Hung Yen ពង្រឹងសកម្មភាពសហប្រតិបត្តិការអន្តរជាតិ

(VOVWORLD) -  ខេត្ត Hung Yen បាននិងកំពុងអនុវត្តយ៉ាងល្អ នូវគោលការ ណ៍ណែនាំ គោលមាគ៌ានិងគោលនយោបាយរបស់បក្ស និងរដ្ឋក្នុងវិស័យកិច្ចការបរទេស និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយពិភពលោក ក៏ដូចជា បើកទូលាយទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការវិនិយោគផងដែរ។ សកម្ម ភាពកិច្ចការប្រទេសទាំងនេះបាននាំមកនូវលទ្ធផលជាក់ស្តែង រួមចំណែកដល់ការលើកកម្ពស់ឋានៈនិងរូបភាពនៃខេត្ត Hung Yen ប្រកបដោយភាពស្វាហាប់និងច្នៃប្រឌិត។

Hung Yen ពង្រឹងសកម្មភាពសហប្រតិបត្តិការអន្តរជាតិ - ảnh 1

កម្មករក្រុមហ៊ុនភាគហ៊ុន Daikin វៀតណាម នៃមណ្ឌលឧស្សាហកម្ម Thang Long ២ (Hung Yen) ដំឡើងម៉ាស៊ីនត្រជាក់ (រូបថត៖ nhandan.com.vn)

 សូមស្តាប់សម្លេងនៅទីនេះ៖

 ក្នុងឆ្នាំ ២០១៩ កំណើនសេដ្ឋកិច្ចរបស់ខេត្ត Hung Yen បានកើនឡើងជិត ៩,៦% ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ឈានដល់ជិត ៧៤ លានដុង/ឆ្នាំ ហើយអត្រាគ្រួសារក្រីក្រនៅត្រឹមតែ ១,៩% ប៉ុណ្ណោះ។ ក្នុងរយៈពេល ២ ត្រីមាសដំបូងនៃឆ្នាំ ២០២០ ទោះបីជារងផលប៉ះពាល់ពីការរីករាលដាលនៃ COVID-19 ក៏ដោយ ក៏ប៉ុន្តែ គោលដៅកំណើនរបស់ខេត្ត លើគ្រប់វិស័យសុទ្ធតែមានលក្ខណៈវិជ្ជមាន កំណើនសេដ្ឋកិច្ចសម្រេចបានជិត ៧% ដែលជាអត្រាកំណើនខ្ពស់ ហើយមិនសូវមានតំបន់ណាសម្រេចបានដូច្នេះឡើយ។  ជាពិសេស Hung Yen នៅតែជាចំណុចភ្លឺ ក្នុងផែនទីទាក់ទាញការវិនិយោគនៅទូទាំងប្រទេស។ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក Nguyen Van Phóng បានបញ្ជាក់ថាៈ  “ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ នេះ Hung Yen ស្ថិតក្នុង Top តំបន់គួរឲ្យទាក់ទាញសម្រាប់ការវិនិយោគបរទេស។ ប្រការនេះចង់បង្ហាញថា  Hung Yen នៅតែជាកន្លែងដែលអាជីវកម្មបរទេសចង់មកស្វែងយល់ ហើយចំនួនអាជីវកម្មដែលបានបង្កើតថ្មីនៅតែមានលើសពី ៥០០ ដែលខ្ពស់ជាងចំនួនអាជីវកម្មដែលត្រូវបិទទ្វារ។ ទន្ទឹមជាមួយគ្នានេះ ខេត្តក៏បានអនុវត្តវិធានការណ៍កាត់បន្ថយ និងលើកលែងពន្ធ សម្រាប់មុខសញ្ញាទទួលបានការអនុគ្រោះរបស់រដ្ឋាភិបាលដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតដើម្បីបង្កលក្ខណៈងាយស្រួលឲ្យអាជីវកម្មទាំងនោះ រៀបចំរចនាសម្ព័ន្ធឡើងវិញនិងស្ថិរភាពផលិតកម្ម”

ទទួលបានលទ្ធផលទាំងនេះ គឺដោយសារខេត្តបានកំណត់ទិសអភិវឌ្ឍន៍ និងមានការយល់ដឹងអំពីសារៈសំខាន់នៃកិច្ចការបរទេស ជាពិសេសការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខេត្តក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ សកម្មភាពកិច្ចការបរទេសបានរួមចំណែកជាវិជ្ជមានដល់សមិទ្ធិផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់មូល ដ្ឋាន។ យ៉ាងណាមិញ សកម្មភាពកិច្ចការបរទេសបក្ស កិច្ចការបរទេសរដ្ឋាភិបាល ការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន ការជួបប្រាស្រ័យរវាងមូលដ្ឋាន ក្រសួងនានា  សុទ្ធតែបានខេត្តដំណើរការយ៉ាងស៊ីជម្រៅ ហើយការងារសម្រាប់ជនវៀតណាមនៅក្រៅប្រទេស ត្រូវបានខេត្តផ្តោតការយកចិត្តទុកដាក់ផងដែរ។ ដោយហេតុនេះ រូបភាពក្នុងតំបន់ត្រូវបានផ្សព្វផ្សាយទូលំទូលាយ និងទាក់ទាញបានប្រភពវិនិយោគទុនយ៉ាងច្រើនពីបរទេស។ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hung Yen លោក Nguyen Van Phong បានសង្កត់ធ្ងន់ថា៖  “ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បងប្អូន Hung Yen នៅបរទេស មានសកម្មភាពជាច្រើនដើម្បីឆ្ពោះទៅស្រុកកំណើតរបស់ខ្លួន ដែលក្នុងនោះចំនួនទឹកប្រាក់ផ្ញើមកកាន់ខេត្តបានឈានដល់បរិមាណច្រើន ជារៀងរាល់ឆ្នាំមានពលករ ៣០០០ នាក់ នៅខេត្ត Hung Yen បានទៅធ្វើការនៅបរទេស ដែលចូលរួមក្នុងបណ្តាសកម្មភាពសន្តិសុខសង្គម។ ជាមួយគ្នានេះ បងប្អូនស្រុកកំណើត Hung Yen នៅបរទេស ក៏បានវិនិយោគក្នុងផលិតកម្មនិងទទួលបានជោគជ័យនៅខេត្ត Hung Yen ដែរ បានចូលរួមវិភាគទានយ៉ាងច្រើនដល់ប្រភពថវិការបស់ខេត្ត និងបង្កើតការងាររាប់ពាន់សម្រាប់ពលករ”

ខេត្តក៏យកចិត្តទុកដាក់ជាពិសេសដល់ការផ្លាស់ប្តូរនិងផ្សព្វផ្សាយវប្បធម៌ក្នុងតំបន់។ រហូតមកដល់ពេលនេះ ខេត្ត Hung Yen បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរមិត្តភាពជាមួយទីក្រុង Nikaho (ប្រទេសជប៉ុន) និងរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌របស់ Hung Yen ជាមួយបេឡារុស្សនិងទីក្រុងជាច្រើនទៀតនៅលើពិភពលោក។

Hung Yen ពង្រឹងសកម្មភាពសហប្រតិបត្តិការអន្តរជាតិ - ảnh 2

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្ត Hung Yen ក្នុងខែមេសាឆ្នាំ ២០២០ (ប្រភព: nhandan.com.vn)

ទន្ទឹមនឹងនិន្នាការទូទៅ នៃការធ្វើសមាហរណកម្មអន្តរជាតិរបស់ប្រទេសជាតិ ទិសដៅអភិវឌ្ឍន៍របស់ខេត្តនាពេលខាងមុខនេះ គឺផ្តោតលើការអភិវឌ្ឍន៍ឧស្សាហកម្មនិងទាក់ទាញការវិនិយោគ។ នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្ត នាខែមេសាឆ្នាំ ២០២០ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថាខេត្ត Hung Yen គឺជាខេត្តមួយដែលមានសក្តានុពលអភិវឌ្ឍន៍ខ្លាំង ជាខេត្តសម្បូរទៅដោយប្រពៃណីបដិវត្ត ធនធានមនុស្សមានគុណភាពខ្ពស់ មានទីតាំងជិតរដ្ឋធានីហាណូយ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចអភិវឌ្ឍន៍របស់ប្រទេស។ ទាំងអស់នេះជាល័ក្ខខ័ណ្ឌអំណោយផលសម្រាប់ Hung Yen ជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច អភិវឌ្ឍន៍ទាំងឧស្សាហកម្មកសិកម្មផងនិងសេវាកម្មផង៖  “ខ្ញុំស្នើឲ្យគោលដៅដាក់ចេញសម្រាប់ការអភិវឌ្ឍន៍របស់ខេត្ត Hung Yen គួរតែខ្ពស់ជាងមុននេះ។ ពោលគឺ Hung Yen ត្រូវតែដាក់ចេញបញ្ហានៃការធ្វើពិពិធកម្មវិនិយោគ ជាពិសេសការជ្រើសរើសគម្រោងដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីជាល័ក្ខខ័ណ្ឌជំរុញ។ ហេតុដូច្នេះ ក្នុងរយៈពេលខាងមុខ ចក្ខុវិស័យរបស់ខេត្តគឺខិតខំប្រឹងប្រែងដើម្បីក្លាយជាតំបន់ឈានមុខគេមួយនៅក្នុងតំបន់នៃប្រទេសជាតិ ក្នុងនោះ គុណសម្បត្តិមួយចំនួននៃឧស្សាហកម្មធុនស្រាល ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់ ការដឹកជញ្ជូនទេសចរ ណ៍ សេវាកម្មអប់រំនិងសុខាភិបាលគុណភាពខ្ពស់”

នៅក្នុងដំណាក់កាលបច្ចុប្បន្ននេះ ខេត្ត Hung Yen ខិតខំប្រឹងប្រែងសម្រេចគោលដៅពីរដើរទន្ទឹមគ្នារបស់ខ្លួន គឺប្រយុទ្ធប្រឆំាងនឹង COVID-19 ផងនិងការស្តារ អភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញផង។ ឆ្នាំនេះខេត្តត្រូវបំពេញឱ្យបានគ្រប់ជ្រុងជ្រោយលើសពីគោលដៅដែលបានដាក់ចេញ។ តាមការព្យាករណ៍ ក្នុងរយៈពេលខាងមុខនឹងមានលំហូរទុនវិនិយោគបរទេសនឹងហូរចូលមកប្រទេសវៀតណាម។ នេះក៏ជាឱកាសសម្រាប់ខេត្ត Hung Yen ទាក់ទាញការវិនិយោគបរទេសនិងឆ្លៀតយកផលប្រយោជន៍ពីរាល់ប្រភពធនធានសម្រាប់ការអភិវឌ្ឍន៍។ ទន្ទឹមជាមួយគ្នានោះ ការអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់ ការរៀបចំរចនាសម្ព័ន្ធកសិកម្មកែច្នៃ និងផ្សារភ្ជាប់ជាមួយការកសាងជនបទថ្មីទៀតផង។

រួមជាមួយប្រទេសជាតិទាំងមូល ខេត្ត Hung Yen កំពុងមានការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លា។ ដំណើរការចូលរួមសមាហរណកម្មអន្តរជាតិរបស់ខេត្ត បានរួមចំណែកយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជន។ ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយពិភពលោក ប៉ុន្តែជានិច្ចកាលរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីនោះ ខេត្ត Hung Yen កំពុងបោះជំហានប្រកបដោយទំនុកចិត្តយ៉ាងខ្ជាប់ខ្ជួន ដើម្បីក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងរដ្ឋបាល ដែលមានការអភិវឌ្ឍយ៉ាងស្វាហាប់និងគួរឲ្យទាក់ទាញនៅតំបន់ភាគខាងជើងនៃប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ