ឱកាសវិនិយោគសំរាប់អង្គភាពអាជីវកម្មវៀតណាមនៅទីផ្សារឧសថវេជ្ជសាស្ត្រម៉ីយ៉ាន់ម៉ា
MANH CUONG -  
|
បណ្ឌិត Than Than Sein ប្រធានសមាគមឪសថវេជ្ជសាស្ត្រម៉ីយ៉ាន់ម៉ា (baodautu.vn) |
Vovworld-ពិព៌ណអន្តរជាតិឯកទេសផ្នែកឪសថនិងសម្ភារៈបរិក្ខាសុខាភិបាលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់១២កក្កដាខាងមុខនៅប្រទេសម៉ីយ៉ាន់ម៉ា។ នេះជាឱកាសដើម្បីម៉ីយ៉ាន់ម៉ាឧទ្ទេសនាមអំពីផ្នែកឪសថវេជ្ជសាស្ត្ររបស់ខ្លួន ទន្ទឹមនឹងនោះអញ្ចើញវិនិយោគិនបរទេសមកវិនិយោគនៅប្រទេសនេះ។ នៅ
ខាងក្រៅសិក្ខាសាលាឧទ្ទេសនាមអំពីព្រឹត្តិការណ៍នេះដែលទើបនឹងបានរៀបចំ
នៅទីក្រុងហាណូយ អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមបានសម្ភាស
បណ្ឌិត Than Than Sein ប្រធានសមាគមឪសថវេជ្ជសាស្ត្រម៉ីយ៉ាន់ម៉ាអំពី
សក្ដានុភាពវិនិយោគចូលមកទីផ្សារឪសថនិងសម្ភារៈបរិក្ខាសុខាភិបាលរបស់
ម៉ីយ៉ាន់ម៉ា។ សូមអញ្ចើញលោកអ្នកនាងតាមដានស្ដាប់។
១-សូមលោកស្រីឧទ្ទេសនាមត្រួសៗអំពីផ្នែកឧសថម៉ីយ៉ាន់ម៉ា?
នាបច្ចុប្បន្នម៉ីយ៉ាន់ម៉ាមានរោងចក្រផលិតឪសថចំនួន៣ដែលជាកម្មសិទ្ធិរបស់
រដ្ឋ។ អំពីថ្នាំសង្កូវនោះ មុននេះប្រជាជនម៉ីយ៉ាន់ម៉ាចូលចិត្តប្រើប្រាស់ឪសថដែល
បានផលិតក្នុងប្រទេសដោយសារគុណភាពល្អ។ ប៉ុន្តែនាបច្ចុប្បន្ន ការជួយឧបត្ថម្ភ
របស់រដ្ឋាភិបាលអំពីប្រភពវត្ថុធាតុដើមដើម្បីផលិតថ្នាំមិនឆ្លើយតបបានតាមតម្រូវ
ការ។ ហេតុនេះហើយ យើងខ្ញុំកំពុងអំពាវនាវឲ្យមានការចូលរួមរបស់អង្គភាព
អាជីវកម្មឯកជននៅក្នុងវិស័យនេះ។
២-ដូច្នេះសូមលោកស្រីឲ្យដឹងអំពីការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលម៉ីយ៉ាន់ម៉ាចំពោះ
ផ្នែកឧសថនិងសម្ភារៈបរិក្ខាសុខាភិបាល?
រដ្ឋាភិបាលម៉ីយ៉ាន់ម៉ាខំប្រឹងប្រែងគ្រប់គ្រងអំពីផ្នែកគុណភាពឪសថ។ ប្រការនេះត្រូវបានអនុវត្តដ៏ល្អ។ ប៉ុន្តែនាបច្ចុប្បន្នសកម្មភាពរបស់រោងចក្រផលិតថ្នាំនិងសម្ភារៈបរិក្ខា
សុខាភិបាលមិនទាន់បានល្អនៅឡើយ។ ក្នុងពេលនោះតម្រូវការអំពីឧសថនិងសម្ភារៈ
បរិក្ខាសុខាភិបាលរបស់ម៉ីយ៉ាន់ម៉ាបានកើនឡើងខ្ពស់។ ហេតុនេះហើយ ម៉ីយ៉ាន់ម៉ា
កំពុងនាំចូលថ្នាំសង្កូវរបស់ប្រទេសមួយចំនួនដូចជាឥណ្ឌាថៃ។ ហេតុនេះហើយ នេះនឹងជាឱកាសដើម្បីអង្គភាពអាជីវកម្មវៀតណាមបើកទូលាយទីផ្សារឪសថនៅ
ម៉ីយ៉ាន់ម៉ា។
៣-តាមលោកស្រី បណ្ដាអង្គភាពអាជីវកម្មវៀតណាមនឹងមានភាពងាយស្រួលអ្វីខ្លះ
ក្នុងពេលវិនិយោគនៅម៉ីយ៉ាន់ម៉ា?
នាបច្ចុប្បន្ន ម៉ីយ៉ាន់ម៉កំពុងខំប្រឹងប្រែងត្រៀមរៀបចំឲ្យឆ្នាំ២០១៥ ខណៈដែលសហគមន៍អាស៊ានត្រូវបានចាប់បដិសន្ធិ។ និងវៀតណាមក៏ដូចជាម៉ីយ៉ាន់ម៉ាជា
សមាជិកសហគមន៍។ នេះអាចត្រូវបានចាត់ទុកជាភាពងាយស្រួលមួយចំពោះ
វៀតណាម។ ថែមនេះទៅទៀតតាមខ្ញុំថា បណ្ដាមុខម្ហូបរបស់វៀតណាមមាន
ជីវជាតិណាស់។ ឪសថបុរាណរបស់វៀតណាមក៏មានប្រយោជន៍ចំពោះសុខភាព
ដែរ។ ដោយហេតុនេះវៀតណាមអាចប្រមូលផ្ដុំអភិវឌ្ឍន៍ទីផ្សារសំរាប់ឪសថបំប៉ន
សុខភាពនិងផលិតផលពីធម្មជាតិ។តាមរយៈបណ្ដាកម្មវិធីអប់រំនិងប្រព័ន្ធអប់រំ
របស់ម៉ីយ៉ាន់ម៉ា វៀតណាមអាចផ្សព្វផ្សាយដល់ប្រជាជនម៉ីយ៉ាន់ម៉ារាល់ផល
ប្រយោជន៍របស់ផលិតផលទាំងនេះ។ ខ្ញុំជឿជាក់ថា អង្គភាពអាជីវកម្មវៀតណាម
នឹងទទួលបានជោគជ័យក្នុងពេលវិនិយោគចូលមកទីផ្សារឪសថនិងសំភារៈបរិក្ខា
សុខាភិបាលរបស់ម៉ីយ៉ាន់ម៉ា។
-សូមអរគុណលោកស្រី!
MANH CUONG