ក្លឹប «ព្យបាលជំងឺដោយវេជ្ជសាស្ត្រវៀតណាម» នាំមកនូវក្តីសង្ឃឹមសំរាប់អ្នកជំងឺ

ក្លឹប «ព្យបាលជំងឺដោយវេជ្ជសាស្ត្រវៀតណាម» នាំមកនូវក្តីសង្ឃឹមសំរាប់អ្នកជំងឺ - ảnh 1
ក្លឹប «ព្យាបាលឆ្អឹងខ្នងតាមវេជ្ជាសាស្ត្រវៀតណាម» ដោយមានរបៀបច្របាច់ធ្វើសរសៃដោយដៃ បាននាំមកនូវក្តីសង្ឃឹមដល់អ្នកជំងឺធ្ងន់ធ្ងរនិងពិបាកព្យាបាល (Image: ancotnam)


(VOVworld) – ការធ្វើសសៃទៅលើឆ្អឹងខ្នងគឺជារបៀបព្យាបាលប្រពៃណីរបស់ប្រជា
 ជនវៀតណាមដែលប្រើប្រាស់ការច្របាច់ធ្វើសរ​សៃដោយដៃ។ របៀបព្យាបាលនេះ
មិនួទាម ទាការវិនិយោគខាងហេដ្ឋារចនាសម្ព័ន្ធដោយទ្រង់ទ្រាយធំទេហើយចំណាយ
សំរាប់ការព្យាបាលទាប។ មើលឃើញពីភាពអស្ចារ្ស​នៃរបៀបព្យាបាលនេះ គ្រូពេទ្យ
Nguyen Ngoc Huong បានបង្កើតក្លឹប «ព្យាបាលឆ្អឹងខ្នងតាមវេជ្ជសាស្ត្រវៀតណាម»។
អាស្រ័យហេតុនោះ មនុស្សជាច្រើននាក់បានរកឃើញឡើងវិញភាពអស្ចារ្សក្នុងជីវ
ភាពរស់នៅ។

        «កញ្ញានេះចុករោយស្មារ។ ដោយរបៀបធ្វើសសៃទៅទៅលើឆ្អឹងខ្នង យើងខ្ញុំ
នឹងធ្វើស សៃនៅកន្លែងសាច់ដុំលើករនិងឆ្អឹងកងខ្នង។ ក្នុងពេលធ្វើសរសៃនៅ
កន្លែងនេះ សាច់ដុំនឹង​រួញ ហើយមិនចាំបាច់ ប្រើកំលាំងច្រើនដូចរបៀបកែរូប
រៀងខ្លួនផ្សេងៗទៀត។»

         ច្របាច់ធ្វើសរ​សៃដោយដៃបណ្តើរ ណែនាំដល់អ្នកកាសែត​ Hang Chi នៅ
ទីក្រុងហាណូយបណ្តើរដើម្បីព្យាបាលការចុករោយស្មារ គ្រូពេទ្យ Nguyen Ngoc
Huong បានឲ្យដឹងថា៖ វិជីសាស្ត្រនេះអាចព្យាបាលជំងឺច្រើនប្រភេទ។ ប្រសិនបើ
របៀបព្យាបាលនេះ ត្រូវបានបើកទូលាយអ្នកជំងឺជាច្រើននឹងត្រូវបានព្យាបាល
ភ្លាមៗប្រកបដោយប្រសិទ្ធភាពនិងតំលៃទាប។ គ្រូពេទ្យ Nguyen Ngoc Huong
បានឲ្យដឹងថា៖

        «ខ្ញុំបង្កើតក្លឹបនិងបង្រៀនចំណះដឹងដែលខ្ញុំរៀនសូត្រនិងស្រាវជ្រាវបាន
សំរាប់មនុស្សម្នាដើម្បីគេធ្វើតាម។ ដើម្បីលើកកំពស់ថ្វីដៃសិក្ខកាមចាស់នឹងណែ
នាំសិក្ខាកាមថ្មី ដោយហេតុនេះ ខ្ញុំរៀបចំវគ្គត្រួតពិនិត្យត ព្យាបាលមនុស្សធម៌
ដើម្បីថែទាំសុខាភិបាលរបស់ប្រជាពលរដ្ឋ ហើយ សិក្ខាកាមថ្មីៗនឹង ដកមេរៀន
និងបទពិសោធន៍ដើម្បីកែលំអរថ្វីដៃរបស់ខ្លួន។»

        ក្លឹប «ព្យាបាលឆ្អឹងខ្នងតាមវេជ្ជសាស្ត្រវៀតណាម» តែងតែរៀបចំសកម្ម
ភាពត្រួតពិនិត្យ ព្យាបាលមនុស្សធម៌ក្នុងទូទាំងប្រទេស។​ អ្នកជំងឺរាប់រយនាក់
ត្រូវបានព្យាបាល។​ ប៉ុន្តែ ដើម្បីទាក់ទងជាមួយអ្នកជំងឺដោយរបៀបព្យាបាល
នេះគឺមិនងាយស្រួលឡើយ។​ គូ្រពេទ្យ Le Anh Nam បានចែករំលែកថា៖

        «នាគ្រាដំបូង បងប្អូននៅសង្ស័យដោយសាររបៀបព្យាបាលដែលប្រើ
ប្រាស់តែបាតដៃ មួយគូ​អត់មានថ្មាំសង្កូវអ្វីសោះអាចព្យាបាលជំងឺបាន ៦០០
 ប្រភេទ។ ប៉ុន្តែ នេះជាការពិត។ បន្ទាប់ពីរយៈពេល ២ ថ្ងៃ ត្រួតពិនិត្យនិងព្យា
បាលប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលចំពោះ របៀបព្យាបាលសមញ្ញមួយប៉ុន្តែ
នាំមកនូវប្រសិទ្ធភាពខ្ពស់ អត់ត្រូវការ ចំណាយនេះ។ សារៈសំខាន់គឺមិនចាំ
បាច់សំរាកនៅមន្ទីពេទ្យឬទិញថ្នាំទេ»

        នាពេលថ្មីៗនេះគឺជាវគ្គព្យាបាលសំរាប់ប្រជាពលរដ្ឋនៅឃុំ Mai Lam ស្រុក
Dong Anh។ ទាំងគ្រូពេទ្យនិងអ្នកជំងឺសុទ្ធតែរំជួលចិត្តដល់ស្រក់ទឹកភ្នែកក្នុង
ពេលឃើញផ្ទាល់ភ្នែក លោក Pham Duy Thong អាយុ ៦២ ឆ្នាំ ដើរបានឡើងវិញ។
 ប្រពន្ធលោក Pham Duy Thong បានឲ្យដឹងថា៖ ការធ្វើសសៃទៅលើឆ្អឹងខ្នង
គឺអស្ចារ្សណាស់។ រហូត មកដល់ពេលនេះ លោកស្រីមិនអាចជឿបានថានេះគឺ
ជាការពិត។

        «ប្តីខ្ញុំមានជម្ងឺដាច់សរសៃឈាមក្នុងក្បាល ៦ ឆ្នាំមុន។ ក្នុងពេលបញ្ជូនទៅ
មន្ទីពេទ្យ គាត់បានពិការទាំងដៃទាំងជើងនិងគ។ គ្រួសារបានបាត់បង់ក្តី
សង្ឃឹមទាំងអស់។ នាថ្ងៃដំបូង ព្យាបាល គ្រូពេទ្យបានច្របាច់ធ្វើសរ​សៃដោយ
ដៃ ប្តីខ្ញុំអាចនិយាយ ១ ឬ​ ២ ពាក្ស។ ​ថ្ងៃបន្ត លោកចាប់ផ្តើមនិយាយច្បាស់ម្តងៗ
 ដល់ថ្ងៃទី ៣ លោកអាចកំរិតដៃជាធម្មតា។»

        អាស្រ័យដោយរបៀបសាមញ្ញតែប្រសិទ្ធភាពនេះ កាន់តែមានមនុស្សច្រើន
ដឹងលឺ ហើយរៀនសូត្ររបៀបព្យាបាលនេះ។​ អ្នកកាសែត Hang Chi បានចែក
រំលែកថា៖

        «ខ្ញុំមាននិស្ស័យបានជួបជាមួយបណ្ដាគ្រូពេទ្យដោយបំណងប្រាថ្នានាំយក
ភាពល្អប្រសើរបស់វេជ្ជសាស្ត្រប្រពៃណីរបស់វៀតណាមជួយព្យាបាលមនុស្សម្នា។
ទីមួយគឺស​ន្សំសំចៃចំណាយព្យាបាល។ ទីពីរគឺសំណាងរ​បស់ខ្ញុំដែលបានជួបហើយ
រៀនសូត្រពីគ្រូពេទ្យ។»

        រីឯលោក Le Quang Minh អ្នកបើកឡានតាក់ស៊ីមួយរូបនៅទីក្រុងហាណូយ
បានលៃ ទុកពេលវេលាដើម្បីរៀនសូត្ររបៀបព្យាបាលនេះ ហើយទៅព្យាបាល
មនុស្សធម៌ជាមួយគ្រូ ពេទ្យនានាក្នុងក្លឹប។ លោករៀបរាប់ថា៖ មូលហេតុដែល
លោកជ្រើសរើសរៀនសូត្ររបៀបព្យា បាលនេះគឺដើម្បីសុខភាពប្រពន្ធរបស់គាត់។ 

        អ្នកជំងឺជាច្រើនដែលត្រូវបានព្យាបាលប្រកបដោយជោគជ័យបានឲ្យដឹង
ថា៖ ក្លឹប «ព្យាបាលឆ្អឹងខ្នងតាមវេជ្ជាសាស្ត្រវៀតណាម» ដោយមានរបៀបច្របាច់
ធ្វើសរ​សៃដោយដៃ បាននាំមកនូវក្តីសង្ឃឹមដល់អ្នកជំងឺធ្ងន់ធ្ងរនិងពិបាកព្យាបាល៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ