កម្មវិធីសិល្បៈពិសេសក្នុងឱកាសរំលឹកខួបទិវាកុមារពិភពលោក

(VOVWORLD) - ក្នុងឱកាសខែធ្វើសកម្មភាពដើម្បីកុមារនិងបំរើទស្សនិកជនតូចៗក្នុងរដូវក្តៅនេះរោងល្ខោនយុវជនហាណូយទើបនឹងឧទ្ទេសនាមកម្មវិធីរោងល្ខោនជាច្រើនគួរជាទីចាប់អារម្មណ៍សំរាប់កុមារាកុមារី។ កម្មវិធីនេះជាស្ពានតភ្ជាប់ដែលនាំមកនូវ តំលៃមនុស្សធម៌សំរាប់បំណិននៃក្តីសុបិននិងជាកំលាំងចលករជំនះពុះពារលើការលំបាកសំរាប់កុមារាកុមារី។ 
កម្មវិធីសិល្បៈពិសេសក្នុងឱកាសរំលឹកខួបទិវាកុមារពិភពលោក - ảnh 1រឿងល្ខោន «នាងមច្ឆា»

ដោយមានរឿងល្ខោនចំនួន ៣ គឺ «នាងមច្ឆា» «សេចក្តីសប្បាយរីករាយ របស់វង់មាន់» និង «ការប៉ះទង្គិចនៅផ្ទះបាយ» សុទ្ធតែត្រូវបានសិល្បៈករសិល្បកា រិនីឆ្នៃប្រឌិតឡើងឲ្យសមស្របនឹងជីវភាពរស់នៅនាសម័យបច្ចុប្បន្នរបស់កុមារាកុមារី ហើយនៅរក្សាបានអត្តសញ្ញាណដ៍វិសេសវិសាលនៃរឿងនិទានបុរាណ។

        ត្រូវបានរៀបចំយ៉ាងផ្ចិតផ្ចង់យោងតាមរឿងនិទានរបស់មហាកវី Hans Christian Andersen តួរអង្គ «នាងមច្ឆា» ត្រូវបានសិល្បករសិល្បការិនីប្រឌិតឡើង ជាថ្មីគួរឲ្យទាក់ទាញថែមទៀត។ បណ្ដាទស្សនិកជនក្មេងៗត្រូវបានសម្របខ្លួនចូលក្នុងបរិយាកាសមហាសាគរល្វឹងល្វើយល្អស្អាតហើយរកឃើញកន្លែងសម្ងាត់របស់ ធម្មជាតិ។ កុមារា Nguyen Quang Hung បានចែករំលែកថា៖       «ក្រោយពីបានទស្សនារឿងល្ខោននេះ ខ្ញុំឃើញគួរឲ្យចាប់ចិត្តនិងស្រះ ស្រាយរីករាយយ៉ាងខ្លាំងបន្ទាប់ពីវគ្គប្រឡងស្មុគស្មាញកន្លងទៅ។ តាមរយៈរឿងល្ខោននេះ ខ្ញុំក៏ ទទួលបានចំណេះដឹងថ្មីថែមទៀតដែរ។ ខ្ញុំចង់ទស្សនារឿងល្ខោនផ្សេងៗទៀត។»

កម្មវិធីសិល្បៈពិសេសក្នុងឱកាសរំលឹកខួបទិវាកុមារពិភពលោក - ảnh 2 រឿងល្ខោន «ការប៉ះទង្គិចនៅផ្ទះបាយ»

        ចែករំលែកអំពីភាពជោគជ័យក្នុងការឧទ្ទេសនាមបណ្ដារឿងល្ខោនសំរាប់កុមារ ក្នុងឱកាសទិវាកុមារពិភពលោក ថ្ងៃទី ១ មិថុនានាយករងរោងល្ខោនយុវជនហាណូយ លោក Nguyen Sy Tien បានឲ្យដឹងថា៖

        «ចំពោះកុមារ យើងខ្ញុំជានិច្ចកាលមានមេរៀនស្និទស្នាលសមស្រប ជាមួយជីវភាពប្រចាំថ្ងៃ។ យើងខ្ញុំធ្វើយ៉ាងម៉េចដើម្បីកុមារកុមារីមានបទពិសោធន៍ល្អស្អាតបំផុត ពេលដែលទាក់ទងជាមួយរឿងល្ខោននិងបំប៉ន់សមត្ថភាពឆ្នៃប្រឌិតរបស់ពួកគេផងដែរ។»

កម្មវិធីសិល្បៈពិសេសក្នុងឱកាសរំលឹកខួបទិវាកុមារពិភពលោក - ảnh 3រឿងល្ខោន «សេចក្តីសប្បាយរបស់វង់មាន់»

        រឿងល្ខោន «សេចក្តីសប្បាយរបស់វង់មាន់»  ធ្វើឲ្យកុមារាកុមារីទទួលបាន នូវបរិយាកាសសប្បាយរីករាយក្រៃលែងនិងគួរឲ្យជក់ចិតនិតអារម្ភណ៍តាមរយៈមេរៀនស្និទ្ធស្នាលស្តីពីចំណង មិត្តភាព។ ក្រៅពីនោះ រឿងល្ខោន «ការប៉ះទង្គិចនៅផ្ទះបាយ» គឺជារឿងហេតុគួរឲ្យទាក់ទាញរវាងកណ្តុរនិងឆ្មាតូចដែលអង់អាចក្លាហាន។ នាយករោងល្ខោនយុវជន ហាណូយ លោក Nguyen Chi Trung បានឲ្យដឹងថា៖

        «ប្រសិទ្ធភាពនិងការស្រុះចិត្តគំនិតធំបំផុតក្នុងរោងល្ខោនទាំងអស់ក៏ដូចជាក្រុមប្រឹក្សាសិល្បៈទទួលបានគឺជារឿងល្ខោនតូរ្យតន្រ្តី «សុបិន្តនៃនាងមច្ឆា»។ រឿង ល្ខោន «ការប៉ះទង្គិចនៅផ្ទះបាយ» និង «សេចក្តីសប្បាយរបស់វង់មាន់» គួរឲ្យទាក់ ទាញដោយការខ្វែងគំនិតតិចតូចជុំវិញបណ្ដាសត្វដទៃដើម្បីឃើញនូវសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ កុមារាកុមារីពីអាយុ ៤ ដល់ ៩ ឆ្នាំចូលចិត្ត ទស្សនាណាស់។ ពិសេសគឺក្នុងឱកាសទិវាកុមារពិភពលោកឬបុណ្យសំពះព្រះខែ កុមារាកុមារីមកទីនេះជាច្រើនកុះករ។ ឪពុកម្តាយសប្បាយក្រៃលែងពេលដែលមកទស្សនាផលិតផលសិល្បៈរបស់រោងល្ខោនយុវជននេះ។»

        ក្នុងឱកាសនេះដែរ រោងល្ខោនយុវជនហាណូយក៏បានរៀបចំកម្មវិធី «ហើរខ្ពស់នៃសុបិន្ត» រួមមានរឿងល្ខោនតូរ្យតន្ត្រីដ៏វិសេសវិសាលគួរឲ្យទាក់ទាញ។ បណ្ដាកម្មវិធីនេះមានគោលដៅនាំមកនូវសិល្បៈដល់កុមារាកុមារីពិសេសគឺកុមារមានស្ថានភាពលំបាក។ នេះជាអំណោយមានអត្ថន័យដែលរោងល្ខោនយុវជនអនុវត្តបានយ៉ាងទូលំទូលាយសំរាប់កុមារចំនួន ១២ ពាន់នាក់នៅសាលារៀនទូទាំងរដ្ឋធានីហាណូយនិងក្រុងខេត្ត។ ទន្ទឹមនឹងនោះ រោងល្ខោនយុវជនហាណូយក៏បានជូនអំណោយជាក់ស្តែងឲ្យកុមារដែលមានស្ថានភាពលំបាកដើម្បីជួយឧបត្ថម្ភពួគគេឲ្យមានកំលាំងចលករជឿជាក់ទៅលើអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ