ក្រុមសិល្បះប្រជាប្រីយ៏របស់ជនជាតិ Khomu

ក្រុមសិល្បះប្រជាប្រីយ៏របស់ជនជាតិ Khomu - ảnh 1
​របាំXoe​របស់ជនជាតិ Kho Mu ( Image:Internet)
Vovworld_ ​ក្នុងរយះពេល២ឆ្នាំមក មូលនិធិឧបត្ថម្ភវប្បធម៏តំបន់​នឹងជនជាតិភាគតិច
របស់ ស្ថានទូតដាណឺម៉ាក់ បានជួយដល់ជនរួមជាតិKho Mu  នៅ Muong   Phang 
ខែត Dien Bien រក្សាបានសកម្មភាពរបស់ក្រុមសិល្បះ១សំដៅពង្រីកអត្តសញ្ញាណ
វប្បធម៏របស់ជន ជាតិខ្លួន។    
      ក្នុងរយះពេល២ខែម្តង ក្រុម សិល្បះប្រជាប្រីយ៏ភូមិ Ten បែជាជួបជុំគ្នាដើម្បី
ហ្វឹកហាត់នឹងបង្ហាត់បង្រៀនដល់ជំនាន់ វ័យក្មេង។លោក Quang Van Muon លេខា
សាខាបក្សភូមិ Ten បានឲ្យដឹងថា៖ក្រុមសិល្បះ ភូមិលោកត្រូវបានបង្កើតឡើង
តាំងពីឆ្នាំ​២០០០​។លោកប្រាប់ឲ្យដឹងថា៖ “ពេលនោះក្រុមសិល្បះមានសមាជិក
ចំនួន២០នាក់។ឥឡូវនេះនៅសល់តែ១៦ នាក់ ចូលរួម។​គេជាមនុស្សឧស្សាព្យា
យាម​ ស្រឡាញ់សិល្បះនឹងមានទឹកចិត្តថែរក្សា អត្តសញ្ញាណវប្បធម៏ជនជាតិ​”។       លោករៀបរាប់ថា៖ពេលដំបូង លោកនឹងអ្នកចាស់ជរាក្នុងភូមិទៅដល់ផ្ទះ
និមួយៗ ដើម្បីឃោសនាប្រជាជនចូលរួមក្រុមសិល្បះ។អ្នកណាដែលចេះច្រៀង​
ចេះផ្លុំ​ខែន​គឺបង្ហាត់ បង្រៀនដល់អ្នកដែលមិនទាន់ចេះ។ដល់ឥឡូវនេះ​មានមនុស្សជា
ច្រើនកំពុងជួយលោក បង្ហាត់បង្រៀនដេញចាប៉ី ចម្រៀងប្រជាប្រីយ៏​ដល់ជំនាន់
វ័យក្មេង។​
ក្រុមសិល្បះប្រជាប្រីយ៏របស់ជនជាតិ Khomu - ảnh 2
របាំអំណរឡើងផ្ទះថ្មី​( Image: Internet)
បងស្រីLuong Thi Vinh -អ្នកដែលចេះផ្លុំប្រភេទឧបករណ៏ភ្លេងជាច្រើនបំផុត
ក្នុងភូមិ កំពុងបង្រៀនពួក​កុមារាកុមារី ផ្លុំត្រែស្លឹក។បងស្រីប្រាប់ឲ្យដឹងថា៖“ខ្ញុំចេះ
លេងឧបករណ៏ភ្លេងប្រមាណ​​៥ប្រភេទ​ដូចជា​ផ្លុំខ្លុយ​​ dao dao ​ខែន​ ​នឹងលេងចាប៊ី
ទ្រ​។ល។នោះគឺដោយសារឪពុកម្តាយ​ជីដូនជីតាខ្ញុំបង្ហាត់បង្រៀនឲ្យ។​ខ្ញុំចូលរួម
ក្រុម សិល្បះភូមិក្នុងបំណងផ្ទេបង្ហាត់បង្រៀនដល់ជំនាន់កូនចៅ​​ដើម្បីគេរក្សា
ពង្រីកអត្តសញ្ញាណ វប្បធម៏ជនជាតិដែលជីដូនជីតាបន្សល់ទុក”។ 
រីឯបងស្រីLuong Thi Nun ក៏ពូកែខាងបណ្តារបាំប្រពៃណី​​ របាំ​  Vieng ver guong
បងស្រីចូលរួមក្រុមសិល្បះដើម្បីរាំបំរើប្រជាជននឹងប្រការសំខាន់គឺបងស្រីចង់ឲ្យ
បណ្តាមិត្តវ័យក្មេងក្នុងភូមិក៏ចូលចិត្តរបាំចម្រៀងដូចបងស្រី។ “ធ្វើដូច្នេះដើម្បីផ្ទេរ
ទៅឲ្យជំនាន់វ័យក្មេង​​សំដៅរក្សាដោយចីរភាពបណ្តាតំលៃប្រពៃណីរបស់ ជនជាតិ
ខ្លួន។មិត្តវ័យក្មេងជាច្រើននាក់ក្នុងភូមិបានចេះរបាំ១ចំនួន។គេរាំល្អមើលណាស់”។
ក្រុមសិល្បះប្រជាប្រីយ៏របស់ជនជាតិ Khomu - ảnh 3
​បង្ហាត់បង្រៀនលេងឧបករណ៏ភ្លេង(Image:Internet)
ក្នុងក្រុមសិល្បះបងស្រីLuong Thi Phuong​មិនចេះផ្លុំខែនស្លឹក​ទេ ក៏ប៉ុន្តែ​បងស្រី
មានសំនៀងដ៏មានទឹកដម។បងស្រីចេះចាំស្ទាក់មាត់នូវបទចំរៀងបុរាណរបស់ជន
ជាតិ​​Kho Mu  ជាច្រើន។​បងស្រីប្រាប់ឲ្យដឹងថា៖បើមិនបង្ហាត់បង្រៀនដល់ជំនាន់
ក្រោយៗ​​  បើមិនបណ្តែត សេចក្តីស្រឡាញ់សិល្បះទៅក្នុងប្រជាជនក្នុងភូមិ ​ពិសេស
គឺជំនាន់វ័យក្មេង គឺក្នុងរយះពេល ខ្លីខាងមុខ នឹងអត់មានអ្នកណាចេះដឹងចម្រៀង
ផ្តោះផ្តង​នឹងចេះផ្លុំខែន​ផ្លុំ Pi ទេ។ “ខ្ញុំត្រូវបានឧពុកម្តាយបង្រៀនចម្រៀងតាំងពី
កុមារភាព​។ខ្ញុំចេះដឹងចម្រៀងផ្តោះផ្តង ចម្រៀងសម្តែងនូវមនោសញ្ចេតនា ចម្រៀងអំណរឡើងផ្ទះថ្មី។ខ្លឹមសារចម្រៀងរបស់ជន ជាតិ​ Kho Mu  មានអត្ថន័យ
ណាស់។ខ្ញុំមានបំណងថា៖មនុស្សចេះចម្រៀងប្រពៃណី កាន់តែមានថែមទៀត”។        
ក្រុមសិល្បះប្រជាប្រីយ៏របស់ជនជាតិ Khomu - ảnh 4
របាំអំណរទទួលស្រូវថ្មី​(​ Image:Internet)
ក្នុងរយះពេល២ឆ្នាំកន្លងមក​​ ក្រុមសិល្បះភូមិ  Tenបានធ្វើរស់ឡើងវិញដល់
បណ្តា ក្បាច់របាំ បទចម្រៀងប្រពៃណីរបស់ជនជាតិខ្លួន។បណ្តាមនុស្សដូចជា
បងស្រី Phuong បងស្រី Nun បងស្រី​ Vinh ឫ លោក Muon​ បានជួយដល់ប្រជាជន
ពិសេសគឺ​ជំនាន់វ័យក្មេង​ស្រឡាញ់នឹងថែរក្សាវប្បធម៏ប្រពៃណ៏ ដើម្បីរបាំ  Vieng
ver guong​ចម្រៀងផ្តោះផ្តង  ចម្រៀងសម្តែងនូវសញ្ចេតនា​  របស់ជនជាតិ Kho Mu  រស់នៅជាមួយពេលវេលាជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ