Quang Ninh ពង្រីកគុណសម្បត្តិ e-commerce ដើម្បីផលិតផល OCOP

(VOVWORLD) - ការផ្សព្វផ្សាយផលិតផល OCOP  តាមរយៈទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក e-commerce គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយដើម្បី ជួយឱ្យផលិតផលខិតទៅជិតជាមួយអ្នកប្រើប្រាស់មួយចំនួនធំ។ ក្នុងរយៈពេលកន្លងមក ខេត្ត Quang Ninh បានខិតខំប្រឹងប្រែងក្នុងការបង្កើតបណ្តាញ ចែកចាយឌីជីថល ការដាក់ពង្រាយអាជីវកម្មនៅលើទីផ្សារពាណិជ្ជកម្មអេឡិច ត្រូនិក e-commerce ដើម្បីលក់ចេញផលិតផលក្នុងតំបន់។

Quang Ninh ពង្រីកគុណសម្បត្តិ e-commerce ដើម្បីផលិតផល OCOP - ảnh 1ផលិតផល OCOP នៅខេត្ត Quang Ninh ត្រូវបានដាក់តាំងលក់នៅពិព័រណ៍ (រូបថត៖ VOV)

យោងតាមការស្ថិតិ នាពេលបច្ចុប្បន្ន ខេត្ត Quang Ninh មានផលិតផល OCOP ឌីជីថលចំនួន ៣៣០ មុខ (ក្នុងចំណោមផលិតផល OCOP ទាំង ៥០២ មុខ)។ បរិមាណអង្គភាពអាជីវកម្មដែលចូលរួមក្នុងការនាំយកផលិតផលទៅកាន់មូលដ្ឋានឌីជីថលក៏កើនឡើងទ្វេដងបើធៀបនឹងឆ្នាំមុន (១០០ អង្គភាព)។ ប្រាក់ចំណូលដែលបានប៉ាន់ប្រមាណក្នុងរយៈពេល ២-៣ ឆ្នាំកន្លងមក មានចាប់ពី ១ ដល់ ១,៣ ពាន់លានដុង/ឆ្នាំ ជាមួយនឹងការបញ្ជាទិញជិត ៣.០០០ ដែលទូទាត់តាមរយៈទីផ្សារអេឡិចត្រូនិក។ អាស្រ័យដោយសារកម្មវិធីនេះ ផលិតផល OCOP មួយចំនួនត្រូវបានអ្នកប្រើប្រាស់ស្វែងរក និងប្រើប្រាស់យ៉ាងខ្លាំង ដូចជា មីសួរ Binh Lieu តែផ្កាលឿង ជាដើម។

ពីមុននេះ ការនាំយកផលិតផលទៅកាន់ទីផ្សារឌីជីថលបានឈប់ត្រឹមកម្រិតតិចតួចប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ អង្គភាពអាជីវកម្មអាចតភ្ជាប់ទៅកាន់ទំព័រអ្នកគាំទ្រ និងគេហទំព័រ ផ្សព្វផ្សាយរូបភាពដែលមានគុណភាព និងកែលម្អខ្លឹមសារដែលបង្ហោះលើគេហរទំព័រ។ អ្នកស្រី Nguyen Thi Trang ម្ចាស់សហករណ៍ Viet Hoang បានឲ្យដឹងថា ចាប់ពីឆ្នាំ ២០២១ តទៅ អ្នកស្រីបានបង្ហោះផលិតផល OCOP របស់ខ្លួននៅលើគេហទំព័រផ្ទាល់ខ្លួនរបស់សហករណ៍ និងផ្សារពាណិជ្ជកម្មអេឡិចត្រូនិកមួយចំនួនដូចជា Sendo, Voso, Tiki...។ ការណែនាំ និងលក់ទំនិញនៅលើ e-commerce  បានជួយឱ្យសហករណ៍របស់អ្នកស្រីកាន់តែសកម្មក្នុងការស្វែងរក និងទាក់ទាញអតិថិជនទៀតផង។

“យើងបានផ្តោតការវិនិយោគទាំងរូបភាព និងគុណភាពផលិតផល។ បន្ទាប់ពីយើងបង្ហោះផលិតផលរបស់យើងសម្រាប់លក់នៅលើគេហទំព័រ e-commerce ផលិតផលរបស់យើងត្រូវបានទស្សនិកជនចាប់អារម្មណ៍ ហើយការប្រើប្រាស់ផលិតផលក៏ល្អផងដែរ”។

Quang Ninh ពង្រីកគុណសម្បត្តិ e-commerce ដើម្បីផលិតផល OCOP - ảnh 2សហករណ៍ក្នុងខេត្ត Quang Ninh ពង្រីកនិងផ្សព្វផ្សាយផលិតផល OCOP នៅលើផ្សារពាណិជ្ជកម្មអេឡិចត្រូនិកល្បីៗដូចជា Tiki, Shopee, Lazada, Voso, Sendo... (រូបថត៖ VOV)

ដើម្បីសម្របខ្លួន និងដើរតាមទាន់និន្នាការនៃការអភិវឌ្ឍន៍ e-commerce ជាពិសេសការអនុវត្តវិធីសាស្រ្តទូទាត់តាមអេឡិចត្រូនិក និងមិនប្រើសាច់ប្រាក់ នៅចុងខែមេសា ឆ្នាំ ២០២២ ខេត្ត Quang Ninh បានបើកដំណើរការទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិចសម្រាប់ផលិតផល OCOP នៅអាសយដ្ឋាន៖ ocopquangninh.com.vn។ ផ្សារពាណិជ្ជកម្មអេឡិត្រូនិកនេះ ត្រូវបានបំពាក់ដោយឧបករណ៍ទូទាត់អេឡិចត្រូនិកទំនើប រួមបញ្ចូលមុខងារទូទាត់តាមអ៊ីនធឺណិត និងធ្វើពិពិធកម្មវិធីដឹកជញ្ជូនសម្រាប់អតិថិជនធ្វើការជ្រើសរើស។ ក្រៅពីការធ្វើសមកាលកម្មប្រភពទិន្នន័យនៃផលិតផលជាង ៣០០មុខ  ផលិតផល OCOP ដែលបានធ្វើបច្ចុប្បន្នភាពថ្មីដែលបានចុះបញ្ជីនៅលើផ្សារពាណិជ្ជកម្មអេឡិចត្រូវនិកហើយឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងសម្រាប់វិញ្ញាបនបត្រគុណភាពផលិតផល ក៏ដូចជាឯកសារពាក់ព័ន្ធ។ ធ្វើការវាយតម្លៃទូទៅអំពីអត្ថប្រយោជន៍នៃគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក លោក Hoang Duc Kha នាយករងមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងអភិវឌ្ឍន៍ឧស្សាហកម្ម និងពាណិជ្ជកម្ម (នាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត Quang Ninh) បានឲ្យដឹងថា៖ “អ្នកប្រើប្រាស់ជឿជាក់លើការប្រើប្រាស់ផលិតផល OCOP និងផលិតផលពិសេសរបស់ Quang Ninh ដែលបង្ហោះនៅលើផ្សារពាណិជ្ជកម្មអេឡិចត្រូនិក។ ដោយហេតុនេះ ជួយអង្គភាពអាជីវកម្ម និងក្រុមហ៊ុនផលិតផលិតផល OCOP លក់បានផលិតផលកាន់តែច្រើន នាំមកនូវប្រាក់ចំណូលស្ថិរភាពដល់អាជីវកម្ម និងបង្កើតការងារសម្រាប់ពលករក្នុងតំបន់”។

ក្នុងសិក្ខាសាលាស្តីពីការលើកកម្ពស់ពាណិជ្ជកម្មអេឡិចត្រូនិកក្នុងក្របខ័ណ្ឌនៃពិព័រណ៍ OCOP រដូវក្តៅឆ្នាំ ២០២២ របស់ខេត្ត Quang Ninh (ខែមេសា ឆ្នាំ ២០២២) អង្គភាពជាច្រើនដូចជា VNPT, Viettel, Visa... បានដាក់ចេញទម្រង់ទូទាត់រហ័ស និងងាយស្រួល; អនុវត្តន៍យ៉ាងសកម្មនូវឧបករណ៍ទូទាត់ និងការទូទាត់តាមអ៊ីនធឺណិត ដូចជា Momo e-wallet, Zalo pay...។ ទន្ទឹមនឹងនោះ ក្នុងរយៈពេលកន្លងមក មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត Quang Ninh ក៏បានសម្របសម្រួលជាមួយនាយកដ្ឋានពាណិជ្ជកម្ម និងសេដ្ឋកិច្ចឌីជីថល (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ) និងផ្សារពាណិជ្ជកម្មអេឡិចត្រូនិកធំៗ ដូចជា Tiki, Lazada, Shopee, Voso, Sendo... ធ្វើស្តង់ដារនៃការផ្សព្វផ្សាយ និងការជួញដូរផលិតផល OCOP របស់តំបន់នៅលើទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក។ លោកស្រី Nguyen Hoai Thuong អនុប្រធានមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត Quang Ninh បានអះអាងថា៖  “រួមដំណើរជាមួយអង្គភាពអាជីវកម្ម អង្គភាពផលិតកម្ម និងអាជីវកម្មនៅក្នុងខេត្ត មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មបន្តគាំទ្រអាជីវកម្មក្នុងការអភិវឌ្ឍបច្ចេកវិទ្យា និងលើកកម្ពស់ការចែកចាយផលិតផលនៅលើទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក; ធ្វើអាជីវកម្មយ៉ាងល្អពីគោលនយោបាយគាំទ្ររបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម របស់ផ្សារពាណិជ្ជកម្មអេឡិចត្រូនិក អង្គភាពដឹកជញ្ជូន ក៏ដូចជាអន្តរការីការទូទាត់...។ ពីនោះមក បន្តពង្រីកសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម រួមទាំងបរិយាកាសអនឡាញផងដែរ”។

ការបញ្ចេញលក់ផលិតផល OCOP របស់ខេត្ត Quang Ninh តាមរយៈផ្សារពាណិជ្ជកម្មអេឡិចត្រូនិកកំពុងមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន។ នេះមិនត្រឹមតែជាបណ្តាញលក់ចេញឈានទៅរកនិន្នាការទំនើបប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទិសដៅដ៏ត្រឹមត្រូវក្នុងការពង្រីកទីផ្សារផលិតផល OCOP របស់ខេត្ត Quang Ninh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ