|
Ha Noi Soundwalk រឿងចំឡែកអំពីសូរសម្លេងវិថី (baomoi.com)
|
VOV-មកដល់ជាមួយដំណើរ Ha Noi Soundwalk បណ្ដាអ្នកចូលរួមដូចជា
បានត្រឡប់មកនឹងមេម័រសម្លេងទីក្រុងហាណូយមុននេះក្នុងពេលធ្វើដំណើរនិង
ឆ្លងកាត់បណ្ដាវិថីក្រុងហាណូយ។ ដំណើរចាប់ផ្ដើមពីវិហារកាតូលិកធំនិងឆ្លងកាត់
បណ្ដាវិថីបុរាណរបស់ទីក្រុងហាណូយដូចជា Hang Gai, Hang Quat, Duong Thanh ជាដើមនិងបញ្ចប់នៅផ្សារ Dong Xuan។ បណ្ដាសមាជិកក្នុងក្រុមបានស្ដាប់ការ
ណែនាំបញ្ចូលកម្មវិធី software ផែនទីនិង download ឃ្លាំងសូរសម្លេង។ ក្រោយ
ពេល download រួចរាល់ កម្មវិធី GPS ត្រុវបានបើក បណ្ដាសមាជិកធ្វើដំណើរផង
និងស្ដាប់សម្លេងផងដែលបានបញ្ចូលក្នុងកម្មវិធីនៅតាមកន្លែងនីមួយៗលើផែនទី។ ស្របទៅតាមល្បឿននិងទីកន្លែងរបស់ជននីមួយៗ បណ្ដាសមាជិកបានស្ដាប់ខ្សែ
សង្វាក់សម្លេងប្រវត្តិសាស្ត្រវិសេសនៅលើវិថីនីមួយៗ។ មិត្ត Thanh Mai និស្សិតឆ្នាំ
ទី៣មហាវិទ្យាល័យពាណិជ្ជកម្មក្រៅប្រទេសហាណូយ ជាសមាជិការមួយនាក់ក្នុង
ក្រុម Ha Noi Soundwalk បានចែករំលែកថា៖
“ក្នុងពេលឆ្លងកាត់វិហារកាតូលិកធំមានសម្លេងជួង ឆ្លងកាត់ផ្សារមានសម្លេង
អ៊ូអរ ឆ្លងកាត់វិថីបានមានសម្លេងចម្រៀង Xam តូរតន្ត្រីរឺស្នូសម្លេងរថភ្លើងក្នុងពេល
ឆ្លងកាត់វិថី Bat Dan, Phung Hung។ ខ្ញុំអាចស្រមើរស្រមៃផ្នែកណាមួយអំពីជីវភាព
មុននេះជីវភាពរស់នៅរបស់ប្រជាជនហាណូយនៅវិថីបុរាណអ៊ូអរណាស់។”
ក៏ជាសមាជិការមួយនាក់ក្នុងក្រុម Bui Hoang Yen មានអាយុ២០ឆ្នាំនៅទីក្រុងហាណូយចូលចិត្តជាមួយខ្សែសង្វាក់សូរសម្លេងផ្លាស់ប្តូរតាមដងវិថីនីមួយៗ។
“ខ្ញុំឃើញថាពេលធ្វើដំណើរ Ha Noi Soundwalk នេះល្អណាស់ពីព្រោះរហូតក្នុងកំណាត់ផ្លូវពីវិហារកាតូលិកធំដល់ផ្សារ Dong Xuan ខ្ញុំបានលឺសូរសម្លេងជាច្រើន។ ខ្ញុំឃើញថាល្អណាស់ក្នុងពេលបានស្វែងយល់ក្នុងកម្មវិធី Ha Noi Soundwalk ដូច្នេះ។”
|
កុមារនៅសាលាពិការភ្នែក Nguyen Dinh Chieu នឹងមានឱកាសដើម្បីជួបប្រាស្រ័យនិងជជែកជាមួយសិល្បករនិងទទួលបរិយាកាសសូរសម្លេង (baomoi.com) |
ក្នុងដំណើរការធ្វើការ ក្រុមអនុវត្តកម្មវិធី Ha Noi Soundwalk ត្រូវឆ្លងកាត់របងជាច្រើនអំពីភាសាក៏ដូចជារបងអំពីការយល់ដឹងរបស់មហាជនចំពោះបណ្ដាគំរោងការ
សិល្បៈមានចរិតលក្ខណៈពិសេសនេះ។ ពីព្រោះនេះមិនត្រឹមតែជាគំរោងការតូរតន្ត្រីប៉ុណ្ណោះទេថែមទាំងវាមានចរិតលក្ខណៈសហគមន៍និងសង្គមទៀតផង។ សិល្បករតូរតន្ត្រីអេលិចត្រូនិក Tri Minh បានឲ្យដឹងថា៖
“យើងខ្ញុំក៏ត្រូវចំណាយអស់រយៈពេលមួយដែរដើម្បីមហាជនស្គាល់និងបាន
ដឹងអំពីគំរោងការនេះ។ ខ្ញុំឃើញថាគំរោងការនេះល្អណាស់។ តាមរយៈនោះខ្ញុំមាន
បទពិសោធន៍នឹងធ្វើឲ្យបរិយាកាសទីក្រុងហាណូយចាស់និងខ្ញុំក៏បានដឹងអំពីសង្វាក់
សូរសម្លេងបរិយាកាសដែលខ្ញុំមិនទាន់ស្គាល់ដល់។ ក្រៅពីនោះខ្ញុំក៏រួមផ្សំដំណើរ
នេះជាមួយសកម្មភាពមួយមានចរិតលក្ខណៈសង្គមគឺសាលាពិការភ្នែក Nguyen
Dinh Chieu។ បណ្ដាកុមារនៅសាលាពិការភ្នែក Nguyen Dinh Chieu នឹងមានឱកាសដើម្បីជួបប្រាស្រ័យនិងជជែកជាមួយសិល្បករនិងទទួលបរិយាកាសសូសម្លេងដូច្នេះ។”
ដំណើរ Ha Noi Soundwalk ជាមួយកម្មវិធីជុំវិញវិថីបុរាណបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាច្រើនក្នុងដួងចិត្តអ្នកចូលរួមម្នាក់ៗ។ ដំណើរជាឱកាសជួយឲ្យបណ្ដាមិត្តរកឃើញនូវសង្វាក់សូរសម្លេងក្នុងដំណាក់កាលមួយដែល
ធ្លាប់បានផ្សាភ្ជាប់ជាមួយរដ្ឋធានីដើម្បីយល់ជាងអំពីប្រវត្តិសាស្ត្រវិថីទីក្រុងហាណូយ
ពីនោះមានការយល់ដឹងជាងក្នុងការអភិរក្សនិងពង្រីករាល់តំលៃវប្បធម៍ប្រពៃណី៕