VOV5 នាំយកនិទាឃរដូវកក់ក្តៅទៅតំបន់ព្រំដែន Cao Bang

VOV5 នាំយកនិទាឃរដូវកក់ក្តៅទៅតំបន់ព្រំដែន Cao Bang - ảnh 1
VOV5 នាំយកនិទាឃរដូវកក់ក្តៅទៅតំបន់ព្រំដែន Cao Bang (Image: VOVWorld)

(VOVworld) – «និទាឃរដូវកក់ក្តៅនៅតំបន់ព្រំដែន» គឺជាកម្មវិធីសម្បុរសធម៌ដែល
 កម្មាភិបាលអ្នកយកព័ត៌មានគ្រប់រូបនៃកាណាល់ផ្សាយជាភាសាបរទេស (VOV5)
 វិទ្យុ សម្លេងវៀតណាមបានអនុវត្តក្នុងអំឡុង ៤ ឆ្នាំកន្លងមកដោយមានគោលដៅ
ចែករំលែក ការលំបាកជាមួយសិស្សានុស្សិសនិងប្រជាជននៅតំបន់ព្រំដែនដាច់
ស្រយាល ហើយបង្ហាញនូវការទទួលខុសត្រូវសង្គមរបស់ខ្លួន។ នាឆ្នាំនេះ VOV5
 បានរៀបចំពីធី ជូនអំណោយសំរាប់ប្រជាជនសិស្សានុសិស្សនៅឃុំ  Can Nong
 ស្រុក Thong Nong ខេត្ត Cao Bang (ភាគខាងជើងវៀតណាម)។

នាប៉ុម្មានថ្ងៃសិសិរដូវដ៏ត្រជាក់ភ្លៀងស្រិចៗនិងសីតុណ្ហភាពក្រោម ១០ អង្សារ C
 នាពេលថ្មីៗនេះ ក្រុមកម្មាភិបាលអ្នកយកព័ត៌មាន VOV5 បានទៅកាន់ភូមិក្រីក្រ
ចំនួន ៥ នៅឃុំជិតខ្សែព្រំដែន Can Nong ដែលមានចម្ងាយ ៤០០ គីឡូម៉ែត្រពី
ទីក្រុង ហាណូយ។ ឃុំ Can Nong មានគ្រួសារចំនួន ៣៥៨ គ្រួសារ ក្នុងនោះមាន
គ្រួសារក្រីក្រ ចំនួន ១៤០ គ្រួសារដែលប្រមូលផ្តុំនៅភូមិជិតនឹងខ្សែព្រំដែនដូច
ជា៖ ភូមិ Na Tenh ភូមិ Khau Dua ភូមិ Phieng Phan ភូមិ Lung Vai និងភូមិ Nguom
 Quoc ។ ពន្យល់អំពីមូល ហេតុស្ថានភាពក្រីក្រនៅទីនេះ លោក Lanh Van Dau
ប្រធានឃុំ Can Nong បានឲ្យ ដឹងថា៖  ​​​​                            

        «ប្រជាជនឃុំមានកំរិតមិនចេះអក្សខ្ពស់ណាស់។ ក្រៅពីនោះ វិទ្យាសាស្ត្រ
បច្ចេក វិទ្យាមិនទាន់ត្រូវបានអនុវត្តច្រើន។ ការអភិវឌ្ឍសេដ្ឋកិច្ចផ្អែកទៅលើក
សិកម្មនិងការចិញ្ចឹមសត្វតែប៉ុណ្ណោះ ដោយហេតុនេះ ល្បឿនអភិវឌ្ឍន៍មាន
ភាពយឺតយ៉ាវបើប្រៀប នឹងឃុំផ្សេងៗនៅស្រុក  Thong Nong។»

        ក៏តាមលោក Dau ថា៖ នៅបណ្ដាភូមិ Khau Dua និងភូមិ Nguom Quoc
ប្រជាជនពីអាយុ ៣០ ឆ្នាំភាគច្រើនជាអនក្ខរជន ក្នុងនោះមួយចំនួនធំគឺ
អនក្ខជនថ្មី ហើយគេមិនអាចនិយាយភាសា Kinh បាន។ ជីវភាពរស់នៅ
ជួបការលំបាក លំបិន ដោយហេតុនេះ ទោះបីជាត្រូវឡើងភ្នំក្នុងរយៈពេល
 ២ ដល់ ៣ ម៉ោងក្តី ប៉ុន្តែ ប្រជាជននៅសប្បាយរីករាយណាស់ក្នុងពេលត្រូវ
បានជូនអំណោយ។ លោកស្រី Mu Nai ជាជនជាតិ Mong មួយរូបរស់រាយ
រាក់ទាក់ចែករំលែកថា៖

        «ថ្ងៃនេះ ខ្ញុំទទួលបានភួយនិងប្រដាប់ប្រដាចាំបាច់ដែលអាចប្រើប្រាស់
ភ្លាម។ ផ្ទះខ្ញុំគ្មានភួយទេ ឥឡូវនេះបានកក់ក្តៅហើយ។»

        លោក Lanh Van Dau បានចែករំលែកទៀតថា៖ នាបច្ចុប្បន្ន ភូមិឃុំនេះអាច
សង្ឃឹមទៅលើជំនាន់កូនចៅរបស់ខ្លួនប៉ុណ្ណោះ។ កុមារទាំងអស់នៅទីនេះកំពុង
ឧស្សា ព្យាមរៀនអក្សរួមជាមួយគ្រូបង្រៀន។ នារយៈពេល ២០ ឆ្នាំខាងមុខ​
កុមារាកុមារីនេះនឹងជួយផ្លាស់ប្តូរជីវភាពរស់នៅនៅតំបន់ព្រៃភ្នំក្រីក្រដាច់ស្រយាល
នេះ។

        សិស្សានុសិស្សចំនួន ២៦០ នាក់ គ្រូបង្រៀនចំនួន ២៥ រូបនិងគ្រួសារក្រីក្រ
ចំនួន ១២០ គ្រួសារនៅភូមិចំនួន ៥ ត្រូវបានប្រគល់ជូនអំណោយក្នុងឱកាស
នេះ។ អំណាយរួមមាន៖ ភួយ កន្សែងបង់ករ អាវងា សម្ភារៈសិក្សានិងចាំបាច់
មួយចំនួនទៀត។ 

        អំណោយសរុបជាទឹកប្រាក់មានចំនួន ៩០ លានដុង។ នេះគឺជាប្រាក់រៃអង្គាស
 របស់កម្មាភិបាលអ្នកយកព័ត៌មានិងអ្នកនិពន្ធរបស់ VOV5 និងសម្បុរសជន។
ទោះបីជា ចំនួនប្រាក់សម្បុរសធម៌តិចតូចក្តី ប៉ុន្តែ ប្រការនេះបានបង្ហាញនូវមោន
សញ្ចេតនារបស់ មជ្ឈដ្ឋានអ្នកយកព័ត៌មានរបស់ VOV5 ចំពោះប្រជាជនជាជន
រួមជាតិភាគតិចភាគខាង ជើងវៀតណាម។ លោក Trinh Van Sau នៅភូមិ Phieng
 Phan ដែលប្រពន្ធរបស់​លោកមានជំងឺឈឺរាំរ៉ៃតាំងពីយូរមក ដោយហេតុនេះ
គ្រួសាររបស់លោកធ្លាក់ ក្នុងស្ថានភាពលំបាកលំបិន។ លោកបានចែករំលែកថា៖

        «ឆ្នាំនេះគឺឆ្នាំដំបូងដែលខ្ញុំទទួលបានអំណោយសម្បុរសធម៌។ ខ្ញុំថ្លែងអំណរ
គុណ បណ្ដាសម្បុរសជនដែលបានជូនភួយកក់ក្តៅ ប្រេងឆា ជាដើម។ អំណោយ
នេះមាន អត្ថន័យដ៏ធំក្នុងពេលឆ្នាំថ្មីកំពុងឈានចូលមកដល់។»

        ទោះបីជាអាកាសធាតុត្រជាក់ មានភ្លៀងធ្លាក់ស្រិចៗក្តី ប៉ុន្តែ កម្មាភិបាល
អ្នកយក ព័ត៌មាន VOV5 មានក្តីសប្បាយរីករាយក្នុងពេលស្តាប់ការចែករំលែក
អស់ពីចិត្ត របស់ លោក Nong Ngoc Tuyen លេខាឃុំ Can Nong មុនពេលជំរាប
លាក្រុម៖ «ដូច្នេះ ប្រជាជនមានបុណ្យចូលឆ្នាំថ្មីកាន់តែកក់ក្តៅហើយ៕»​ 

ប្រតិកម្មទៅវិញ

ផ្សេងៗ