(VOVWORLD) -ចំពោះអ្នកដែលស្រឡាញ់សិល្បៈរបស់ទឹកដីពេញទៅដោយដើមអា កាស្យាសនោះ ពិតណាស់នឹងយល់ថា ហេតុអ្វីបានជាក្រុមសិល្បៈជាតិ Beryozka គឺជានិមិត្ត រូបនៃ វប្បធម៌រុស្ស៊ី។ អស់រយៈពេល៧០ឆ្នាំបានបង្កើតនិងរីកធំធាត់ ក្រុមសិល្បៈនេះបាន មាន វត្តមាននៅ ប្រទេសចំនួន៨០លើទូទាំងពិភពលោក បម្រើឱ្យអ្នកទស្សនារាប់ លាននាក់។ អ្នកទស្សនាមកទស្សនាក្រុមសិល្បៈ Beryozka មិនត្រឹមតែបានគយគន់នូវ របាំដ៏វិសេសវិសាលប៉ុណ្ណោះទេ ថែមទាំងដើម្បីជនជាតិរុស្ស៊ីដ៏រាក់ទាក់រួយរាយទៀតផង។
ការសម្តែងរបស់ក្រុមសិល្បៈជាតិ Beryozka |
នេះជាសម្លេងនៃរបាំរង្វង់មូលមានឈ្មោះថា “អាកាស្យាស” (Beryozka) ដោយ នាដការិនីនៃក្រុមសិល្បៈជាតិ Beryozka សម្តែងនៅមហោស្រពហាណូយនាពេល ថ្មីៗ នេះ។ អ្នកទស្សនាជក់ចិត្តដោយភាពទន់ភ្លន់នៃក្បាច់រាំរង្វង់មូលដ៏វិសេសវិសាល ដែលបង្ហាញនូវអារម្មណ៍ស្រណុកស្រួល។ អ្នកស្រី Mai Lien នៅខ័ណ្ឌ Hoan Kiem ទីក្រុង ហាណូយបានចែករំលែកនូវអារម្មណ៍របស់ខ្លួនពេលមកទស្សនាកម្មវិធី៖
“សិល្បៈក សិល្បៈការិនីគឺសម្តែងយ៉ាងពិរោះណាស់។ នេះមិនមែនជាលើក ដំបូងខ្ញុំបានទស្សនាទេ ប៉ុន្តែលើកណាមកទស្សនាក្រុមសិល្បៈ រុស្ស៊ីសម្តែងក៏ធ្វើឲ្យ ខ្ញុំមានអារម្មវិសេសវិសាលដែរ គួរឲ្យទាក់ទាញណាស់។ ខ្ញុំចង់ដឹងថា តើគេហាត់ពត់យ៉ាង ដូចម្ត៉េចទើបសម្តែងយ៉ាងចំណានដូច្នេះ”។
នេះមិនមែនជាលើកដំបូងដែលក្រុមសិល្បៈជាតិ Beryozka មកសម្តែងនៅ វៀតណាមដែរ។ ត្រឹមតែជាក្បាច់រាំជាមួយនឹងការចលនាកាយវិការលើម្រាមជើង ដូចជាកំពុងហោះ ដែលទាក់ទាញអារម្មណ៍របស់អ្នកទស្សនាយ៉ាងខ្លាំង។ សិល្បៈករ សិល្បៈការិនីមិនត្រឹមតែធ្វើចលនាក្បូរក្បាច់ភ្លេងតាមចង្វាក់ប៉ុណ្ណោះទេ ថែមទាំងចលនារាង កាយ ទាំងដៃ ទាំងជើង ដល់ក្រសែភ្នែក ដែលបង្កើតឡើងសិល្បៈទស្សនីយភាពមួយដ៏ទាក់ទាញ។ សិល្បៈករ Valentina Nicolaieva នៃក្រុមសិក្បៈជាតិ Beryozka បានចែករំលែកថា៖
“ពេលមកដល់វៀតណាមម្តងៗ យើងខ្ញុំគឺរំភើបចិត្តណាស់និងមាន មនោ សញ្ជេតនាពិសេសជាមួយប្រជាជនវៀតណាម។ យើងខ្ញុំឃើញ ថា ពួកគាត់ចូលចិត្ត និងស្រឡាញ់វប្បធម៌រុស្ស៊ីណាស់។ ហេតុដូច្នេះបានជាប្រជាជាតិយើងទាំងពីរមាន ប្រពៃណីយ៉ាងជិតស្និទ្ធ។ ក្នុងការសម្តែងរបស់ខ្លួន យើងខ្ញុំចង់នាំមកនូវស្មារតី ប្រពៃ ណីនិងដួងព្រលឹងរបស់ប្រជាជនរុស្ស៊ីមកជាមួយអ្នកទស្សនាវៀតណាមផងដែរ”។
អស់រយៈពេល៧០ឆ្នាំ ចាប់ពីថ្ងៃបានបង្កើតនាខែមិថុនា ឆ្នាំ១៩៤៨ មក ការ សម្តែងនីមួយរបស់ក្រុមសិល្បៈជាតិ Beryozka នៅតែជាពិធី ជប់លៀងដ៍អច្ចារ្យមួយ ។ សំបុត្រមើលកម្មវិធីសម្តែងនេះតែងតែបានលក់ច្រើនខែមុន។ លើឆាកសម្តែង ក្បាច់របាំនិងចង្វាក់ចម្រៀងប្រជា ប្រិយនៅក្នុងពិធីបុណ្យជនបទនានាត្រូវបានសម្តែង យ៉ាងប៉ិនប្រសព។ សិល្បករ Sergey Azovskiy ក្រុមសិល្បៈជាតិ Beryozka បានឲ្យ ដឹងថា៖
“នេះជាលើកទី៤ហើយដែលក្រុមសិល្បៈយើងខ្ញុំមកសម្តែងនៅ វៀតណាម ហើយ មុន នឹងចេញដំណើរ យើងខ្ញុំតែងតែជ្រើសរើសនូវ បទចម្រៀងវិសេសវិសាល បំផុត ។ ហេតុអ្វីដូច្នេះ ព្រោះថា មានជន វៀតណាមច្រើននាក់ធ្លាប់សិក្សារៀនសូត្រនិងរស់ នៅរុស្ស៊ី ដែលក្នុងចំណោមនោះក៏មានអ្នកធ្លាប់ទស្សនាយើងខ្ញុំសម្តែងដែរ។ តាម នោះ ពេលបានមកសម្តែងនៅវៀតណាមម្តងៗធ្វើឲ្យយើងខ្ញុំមានអារម្មណ៍ អន្ទៈសារ យ៉ាងខ្លាំង ដូចជាទន្ទឹងរងចាំមិត្តសម្លាញ់ដែលខានជួបគ្នាពីយូរហើយអញ្ចឹង”។
ពេលរៀបចំកម្មវិធីទៅសម្តែងនៅវៀតណាម ក្រុមសិល្បៈ Beryozka តែងផ្តោត ការយកចិត្តទុកដាក់លើប្រភេទរបាំចំរៀងប្រជាប្រិយរបស់រុស្ស៊ី ដូចជា របាំ Khorovod របាំ Pliaska និងរបាំ Kadtrili ជាដើម។ ក្រុមសិល្បៈហាក់ដូចជាបង្កប់នូវ ស្មារតីដ៏ស្រណុកស្រួលនិងពោរពេញទៅដោយកម្លាំងរស់។ សាស្ត្រាចារ្យរង បណ្ឌិត Tu Thi Loan ប្រធានវិទ្យាសា្ថនវប្បធម៌ សិល្បៈជាតិវៀតណាម ដែលធ្លាប់បំពេញការ សិក្សានៅរុស្ស៊ីបានចែករំលែកថា៖
“នាងខ្ញុំសប្បាយណាស់ព្រោះថាច្រើនឆ្នាំហើយទើបបានស្តាប់តូរ្យតន្ត្រីរុស្ស៊ី ចង្វាក់ភ្លេងរុស្ស៊ី ថែមទាំងក្បូរក្បាច់របាំរុស្ស៊ីទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ នាងខ្ញុំក៏ បានឃើញនូវសម្លៀកបំពាក់ឆើតឆាយពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ របស់ជនជាតិរុស្ស៊ី ដែលធ្វើឲ្យនាងខ្ញុំមានអារម្មណ៍រំភើបចិត្តណាស់”។
រក្សាវប្បធម៌ប្រពៃណីដើម្បីនាំមកជូនទស្សនិកជននូវភាពស្រស់ស្អាតនៃដួង ព្រលឹងរុស្ស៊ីតាមរយៈក្បាច់របាំដ៏វិសេសវិសាលនោះ ជាអ្វីៗទាំងអស់ដែលក្រុមសិល្បៈ Beryozka តែងប្រាថ្នានាប៉ុន្មានឆ្នាំកន្លងទៅ។ ក៏ដូចជាអ្នកទស្សនាលើទូ ទាំងពិភពលោក អ្នកទស្សនាវៀត ណាមក៏មានការស្ងើចសរសើចំពោះក្បាច់របាំ ដែលពោរពេញទៅដោយស្មារតីរុស្ស៊ីមួយរាក់ទាក់រួសរាយនិងមាំមួនជានិច្ច៕