កង់បុរាណ-ការនឹកហាណូយអតីតកាល។
BUI HANG -  
(VOV WORLD) /  
|
បណ្តាកង់បុរាណ
(រូបថតVVOV) |
Vovworld-ដោយត្រូវបានបង្កើតឡើងនាឆ្នាំ២០០៧ ក្លឹបកង់បុរាណហាណូយអតីតកាល
និងបច្ចុប្បន្នកាលមានសមាជិកចំនួន៧០នាក់។តាមទំលាប់គឺពេលព្រឹកសមាជិកទាំង
ឡាយជួបប្រជុំគ្នានៅវិថី Thanh Nien នៅក្បែរHo Tay។លោក Nguyen Viet Bao ជា
សមាជិក១រូបនៃក្លឹបកង់បុរាណហាណូយអតីតកាលនិងបច្ចុប្បន្នកាលចែករំលែកថា៖
“ មុននេះកង់បុរាណដូចច្នេះគឺថ្លែណាស់ ។ មានតែជនដែលធ្លាប់ទៅរៀនសូត្រធ្វើការ
នៅបរទេស និងអ្នកមានទើបទិញបានប៉ុណ្ណោះ។ដោយសាររួមមានចំណង់ចំណូលចិត្ត លេងកង់បុរាណ យើងខ្ញុំបានបង្កើតក្លឹបនេះឡើង។នេះនៅជាកន្លែងសំរាប់បងប្អូនយើងខ្ញុំ
ជួបប្រាស្រ័យរៀនសូត្រគ្នាទៅវិញទៅមកព្រមទាំងផ្លាស់ប្តូរគ្រឿងបន្លាស់ទៀតផង។ “
|
រូបថតVOV |
ទោះបីជាមានវិជ្ជាជីវះនិងវ័អាយុខុសពីគ្នាក្តីប៉ុន្តែសមាជិកគ្លិបទាំងឡាយរួមមានការជក់ចិត្ត
ជាមួយកង់បុរាណណាស់។ក្រៅពីការជិះកង់ដើម្បីហ្វឺកហាត់សុខភាពនោះនេះនៅជាឱកាស
សំរាប់ពួកគេជួបជុំគ្នានិងចែករំលែកសេចក្តីស្រឡាញ់សំរាប់កង់បុរាណទៀតផង។លោក
Le Van Muiជាសមាជិក១រូបនៃក្លឹបចែករំលែកថា៖“ នេះជាបំណងប្រាថ្នារបស់ខ្ញុំ ពេលត្រូវ
បានចួលរួមគ្លឹបកង់បុរាណហាណូយអតីតកាលនិងបច្ចុប្បន្នកាល ។ខ្ញុំនៅនឹកទិដ្ឋភាពនៃ
ទីក្រុងហាណូយមុននេះ។ពេលនោះជនគ្រប់រូបជិះកង់តាមវិថីនានា។ខ្ញុំមានចង់រំលឹកឡើង
វិញនូវសម័យកាលនោះ បានជាខ្ញុំបានទិញកង់ចូលរួមក្លឹប។ការជិះកង់ក៍ជារូបភាពអប់រំ
កាយហ្វឹកហាត់សុខភាព១ផងដែរ។ “
វត្តមាននៃបណ្តាកង់បុរាណល្បីឈ្មោះដូចជា Peugeot -Mercie-Martila-Sterling ជាដើមក្នុង
ជីវភាពរស់នៅទំនើបធ្វើឲ្យមនុស្សជាច្រើននាក់នឹកដល់របបអោបក្រសោបមុននេះ។នោះគឺ
កង់ថ្លៃណាស់។លោកNguyenThanh Cong ជា សមាជិក១រូបនៃគ្លឹបកង់បុរាណហាណូយអតីតកាលនិងបច្ចុប្បន្នកាលរៀបរាប់ថា៖“កាលនៅតូចខ្ញុំបានមានចំណង់ចំណូលចិត្តលេង
កង់រួចទៅហើយ ។គ្រានោះកង់ Peugeotថ្លៃណាស់ និងមិនមែនគ្រួសារណាក៍មានឡើយ។ “
ដោយក្តីស្រឡាញ់សំរាប់កង់បុរាណរបស់ខ្លួនបណ្តាសមាជិកនៃគ្លឹបកង់បុរាណហាណូយអតីតកាលនិងបច្ចុប្បន្នកាលបាននិងកំពុងរក្សាទុកភាពស្អាត១នៃរដ្ឋធានី៕
BUI HANG
-VOV WORLD