Binh Duong យកចិត្តទុកដាក់លើការលើកកំពស់គុណភាពធនធានមនុស្ស

(VOVWORLD) -  Binh Duong ជាខេត្តមួយមានការអភិវឌ្ឍឧស្សាហកម្ម ដោយគោលបំណង កសាងទីក្រុងឆ្លាតនាពេលអនាគត ហើយ Binh Duong  បានកំណត់ថា ខេត្តមិនត្រឹមតែអភិវឌ្ឍឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែបញ្ហាគុណភាពប្រភពធនធានមនុស្សក៏ត្រូវមានលក្ខណៈសម្រេចកំណត់ផងដែរ។ ហេតុដូច្នេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក  Binh Duong បានខិតខំបណ្តុះបណ្តាលនិងលើកកំពស់គុណភាពប្រភពធនធានមនុស្ស តាមទិសដៅទាំងបរិមាណនិងគុណភាពគ្រប់គ្រាន់ផង។

Binh Duong យកចិត្តទុកដាក់លើការលើកកំពស់គុណភាពធនធានមនុស្ស - ảnh 1នៅមជ្ឈមណ្ឌលគំនិតផ្តួចផ្តើមសហគមន៍ - ជួយឧបត្ថម្ភការចាប់ផ្តើមអាជីវកម្មនៅខេត្ត Binh Duong យុវជនមានឱកាសជួបប្រាស្រ័យជាមួយគ្នាដើម្បីបំពេញចំណង់ចំណូលចិត្តចំពោះការច្នៃប្រឌិត (រូបថត៖ Thiên Lý)

ត្រូវបានបង្កើតឡើងកាលពី ១២ ឆ្នាំមុន សាកលវិទ្យាល័យវៀតណាម - អាល្លឺម៉ង់ដែលមានទីស្នាក់ការនៅទីរួមខេត្ត Ben Tre ជាកន្លែងបណ្តុះបណ្តាលប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ឲ្យអង្គភាពអាជីវកម្មនៅ Binh Duong និងសម្រាប់ទីក្រុងឆ្លាត Binh Duong តែម្តង។ បច្ចុប្បន្ននេះ សាលាបានបណ្តុះបណ្តាលសិស្សប្រមាណ ៣០០០ នាក់ តាមរយៈស្តង់ដារអាល្លឺម៉ង់និងអឺរ៉ុប សម្រាប់បម្រើដំណើរការឧស្សាហូបនីយកម្មនិងទំនើបកម្ម។

បណ្ឌិត Ha Thuc Vien សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យវៀតណាម - អាល្លឺម៉ង់បានអះអាងថា បច្ចេកវិទ្យាអាចត្រូវទិញបានភ្លាមៗ ប៉ុន្តែកម្លាំងពលកម្មត្រូវការពេលវេលាបណ្តុះបណ្តាល។ ដើម្បីលើកកម្ពស់គុណភាពប្រភពធនធានមនុស្ស ចាំបាច់ត្រូវមានដំណោះស្រាយ សមកាលកម្ម ពីអាជ្ញាធរ សាលានិងអង្គភាពអាជីវកម្មផង។ នៅសាកលវិទ្យាល័យ វៀតណាម - អាល្លឺម៉ង់ ក្រៅពីការបណ្តុះបណ្តាលជំនាញមក និស្សិតអាចទទួលបានការសិក្សាភាសាបរទេសពីរ គឺអង់គ្លេសនិងអាល្លឺម៉ង់។ ពីនោះ នឹងជួយឱ្យពួកគេធ្វើការកាន់តែមានប្រសិទ្ធភាពនិងមានទំនុកចិត្តក្នុងការទំនាក់ទំនងផង៖ "ភាសាបរទេសគឺជាកត្តាសំខាន់មួយនិងជាឧបសគ្គរបស់កម្មករជាច្រើននៅពេលអភិក្រមជាមួយសហគ្រាសអន្តរជាតិ។ និស្សិតនៃសាកលវិទ្យា ល័យវៀតណាម - អាល្លឺម៉ង់ បន្ទាប់ពីបញ្ចប់ការសិក្សាអាចសិក្សាបន្ថែមនៅសាលាឬបន្តទៅសិក្សានៅប្រទេសអាល្លឺម៉ង់ដែរ។ ពីព្រោះ ជារៀងរាល់ឆ្នាំ បណ្ឌិត្យសភាអាល្លឺម៉ង់តែងតែផ្តល់អាហារូបករណ៍ ៣០% លើចំនួននិស្សិតសរុប ដើម្បីទៅសិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំចុងក្រោយ”។

Binh Duong យកចិត្តទុកដាក់លើការលើកកំពស់គុណភាពធនធានមនុស្ស - ảnh 2សាលាបណ្តុះបណ្តាលវិជ្ជាជីវៈនៅខេត្ត Binh Duong  បានវិនិយោគម៉ាស៊ីនជាច្រើនដើម្បីប្អូននិស្សិតអនុវត្តន៍ 

ជាមួយគ្នានេះ សាកលវិទ្យាល័យនិងមហាវិទ្យាល័យជាច្រើននៅ Binh Duong នាពេលកន្លងមក ក៏បានផ្លាស់ប្តូរការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលអនុវត្តន៍ជាក់ស្តែង និងជំនាញទន់សម្រាប់និស្សិត។ ជាពិសេសសាលាមិនឆ្ពោះទៅរកចំនួនមុខរបរទេដោយឆ្ពោះទៅការបណ្តុះបណ្តាលវិជ្ជាជីវៈសំខាន់ជាង ដើម្បីបំពេញតម្រូវការទីផ្សារដូចជា៖ ផ្នែកអគ្គិសនី ឧស្សាហកម្មអេឡិចត្រូនិក បច្ចេកវិទ្យាយានយន្ត គ្រឿងម៉ាស៊ីន  និងបើកបរជាដើម។ ជាពិសេស សាលានិងអង្គភាពអាជីវកម្មក៏បានសហការចូលរួមបណ្តុះបណ្តាលផងដែរ។

ទន្ទឹមជាមួយគ្នានោះ  Binh Duong បានបង្កើតមជ្ឈមណ្ឌលបណ្តុះគំនិតផ្តួចផ្តើមសហគមន៍និងចាប់ផ្តើមអាជីវកម្ម មានទីតាំងស្ថិតនៅទីក្រុង Thu Dau Mot ដើម្បី រដ្ឋាភិបាល សាលានិងអង្គភាពអាជីវកម្មបានរួមគ្នាចូលរួមការបណ្តុះបណ្តាលផង។  តែងតែចូលមជ្ឈមណ្ឌលនេះជាប្រចាំដើម្បីជួបប្រាស្រ័យជាមួយអ្នកដែលមានចំណង់ចំណូលចិត្តដូចគ្នានោះ  លោក Bui Van Xia ជានិស្សិតនៃសាកលវិទ្យាល័យ Thu Dau Mot បានឲ្យដឹងថា សម្រាប់និស្សិត ការរៀនទ្រឹស្តីមិនគ្រប់គ្រាន់ទេ ត្រូវមានទាំងការអនុវត្តទៀតផង។

“សាកលវិទ្យាល័យមិនមានកន្លែងធំទូលាយដូចមជ្ឈមណ្ឌលទេ។ នៅទីនេះ យើងនឹងបានជួបជាមួយមិត្តថ្មីដែលអាចជួយយើងច្រើន។ ឧបករណ៍នៅទីនេះជួយនិស្សិតស្រាវជ្រាវអ្វីៗថ្មីៗ និងបច្ចេកវិទ្យាថ្មីបំផុតនៅលើពិភពលោក ដែលយើងមិនបានស្គាល់តាមសាលាឡើយ”។

ពីការខំប្រឹងប្រែងក្នុងការផ្លាស់ប្តូរការបណ្តុះបណ្តាលនោះ អត្រាពលករដែលទទួលការបណ្តុះបណ្តាលនៅ Binh Duong កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ រហូតមកដល់ពេលនេះ អត្រានៃកម្មករដែលបានទទួលការបណ្តុះបណ្តាលនៅក្នុងខេត្តនេះ បានកើនដល់ជាង ៧០% ហើយ។ ទោះយ៉ាងណាក៏ដោយ សម្រាប់ខេត្តមួយដែលមានការអភិវឌ្ឍឧស្សាហកម្មរឹងមាំដូចជាខេត្ត Binh Duong នោះ ការអភិវឌ្ឍប្រភពធនធានមនុស្សនៅមានកម្រិត ដែលមិនឆ្លើយតបនឹងតម្រូវការឡើយ។

យោងតាមលោក Mai Hung Dung  អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Duong ថា ការបណ្តុះបណ្តាលធនធានមនុស្សត្រូវចំណាយពេលយូរដែរ។ ដំណោះស្រាយខាងមុខគឺខេត្តនឹងបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ ផ្តល់អាទិភាពដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មលំដាប់អន្តរជាតិ ដើម្បីទាក់ទាញប្រភពធនធានមនុស្សពីខេត្តក្រុងជុំវិញ ដែលមានគុណភាពខ្ពស់៖ “Binh Duong មានទីតាំងនៅជិតនឹងទីក្រុងហូជីមិញ ហើយខេត្តមានប្រភពធនធានមនុស្សធំធេងណាស់។ ប្រសិនបើ មានការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនសាធារណៈរវាងខេត្ត Binh Duong ជាមួយទីក្រុងហូជីមិញ ដោយមានចម្ងាយធ្វើដំណើរខ្លី  ពិតណាស់ថា នឹងទាក់ទាញធនធានមនុស្សដែលមានគុណភាពខ្ពស់មក Binh Duong ជាពុំខាន។ នេះក៏ជាបំណងប្រាថ្នារបស់សហគ្រាសកំពុងប្រតិបត្តិការនៅខេត្ត Binh Duong ផងដែរ”។

នាពេលខាងមុខ  Binh Duong នឹងពង្រីកគំរូស្ថាប័នអប់រំនិងបណ្តុះបណ្តាល ដែលមានគុណភាពខ្ពស់ ក្នុងទិសដៅបំពេញតម្រូវការរបស់សង្គម។ ទន្ទឹមជាមួយគ្នានោះ ខេត្តក៏បានពិចារណាលើការអនុវត្តរាល់កម្មវិធីសហប្រតិបត្តិការបណ្តុះបណ្តាលជាមួយសាលារៀនទាំងក្នុងនិងក្រៅប្រទេស ដើម្បីធ្វើការបណ្តុះបណ្តាល សម្រាប់កម្មាភិបាល បុគ្គលិក និងនិស្សិតទើបបញ្ចប់ការសិក្សា ដែលចង់មកធ្វើការនៅខេត្ត Binh Duong៕

ប្រតិកម្មទៅវិញ

ផ្សេងៗ