ផ្លាស់ប្តូរការយល់ដឹងក្នុងផលិតកម្មកសិកម្ម ដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច
(VOVWORLD) - ឯកសារនៅក្នុងមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមមានខ្លឹមសារជាច្រើនស្តីពីដំណោះស្រាយអភិវឌ្ឍន៍កសិកម្ម កម្មករ និងជនបទ ក្នុងសម័យកាលជំរុញខ្លាំងឧស្សាហូបនីយកម្ម ទំនើបកម្មប្រទេសជាតិ និងសមាហរណកម្មអន្តរជាតិ។
អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទលោក Le Minh Hoan (រូបថត៖ dangcongsan.vn) |
យោងតាមអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទលោក Le Minh Hoan បាន ឲ្យដឹង ថា ក្នុងរយៈពេលខាងមុខវៀតណាមត្រូវអភិវឌ្ឍន៍សេដ្ឋកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចសមូហភាព ជាពិសេស គឺសហករណ៍ ឲ្យស្របតាមដំណើរការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ។ លោក Le Minh Hoan បានអះអាងថា៖ “បញ្ហាដែលយើងត្រូវផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់។ ទីផ្សារនឹងកែសំរួលផលិតកម្ម ទំហំ បទដ្ឋានបច្ចេកទេសឡើងវិញ។ នេះក៏ជាខ្លឹមសារដែលឯកសារនៃមហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្សបានដាក់ចេញ។ នាពេលខាងមុខ យើងគប្បីតភ្ជាប់គ្រួសារមានផលិតកម្មខ្នាតតូចជាមួយគ្នា ដោយបង្កើតខ្សែសង្វាក់សហករណ៍របស់កសិករ ដើម្បីបង្កើតការតភ្ជាប់ទំនាក់ទំនងរវាងកសិករ សហករណ៍ និងសហគ្រាស”។
យោងតាមអនុរដ្ឋមន្រ្តីលោក Le Minh Hoan បានឲ្យដឹងថែមទៀតថា ក្នុងដំណើការផ្លាស់ប្តូរទៅជាកសិកម្មអេកូឡូស៊ីនោះ វៀតណាមនឹងសម្រិតសម្រាំងរាល់បទពិសោធន៍និងគុណតម្លៃ ក្នុងការអភិវឌ្ឍកសិកម្មរបស់បណ្តាប្រទេសដូចជាជ ប៉ុន កូរ៉េខាងត្បូង អ៊ីស្រាអែល និងថៃជាដើម ហើយរូបភាពកសិកម្មរបស់វៀតណាម នាពេលខាងមុខគឺមិនត្រឹមតែជាប្រទេសនាំចេញនូវផលិតផលកសិកម្មស្រស់ៗឈានមុខគេ នៅលើពិភពលោក ប៉ុណ្ណោះទេ ថែមទាំងនាំចេញផលិតផលឧស្សាហកម្មម្ហូបអាហារធ្វើពីកសិផលរបស់ខ្លួនទៀតផង៕