BonBon City Tour ដំណើរកំសាន្តទស្សនាទីក្រុងហាណូយពីបុរាណ
(VOVWORLD) - ទួរទេសចរណ៍ឈ្វែងយល់ពីទីក្រុងហាណូយ មានឈ្មោះថា “BonBon Ha Noi” (ត្រូវបានគេស្គាល់ថាជា BonBon City Tour) បានបើកដំណើរការនាពេលថ្មីៗនេះនៅទីក្រុងហាណូយ។ នេះគឺជាលក្ខណៈពិសេសថ្មីមួយ នៅក្នុងផលិតផលទេសចរណ៍របស់រដ្ឋធានី ដែលនាំឲ្យភ្ញៀវអាចទទួលយកនូវបទពិសោធន៍ពិតប្រាកដ ស្គាល់ដល់ប្រវត្តិសាស្រ្តនិងវប្បធម៌របស់ទីក្រុងហាណូយបុរាណផងដែរ។
BonBon City Tour ដំណើរកំសាន្តទស្សនាទីក្រុងហាណូយពីបុរាណ (រូបថតៈ zing.vn) |
BonBon City Tour ដោយក្រុមហ៊ុនភាគហ៊ុនទេសចរណ៍ OPENSEA រួមសហការជាមួយក្រុមហ៊ុនទេសចរណ៍ Hanoitourist ដែលដំណើរការតាមរូបគំរូ Hop On - Hop Off (អ្នកអាចធ្វើដំណើរឡើង ចុះតាមចំណតរថយន្តក្នុងដំណើរឆ្លងកាត់ទីក្រុង ) ។ ដោយហេតុនេះ បានផ្តល់ជូនភ្ញៀវទេសចរនូវជម្រើសដែលសមរម្យសម្រាប់ការធ្វើដំណើរផ្សេងៗគ្នាដែលអាចបត់បែនបានតាមគ្រប់កាលៈទេសៈ។ នេះមិនមែនជារថយន្តក្រុងលក់សំបុត្រទេ ភ្ញៀវគ្រប់រូបដែលប្រើប្រាស់សេវាកម្ម BonBon City Tour មានន័យថា កំពុងសាកពិសោធន៍នូវផលិតផលទេសចរណ៍ស្វែងរកទីក្រុងហាណូយតែម្តង។
ភ្ញៀវទេសចរ សាកពិសោធន៍ជាមួយនឹងរថយន្ត BonBon (រូបថតៈ Zing.vn) |
រថយន្ត BonBon នីមួយៗ មានសមត្ថភាពផ្ទុកមនុស្ស ២២ នាក់។ នៅខាងក្នុងនៃរថយន្តនេះ ត្រូវបានគេតុបតែងតាមរចនាប័ទនៃទីក្រុងហាណូយបុរាណ ជាមួយនឹងពណ៌មាស នាំមកនូវអារម្មណ៍ស្និទ្ធស្នាលនិងកក់ក្តៅសម្រាប់ភ្ញៀវទេសចរ។ BonBon City Tour ដំណើរការ ចាប់ពីម៉ោង ៩ ព្រឹកដល់ ១៦និង៣០នាទី ជារៀងរាល់ថ្ងៃ តាមរយៈចំណតរថយន្ដនីមួយៗ ហើយ៣០នាទីមានជើងមួយ។ ដំណើរកំសាន្តរបស់ BonBon City បានឆ្លងកាត់វិថីចំនួន២៣ ហើយចំណត់សុទ្ធតែជាទីតាំងទេសចរណ៍ល្បីៗនៃទីក្រុងហាណូយដូចជា: បរមរាជ្យវាំង Thang Long; វត្ត Tran Quoc, វត្ត Hoe Nhai, ស្ពាន Long Bien; សារមន្ទីប្រវត្តិសាស្ត្រជាតិ; សារមន្ទីរនារីវៀតណាម; មណ្ឌលអក្សរសាស្ត្រ Van Mieu; សារមន្ទីរវិចិត្រសិល្បៈវៀតណាមនិងសារមន្ទីរហូជីមិញ។
លោក Nguyen Duc Hoa នាយកក្រុមហ៊ុន ភាគហ៊ុន OPENSEA (រូបថតៈ zing.vn) |
លោក Nguyen Duc Hoa នាយកក្រុមហ៊ុន ភាគហ៊ុន OPENSEA ជាអង្គភាពរៀបចំកម្មវិធីទេសចរណ៍ BonBon City Tour បានឲ្យដឹងថា៖“ គោលបំណងដ៏ធំបំផុតរបស់ BonBon City Tour គឺជាការបង្កើតនូវបទពិសោធន៍ថ្មីមួយ សម្រាប់អតិថិជន ដើម្បីឈានដល់ការតភ្ជាប់បណ្តាញទេសចរណ៍ជាបន្តបន្ទាប់ ក៏ដូចជាបង្កើនគុណភាពសេវាកម្មទេសចរណ៍ហាណូយ។ ការលំអទាំងក្នុងនិងក្រៅរថយន្ត គឺលំអិតណាស់ ដែលឆ្លុះបញ្ជាំងនូវសម័យកាលផ្សេងៗគ្នា ដូចជា កំឡុងពេលឧបត្ថម្ភធន និងអំឡុងពេលផ្លាស់ប្តូរថ្មី នាប៉ុន្មានឆ្នាំ៨០និង៩០។ លក្ខណៈលំអិតទាំងនេះត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្នហើយប្រាប់ពីរឿងរ៉ាវនៃទីក្រុងហាណូយតាមរយៈ BonBonCity Tour ផងដែរ”។
ត្រូវបានបំផុសគំនិតដោយដំណើរកំសាន្តតាមរយៈរថយន្តចាស់ BonBon City Tour គឺជាពោរពេញទៅដោតរចនាបថបែបបុរាណរបស់ទីក្រុងហាណូយក្នុងទសវត្សរ៍ ៧០ និង ៨០ ដើម្បីផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ពិតប្រាកដបំផុតដែលជិតនឹងប្រវត្តិសាស្រ្តនិងវប្បធម៌បុរាណរបស់រដ្ឋធានី។ លោក Nguyen Duc Hoa បានបន្ថែម ថា៖ “លក្ខណៈវិសេសវិសាលនៃទីក្រុងហាណូយគឺស្ថិតនៅត្រង់តម្លៃប្រវត្តិសាស្ត្រនិងវប្បធម៌។ យើងខ្ញុំចង់ឆ្ពោះទៅរកនូវតម្លៃចាស់ប៉ុន្តែពិសេស។ នៅលើឡានមានវត្ថុបុរាណដូចជាទូរទស្សន៍ចាស់ វិទ្យុនិងចង្កៀងប្រេងជាដើម។ នៅលើជញ្ជាំងនៃរថយន្តមានកង្ហាលចាស់ និងភួយចាស់ផងដែរ។ ពោលគឺ ពេលឡើងឡាន ភ្ញៀវហាក់ដូចជា បានវិលត្រលប់ទៅអតីតកាលនិងស្វែងយល់ពីរឿងរ៉ាវពីក្រុងហាណូយ”។
សំបុត្រត្រូវបានលក់ក្នុងតម្លៃ ៣៥០ ពាន់ដុងក្នុងមនុស្សម្នាក់ (រូបថតៈ zing.vn) |
ថ្វីត្បិតតែបាននាំយកភ្ញៀវត្រឡប់មករកទីក្រុងហាណូយកាលពីប៉ុន្មានទសវត្សរ៍មុនក៏ ដោយ ក៏ប៉ុន្តែកម្មវិធីបច្ចេកវិទ្យានៅលើរថយន្ដនៅតែមានបំពាក់យ៉ាងពេញលេញដូចជា ការដាក់ទីតាំងកម្មវិធីនេះត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS និង Android ជាមួយព័ត៌មាន ដូចជាផែនទី ព័ត៌មានអំពីទីកន្លែងម្ហូបអាហារនិងភេសជ្ជៈជុំវិញ ៩ កន្លែងនេះ និងការណែនាំត្រូវបានបកប្រែទៅជា ៥ ភាសា គឺវៀត ណាមអង់គ្លេស បារាំង ចិននិងកូរ៉េខាងត្បូង។ អ្នកស្រី Jenny អ្នកទេសចរហ្វីលីពីនម្នាក់បានចែករំលែកពីអារម្មណ៍របស់ខ្លួនបន្ទាប់ពីបានឆ្លងកាត់ការធ្វើដំណើរកំសាន្តតាម Bon Bon City Tour៖ “នេះជាបទពិសោធគួឲ្យចាប់អារម្មណ៍ណាស់។ តាមដែលខ្ញុំដឹង រថយន្តនេះ ត្រូវបាន តុបតែងតាមសម័យឧបត្ថម្ភធន។ ក្នុងឡានមើលទៅដូចជាកក់ក្ដៅណាស់។ យានយន្តក៏ត្រូវបានគេដាក់ឱ្យដំណើរការថ្មីផងដែរ ដូច្នេះនៅធុំក្លិនរថយន្តថ្មី។ បុគ្គលិកនៅក្នុងឡានមានភាពរួសរាយរាក់ទាក់និងយកចិត្តទុកដាក់ចំពោះភ្ញៀវណាស់។ ប្រការដែលខ្ញុំចាប់អារម្មណ៍ គឺកម្មវិធីទូរស័ព្ទដែលណែនាំភ្ញៀវទៅកន្លែងពិសេសជាច្រើននៅក្នុងទីក្រុង ក្នុងនោះមានទាំងសារមន្ទីរនិងភោជនីយដ្ឋានឆ្ងាញ់ៗផងដែរ។ តំលៃអប្បបរមាសម្រាប់ការធ្វើដំណើរកំសាន្តមួយជើងគឺ ៣៥ម៉ឺនដុង / នាក់ក្នុងនោះមានទាំងសំបុត្រចូលទស្សនាផងដែរ។
BonBon City Tour បាននាំភ្ញៀវទេសចរទៅកាន់តម្លៃវប្បធម៌ប្រវត្តិសាស្រ្តជាមួយនឹងបទពិសោធផ្ទាល់ខ្លួនតាមរយៈទីតាំងទស្សនានីមួយៗ។ ទិសដៅទេសចរណ៍នីមួយ ៗ កាន់តែមានភាពរស់រវើកនិងជិតស្និទ្ធ ហាណូយត្រូវបានផ្សារភ្ជាប់ជាមួយភ្ញៀវទេសចរ មិនមែនគ្រាន់តែកន្លែងបង្អង់ដំណើរតែប៉ុណ្ណោះ៕