ការតាំងពិព័រណ៍ពិសេសសម្រាប់កុមារដោយប្រធានបទ“កុមារគូរគំនូរ”
THU HANG-VOV5 -  
(VOVworld)-ការតាំងពិព័រណ៍ពិសេសសម្រាប់កុមារក្រោមប្រធានបទ “កុមារគូគំនូរ”
ដែលកំពុងបើកនៅអគារលេខ២៤-២៥វិថី Ly Quoc Su ទីក្រុងហា ណូយដូចជាកាដូ
មួយសម្រាប់កុមារក្នុងឱកាស វិស្សមកាលហើយនេះ ក៏ជាសកម្មភាពចាប់ផ្តើមរដូវ
ក្តៅឆ្នាំ២០១៦។ ការតាំងពិព័រណ៍ នេះបានបង្កើនថែមទៀតនូវចំណងចំណូលចិត្ត
និងការជក់ចិត្តជាមួយនឹងវិស័យគូរ គំនូរបស់កុមារ។
|
គំនូរដែលបានបង្ហាញក្នុងការតាំងពិព័រណ័ "កុមារគូរគំនូរ" |
ការតាំងពិព័រណ៍ “កុមារគូរគំនូរ”បានតាំងបង្ហាញនិងឧទ្ទេសនាមនូវគំនូរជិត ៣០
ផ្ទាំងដោយកុមារមកពីសាលាមួយចំនួននៃទីក្រុងហាណូយគូរឡើង។ ការ តាំងពិព័រ
ណ៍នេះគឺមិនកំណត់អំពីប្រធានបទនិងឧបករណ៍គូរទេ។ជា ពិសេសនៅក្នុងការតាំង
ពិព័រណ៍នេះ ប្អូនៗកុមារអាចគូរតាមចំណងចំណូលចិត្តដោយឧបករណ៍ គូរជាខ្មៅ
ដៃព័ណ៍គ្រប់ប្រភេទ។ គំនូរដែលប្អូនៗគូររួចហើយនោះ ត្រូវបានគណៈ ចាត់តាំង
ជ្រើសរើសដើម្បីតាំងបង្ហាញក្នុងការតាំងពិព័រណ៍។ ដូច្នេះ កុមារមានអា យុពី៥ដល់
១២ឆ្នាំអាចគូរដោយការស្រមើស្រមៃតាមចិត្ត។ ប្អូន Nguyen Duc Duy សិស្សសា
លាបថមសិក្សានិងអនុវិទ្យាល័យ Ngoi Sao បានឲ្យដឹងថា៖
“ខ្ញុំចូលចិត្តគូររូបណាស់។ ខ្ញុំកំពុងបានសម្រាកវិស្សមកាល ដូច្នេះអ្នកម៉ាក់បាន
នាំខ្ញុំមកទីនេះដើម្បីបានគូររូប។ខ្ញុំនឹងគូររូបគ្រួសាររបស់ខ្ញុំ។ខ្ញុំឃើញថា ការតាំង
ពិព័រណ៍នេះគួឲ្យជក់ចិត្តណាស់”។
ដូចទៅនឹងឈ្មោះរបស់ការតាំងពិព័រណ៍ដែរ រូបគំរនូដែល “កុមារគូរ” នោះគឺ
សមាញ្ញអំពីព័រណ៍និងហើយថែមទាំងជិតស្និទ្ធជាមួយនឹងជីវភាពរស់នៅប្រចាំថ្ងៃ
របស់ កុមារៗ។ រូបគំនូរបង្ហាញពីសមាជិកក្នុងគ្រួសារបានកាន់ដៃគ្នាឬគំនូរស្តីពីសត្វ
ក្នុង គ្រួសារដូចជាឆ្មា ឆ្កែ និងហ្វូងមេមាន់ត្រូវបានគូរឡើងដោយកុមារអាយុពី៦ដល់
១០ឆ្នាំ។ មានគំនូខ្លះគូរអំពីសកម្មភាពពិធីបុណ្យដូចជា ពិធីបុណ្យសំពះព្រះខែ ឬ រូប
គំនូរអំពីវិថីអូអរ អំពីសកម្មភាពហាត់កីឡា ឬ រូបអំពីលោកតា លោកយាយ ឪពុក
ម្តាយក្នុងគ្រួសារជាដើម។ រូបទាំងអស់នេះគឺឆ្លុះបញ្ជាំងនូវជីវភាពរស់នៅ ជាក់ស្តែង
ទាំងអស់។ វិចិត្រករ Nguyen Hong Phuong សមាជិក Gallery ៣៩ ដែលជាអង្គភាព
រៀបចំការតាំងពិព័រណ៍នេះបានឲ្យដឹងថា៖
“ការតាំងពិព័រណ៍បានរៀបចំឡើងសំដៅគូសសញ្ញានូវអនុស្សាវរីយ៍សម្រាប់កុមារ
ម្នាក់ៗពេលមកចូលរួម។ ដោយសារការជក់ចិត្តនិងភាពស្រមើស្រមៃ ប្អូនៗ បាន
គូរតាមអារម្មណ៍ខ្លួន។ទាំងអស់នេះបង្កើតឡើងនូវគំនូរស្អាត។ ប្រហែល ជាថ្ងៃ
ក្រោយប្អូនៗនឹងក្លាយទៅជាវិចិត្រករល្បីឈ្មោះដែរ ”។
ការតាំងពិព័រណ៍ “កុមារគូរគំនូរ” ត្រូវបានរៀបចំឡើងក្នុងឱកាសវិស្សមកាល របស់
សិស្សានុសិស្ស។ដោយហេតុនេះ ការតាំងពិព័រណ៍នេះក្លាយទៅជាទីលាន មួយនាំ
មកភាពសប្បាយរីករាយយ៉ាងខ្លាំងសម្រាប់ប្អូនៗកុមារ។ លោក Nguyen Lam Son
ឪពុកដែលនាំកូនមកចូលរួមការតាំងពិព័រណ៍នេះបានចែករំលែកថា៖
“កូនខ្ញុំមានទេពកោសល្យគូរូបហើយគូរស្អាតណាស់។ ខ្ញុំបាន ជូនកូនមកទីនេះ
ដើម្បីឲ្យកូនមានឱកាសបង្ហាញសមត្ថភាពរបស់ខ្លួន។ មកទីនេះកូនខ្ញុំក៏យកតាម
សំភារៈបម្រើការគូររូបនៅតាំងពិព័រណ៍នេះសង្ឃឹមថា បន្ទាប់ ពីគូរហើយគំនូររបស់
កូនខ្ញុំនឹងបានបង្ហាញនៅការតាំងពិព័រណ៍នេះដែរ”។
វិញ្ញាសារគូរគំនូរនេះទាមទារឲ្យកុមារម្នាក់ៗត្រូវមានភាពស្រមើស្រមៃសម្បូរ បែប
មានការត្រិះរិះនិងមានបាតដៃប៉ិនប្រសប់។ដោយហេតុនេះ ការតាំងពិព័រ “កុមារ
គូរគំនូរ” ជាឱកាសដើម្បីបំផុសចំណង់ចំណូលចិត្តជាមួយវិស័យគូរគំនូរ សម្រាប់
កុមារម្នាក់ៗ ព្រមទាំងលើកទឹកចិត្តឲ្យប្អូនៗមានទេពកោសល្យដេញតាម សុបិន
របស់ខ្លួន៕
THU HANG-VOV5