អ្នកជំនាញនៃវិទ្យុសម្លេងវៀតណាមជានិច្ចកាលស្ថិតក្នុងក្រអៅបេះដូងរបស់មិត្តភក្តិកម្ពុជា

(VOVWORLD) - ក្នុងបរិយាកាសសប្បាយរីករាយរំលឹកខួបលើកទី ៧៥ នៃទិវាបង្កើតវិទ្យុសម្លេងវៀតណាម  (៧ កញ្ញា ១៩៤៥- ៧ កញ្ញា ២០២០) អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅកម្ពុជាបានជួបសំណេះសំណាលជាមួយក្រុមកម្មាភិបាលនៃវិទ្យុជាតិកម្ពុជា ដើម្បីកត់ត្រារឿងរ៉ាវរបស់កម្មាភិបាលទាំងនេះក្នុងអំឡុងពេលធ្វើការយ៉ាងជិតស្និទ្ធិជាមួយជួរអ្នកនិពន្ធ អ្នកបច្ចេកទេសនៃវិទ្យុសម្លេងវៀតណាម ដែលបានមកជួយឧបត្ថម្ភ តាំងពីគ្រាដំបូង ដែលកម្ពុជាទើបរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ សូមអញ្ជើញប្រិយមិត្តរួមដំណើរជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ដើម្បីជួបសំណេះសំណាលជាមួយមិត្តិភក្តិកម្ពុជាផងណា។
អ្នកជំនាញនៃវិទ្យុសម្លេងវៀតណាមជានិច្ចកាលស្ថិតក្នុងក្រអៅបេះដូងរបស់មិត្តភក្តិកម្ពុជា - ảnh 1 ទិដ្ឋភាពនៃជំនួបសំណេះសំណាល

ទោះជាយើងខ្ញុំមកដល់ ១០ នាទី មុនពេលណាត់ជួបក៏ដោយ ប៉ុន្តែយើងខ្ញុំមានការភ្ញាក់ផ្អើលបន្តិចនៅពេលដែលរដ្ឋលេខាធិការ និងជាអតីតអគ្គនាយក លោក ទួលសារ៉ាត់ និងកម្មាភិបាលនៃវិទ្យុជាតិកម្ពុជាកំពុងទន្ទឹងរង់ចាំយើងខ្ញុំនៅខាងមុខវិទ្យុជាតិកម្ពុជា។ យើងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីយរាយណាស់ ដោយសារខានជួបគ្នាយូរហើយ។ លើសពីនេះទៅទៀត យើងខ្ញុំពិតជារំភើបចិត្តណាស់ ដោយសារឃើញ រូបភាពនិងវត្ថុរាប់មិនអស់ដែលទាក់ទងនឹង VOVដែលត្រូវបានកម្មាភិបាលវិទ្យុជាតិកម្ពុជាថែរកក្សា និងតាំងបង្ហាញយ៉ាងយកចិត្តទុកដាក់។ នៅក្នុងពិធីជួបសំណេះសំណាល លោកតាន់យ៉ាន រដ្ឋលេខាធិការក្រសួង ព័ត៌មានកម្ពុជាបានចែករំលែកថា៖

 
អ្នកជំនាញនៃវិទ្យុសម្លេងវៀតណាមជានិច្ចកាលស្ថិតក្នុងក្រអៅបេះដូងរបស់មិត្តភក្តិកម្ពុជា - ảnh 2លោកតាន់យ៉ានរដ្ឋលេខាធិការក្រសួង ព័ត៌មានកម្ពុជា 

ក្នុងនាមជាមនុស្សម្នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធិជាមួយវិទ្យុជាតិកម្ពុជាតាំងពីរគ្រាបង្កើតដំបូងនោះ លោកតាន់យ៉ាន រដ្ឋលេខាធិការបានឲ្យដឹងថា ក្រោយពេលជួយប្រជាជនកម្ពុជាផ្ដួលរលំរបបប៉ុលពតមក រដ្ឋាភិបាលវៀតណាមបានបញ្ជូនអ្នកជំនាញដើម្បីជួយប្រទេសកម្ពុជាស្ថាបនាប្រទេសជាតិលើគ្រប់វិស័យ ជាពិសេសគឺវិស័យផ្សាយសម្លេង។ រៀបរាប់រឿងរ៉ាវដល់ត្រឹមនេះ លោកតាន់យ៉ានបានងាកមើលដើមឈើនៅខាងក្រៅបង្អួច ហើយជូតទឹកភ្នែក។ លោកបានសំណេះសំណាលទៀតថា មុនពេលថ្ងៃរំដោះប្រទេស  ពួកប៉ុលពតបានសម្លាប់អ្នកបច្ចេកទេសទាំងអស់នៅកម្ពុជា។ វិទ្យុជាតិកម្ពុជាត្រូវរៀបចំការបណ្ដុះបណ្ដាលជួរកម្មាភិបាលពីលេខសូន្យ។ លោកបានសំណេះសំណាលថា៖

 
អ្នកជំនាញនៃវិទ្យុសម្លេងវៀតណាមជានិច្ចកាលស្ថិតក្នុងក្រអៅបេះដូងរបស់មិត្តភក្តិកម្ពុជា - ảnh 3 លោក ប៊ូវ៉ាន់ណារិទ្ធ ពិធីករវិទ្យុ

ចែករំលែកអំពីអនុស្សាវរីយ៍ជាមួយជួរកម្មាភិបាល និងអ្នកបច្ចេកទេសវិទ្យុសម្លេងវៀតណាម ដែលបានមកជួយកម្ពុជានោះ លោក ប៊ូវ៉ាន់ណារិទ្ធ ពិធីករវិទ្យុបានឲ្យដឹងថា៖

 
អ្នកជំនាញនៃវិទ្យុសម្លេងវៀតណាមជានិច្ចកាលស្ថិតក្នុងក្រអៅបេះដូងរបស់មិត្តភក្តិកម្ពុជា - ảnh 4 ទិដ្ឋភាពនៃជំនួបសំណេះសំណាល

នៅពេលរសៀល យើងខ្ញុំបានលា កម្មាភិបាលវិទ្យុជាតិកម្ពុជា ដើម្បីវិលប្រឡប់ទៅវិញ ប៉ុន្តែ យើងខ្ញុំនៅតែមានអារម្មណ៍ស្រណោះស្រណោក ដោយសារមិនមានពេលវេលាច្រើន ដើម្បីស្តាប់រឿងរ៉ាវគួរឱ្យចាប់អារម្មណ៍របស់កម្មាភិបាលកម្ពុជា។ ទោះយ៉ាងណាក៏ដោយ យើងខ្ញុំនៅតែយល់ដឹងអំពីមនោសញ្ចេតនាដ៏ស្មោះត្រង់របស់កម្មាភិបាលកម្ពុជាសម្រាប់ជំនាន់អ្នកជំនាញវៀតណាម និយាយដោយឡែក និងវិទ្យុសម្លេងវៀតណាមនិយាយរួម។ នៅតាមផ្លូវត្រឡប់ទៅវិញ តាមបណ្ដោយមាត់ទន្លេមេគង្គដ៏អស្ចារ្យនោះ សូរសំនៀងនៃបទចម្រៀង “មិត្តអើយ កុំត្រឡប់ទៅវិញណា” ដែលត្រូវបានកម្មាភិបាលវិទ្យុជាតិកម្ពុជាច្រៀងជូនយើងខ្ញុំ គឺនៅតែដិតជាប់ក្នុងអារម្មណ៍របស់យើងខ្ញុំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ