Hang Bac-វិថីប្រកបមុខរបរដ៏វិសេសវិសាលនៅទីក្រុងហាណូយ

(VOVworld)-រដ្ឋធានីហាណូយមានវិថីចំនួន៣៦ ដែលវិថីនីមួយៗប្រកបមុខរបរ សិប្បកម្មផ្សេងៗពីគ្នា។ ដោយហេតុនេះ ទោះបីជាមកទស្សនានៅទីនេះជាលើក ដំបូងក៏អាចសម្គាល់បានដែរថា វិថីណាប្រកបមុខរបរណា សូម្បីតែ ស្នូរសម្លេង
បន្លឺឡើងលើវិថីនោះ ក៏អាចដឹងបានថាវាជាមុខរបររបស់វិថីនីមួយៗផងដែរ។​វិថី
Hang Bac ពីមុនមកប្រកប មុខរបរចាក់ពុម្ភប្រាក់ដែលត្រូវបានចាត់ទុកជាវិថីមាន បានបំផុតនៅរាជវាំង Thang Long។ នាបច្ចុប្បន្ន ពេលបានដើរកំសាន្តនៅលើវិថី
នេះ ភ្ញៀវទេសចរមានអារម្មណ៍​ដូចកំពុងបានត្រឡប់មកជាមួយប្រវត្តិសាស្ត្រ វិថី
មុខរបរ ភូមិរបររបស់ទីក្រុងហាណូយវិញដែរ។

Hang Bac-វិថីប្រកបមុខរបរដ៏វិសេសវិសាលនៅទីក្រុងហាណូយ - ảnh 1
វិថី Hang Bac សម័យមុន

        វិថី Hang Bac ស្ថិតនៅកណ្តាលទីក្រុងហាណូយ ជាវិថីបុរាណស្ថិតក្នុងខ័ណ្ឌ
Hoan Kiem។ ឆ្លងកាត់ច្រើនទសវត្សដោយបំរ៉ែបំរួលរបស់នៃសម័យកាល ប៉ុន្តែវិថី
Hang Bac នៅរក្សាបានស្ថាប័ត្យកម្ម របៀបរស់នៅរបស់ភូមិរបរបុរាណ។​នៅតាម
សង​ខាង​វិថី គឺជាផ្ទះប្រពៃណីដោយប្រក់គ្បឿងក្រហម ដែលនៅក្បែគេហដ្ឋាន
តាមបែប ស្ថាប័ត្យកម្មលោកខាងលិច។ ជួនកាលនៅតាមវិថីយើងប្រទះឃើញ
នូវវត្តអារាម វិហារ ឬទីសក្ការៈបូជាទេវតាភូមិ។​ នៅវិថី Hang Bac មានវិហារ Kim
Ngan ជា ស្ថាប័ត្យកម្មបុរាណពីរាជកាល Le ។  អ៊ុំ Pham Huy Dung ជាជនមួយរូប ដែលកំពុងរស់នៅវិថី Hang Bac បានឲ្យដឹងថា៖

“នោះគឺសតវត្សទី១៥-១៦ ដែលមាននាម៉ឺនLuu Xuan Tinជាជននៅភូមិ Chau Khe
(ខេត្ត Hai Duong) ដែលបានរាជវាំងប្រគល់ភារកិច្ចចាក់ពុម្ភប្រាក់។​លោកបាន
បញ្ចូនមនុស្សនៅភូមិរបរ Chau Khe ជាស្រុកកំណើតរបស់លោកនិង សិល្បករពូកែ ជាច្រើននាក់ទៀតនៅកន្លែងផ្សេងៗដូចជា ភូមិ Dong Xam នៅខេត្ត Thai Binh
និងភូមិ Dinh Cong នៅហាណូយទៅរាជវាំង Thang Long បង្កើត អាជីព។ ដំបូង
ឡើយនេះជាមុខរបរចាក់ពុម្ភប្រាក់។ បន្ទាប់មកនៅមានអ្នកធ្វើការ ច្នៃនិងរចនា
ឆ្លាក់ប្រាក់នៅភូមិនានាមកទៀតផង”។

        វិថី Hang Bac នាបច្ចុប្បន្នមានប្រវែង ៥០០ម៉ែត្រ ដែលមានហាងធំតូច ប្រ
កបមុខរបរច្នៃគ្រឿងប្រាក់និងលក់គ្រឿងមាសប្រាក់។​បច្ចុប្បន្ន ភាគច្រើនហាង នៅទីនេះបានបំពាក់គ្រឿងម៉ាស៊ីនច្ចេកទេសថ្មីនាំចូលពីបរទេស ប៉ុន្តែទន្ទឹម
ជាមួយ គ្នានោះ នៅមានគ្រួសាររក្សាការច្នៃគ្រឿងសិល្បកម្មសិល្បៈពីជំនាន់មុន។
សិល្បករ Nguyen Chi Thanh នៅហាង Hong Chau លេខ៨៣ វិថី Hang Bac បាន
ចែក រំលែកថា៖

        “មុខរបរនេះចំពោះគ្រួសារខ្ញុំវិញជាមុខរបរប្រពៃណីដោយជំនាន់មុនៗ
បន្សល់ទុកមក។ យើងប្រកបមុខរបរគឺត្រូវរក្សាមុខរបររបស់ខ្លួន។ មានមនុស្សជា ច្រើនដែលមិនទាន់យល់ច្បាស់ថា តើមួយណាជារបរសិប្បកម្មប្រពៃណីនិងមួយ ណាជាសិប្បកម្មឧស្សាហកម្មនៅឡើយ។​នៅវិថី Hang Bac មានហាងរាប់រយ និងវត្ថុសម្រាប់តាំងបង្ហាញគឺមើលទៅដូចគ្នា ដោយសារគេរចនាដោយម៉ាស៊ីន។
ប៉ុន្តែ ខ្ញុំនៅតែធ្វើដោយដៃ នេះជាឧត្តមភាពរបស់គ្រួសារខ្ញុំ ដោយហេតុនេះយើង
ខ្ញុំនៅរក្សាបានល្អមុខរបរនេះ”។

Hang Bac-វិថីប្រកបមុខរបរដ៏វិសេសវិសាលនៅទីក្រុងហាណូយ - ảnh 2
វិហារ Kim Ngan

        មិនត្រឹមតែរក្សាបានមុខរបរដ៍ថ្លៃថ្លានេះប៉ុណ្ណោះទេ ប្រជាជននៅវិថី Hang
Bac បច្ចុប្បន្ន នៅរក្សាបានរបៀបរស់នៅប្រពៃណីជាពិសេសរបស់វិថីបុរាណ។ មានគ្រួសារខ្លះពូកែរកស៊ីក្លាយទៅជាអ្នកមានបាន ប៉ុន្តែនៅតែឧិនលំទោន គោរព
ការសន្យា ត្រៀមខ្លួនជាស្រេចជួយគ្នាទៅវិញទៅមកក្នុងការរកស៊ីទៀតផង។ ជា
ពិសេស ពេលស្តីពីវិថី Hang Bac ក្នុងប្រវត្តិសាស្ត្រ Thang Long ហាណូយវិថី
ចំនួន៣៦នោះ មនុស្សជាច្រើនបានលឹកដល់ពាក្យមួយឃ្លាថា “នារី Hang Bac” ដោយចង្អល់បង្ហាញថា នារីនៅវិថីនេះស្អាតផងនិងសុភាពរៀបសារផង។​នារីនៅ
វិថី Hang Bac មិន គ្រាន់តែពូកែរកស៊ីប៉ុណ្ណោះទេ ថែមទាំងពូកែថៃទាំកូន រក្សា
របៀប រស់នៅក្នុងគ្រួសារទៀតផង។ លោកស្រី Hoang Thi Khue ប្រជាជនម្នាក់
នៅវិថី Hang Bac ទោះបីជាមានអាយុះ៨០ហើយក៏ដោយ ប៉ុន្តែលោកស្រីនៅរក្សា
បាន សម្រស់ស្អាត ស្លូតបូតរបស់នារី Hang Bac ពីជំនាន់មុនដដែល។ ស្តីពីរបៀប
រស់ នៅក្នុងគ្រួសារ លោកស្រី Hoang Thi Khue បានចែករំលែកថា៖

“គ្រួសាររបស់ខ្ញុំពីជំនាន់មុនៗរហូតទៅដល់ជំនាន់បច្ចុប្បន្នសុទ្ធតែរស់នៅជុំវិញវិថី
នេះ ហើយខ្ញុំនៅចាំថា ជីដូនជីតារបស់ខ្ញុំគឺរស់នៅដោយរាប់អាននិងកក់ក្តៅ ណាំស់។​ ទោះបីជានៅចង្អៀតបន្តិចក៏ដោយ ប៉ុន្តែគ្រួសារខ្ញុំនៅមានទីសក្ការៈ សម្រាប់ជីដូន
ជីតា ហើយការតែងលំអរក៏នៅរក្សាសភាពដើមតាំងពីមុនមកដែរ”។

        រាត្រីមកដល់ វិថី Hang Bac ដូចជាភ្លឺស្អាតដោយភ្លើងចែងចាំង។ ក្រៅពីហាង
លក់គ្រឿងអលង្ការ នៅវិថីនេះមានហាងលក់សម្លៀកបំពាក់ លក់គំនូ មូលដ្ឋាន
ទេសចរណ៍ ហាងលក់ភេសជ្ជៈជាច្រើនកុះករ។ ទោះបីជារបៀបរស់នៅនា បច្ចុប្បន្ន
នៅវិថី Hang Bac មានលក្ខណៈខុសពីមុនបន្តិចក៏ដោយ ប៉ុន្តែនៅទីនេះ នៅតែរក្សានូវ
របៀបរស់នៅអរិយធម៌របស់ជនហាណូយពីបុរាណ។ ប្រការនេះ ធ្វើឲ្យវិថីនេះកាន់
តែទាក់ទាញពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ