច្រើនផ្សេងៗទៀតដើម្បី ប្រែក្លាយកន្លែងនេះឱ្យទៅជាកន្លែង ធ្វើដំណើរធម្មយាត្រារបស់ព្រះពុទ្ធបរិស័ទនិងភ្ញៀវទេសចរអន្តរជាតិនៅពេលដែលធ្វើដំណើរទេសចរណ៍មកកាន់ទឹកដីប្រទេសឡាវម្តងៗផងដែរ៕