ក្រម Atlas ពិភពលោកឆ្នាំ១៨២៧អះអាងនូវអធិបតេយ្យភាពវៀតណាម

ក្រម Atlas ពិភពលោកឆ្នាំ១៨២៧អះអាងនូវអធិបតេយ្យភាពវៀតណាម - ảnh 1
ក្រម Atlas ពិភពលោកឆ្នាំ១៨២៧អះអាងនូវអធិបតេយ្យភាពវៀតណាម (tienphong.vn)



        Vovworld-នាឆ្នាំ១៨២៧ Philipe Vandemaelen (១៧៩៥-១៨៦៩) អ្នកភូមិ​សាស្ត្រ
ឆ្នើម សមាជិកនៃមាគមភូមិសាស្ត្រប៉ារីសបានបោះពុម្ភផ្សាយក្រម Atlas ពិភពលោក
៦ក្បាលរួមមានផែនទីរួមនៃទ្វីបទាំង៥ចំនួន៧ ផែនទីលំអិតចំនួន​៣៨១ ទំព័ស្ថិតិ
ចំនួន៤០។ សាស្ត្រាចារ្សបណ្ឌិត Nguyen Quang Ngoc អនុប្រធាន​សមាគមវិទ្យាសាស្ត្រ
ប្រវត្តិសាស្ត្រវៀតណាម ជាអ្នកទៅទ្វីបអឺរ៉ុប​ស្រាវជ្រាវនិងវាយតំលៃលើឯកសារនេះថា
នៅទីនេះ វៀតណាមត្រូវបាន​ឧទ្ទេសនាមតាមរយៈផែនទីលេខ៩៧ ១០៥ ១០៦ ១១០។
Partie de la Cochinechine គឺទំព័រទី១០៦ បានគូរខ្សែឆ្នេរសមុទ្រភាគកណ្ដាលដល់​ខ្សែ​
ស្រប​ទី១២​ដល់១៦។ នៅលំហរសមុទ្រ Hoang Sa ត្រូវបានគូរដ៏លំអិតនិងត្រឹមត្រូវ។ តាមសាស្ត្រាចារ្សបណ្ឌិត Nguyen Quang Ngoc ថា ផែនទីនេះក៏មានការ​ឧទ្ទេសនាម​សង្ខេបអំពីរាជាធិរាជណាចក្រ An Nam ផងដែរ។

        “នៅក្បែរអក្សរ Paracels (Hoang Sa) Philipe Vandemaelen បានភ្ជាប់ចូលទី​នោះ
ការឧទ្ទេសនាមនោះជារាជាធិរាជណាចក្រ An Nam ជាមួយចំណុចពិសេស​អំពី
ភូមិសាស្ត្រ ចំនួនប្រជាជន នយោបាយជាដើម។ ក្នុងពេលអានគេបានយល់​ត្រឹមត្រូវនោះគឺវៀតណាមនាដើមសតវត្សទី១៩។​ផែនតីនេះបានបង្ហាញថា
Paracels (Hoang Sa) ចំណុះដំបន់ខាងក្នុងនិងស្ថិតក្នុងដែនដីរបស់​រាជាធិរាជណា
​ចក្រ An Nam។”

ក្រម Atlas ពិភពលោកឆ្នាំ១៨២៧អះអាងនូវអធិបតេយ្យភាពវៀតណាម - ảnh 2
សាស្ត្រាចារ្សបណ្ឌិត Nguyen Quang Ngoc អនុប្រធានសមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រវៀតណាម (tienphong.vn)

        ក្នុងក្រម Atlas នោះ ផែនទីលេខ៩៨មានឈ្មោះ Partie de la Chine បាន​គូរដំបន់
Guangtung និងកោះ Hainan បានសឲ្យឃើញថា ព្រំដែនចុងខាងត្បូង​របស់ចិនមិនទាន់
ដល់ខ្សែស្របទី១៨ នៅខាងក្រោមខ្សែស្រប១៨គឺចំណុះ​វៀត​ណាម។​ សាស្ត្រាចារ្ស
បណ្ឌិត Nguyen Quang Ngoc បានឲ្យថែមទៀតថា៖

        “ផែនទីពិភពលោកល្អគឺវាបានសម្ដែងដោយទូទៅ។ Philipe Vandemaelen ជា
មនុស្សបរានុម័ត មានឯកសារយ៉ាងម៉េចនិងលោកយល់ដឹងដ៏ត្រឹមត្រូវអំពី​អធិបតេយ្យយ៉ាងម៉េចគឺលោកអះអាងដល់នោះ។ ក្រមផែនទីនេះល្បីឈ្មោះ​ណាស់​និងត្រូវបានពិភពលោកទាំងមូលប្រើប្រាស់មុននេះជិត២០០ឆ្នាំ។ គេចាត់​ទុកជាការ
កត់សម្គាល់របស់ពិភពលោកចំពោះអធិបតេយ្យភាពរបស់វៀតណាមនៅ Hoang Sa
នៅដំបន់ Paracels ដែលផែនទីឆ្លុះបញ្ចាំង។ នោះគឺឯកសារត្រឹម​ត្រូវនិងដ៏មានតំលៃ។”

        ការសម្រាំងក្រម Atlas មានការរួមកំលាំងរបស់សាស្ត្រាចារ្ស Nguyen Quang Ngoc
និងសិក្ខាកាម Nguyen Thi Hai នៅបារាំងជាមួយពេលវេលា​ដ៏​ខ្លីថវិការតិចតូចនៅ
ឯបរទេស។ លោក Nguyen Bac Son រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និងផ្សព្វផ្សាយបានឲ្យដឹង
ថា៖

        “ការសម្រាំងផែនទីនេះត្រូវបានអនុវត្តក្នុងប៉ុន្មានថ្ងៃមុននេះ ដោយហេតុនេះ​ការសម្រាំងត្រូវបានប្រព្រឹត្តទៅដ៏ម៉ត់ចត់។ ​ក្រម Atlas នេះនឹងរួមចំណែកអះអាង​នូវអធិបតេយ្យភាពរបស់វៀតណាមចំពើប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa រួមចំណែកធ្វើឲ្យមិត្តភក្តិអន្តរជាតិយល់បន្ថែមអំពីអត្ថន័យរបស់ការ​ដែលវៀតណាម
តស៊ូដើម្បីការពារអធិបតេយ្យភាពដែនដីរបស់ខ្លួន។”

        ក្រម Atlas របស់ Philipe Vandemaelen បោះពុម្ភផ្សាយឆ្នាំ១៨២៧​បាន​ផ្គត់ផ្គង
ឯកសារសំខាន់ជាច្រើន ជាមូលដ្ឋានកត្តិយុតសំខាន់អះអាងនូវ​អធិបតេយ្យភាព
របស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa៕

ប្រតិកម្មទៅវិញ

ផ្សេងៗ