ការពេញចិត្តរបស់ប្រជាជនជារង្វាស់នៃការវាយតម្លៃសមត្ថភាពអភិបាលកិច្ច
(VOVWORLD) - ដោយមានគោលដៅកសាងរដ្ឋធានីកាន់តែស៊ីវិល័យនិងទំនើប លើកកំពស់ជីវភាពខាងសម្ភារៈនិងស្មារតីរបស់ប្រជាជនដោយឥតឈប់ឈរនោះ ក្នុងរយៈពេលកន្លងមក គណៈកម្មាធិការបក្សទីក្រុងហាណូយបានអនុវត្តន៍យ៉ាងខ្លាំងក្លានូវកម្មវិធីសំខាន់ៗ ដូចជា កម្មវិធីលេខ ០២ ស្តីពីការកសាងជនបទថ្មី កម្មវិធីលេខ ០៦ ស្តីពីការការអភិវឌ្ឍប្រកបដោយសមកាលកម្ម ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទីក្រុងជាបណ្តើរៗ...។ ហើយប្រសិទ្ធភាពមកពីបណ្តាកម្មវិធីនេះ បានជួយឱ្យ មុខមាត់របស់រដ្ឋធានីមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។
រូបថតឧទាហរណ៍: អង្គភាពមុខងារនៃទីក្រុងហាណូយកំពុងដំណើរការយ៉ាងសកម្មនូវគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី ២ (ប្រភព៖ baogiaothong.vn) |
លទ្ធផលយ៉ាងច្បាស់ក្រឡែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់រដ្ឋធានីក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ គឺកំណើនសេដ្ឋកិច្ចកើនឡើងជាបន្តបន្ទាប់។ ផលិតផលក្នុងស្រុកសរុបកើនឡើង ៧,៣៩% សម្រេចបានគោលដៅដែលបានដាក់ចេញ (ពី ៧,៣% ទៅ ៧,៨%) ខ្ពស់ជាងដំណាក់កាល ២០១០-២០១៥។ ក្នុងឆ្នាំ ២០២០ ផលិតផលសរុបរបស់ទីក្រុងហាណូយត្រូវបានប៉ាន់ប្រមាណថា ទទួលបានជាង ១ លានពាន់លានដុង ស្មើនឹង ៤៥ ពាន់លានដុល្លាអាមេរិក; ប្រាក់ចំណូលជាមធ្យមត្រូវបានប៉ាន់ប្រមាណថា ទទួលបាន ១៣០ លានដុង/ម្នាក់/ឆ្នាំ កើនឡើង ១,៥ ដងបើប្រៀងធៀបនឹងឆ្នាំ ២០១៥ និងខ្ពស់ជាង ១,៨ ដង គិតជាមធ្យមទូទាំងប្រទេស។
ជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឆ្ពោះទៅរកភាពទំនើប បង្កើនសមាមាត្រនៃតំពន់ឧស្សាហកម្មនិងសេវាកម្ម ទីក្រុងហាណូយបានផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍; ធ្វើកំណែទម្រង់រដ្ឋបាល; កសាងជនបទថ្មី ដើម្បីកែលម្អជីវភាពខាងសម្ភារៈនិងខាងស្មារតីរបស់ប្រជាជននៅតាមជនបទ។ ក្នុងនោះ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន - វិស័យដែលត្រូវបានចាត់ទុកថាជាចាំបាច់បន្ទាន់បំផុតរបស់ទីក្រុងហាណូយនាពេលនេះ កំពុងត្រូវបានពង្រីកជាបន្តបន្ទាប់ និងបានបង្កើនការតភ្ជាប់។ គម្រោងចរាចរណ៍សំខាន់ៗចំនួន ៥ ដូចជា ស្ពានអាកាសនៅចំណុចប្រសព្វ Nguyen Van Huyen - Hoang Quoc Viet, ស្ពានអាកាសទាបលើបឹង Linh Dam, ផ្លូវប្រសព្វគ្នា Hanoi - Hai Phong ជាមួយផ្លូវខ្សែក្រវ៉ាត់លេខ ៣ និង លេខ២ បាននិងកំពុងដំណើរការសាងសង់យ៉ាងប្រញាប់ប្រញាល់។ លោក Nguyen Manh Hung នាយកក្រុមប្រឹក្សាគ្រប់គ្រងគម្រោងខ័ណ្ឌHai Ba Trung បានឲ្យដឹងថា៖ “ផ្លូវក្រវ៉ាត់ក្រុងលេខ ២ ជាខ្សែផ្លូវដ៏សំខាន់ក្នុងការអភិវឌ្ឍទូទៅនៃខ័ណ្ឌ Hai Ba Trung និយាយដោយឡែកនិងទីក្រុងនិយាយរួម។ នៅពេលដែលយើងបញ្ចប់ការងាររំដោះផ្ទៃដី វានឹងជួយបញ្ចប់គម្រោងក្នុងពេលឆាប់ៗនេះ។ អាស្រ័យហេតុនេះ ជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ បង្កើតលក្ខខណ្ឌសេដ្ឋកិច្ច -សង្គមអំណោយផល”។
ដើម្បីកាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្រ រវាងជនបទនិងទីក្រុង ក្នុងរយៈពេលកន្លងមក ហាណូយក៏បានផ្តោតការយកចិត្តទុកដាក់លើធនធានជាច្រើនលើការរួមបញ្ចូនដីធ្លី ផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំនិងបសុសត្វ ដើម្បីបង្កើនផលិតភាពក្នុងមួយឯកតាផ្ទៃដី។ ចាប់ពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ន ទីក្រុងហាណូយបានរៀបចំអនុវត្តន៍កម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មីដោយទទួលបានជាង ១៨ ពាន់ពាន់លានដុង។ ទីក្រុងហាណូយក៏នឹងអនុវត្តន៍សកម្មភាពជំរុញការអភិវឌ្ឍគោលដៅជាតិកសាងជនបទក្នុងទិសដៅលើកកំពស់គុណភាព ប្រសិទ្ធភាព និងការប្រកួតប្រជែង។ តាមនោះ ផ្ទាំងរូបភាពសេដ្ឋកិច្ចសង្គមនៅតំបន់ជនបទមានការអភិវឌ្ឍឥតឈប់ឈរ ជីវភាពខាងសម្ភារៈនិងស្មារតីរបស់កសិករត្រូវបានកែលម្អ។ រហូតមកដល់ពេលនេះ ទីក្រុងទាំងមូលមានឃុំចំនួន ៣៦៨/៣៨២ (ស្មើនឹងជាង ៩៦% នៃឃុំ) សម្រេចបានស្តង់ដារជនបទថ្មី; ឃុំចំនួន ២១ សម្រេចបានតំបន់ជនបទជឿនលឿនថ្មីជាដើម។ យោងតាមលោកស្រី Pham Hai Hoa ប្រធានសមាគមកសិករហាណូយបានឲ្យដឹងថា ប្រភពធនធានរបស់ទីក្រុង រួមផ្សំនឹងស្មារតីច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើរបស់ប្រជាជនបានផ្លាស់ប្តូរទាំងស្រុងតាមតំបន់ជនបទនៃរដ្ឋធានី។
រូបថតឧទាហរណ៍ (ប្រភព៖ ict-hanoi.gov.vn) |
“បច្ចុប្បន្ននេះ ទីក្រុងបានបង្កើតក្លឹបកសិករជាមួយនឹងផលិតកម្មនិងអាជីវកម្មដ៏ល្អ ចំនួន ៧៨៣ និងក្លឹបកសិករអភិវឌ្ឍន៍សេដ្ឋកិច្ចដែលមានសមាជិកចូលរួមចំនួន ២៣.០០០នាក់។ ក្នុងចលនាកសាងជនបទថ្មី មានវិធីធ្វើល្អនិងមានប្រសិទ្ធភាពជាច្រើន ដូចជាការកសាងគំរូ ការពារបរិស្ថានជនបទចំនួន ៨៧៦; ណែនាំនិងកៀរគរកសិករបង្កើតគំរូផលិតកម្មសម្រាប់ប្រសិទ្ធភាពសេដ្ឋកិច្ច”។
ជាមួយនឹងគោលដៅនៃការកសាងអាជ្ញាធតក្នុងទិសដៅនៃអេឡិចត្រូនិចវិជ្ជាជីវៈនិងទំនើប; ដោយយកការពេញចិត្តរបស់ប្រជាជននិងអាជីវកម្មជារង្វាស់វាយតម្លៃគុណភាព ក្នុងរយៈពេលកន្លងមក ទីក្រុងហាណូយបានទទួលលទ្ធផលសំខាន់ក្នុងកំណែទម្រង់បែបបទរដ្ឋបាល។ ទីក្រុងហាណូយបានបញ្ចប់ការសាងសង់ និងបានប្រកាសដំណើរការផ្ទៃក្នុងចំនួន ១,៧១៧ ដើម្បីដោះស្រាយបែបបទរដ្ឋបាល ក្រោមសមត្ថកិច្ចទទួលនិងចាត់ចែងរបស់មន្ទីរ ស្ថាប័នស្មើមន្ទីរ គណៈកម្មាធិការប្រជាជននៃខ័ណ្ឌ ស្រុក ទីរួមខេត្ត និងគណៈកម្មាធិការប្រជាជននៃឃុំ សង្កាត់ ទីរួមស្រុក (សម្រេចបាន ១០០%)។
ចំណុចលេចធ្លោនៃកំណែទម្រង់រដ្ឋបាលនៅទីក្រុងហាណូយគឺការជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យគ្រប់គ្រងរដ្ឋ ដាក់ឲ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកទ្វេមួយ ប្រើកម្រិតរួមចំនួន ៣ កម្រិត និងប្រព័ន្ធអេឡិចត្រូនិកតែមួយនិងប្រព័ន្ធព័ត៌មាន។ ការអប់រំ សុខភាពជាដើម)។ ក្នុងពេលជាមួយគ្នានេះ កាត់បន្ថយពេលវេលាប្រតិបត្តិការ ធានាឱ្យមានការកើនឡើងនូវអត្រានៃដំណើរការឯកសារទាន់ពេលវេលា។ មកទល់នឹងពេលនេះ ទីក្រុងហាណូយទាំងមូលមានសេវាសាធារណៈតាមអ៊ីនធឺណិតជិត ១៥០០ នៅកម្រិត ៣ និង ៤ សម្រេចបាន ៨០%។ លោក Ho Van Lam ប្រជាជនដែលមកបំពេញបែបបទ នៅនៅការិយាល័យចុះបញ្ជីដីធ្លីនៅខ័ណ្ឌ Long Bien បានឲ្យដឹងថា៖ “ខ្ញុំឃើញថា បែបបទរដ្ឋបាលឥឡូវនេះលឿននិងងាយស្រួលណាំស់។ អ្នករាល់គ្នាដែលអញ្ជើញមកត្រូវបានណែនាំ ធ្វើឲ្យបានល្អ។ ចំណែកអ្នកដែលមិនមានបែបបទគ្រប់គ្រាន់ បើមានចំណុចខ្វះខាតនឹងត្រូវណែនាំឱ្យធ្វើម្ដងទៀត”។
អាចមើលឃើញថា តួលេខនៃកំណើនសេដ្ឋកិច្ច ការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំណែទម្រង់រដ្ឋបាល... គឺជាលទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍ ដែលបង្កើតកម្លាំងចលករសម្រាប់ទីក្រុងហាណូយ ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវគោលដៅសេដ្ឋកិច្ច-សង្គមនាពេលខាងមុខ៕