(VOVworld)-ពួកយើងម្នាក់ៗនៅចាំបានថា លោកJames Joseph Kendall ជាបុរសជន
ជាតិអាមេរិកម្នាក់មិននឹកស្មានថាបានល្បីឈ្មោះនៅពេលលុយចុះប្រឡាយដែល
បំពុលបរិស្ថាននៅខ័ណ្ឌ Cau Giay នៃទីក្រុងហាណូយ ដើម្បីសំអាតសំរាមនាខែ
ឧសភាឆ្នាំ២០១៥មុននេះ។ រហូតមកដល់ពេលនេះ លោក James និងក្រុមស្ម័គ្រចិត្ត
ដើម្បីបរិស្ថាន Keep Hanoi Clean ដោយលោកជាស្ថាបនិកនោះនៅតែខិតខំព្យា
យាមជាមួយនឹងគម្រោងការច្រើនក្នុងបំណងធ្វើឲ្យទីក្រុងស្អាតឲ្យស្រស់បំព្រង។
|
លោកJames Joseph Kendall (រូបថតៈ Tran Thanh Giang/VNP) |
ជួបប្រទះរាល់ឧបសគ្គដំបូងដោយខ្វះថវិការនិងបទពិសោធន៍ក្នុងការគ្រប់គ្រង
នោះ រហូតមកដល់បច្ចុប្បន្ន លោកJames និង Keep Hanoi Clean អនុវត្តប្រកបដោយ
ជោគជ័យនូវការងារជាច្រើនគួរឲ្យកោតសរសើរដែរ។ រំរាម២០០តោននៅ សួន
ឧទ្យាននិងបឹងទឹកនានាត្រូវបានអ្នកស្មគ្រចិត្តរបស់លោកប្រមូលផ្តុំ។ ទន្ទឹមជាមួយ
គ្នានោះ ក្រុមអ្នកស្មគ្រចិត្តនេះ បានផ្សព្វផ្សាយឲ្យប្រជាជនកុំធ្វើឲ្យកខ្វក់កន្លែងដែលបានបោសសម្អាតហើយ។
នាចុងសប្តាហ៍ម្តងៗ Keep Hanoi Clean តែងតែមានសកម្មភាពដើរប្រមូល
សំរាមនៅតាមទីតាំងសាធារណមួយៗចំនួនដោយមានការចូលរួមរបស់អ្នកស្មគ្រ
ចិត្តគ្រប់វ័យ គ្រប់អាជីពនិងគ្រប់ជាតិសាសន៍ចំនួន៥០នាក់។ លោក Nguyen Viet
Hung សមាជិកថ្មីមួយទើបនឹងចូលរួមក្នុងក្រុមនេះ បានចែករំលែកថា៖
“ខ្ញុំឃើញថា ខ្លួនខ្ញុំមិនទាន់ចូលរួមក្នុងសកម្មភាពសង្គមបានប៉ុន្មានទេ ដូច្នេះ
ខ្ញុំនឹង កូនប្រុសពីរនាក់ទៀតបានស្មគ្រចិត្តចូលរួមក្នុងសកម្មភាពពោរពេញទៅ
ដោយអត្ថន័យ នេះ។ ហើយខ្ញុំកិតថា សកម្មភាពនេះនាំកនូវផលប្រយោជន៍ណាស់
សម្រាប់សង្គម តាមនោះយើងទាំងអស់គ្នាគប្បីចូលរួមផងដែរ។ មើលទៅកូនខ្ញុំ
ពីរនាក់ចុះ ពួកវារីករាយនឹង ការងារនេះណាស់”។
រីឯអ្នកស្រី Phan Thi Hang បានឃើញអ្នកស្មគ្រចិត្តក្រុម Keep Hanoi Clean
ធ្វើសកម្មភាពនៅសួនឧទ្យាន Nghia Do ខ័ណ្ឌ Cau Giay ទីក្រុងហាណូយដោយ
ចៃដន្យនោះ អ្នកស្រីស្ម័គ្រចិត្តចូលរួមភ្លាមដោយគ្មានការស្ទាក់ស្ទើរទេ។
“ខ្ញុំឃើញថា សកម្មភាពជាក់ស្តែងនេះមានការជះឥទ្ធិពលខ្លាំងជាងការផ្សព្វ
ផ្សាយទៅទៀត។ ការងារនេះទាំងមនុស្សធំនិងកូនក្មេងសុទ្ធតែចូលរួមបានដែរ
តាមនោះនេះ ក៏ជាការអប់រំល្អម្យ៉ាងផង។ ហើយសម្រាប់នាងខ្ញុំវិញ នាងខ្ញុំនឹង
ចូលរួមសកម្មភាព នេះឲ្យបានកាន់តែច្រើនថែមទៀត”។
ដើម្បីជួយជ្រោមជ្រែងព្រឹត្តិការណ៍ម៉ោងផែនដីនិងទិវាផែនដីឆ្នាំ២០១៧នេះ
លោក James បានបំផុសសកម្មភាពគួរឲ្យចាប់អារម្មណ៍ច្រើន។ ទន្ទឹមនឹងការ
បង្ហាញ មុខផ្សព្វផ្សាយលើបណ្តាមធ្យោបាយសាធារណដើម្បីផ្សព្វផ្សាយអំពីកិច្ច
ការពារបរិ ស្ថានមក James និងក្រុម Keep Hanoi Clean បានបង្កើតផែនការរៀប
ចំព្រឹត្តិការ ណ៍មួយចំនួន ដូចជាបង្ហោះចង្គៀងគោមធ្វើពីវត្ថុជិតស្និទ្ធជាមួយបរិ
ស្ថានក្នុងឱកាស ប្រព្រឹត្តទៅព្រឹត្តិការណ៍ម៉ោងផែនដី ប្រមូលសំរាមលើទូទាំង
ទីក្រុងនិងដើរក្បួនដើម្បី បរិស្ថាន។ តាមលោក James ថា នេះជាសកម្មភាព
សម្រាប់មនុស្សគ្រប់រូប ហើយ លោកសង្ឃឹមថា នឹងមានអ្នកជាច្រើនថែមទៀត
រួមដៃក្នុងព្រឹត្តិការទាំងអស់នេះ។
លោក James មានបំណងពង្រីកវិសាលភាពសកម្មភាពរបស់ Keep Hanoi
Clean ទៅលើទូទាំងប្រទេស។ បច្ចុប្បន្ន លោកកំពុងអនុវត្តជាជំហានៗគម្រោង
ការ ដែលលោករក្សាទុកពីយូរហើយ នោះគឺបង្កើតធុងសំរាមគួរឲ្យទាក់ភ្នែក
សម្រាប់ដាក់នៅ សាលានានា បន្ទាប់មកសហការជាមួយក្រុមហ៊ុនចំកាត់សមា
ជិកតែមួយបរិស្ថាន នគរហាណូយ (URENCO) ដើម្បីពង្រីកគម្រោងនេះទៅកាន់
ទីក្រុងទាំងមូល។ លោក James បានចែករំលែកថា៖
“អ្នកណាក៏អាចអនុវត្តការងារការពារបរិស្ថានបានដែរមិនត្រឹមតែខ្ញុំម្នាក់ឯង
ឬអង្គការ ស្មគ្រចិត្តដើម្បីបរិស្ថាននោះទេ។ បរិស្ថានត្រូវរងការបំពុលគ្មានន័យថា
យើងមិន អាចសំអាតវាបាននោះទេ។ ខ្ញុំតែងតែគិតអំពីអនាគត អនាគតរបស់
វៀតណាមនិង អនាគតរបស់ពិភពលោកទាំងមូល ហើយតាមខ្ញុំថា យើងក៏គប្បី
សញ្ជឹងគិតអំពី បញ្ហានេះ ព្រោះថា បរិស្ថានត្រូវរងការបំផ្លិចបំផ្លាញនោះមានន័យ
ថាមនុស្សយើងក៏ជួបប្រទះនឹងផលវិបាកដូចគ្នេដែរ”។
អ្វីៗដែលលោក James កំពុងខិតខំប្រឹងប្រែងធ្វើនោះសុទ្ធតែផ្តើមចេញចំណង
ចំណូលចិត្តជាមួយវៀតណាម ជាកន្លែងដែលលោកចាត់ទុកថាជាស្រុកកំណើតទី២
របស់ខ្លួន។ដោយក្តីសង្ឈឹមចង់ឲ្យប្រជាជនយល់ឃើញសារៈសំខាន់នៃកិច្ចការពារ
បរិស្ថានក៏ដូចជាការពារអនាគតអភិវឌ្ឍន៍និរន្តរភាព អនាគតល្អប្រសើរសម្រាប់កូន
ចៅជំនាន់ក្រោយៗនោះ សាររបស់ James បានរីកសាយាភាយយ៉ាងខ្លាំងក្លាក្នុង
សហគមន៍។ ដល់ពេលដែលយើងទាំងអស់គ្នាគប្បីលើកកំពស់ការទទួលខុសត្រូវ
និងរួមដៃកសាងបរិយាកាសស្អាតស្អំផងដែរ៕