ការប្រគុំតន្ត្រី “ដើម្បីទីក្រុងហាណូយមួយគួរជាទីរស់នៅ”៖ លើកតម្កើងបរិយាកាសសាធារណៈធម្មជាតិនៅទីក្រុងហាណូយ

(VOVWORLD) - បន្ទាប់ពីទទួលបានជោគជ័យពីការសម្តែងលើកដំបូងក្នុងឆ្នាំ ២០២១ ថ្មីៗនេះ ការប្រគុំតន្ត្រី "ដើម្បីហាណូយមួយគួរជាទីរស់នៅ" ដោយមានការចូលរួមពីក្រុមតន្ត្រីជាច្រើន ដូចជាក្រុមតន្ត្រីចម្រៀងចម្រុះ SamSung Harmony Thai Nguyen ក្រុមតន្ត្រីចម្រៀងចម្រុះ Da Dang បានបន្តរៀបចំនៅ Complex 01, Tay Son, Hanoi - ជាលំហពហុមុខងារក្នុងគោលបំណងផ្លាស់ប្តូរពីរោងចក្រចាស់ ដើម្បីបង្ហាញសារនៃការអភិរក្ស និងពង្រីកបរិយាកាសសាធារណៈធម្មជាតិនៅទីក្រុងហាណូយ។

ការប្រគុំតន្ត្រី “ដើម្បីទីក្រុងហាណូយមួយគួរជាទីរស់នៅ”៖ លើកតម្កើងបរិយាកាសសាធារណៈធម្មជាតិនៅទីក្រុងហាណូយ - ảnh 1ការសម្ដែងរួមគ្នារបស់ក្រុមចម្រៀងពីរ នៅក្នុងការប្រគុំតន្ត្រី (រូបថត៖ VOV)
 
 ចូលរួមក្នុងការប្រគុំតន្ត្រី “ដើម្បីទីក្រុងហាណូយមួយគួរជាទីរស់នៅ” ក្រុមតន្ត្រីចម្រៀង ចម្រុះ Samsung Harmony មិនត្រឹមតែចង់ឱ្យទស្សនិកជនយកចិត្តទុកដាក់លើការការពារទីសាធារណៈ បរិស្ថានធម្មជាតិ និងបេតិកភណ្ឌដ៏ស្រស់ស្អាតរបស់ហាណូយប៉ុណ្ណោះទេ ថែមទាំងសង្ឃឹមថា នឹងនាំមកនូវសំនៀងរបស់កម្មករទៅដល់សាធារណៈជន។ អ្នកដឹកនាំក្រុមតន្រ្តី Vu Ngoc Son ដែលដឹកនាំក្រុមតន្ត្រីចម្រៀងចម្រុះ Samsung Harmony Thai Nguyen និងមិត្ត Nguyen Thanh Hai សមាជិកក្រុមតន្ត្រីចម្រៀងបាននិយាយថា៖  “រហូតមកដល់ពេលនេះ ក្រុមចម្រៀងយើងច្រៀងតែក្នុងសាលប្រជុំ ដូចជារោងមហោស្រពហាណូយ បណ្ឌិត្យសភាតន្ត្រីជាតិវៀតណាមប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលយើងច្រៀងនៅកន្លែងសាធារណៈបែបនេះ ជាកន្លែងសម្រាប់បញ្ចេញសំនៀងរបស់យើងដល់សាធារណជន   យើងមានមោទនភាពយ៉ាងខ្លាំងណាស់។ កន្លែងសាធារណៈបែបនេះមានប្រយោជន៍ណាស់សម្រាប់ប្រជាជនហាណូយ”។

“ព្រោះជាលើកដំបូងដែលសម្តែងក្នុងទីធ្លាសាធារណបែបនេះ មានអារម្មណ៍ប្លែក ភ្ញាក់ផ្អើល និងសប្បាយជាងនេះទៅទៀត ព្រោះធម្មតាខ្ញុំសម្តែងជូនតែបុគ្គលិកក្នុងក្រុមហ៊ុនទស្សនាប៉ុណ្ណោះ។ ប៉ុន្តែពេលនេះ ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានសម្តែងជូនជនរួមជាតិទាំងអស់ដែលមានវត្តមាននៅទីនេះ ដើម្បីឱ្យអ្នកស្តាប់បានយល់អំពីសាររបស់កម្មវិធី គ្រប់គ្នាគួរតែមានស្មារតីការពារបរិស្ថានរស់នៅទីក្រុងហាណូយ ដើម្បីឱ្យមានបរិស្ថានរស់នៅស្អាតជាង ដើម្បីទីក្រុងហាណូយមួយដែលគួរជាទីរស់នៅ”។

ការប្រគុំតន្ត្រី “ដើម្បីទីក្រុងហាណូយមួយគួរជាទីរស់នៅ”៖ លើកតម្កើងបរិយាកាសសាធារណៈធម្មជាតិនៅទីក្រុងហាណូយ - ảnh 2សិល្បករប្រជាជន The Dan បានសម្តែងនៅឯការប្រគុំតន្ត្រី (រូបថត៖ VOV)

លើកតម្កើងភាពចម្រុះ និងការរួមបញ្ចូលដើម្បីឱ្យមនុស្សគ្រប់គ្នាអាចបញ្ចេញសំនៀងថររបស់ខ្លួនបាន ក្រុមតន្ត្រីចម្រៀង ដោយមានសមាជិកជាមនុស្សវ័យចំណាស់ កុមារ ជនពិការ សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងជនជាតិភាគតិច។ ទោះបីជាពួកគេមានភាពខុសគ្នាច្រើនក៏ដោយ ប៉ុន្តែពួកគេទាំងអស់គ្នាមានចំណង់ចំណូលចិត្តដូចគ្នាសម្រាប់ការច្រៀង ជាពិសេសគឺការស្រឡាញ់ទីក្រុងហាណូយ ហើយសង្ឃឹមថា ទីក្រុងហាណូយនឹងមានកន្លែងសាធារណៈធម្មជាតិកាន់តែច្រើន។ លោកស្រី Le Giao Tien សមាជិកក្រុមចម្រៀងចម្រុះបានឲ្យដឹងថា៖ “ក្រុមចម្រៀងចម្រុះ DC បានរួមដំណើរលើកទី ២ ជាមួយអង្គការ  “ដើម្បីហាណូយមួយ គួរជាទីរស់នៅ” ព្រោះយើងចង់រួមចំណែកមួយផ្នែកតូចដល់ការងារដែលអ្នកកំពុងធ្វើ ដើម្បីអំពាវនាវ និងថែរក្សាកន្លែងស្អាតសម្រាប់ហាណូយ។ ប្រសិនបើរោងចក្រត្រូវរំសាយ សាងសង់ផ្ទះល្វែង និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ប្រជាជនហាណូយពិតជាគ្មានខ្យល់ដកដង្ហើមទេ។ យើងសង្ឃឹមយ៉ាងមុតមាំថា រោងចក្រត្រូវបានផ្លាស់ប្តូរទៅជាកន្លែងបើកទូលាយបែបនេះ យុវជននឹងមានទីធ្លាសម្រាប់ធ្វើជីវភាពសហគមន៍ និងសកម្មភាពរួម បើមិនដូច្នេះទេ ទីក្រុងហាណូយមនុស្ស្កកុញណាស់”។

លក្ខណៈពិសេសថ្មីនៃការប្រគុំតន្ត្រីឆ្នាំនេះ គឺការសម្តែងតន្ត្រីប្រពៃណីរបស់សិល្បករប្រជាជន The Dan ជាមួយនឹងបទចម្រៀងប្រជាប្រិយដែលបានរួមចំណែកដ៏សម្បូរបែបដល់ការប្រគុំតន្ត្រី "ដើម្បីហាណូយមួយគួរជាទីរស់នៅ" ។ ដើម្បីបន្តអះអាងនូវសារដែលកម្មវិធីចង់បង្ហាញ លោក Le Quang Binh អ្នកសម្របសម្រួលបណ្តាញ “ដើម្បីហាណូយមួយគួរជាទីរស់នៅ” បានឲ្យដឹងថា៖  “យើងចង់រៀបចំកន្លែងបើកចំហសាធារណៈបែបនេះ។ ជារឿយៗយើងតែងតែគិតពីការប្រគុំតន្ត្រី   ប៉ុន្តែនៅពេលដែលយើងសម្តែងក្នុងទីធ្លាសាធារណៈ វាបង្កើតឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងសិល្បករ និងទស្សនិកជន ដែលជាសហគមន៍ដ៏ធំមួយ។ ក្រៅពីនេះ បើយើងចង់រៀបចំនៅទីធ្លាបើកចំហរ ដែលផ្លាស់ប្តូរពីរោងចក្រចាស់មកកន្លែងច្នៃប្រឌិត យើងពិតជាចង់ផ្ញើសារថា ហាណូយជាកន្លែងគួរជាទីរស់នៅ ហើយត្រូវការទីធ្លាសាធារណៈច្រើន ការច្នៃប្រឌិតច្រើនដូចជា។ ការដែល យើងកំពុងផ្លាស់ប្តូររោងចក្រចាស់ៗទៅជាការបង្កើតថ្មី កំណត់ទិសដៅដ៏ល្អមួយ មិនត្រឹមតែបង្កើតកន្លែងសម្រាប់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតសេដ្ឋកិច្ចច្នៃប្រឌិតថ្មីទៀតផង”។

ដោយមានបំណងចង់ប្រើប្រាស់តន្ត្រីដើម្បីតភ្ជាប់សហគមន៍ និងផ្សព្វផ្សាយសារ ថែរក្សា និងពង្រីកកន្លែងសាធារណៈធម្មជាតិនៅទីក្រុងហាណូយ ដូចជា បឹងខាងលិច ផ្លូវថ្មើរជើង ឆ្នេរខ្សាច់កណ្តាលទន្លេក្រហម ឬកន្លែងវប្បធម៌ ស្ថាបត្យកម្ម ដូចជាស្ពាន Long Bien, Complex 01..., ការប្រគុំតន្ត្រី "ដើម្បីទីក្រុងហាណូយមួយគួរជាទីរស់នៅ" បាននាំមកនូវការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍ មិនត្រឹមតែជួយសាធារណជនឱ្យរីករាយជាមួយការសម្តែងតន្ត្រីប្រភេទនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញឱ្យឃើញនូវទីធ្លាសាធារណៈនេះជាកន្លែងសមរម្យសម្រាប់មនុស្សជួបជុំគ្នា រៀបចំសកម្មភាពសមូហភាព ដើម្បីឲ្យកាន់តែស្រឡាញ់ និងកាន់តែយល់ពីទីក្រុងរបស់ខ្លួនកាន់តែច្រើន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ