ក្រុមនារីអូសរទេះនៅតំបន់ព្រំដែន

          (VOV)_នោះគឺជាបណ្ដានារីជនជាតិ Pako , Van Kieu ជារៀង​រាល់​ថ្ងៃ គេបាន
ដឹកទំនិញពីច្រកទ្វារព្រំដែនអន្តរជាតិ Lao Bao ( ខេត្ត Quang Tri-ភាគកណ្ដាលវៀត
ណាម) ទៅច្រកទ្វាព្រំដែន Densavan ( ខេត្ត Savanakhet​ ប្រទេសឡាវ) ដើម្បីប្រកប
របររកស៊ី។ ដើមដំបូង ក្រុមរទេះអូសនេះមានចំនួន១០គ្រឿងតែប៉ុណ្ណោះ ហើយ
រហូតមកដល់ពេលនេះក្រុមនេះបានមានរហូតដល់ជិត១០០គ្រឿង ដោយមាន
សមាជិកជាង៣០នាក់ ធ្វើសកម្មភាពដ៏ជំនាញ។ មិនគ្រាន់តែសំរាប់លើកស្ទួយជីវ
​ភាពរស់នៅបានប៉ុណ្ណោះ បងស្រីទាំងនេះនៅរួមចំណែកធានាសណ្ដាប់ធ្នាប់ ​សុវត្ថិ
ភាពសង្គម សន្តិសុខព្រំដែន។

ក្រុមនារីអូសរទេះនៅតំបន់ព្រំដែន - ảnh 1
ច្រកទ្វារព្រំដែនអន្តរជាតិ Lao Bao

          ច្រកទ្វាព្រំដែនអន្តរជាតិ Lao Bao – Densavan ក្នុងប៉ុន្មានថ្ងៃនេះ​ ធាតុអាកាស
ក្តៅណាស់។ ប៉ុន្តែ បងប្អូននារីទាំងនេះមិនអើពើដល់ធាតុអាកាសឡើយពួកគេ​នៅ
ខំប្រឹងប្រែងលើកដាក់ទំនិញដើម្បីដឹកជញ្ជូនទំនិញឆ្លងព្រំដែន។​

          ទៅតាមបងស្រី Vo Thi Thuy ប្រធានសមាកមនារីស្រុក Lao Bao ខេត្ត ​Quang
 Tri យើងខ្ញុំបានជួបជាមួយបងស្រី Nguyen Thi Thuong ប្រធាន​សមាគមនារីភូមិ
 Ka Tang ហើយក៏គឺជាអ្នកបង្កើតក្រុមនារីអូសរទេះនេះ។ ​ក្នុងផ្ទះ​៣ជាន់ មានគ្រប់
ឧបករណ៍ គ្រឿងប្រើប្រាស់ទំនើបៗ គ្រប់គ្រាន់បងស្រី Thuong បានអោយ​ដឹងថា៖
 អ្វីៗទាំងនេះ គឺមកពីការអូសរទេះដែរ។ ស្ដីពីនិស្សិតមកដល់​មុខរបរនេះ បងស្រី 
Thuong បានចែករំលែកថា៖ នាឆ្នាំ ២០០៣-២០០៤ ធ្វើស្រែ ​ចំការជួបការ​លំបាកជាច្រើន ការហូបចុកមិនបានគ្រប់គ្រាន់ទេ ហើយពេលនោះ សេដ្ឋកិច្ច​ព្រំដែនអភិវឌ្ឍន៍
ខ្លាំង បានជាបងប្អូននារីបានទៅដឹកទំនិញឆ្លងព្រំដែន ដើម្បី​រកចំណូលបន្ថែមសំរាប់
គ្រួសារទៅស៊ីឈ្នួល។ រែកទំនិញមួយជើងបានតំរៃមួយហ្មឺនដល់មួយហ្មឺនប្រាំពាន់
តែប៉ុណ្ណោះ។ ហើយមួយថ្ងៃបាន១០ជើង។ ដើម្បីកាត់បន្ថយការ​លំបាក និងបង្កើន
ទិន្នផលពលកម្ម បងនិងប្អូនប្រសារស្រី បានបង្កើតរទេះអូស១។ មានរទេះអូសនេះ
 ចំណូលរបស់បង ប្អូនបានកើនឡើងពី៥ដល់៦ដង។ 

          “ នាគ្រាដំបូង យើងខ្ញុំក៏បានធ្វើរទេះអូសមួយពីឈើ។ ហើយពីនោះអភិវឌ្ឍន៍​ឡើង៤គ្រឿង ១០គ្រឿងថែមទៀត។ ហើយពេលឃើញបងប្អូនផ្សេងៗទៀតជួបការ
​លំបាក ខ្ញុំក៏បានអញ្ជើញគេមកធ្វើជាមួយខ្ញុំដែរ។”

          ជារៀងរាល់ថ្ងៃ បងប្អូន Thuong និងបងប្អូន១០នាក់ទៀត បានប្រើ​រទេះ​អូស​១០
គ្រឿងនេះ ដើម្បីដឹកទំនិញ ហើយមានចំណូលជាប្រចាំថ្ងៃពី២៥០-៣០០ពាន់​ដុង។ ​
ឃើញប្រសិទ្ធិភាពខាងសេដ្ឋកិច្ចដូច្នេះ បានជាងបងប្អូនជាច្រើននាក់ក៏បាន​វិនិយោគ 
ធ្វើរទេះសំរាប់ខ្លួនឯងដែរ។ ដោយមានការដឹកនាំរបស់រដ្ឋអំណាចតំបន់ ដល់ឆ្នាំ 
២០០៥ ក្រុមអូសរទេះ ត្រូវបានបង្កើតឡើងជាផ្លូវការ។ រហូតមកដល់ពេលនេះ
 ក្រុមនេះបានបានកើនដល់១០០គ្រឿង និងមានសមាជិក៨០នាក់។ ដោយមាន​រ
ទេះអូសនេះ អត្រាគ្រួសារក្រីក្រក្នុងភូមិបានថយចុះជាង៤៥%។ បងស្រី Ho Thi Nu
សមាជិកានៃក្រុមរទេះអូសនេះ បានចែករំលែកថា៖

          “ នាបច្ចុប្បន្ន គ្រួសារខ្ញុំបានមានជីវភាពរស់នៅល្អប្រសើរជាងហើយ។ មុន​នេះ​
ធ្វើចំការ ចង់រកស៊ីបាន៥ពាន់គឺពិបាកណាស់។ ប៉ុន្តែ នាបច្ចុប្បន្ន ក្នុង១ថ្ងៃ​ អាចដឹកទំ
និញបាន៣-៤ជើង ថ្ងៃណាតិចបំផុតក៏បាន១-២ជើង។ ហើយមួយ​ជើងនេះមានចំណូល៣០ហ្មឺនដុង។”

          ក៏ដូចជាគ្រួសារបងស្រី Ho Thi Nu គ្រួសារជាច្រើនក្នុងភូមិបាន​មាន​ទួរទស្សន៍
 ម៉ូតូ ប្រាក់សន្សំសំចៃ និងកូនចៅបានទៅរៀនទៀតផង។ ហើយប្រការសំខាន់ជាង
ទៀតគឺតួនាទីរបស់នារីក្នុងគ្រួសារបានលើកកំពស់ជាច្រើន។ បងស្រី Vo Thi Thuy
 ប្រធានសមាគមនារីទីរួមស្រុក Lao Bao បានអោយដឹងថា៖

          “ មុននេះ បងប្អូននារីនៅទីនេះអៀនខ្មាស់ច្រើន ហើយចូលរួមសកម្មភាព​សង្គម
តិចណាស់។ ប៉ុន្តែ នាបច្ចុប្បន្ន ចាប់ពីពេលចូលរួមក្រុមរទេះអូសនេះ បងប្អូននារីមិន
ញញើតដូចមុនទៀតទេ។ ប្រសិនបើជួបគេជាលើកដំបូង គេនឹងភ្ញាក់ខ្លួន​ដោយដឹងថា៖
 បងប្អូននារីសុទ្ធតែមានទូរស័ព្ទដៃ២ដល់៣គ្រឿង ដើម្បីទាក់ទង​នឹងអតិថិជនឡាវផង វៀតណាមផង។ ”

          ទន្ទឹមនឹងនោះ បងប្អូននារីនេះនៅលើកកំពស់ស្មារតីតស៊ូទប់ស្កាត់នឹងបទល្មើស
 ផ្តល់ព័ត៍មានចំពោះរដ្ឋអំណាចតំបន់ទៀតផង។ បងស្រី Thuong បានអោយដឹងថា៖

          “ អ្នកណាចូលរួមក្រុមអូសរទេះ នេះហើយ គឺត្រូវគោរពច្បាប់ អនុវត្តតាមការ​កំ
ណត់ បទបញ្ជាផ្ទៃក្នុងរបស់សមាគម។ ទី១គឺមិនត្រូវនាំមនុស្សឆ្លងដែនខុសច្បាប់។ 
ទីពីរគឺមិនត្រូវដឹកជញ្ជូនទំនិញខុសច្បាប់។ និងទីបីគឺខំប្រឹងប្រែងរួចផុតពីភាព​ក្រីក្រ។
 ចាប់ពីពេលបង្កើតមក បងប្អូននារីសុទ្ធតែអនុវត្តតាមយ៉ាងមឹងមាត់។”

          ក្រៅពីការរកស៊ី ពីឆ្នាំ ២០០៨មក ជួយជ្រោមជ្រែងចលនារៀនសូត្រនិង​ធ្វើតាម
គំរូសីលធម៌លោកប្រធានហូជីមិញ ក្រុមនារីអូសរទេះ បានសកម្មចូលរួម​ចលនា៖ 
ពាងអង្ករសន្សំចំចៃ ដោយសាខាសមាគមនារីភូមិ Ka Tang បំផុស​ឡើង​។ ទន្ទឹមនឹង
នោះ បងប្អូននារីក៏បានជួយទមនុកបំរុងកុមារ បង្កើតមូលនិធិជួយ​ឧបត្ថម្ភគ្រួសារក្រី
ក្រទៀតផង។

          ទោះបីជាជួបការលំបាកជាច្រើនក្តី ប៉ុន្តែ បងប្អូននារីនេះនៅធ្វើបានការងារមាន
អត្ថន័យជាច្រើនទៀត។  ចំពោះបងប្អូននារី ការងារអូសរទេះនេះ​ មិនគ្រាន់តែជាការ
ងារ រកចំណូលប៉ុណ្ណោះទេ ហើយថែមទាំងជាកន្លែងចែករំលែក លើកទឹកចិត្ត ជួយ
ឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងជីវភាពរស់នៅទៀតផង។ ហើយប្រការសំខាន់ជាងទៀត
 នោះគឺបងប្អូននារីនេះបានរួមចំណែករក្សាភាពសុខសាន្តត្រាណនៅតំបន់ព្រំដែននេះ
ផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ