|
មណ្ឌលកេរ៌្តដំណែលបុរាណបរមរាជវាំងថាំងឡុង |
VOV-ដល់ឥឡូវនេះ ឈ្មោះហៅនិងភាពអស្ចារ្យនៃសំណង់ស្ថាប័ត្យកម្មដ៏វិសេសវិសាលនេះនៅកំពុងបានដំណើរការស្រាវជ្រាវ។ តាមរយៈបណ្ដាស្លាក់
ស្នាមដែលបានរកឃើញ បណ្ដាអ្នកប្រាជ្ញា អ្នកស្រាវជ្រាវវៀតណាមសុទ្ធតែបាន
ចាត់ទុកថា នេះជាស្ថាប័ត្យកម្មទឹក នៅរាជកាល Ly ក្នុងអំឡុងសតវត្សទី១៣និង
១៤។ ខ្សែទឹកដ៏ធំធេងស្ថិតក្នុងវិមាន Kinh Thien-Doan Mon ត្រូវបានរកឃើញក្នុង
វគ្គស្រាវជ្រាវបរមរាជវាំងថាំងឡុងដែលដំណើរការពីខែមិថុនាដល់ខែធ្នូឆ្នាំ
២០១២។ កន្លងផុតទៅអស់រយៈពេលរាប់ពាន់ឆ្នាំប្រវត្តិសាស្ត្រ ត្រូវកប់ចោល
ក្នុងដីប៉ុន្តែបណ្ដាជួរឥដ្ឋនៅរក្សាបានព័រដ៏ដែល។ លោក Tong Trung Tin ប្រធាន
វិទ្យាស្ថានស្រាវជ្រាវបុរាណវិទ្យាវៀតណាមបានឧទ្ទេសនាមថា៖
“តាមរយៈការស្រាវជ្រាវអំពីវត្ថុធាតុឥទ្ធនិងរូបរាងឥដ្ឋ គេបានឃើញថានេះ
ជាឥដ្ឋរបស់រាជកាល Ly និងបង្ហាញថានេះជាសំណង់របស់រាជកាល Ly។ ឥដ្ឋ
ទាំងអស់នេះជាឥដ្ឋក្រហម មានដុំឥទ្ធជាច្រើនមានអក្សរ Han។ ខ្សែទឹកនេះត្រូវ
បានធ្វើក្នុងទ្រង់ទ្រាយយ៉ាងហ្មត់ចត់និងបង្ហាញសម័ត្ថភាពដ៏ខ្ពស់ក្នុងស្ថាប័ត្យកម្ម
ក៏ដូចជាការសាងសងរបស់រាជធានីថាំងឡុងក្នុងរាជកាល Ly មុននេះ។”
|
សំណង់ស្ថាប័ត្យកម្មរាជកាល Ly ជាលើកដំបូងត្រូវបានរកឃើញនៅមណ្ឌលវិមាន Kinh Thien-Doan Mon នេះមានតួនាទីសំខាន់ក្នុងការងារស្រាវជ្រាវអំពីប្រវត្តិសាស្ត្រវៀតណាម។ |
សំណង់ស្ថាប័ត្យកម្មរាជកាល Ly ជាលើកដំបូងត្រូវបានរកឃើញនៅ
មណ្ឌលវិមាន Kinh Thien-Doan Mon នេះមានតួនាទីសំខាន់ក្នុងការងារស្រាវ
ជ្រាវអំពីប្រវត្តិសាស្ត្រវៀតណាម។ លោក Nguyen Van Son នាយកមជ្ឈ
មណ្ឌលបេតិកភ័ណ្ឌបរមរាជវាំងថាំងឡុងបានឲ្យដឹងថា៖
“នេះជាខ្សែបង្ហូទឹករាជកាល Ly ជួយឲ្យយើងអះអាងបន្ថែមចំណុច
កណ្ដាលរបស់បរមរាជវាំងរាជកាល Ly Tran នៅមណ្ឌលវិមាន Kinh Thien
នាបច្ចុប្បន្ន។ ការឧបមានេះយើងនៅបានអះអាងពីមុនមក។ ជាមួយការរក
ឃើញនេះ យើងអាចអះអាងថា ចំណុចកណ្ដាលរបស់បរមរាជវាំងថាំងឡុងគឺ
មិនផ្លាស់ប្តូរឡើយ។”
ការរក្សាសំណង់ស្ថាប័ត្យកម្មដ៏មានតំលៃនេះនៅកំពុងបានអ្នកជំនាញការ
ក្នុងនិងក្រៅប្រទេសដំណើរការស្រាវជ្រាវ។ លោក Nguyen Van Son បានចាត់ទុក
ថា៖
“នេះជាការរកឃើញថ្មី ដូច្នេះនៅចំពោះមុខយើងខ្ញុំក៏នឹងបើកទ្វារឲ្យភ្ញៀវទេសចរណ៍ចូលទស្សនាសំណង់នេះដែរ។ ការអភិរក្សដ៏យូអង្វែងត្រូវបានស្រាវ
ជ្រាវបន្ថែមនិងបើកទូលាយជីកស្វែងរកស្រាវជ្រាវដើម្បីមានទិសដៅមេ។ នៅ
ចំពោះមុខត្រូវអភិរក្សបន្ទាន់ រក្សាឲ្យសំណង់មិនត្រូវខូចខាត។ ប៉ុន្តែសំខាន់គឺត្រូវ
បន្តបើកទូលាយការស្រាវជ្រាវដើម្បីធ្វើឲ្យច្បាស់សម័ត្ថភាពដែលយើងកំពុងហៅ
ថាខ្សែទឹកគឺជាអ្វី លើមូលដ្ឋាននោះគិតដល់ប្រព័ន្ធធានារក្សាអភិរក្សយូអង្វែង
ក្នុងមណ្ឌលខ្សែទឹក។”
|
សំណង់បង្ហូទឹកស្ថាប័ត្យកម្មរាជកាល Ly ជាលើកដំបូងត្រូវបានរកឃើញក្នុងបរមរាជវាំងថាំងឡុង |
សំណង់ស្ថាប័ត្យកម្មប្រវត្តិសាស្ត្រដ៏ថ្លៃថ្នូមានទ្រង់ទ្រាយធំត្រូវបានរកឃើញក្នុងរយៈពេលចុងឆ្នាំ២០១២គឺជាក្តីសប្បាយចំពោះអ្នកស្រាវជ្រាវអ្នកវិទ្យសាស្ត្រ
ក្រោយរយៈពេលដ៏វែងមួយជីកស្វែងរកស្រាវជ្រាវ។ ក្នុងរយៈពេលខាងមុខ ក្នុងពេលភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេសមកទស្សនាសំណង់នៅបានឃើញបណ្ដាវត្ថុតាងដ៏មានតំលៃពីរាប់ពាន់ឆ្នាំមុននេះ ពីនោះមានការយល់ដឹងរួមអំពីបរមរាជវាំងថាំងឡុងដ៏មហិមារតាមរយៈវត្ថុតាងដើមកំពុងបានមជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្របុរាណវិទ្យាស្រាវជ្រាវ៕