ការអភិរក្សភាសាម្តាយកំណើតរបស់កូនក្រមុំវៀតណាមនៅខេត្ត Guangxi ចិន
(VOVWORLD) - មានបំណងប្រាថ្នាស្តាប់ឲ្យបានភាសាម្តាយកំណើតយ៉ាងខ្លាំងនៅស្រុកទេស របស់គេ ហើយចង់ឲ្យកូនខ្លួននិយាយស្ទាត់ៗភាសាវៀតណាម លោកស្រី Nguyen Thu Huong ក៏ដូចជាម្តាយវៀតណាមផ្សេងៗដទៃទៀតនៅចិនស្វែងរករាល់វិធានការដើម្បីឲ្យកូនខ្លួននិយាយភាសាវៀតណាម។ ថ្នាក់រៀនភាសាវៀត ណាមមួយដោយបណ្ដាកូនក្រមុំវៀតណាមបង្រៀនត្រូវបានបង្កើតដូច្នេះ។ ថ្នាក់ រៀននេះជួយជំនាន់កុមារាកុមារីដែលមានសញ្ជាតិចិនចេះនិយាយភាសាវៀត ណាម។
លោកស្រី Nguyen Thu Huong ក៏ដូចជាម្តាយវៀតណាមផ្សេងៗដទៃទៀតនៅចិនស្វែងរករាល់វិធានការដើម្បីឲ្យកូនខ្លួននិយាយភាសាវៀតណាម។ |
ក្នុងផ្ទះទំនើបមួយនៃអាគារស្ថិតនៅមជ្ឈមណ្ឌលទីក្រុង Nanning របស់ ប្តីប្រពន្ធលោកស្រី Nguyen Thu Huong ថ្ងៃនេះអ៊ូអរសប្បាយរីករាយដោយសូរ សម្លេងនិយាយនិងសើចក្អាកក្អាយតាមភាសាវៀតណាមរបស់កូនម្តាយគាត់ដែល ធ្វើឲ្យយើងខ្ញុំបំភ្លិចឲ្យបានការចាប់អារម្ភស្ថិតនៅប្រទេសចិន។ កូនស្រីរបស់គាត់ ដែលមានអាយុ ១០ ឆ្នាំ និយាយភាសាវៀតណាមយ៉ាងស្ទាត់ៗ។ លទ្ធផលនេះ អាស្រ័យដោយការបង្រៀនអស់ពីចិត្តពីថ្លើមរបស់លោកស្រី Thu Huong។
«គិតតាំងពីពេលបានមានផ្ទៃពោះកូនស្រី នាងខ្ញុំបានទិញសៀវភៅជាភាសា វៀតណាមហើយអានឲ្យកូនស្តាប់។ ពេលសម្រាលកូន នាងខ្ញុំនិយាយភាសា វៀតណាមជាមួយកូនជារៀងរាល់ថ្ងៃ។ កុមាររៀនឆាប់រហ័ស ពេលដែលកូនជះ និយាយ គាត់អាចនិយាយភាសាវៀតណាមផងនិងភាសាចិនផង។ ជាប្រចាំថ្ងៃ កូនម្តាយរបស់យើងខ្ញុំនិយាយភាសាវៀតណាមក្នុងគ្រួសារ។ ពេលវិលត្រឡប់មកសាលារៀនវិញ ប្រសិនបើមានពាក្យភាសាវៀតណាមដែលកូនមិនដឹង ខ្ញុំនឹងពន្យល់សំរាប់កូន។»
នាបច្ចុប្បន្ន លោកស្រី Nguyen Thu Huong ជាប្រធានក្រុមកូនក្រមុំ វៀតណាមនៅទីក្រុង Nanning ខេត្ត Guangxi ប្រទេសចិន។ នាឆ្នាំ ២០០៦ លោកស្រីរួមជាមួយប្តីបានទៅរស់នៅចិន។ នាគ្រាដំបូង លោកស្រីគ្មានមិត្តភ័ក្ត ជាច្រើន ជារៀងរាល់ថ្ងៃ គាត់ត្រូវទាក់ទងតាមភាសាចិន ដូច្នេះ លោកស្រីចង់ ផ្ទៀងស្តាប់ភាសាម្តាយកំណើតយ៉ាងខ្លាំង។ លោកស្រីចាប់ផ្តើមទាក់ទងជាមួយ បណ្ដាកូនក្រមុំវៀតណាមវ័យក្មេងនៅទីនេះ ហើយជាជំហានៗបង្កើតឡើងក្រុម បណ្ដាកូនក្រមុំវៀតណាម។ រហូតមកដល់ពេលនេះ ក្នុងក្រុមមានសមាជិកចំនួន ៤០ នាក់។ នេះជាបុព្ធបទដើម្បីគេរៀបចំថ្នាក់រៀនភាសាវៀតណាមសំរាប់កូនរបស់ខ្លួននៅទីក្រុង Nanning។ លោកស្រី Nguyen Thu Huong បានចែក
រំលែកថា៖
«ផែនការបើកថ្នាក់រៀនភាសាវៀតណាមត្រូវបានយើងខ្ញុំរៀបចំអស់រយៈ ពេល ១ ឆ្នាំ។ នាគ្រាដំបូង នាងខ្ញុំនាំចេញការផ្តើមគំនិត បងស្រីក៏ក្រែងអែង។ ប៉ុន្តែ ពេលដែលឃើញកូនស្រីរបស់ខ្ញុំនិយាយភាសាវៀតណាមបាន ពួកគេក៏ ចង់កូនៗមិនបំភ្លេចភាសាម្តាយកំណើតរបស់ខ្លួនដែរ។ នាគ្រាដំបូង យើងខ្ញុំរៀបចំថ្នាក់រៀនម្តងក្នុងថ្ងៃសៅរ៍ជារៀងរាល់សប្តាហ៍។ បណ្ដាម្តាយបង្រៀនកូនៗជាផ្តូរវេន។ ពីនោះ កូនៗមានចំណូលចិត្តរៀនភាសាវៀតណាម។»
ទោះបីជាបុគ្គលិកនៃក្រុមហ៊ុនទូរស័ព្ទមួយនៅទីក្រុង Nanning ការងារធ្វើ រវល់ណាស់ក្តី ប៉ុន្តែ លោកស្រី Nguyen Thu Huong នៅប្រមូលផ្តុំទៅលើការ បង្រៀនភាសាវៀតណាមសំរាប់កូនៗ។ ថ្នាក់រៀនត្រូវបានក្រុមកូនប្រមុំវៀតណាម បង្កើតឡើងអស់រយៈពេល ៤ ដល់ ៥ ឆ្នាំហើយ។ ក្រៅពីការរក្សាថ្នាក់រៀនសាភា វៀតណាមសំរាប់កុមារ ក្រុមនៅជាទីន្លែងដើម្បីបណ្ដាកូនក្រមុំវៀតណាមចែករំ លែកការលំបាកសេចក្តីសប្បាយរីករាយក្នុងជីវភាពរស់នៅទៀតផង។
«ក្រុមកូនក្រមុំវៀតណាមវ័យក្មេងជាទីពឹងផ្អែកខាងស្មារតីសំរាប់នារីយើងខ្ញុំ ពិសេសគឺបណ្ដាបងប្អូនដែលទើបនឹងមកទីនេះ។ សមាជិកនានាយកចិត្តទុកដាក់ដល់គ្នាទៅវិញទៅមក។ នាចុងសប្តាហ៍ យើងខ្ញុំតែងតែទៅ picnic ដើម្បីបណ្ដា គ្រួសារជួបប្រាស្រ័យជាមួយគ្នា។ ក្នុងដំណើរ picnic នេះ យើងនិយាយជាមួយ គ្នាជាភាសាវៀតណាមតែប៉ុណ្ណោះ។»
លោកស្រី Nguyen Thu Huong បានឲ្យដឹងថែមទៀតថា៖ បងប្អូននារី វៀតណាមភាគច្រើនមានស្ថានភាពលំបាក ដូច្នេះ គ្មានលក្ខណៈដើម្បីបញ្ជូនកូនៗ ទៅថ្នាក់រៀនភាសាវៀតណាមទេ ទោះជា ថ្នាក់រៀនឥតគិតថ្លៃក៏ដោយ។ លោកស្រី Huong រួមជាមួយសមាជិការផ្សេងៗទៀតក្នុងក្រុមបានបញ្ចុះបណ្ជូលពួកគរអនុញត្តិឲ្យកូនទៅរៀន។ នាបច្ចុប្បន្ន មានគ្រួសារជាច្រើនដែលមានកូនៗទៅរៀននៅថ្នាក់ភាសាវៀតណាមរបស់បណ្ដាកូនក្រមុំវៀតណាមវ័យក្មេងនៅទីក្រុង Nanning៕