(VOVWORLD) -យុវជនវ័យក្មេងចំនួន ៧២ រូប មកពី ៤០ ប្រទេស ដែលក្នុងនោះមានយុវជនចំនួន ៣ រូបមកពីវៀតណាម ទើបនឹងបានបញ្ចប់ដំណើរស្វែងយល់អំពីវប្បធម៌ឥណ្ឌូនេស៊ីតាមរយៈអាហារូបករណ៍សិល្បៈ និងវប្បធម៌ឥណ្ឌូនេស៊ី (IACS) ឆ្នាំ២០១៩ កាលពីពាក់កណ្ដាលខែសីហាកន្លងទៅ។ តាមរយៈអាហារូបករណ៍នេះ យុវជនវ័យក្មេងមិនត្រឹមតែមានឱកាសស្វែងយល់អំពីវប្បធម៌ប្រពៃណីដ៏សម្បូរបែបរបស់ឥណ្ឌូនេស៊ីប៉ុណ្ណោះទេ ថែមទាំងរួមចំណែករឹតបន្តឹងចំណងមិត្តភាពរវាងបណ្ដាប្រទេសដែលបានចូលរួមអាហារូបករណ៍នេះទៀតផង។
ពីធីសម្ដែងសិល្បៈ ក្រោមចំណងជើងថា Indonesia Chanel 2019 នៅទីក្រុងសមុទ្រ Banyuwangi ប៉ែកខាងកើតកោះ Java នៃប្រទេសឥណ្ឌូនេស៊ី |
ក្នុងក្របខ័ណ្ឌនៃកម្មវិធីអាហារូបករណ៍សិល្បៈ និងវប្បធម៌ឥណ្ឌូនេស៊ីឆ្នាំ២០១៩ ដែលរៀបចំឡើងដោយក្រសួងការបរទេសឥណ្ឌូនេស៊ីបានប្រព្រឹត្តិទៅពីធីសម្ដែងសិល្បៈ ក្រោមចំណងជើងថា Indonesia Chanel 2019 នៅទីក្រុងសមុទ្រ Banyuwangi ប៉ែកខាងកើតកោះ Java នៃប្រទេសឥណ្ឌូនេស៊ី។ កម្មវិធីនេះបានផ្ដោតសំខាន់លើរបាយការណ៍លទ្ធផលរយៈពេល ៣ ខែ ក្នុងការសិក្សារៀនសូត្រសិល្បៈ និងវប្បធម៌របស់យុវជនបរទេស។ ប្អូន Nguyen Tai Loc និស្សិតមួយរូបមកពីវៀតណាមបានសំណេះសំណាលថា៖
“នៅពេលចូលរួមអាហារូបករណ៍នេះ ប្អូនមិនត្រឹមតែទទួលបានចំណេះដឹងអំពីវប្បធម៌ និងសិល្បៈប៉ុណ្ណោះទេ ថែមទាំងសេចក្ដីស្រឡាញ់របស់ខ្លួនចំពោះឥណ្ឌូនេស៊ី និងសេចក្ដីស្រឡាញ់របស់មិត្តភក្តិឥណ្ឌូនេស៊ីចំពោះខ្លួនទៀតផង។ ប្អូនគិតថានេះគឺជាប្រការដ៏សុភមង្គលបំផុតនៅពេលចូលរួម អាហារូបករណ៍នេះ ។ លើសពីនេះទៅទៀត ក្នុងរយៈពេល ៣ ខែកន្លងទៅ ប្អូនបានឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ និងហ្វឺកហាត់ ដើម្បីទទួលបានលទ្ធផលល្អបំផុតផងដែរ“។
ចំណែកឯមិត្ត Sukanya មកពី ប្រ៊ុយណេបានសំណេះសំណាលថា៖
“តាមរយៈអាហារូបករណ៍នេះ ខ្ញុំបានសិក្សារៀនសូត្ររបាំប្រពៃណីរបស់ឥណ្ឌូនេស៊ី ហាត់ច្រៀង ហាត់លេងឧបករណ៍តន្រ្តី និងហាត់និយាយភាសាឥណ្ឌូនេស៊ី។ លើសពីនេះទៅទៀត ខ្ញុំបានរស់នៅមូលដ្ឋាន និងទទួលទានម្ហូបអាហារដ៏ឈ្ងាញ់ពិសារ។ ហេតុដូច្នេះហើយ ខ្ញុំមានអារម្មណ៍ថា ហាក់ដូចជាកំពុងរស់នៅក្នុងគ្រួសារខ្លួនអញ្ចឹង“។
ទន្ទឹមនឹងនេះ យុវជនវ័យក្មែងក៏មានឱកាសចូលរួមសកម្មភាពក្រៅម៉ោង ដើម្បីស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសរាប់ម៉ឺនកោះដ៏ស្រស់បំព្រងផងដែរ។ ម៉្យាងវិញទៀត តាមរយៈវគ្គសិក្សានេះ យុវជនវ័យក្មេងមានឱកាសស្គាល់រាប់អានមិត្តភក្តិមកពីប្រទេសជាច្រើននៅលើពិភពលោក។ ដោយនិយាយភាសាឥណ្ឌូនេស៊ីប៉ៃឡាំ Adi មកពីប្រទេសហ្វីលីពីនបានចែករំលែកថា៖
“អាហារូបករណ៍នេះគឺជាស្ពានតភ្ជាប់វប្បធម៌រវាងបណ្ដាប្រទេស។ ចូលរួមកម្មវិធីនេះ ខ្ញុំបានស្គាល់រាប់អានមិត្តភក្តិថ្មីជាច្រើននាក់ និងស្គាល់វប្បមធ៌ជាច្រើន។ ខ្ញុំពិតជាស្រឡាញ់ប្រទេសឥណ្ឌូនេស៊ីណាស់“។
IACS គឺជាកម្មវិធីការទូតមួយ ដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ២០០៣ មក។ គិតត្រឹមបច្ចុប្បន្ននេះ អាហារូបករណ៍នេះត្រូវបានប្រគល់ជូននិស្សិតចំនួន ៩២០ រូប មកពី ៧៧ ប្រទេស។ ស្ដីពីអត្ថន័យនៃអាហារូបករណ៍នេះ លោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីបានឲ្យដឹងថា៖
“តាមរយៈអាហារូបករណ៍សិល្បៈ និងវប្បធម៌ យើងខ្ញុំសង្ឃឹមថា យុវជនវ័យក្មេងនឹងក្លាយទៅជាឯកអគ្គរដ្ឋទូតវប្បធម៌ឥណ្ឌូនេស៊ី។ ពួកគាត់គឺជាតំណាងនៃការផ្លាស់ប្ដូរថ្មី មេត្តាករុណា និងសន្តិភាព។ ដោយបានឆ្លងកាត់ការសិក្សានៅឥណ្ឌូនេស៊ីរួចមក នៅពេលវិលត្រឡប់មកប្រទេសវិញ ពួកគាត់នឹងរួមចំណែកទៅក្នុងការអភិវឌ្ឍសិល្បៈ។ លើសពីនេះទៅទៀត ប្រទេសឥណ្ឌូនេស៊ីតែងតែស្វាគមន៍មិត្តទាំងអស់គ្នាមកបន្តការសិក្សាផងដែរ“។
ជារៀងរាល់ឆ្នាំ កម្មវិធីសិក្សានេះបានបញ្ជូនយុវជន យុវជនារីទៅកាន់ទីកន្លែងជាច្រើននៅទូទាំងប្រទេសឥណ្ឌូនេស៊ីដោយមានប្រជាជនរួសរាយរាក់ទាក់។ ទីបង្អង់ដំណើរចុងក្រោយរបស់មុវជនវ័យក្មេងចំនួន ៧២ រូប ដែលបានចូលរួម IACS ឆ្នាំ២០១៩ គឺជាទីក្រុងសមុទ្រ Banyuwangi ដ៏ស្រស់បំព្រង និងពោរពេញទៅដោយវប្បធម៌ចម្រុះ បានបន្យល់ទុកនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានក្នុងក្រអៅបេះដូបរបស់យុវជនវ័យក្មេងទាំងនេះផងដែរ៕