TEAM LEE និងដំណើរប្រគល់ជូនរូបថតចំនួន ៣០ សន្លឹក ជាវីរៈយុទ្ធជនកងកម្លាំងប្រដាប់អាវុធក្នុងយុទ្ធនាការ Dien Bien Phu

(VOVWORLD) - ក្រុម Team Lee រួមមានយុវជនចំនួន ១២ នាក់មកពីខេត្ត-ក្រុងជាច្រើន ប៉ុន្តែពួកគេមាន ចំណង់ចំណូលចិត្តក្នុងការកែរូបថត និងប្រត្យាស្ថាបនារូបថតយុទ្ធជនពលី ដោយមិនគិតថ្លៃ ជួយដល់គ្រួសារយុទ្ធជនពលីបន្ធូរបន្ថយការឈឺចាប់  និងមានវត្ថុអនុស្សាវរីយ៍សម្រាប់នឹករលឹកដល់សាច់ញាត្តិរបស់ខ្លួន។ ក្នុងឱកាសរំលឹក ខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) 

TEAM LEE និងដំណើរប្រគល់ជូនរូបថតចំនួន ៣០ សន្លឹក ជាវីរៈយុទ្ធជនកងកម្លាំងប្រដាប់អាវុធក្នុងយុទ្ធនាការ Dien Bien Phu - ảnh 1សមាជិក Team Lee នៅក្បែររូបថតជាវីរៈយុទ្ធជនកងកម្លាំងប្រដាប់អាវុធប្រជាជនក្នុងយុទ្ធនាការ Dien Bien Phu (រូបថត៖ VOV)

សមាជិកក្រុម Team Lee បានទៅខេត្ត Dien Bien ដោយនាំយកនូវរូបថតចំនួន ៣០សន្លឹក ជាវីរៈយុទ្ធជនកងកម្លាំងប្រដាប់អាវុធប្រជាជនក្នុងយុទ្ធនាការ Dien Bien Phu ដែលត្រូវបានប្រត្យាស្ថាបនាឡើងវិញដើម្បីប្រគល់ជូនសារមន្ទីរជ័យជំនះ Dien Bien Phu។

នាប៉ុន្មានថ្ងៃចុងខែមេសា Team Lee បានធ្វើដំណើរជិត ៥០០ គីឡូម៉ែត្រពីទីក្រុងហាណូយទៅកាន់ខេត្ត Dien Bien។ ទោះបីជា ការធ្វើដំណើរវែងឆ្ងាយ អាកាសធាតុក្តៅ ការហត់នឿយយ៉ាងណាក៏ដោយ ក៏គ្រប់គ្នាពោរពេញដោយអារម្មណ៍រំភើប នៅពេលដាក់ស្នាមជើងក្នុងទឹកដីប្រវត្តិសាស្ត្រ Dien Bien Phu។ លោក Le Quyet Thang ប្រធានក្រុម Team Lee បានចែក រំលែកថា៖ “យើងធ្វើដំណើរទៅកាន់ទីក្រុង Dien Bien ដោយចំណាយពេលប្រហែល ១២ ម៉ោង។ សមាជិកក្រុមរបស់ខ្ញុំ និងខ្ញុំមិនទាន់បានទៅកាន់ Dien Bien នៅឡើយទេ ដូច្នេះយើងពិតជាអន្ទះសារណាស់។ Team Lee បានប្រគល់រូបថតចំនួន ៣០ សន្លឹកក្នុងចំណោមរូបថតចំនួន ៣២ សន្លឹកដែលជាវីរៈយុទ្ធជន ព្រោះ មានរូបថត ២ សន្លឹកដែលមិនមានរូប ឬព័ត៌មាន ដូច្នេះមិនអាចប្រត្យាស្ថាបនាឡើងវិញបានទេ”។

TEAM LEE និងដំណើរប្រគល់ជូនរូបថតចំនួន ៣០ សន្លឹក ជាវីរៈយុទ្ធជនកងកម្លាំងប្រដាប់អាវុធក្នុងយុទ្ធនាការ Dien Bien Phu - ảnh 2រូបវីរៈយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធប្រជាជនក្នុងយុទ្ធនាការ Dien Bien Phu ត្រូវបានដាក់ក្នុងកញ្ចក់ជាមួយនឹងភាពរស់រវើក (រូបថត៖ VOV)

ដើម្បីប្រត្យាស្ថាបនារូបថតទាំង ៣០សន្លឹកនោះគឺជាបញ្ហាប្រឈមមួយសម្រាប់ Team Lee ពីព្រោះការស្តារឡើងវិញនូវព័ត៌មានលម្អិតទាក់ទងនឹងប្រវត្តិសាស្ត្ររបស់ជាតិមិនងាយស្រួលនោះទេ ជាពិសេសសម្រាប់យុវវ័យដែលកើតក្នុងសម័យសន្តិភាព។ ដោយប្រើបច្ចេកវិជ្ជា ៤.០ Team Lee បានស្តាររូបថតវីរៈយុទ្ធជន   ហើយនាំពួកគេវិលត្រឡបមកជួបជុំក្រុមគ្រួសាររបស់ខ្លួនវិញក្នុងភាពកក់ក្តៅ និងក្នុងរង្វង់ដៃជិតស្និទ្ធរបស់សាច់ញាតិ។ លោក Phung Quang Trung សមាជិកក្រុម Team Lee បានឲ្យដឹងថា៖ “ក្នុងអំឡុងពេលស្តាររូបថត គឺរូបត្រូវបានព្រិលៗ ប៉ុន្តែអ្វីដែលពិបាកបំផុតនោះគឺឯកសណ្ឋានយោធាលំអិតខ្លាំងណាស់។ ក្រុមត្រូវសួរទៅកាន់សារមន្ទីរជ័យជំនះ Dien Bien Phu ហើយក្រុមក៏បានជួបប្រជុំគ្នាជាច្រើនយប់ ដោយពិភាក្សាគ្នាដើម្បីអាចធ្វើវាបានត្រឹមត្រូវ និងល្អបំផុត។ ដំណើររបស់ក្រុមរហូតមកដល់ពេលនេះ មិនមែនគ្រាន់តែឈប់ត្រឹមតែស្តាររូបថតប៉ុណ្ណោះទេ ប៉ុន្តែក៏សង្ឃឹមថា នឹងក្លាយជាស្ពានតភ្ជាប់អតីតកាល បច្ចុប្បន្នកាល និងអនាគត ដើម្បីកុំឱ្យយុវជនភ្លេចប្រវត្តិសាស្ត្រ។ ក្រុមសង្ឃឹមថា ស្ពាននេះនឹងពង្រីកកាន់តែធំ ដើម្បីឲ្យយុវជនអាចរួមដំណើរតបស្នងសង់គុណដល់ក្រុមគ្រួសារយុទ្ធជនពលី”។

រូបថតររបស់វីរៈយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធប្រជាជនក្នុងយុទ្ធនាការ Dien Bien Phu ត្រូវបានដាក់ក្នុងសុំកញ្ចក់ជាមួយនឹងភាពច្បាស់លាស់ជាក់ស្តែង ដែលត្រូវបានដាក់យ៉ាងឱឡារិកនៅខាងក្រោមរូបថតសខ្មៅរបស់ពួកគេ ដែលនាំឲ្យទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំងណាស់៖

“រូបថតដែលត្រូវបានស្តារឡើងវិញគឺមានភាពរស់រវើក និងស្រស់ស្អាតណាស់។ ខ្ញុំមើលទៅមើលឈ្មោះ មើលមុខវីរៈជនទាំងនោះហើយមានអារម្មណ៍មោទនភាពណាស់”។

“រូបថតនេះមានភាពស្រស់ស្អាតណាស់ ហើយបង្ហាញយ៉ាងច្បាស់ពីចរិយាមាយាទរបស់វីរបុរស។ ប្រការនោះបញ្ជាក់ពីការនឹករឭកដល់អ្នកដែលរស់នៅ ជាមួយអ្នកដែលបានពលីជីវិត។ ការងាររបស់ Team Lee គួរជាទីកោតសរសើរណាស់”។

TEAM LEE និងដំណើរប្រគល់ជូនរូបថតចំនួន ៣០ សន្លឹក ជាវីរៈយុទ្ធជនកងកម្លាំងប្រដាប់អាវុធក្នុងយុទ្ធនាការ Dien Bien Phu - ảnh 3លោកស្រី Vu Thi Tuyet Nga នាយិការសារមន្ទីរជ័យជំនះ Dien Bien Phu បានទទួលរូបថតពីក្រុម Team Lee (រូបថត៖ VOV)

រូបថតចំនួន ៣០ សន្លឹកជាវីរៈជននៃកងកម្លាំងប្រដាប់អាវុធប្រជាជនត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរជ័យជំនះ Dien Bien Phu នៃខេត្ត Dien Bien។ នោះគឺជារូបភាពរបស់វីរៈបុរស Be Van Dan ប្រើរាងកាយរបស់ខ្លួនជាជើងកាំភ្លើង, វីរៈបុរស To Vinh Dien ប្រើរាងកាយរបស់ខ្លួនដើម្បីធ្វើកំណល់កាំភ្លើងធំ វីរៈបុរស Phan Dinh Giot ដោយប្រើរាងកាយរបស់ខ្លួនដើម្បីបំពេញមាត់ក្រឡុកនៅក្នុងសមរភូមិ ...។ រូបថតរស់រវើកទាំងនោះធ្វើឱ្យមនុស្សមានអារម្មណ៍ដូចជា ពួកគេនៅតែនៅរស់នៅទីនេះក្នុងជីវភាពប្រចាំថ្ងៃ។ លោកស្រី Vu Thi Tuyet Nga នាយិការសារមន្ទីរជ័យជំនះ Dien Bien Phu បានឲ្យដឹងថា៖ “នៅពេលដែលយើងទទួលបានរូបថតទាំង ៣០ សន្លឹកនេះ យើងមានការរំជួលចិត្តយ៉ាងខ្លាំង ដោយសារតែមុខរបស់វីរៈបុរសទាំងអស់នេះហាក់ដូចជារស់រវើស ភ្នែក និងមុខរបស់ វីរៈបុរសទាំងនេះមានភាពប្រាកដនិយមខ្លាំងណាស់។ យ៉ាងណាមិញ ក្រុមយុវជននេះមិនគ្រាន់តែស្តាររូបទាំងនេះដោយចំណូលចិត្តនោះទេ គឺពួកគេធ្វើដោយអស់ពីចិត្តដើម្បីនាំយកព័ត៌មាន និងរូបភាពវីរជនដ៏ស្រស់ស្អាតបំផុត មកផ្សព្វផ្សាយជាសាធារណៈ”។

បន្ទាប់ពីបង្កើតបានជាង ២ ឆ្នាំមក ក្រុម Team Lee បានស្ដារឡើងវិញ និងផ្តល់រូបថតយុទ្ធជនពលីជាង ១.០០០ សន្លឹកជូនដល់សាច់ញាតិរបស់ពួកគេ។ ការងារទាំងនេះក៏ជាការតបស្នងសងគុណរបស់យុវជនសម័យនេះ ដល់ជំនាន់បុព្វការីជន ដែលបានពលីដើម្បីឯករាជ្យជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ