កសិកម្មរួមបញ្ចូលការដកបទពិសោធន៍គំរូទេសចរណ៍វិសេសវិសាលនៅក្នុងខេត្ត Son La
(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កសិកម្មរួមបញ្ចូលគ្នាជាមួយនឹងទេសចរណ៍ដកពិសោធន៍បាននាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់អង្គភាព និងគ្រួសារកសិករជាច្រើននៅក្នុងខេត្ត Son La។ ការចូលរួមដោយផ្ទាល់របស់ប្រជាកសិករបានបង្កើតនូវភាពសម្បូរបែប និងភាពទាក់ទាញសម្រាប់ផលិតផលទេសចរណ៍ ជួយភ្ញៀវទេសចរឱ្យសម្របខ្លួនក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងតំបន់ ហើយទន្ទឹមនឹងនោះនាំមកនូវប្រាក់ចំណូលស្ថិរភាពសម្រាប់ប្រជាកសិករ។
ចំការផ្លែស្ត្របឺរី Maburu Farm មានការរចនាបែបសាមញ្ញា ជិតស្និទ្ធនឹងភ្ញៀវទេសចរណ៍ (រូបថត៖ VOV) |
រៀងរាល់ចុងសប្តាហ៍ ចំការផ្លែស្ត្របឺរី Maburu Farm នៃសហករណ៍កសិកម្មបច្ចេកវិទ្យានិងទេសចរណ៍Na Lun Moc Chau បានទទួលស្វាគមន៍ភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករមកទស្សនា ឆ្លងបទពិសោធន៍ធ្វើកសិកម្មតាមដំណើរការរបស់ VietGAP និងរីករាយជាមួយការរើសដោយដៃ ផ្លែបឺរីទុំនៅចំការ ឬយកទៅផ្ទះធ្វើជាកាដូ។ យោងតាមលោក Ngo Minh Hieu នាយករងនៃសហករណ៍បច្ចេកទេសកសិកម្ម និងទេសចរណ៍ Na Lun Moc Chau រដូវផ្លែស្ត្របឺរីដំបូងក្នុងឆ្នាំ ២០១៩សហករណ៍បានពិសោធន៍ដាំលើផ្ទៃដី ៦.០០០ ម៉ែត្រការ៉េ គួបផ្សំនឹងវិស័យទេសចរណ៍ ហើយគំរូនេះទទួលបានលទ្ធផលជាវិជ្ជមាន ទាក់ទាញភ្ញៀវរាប់ពាន់នាក់ទាំងជាតិនិងអន្តរជាតិ មកទស្សនា។
ដោយមើលឃើញពីសក្ដានុពល និងភាពទាក់ទាញនៃវិស័យកសិកម្ម គួបផ្សំនឹងបទពិសោធន៍ សហករណ៍បន្តវិនិយោគពង្រីកផ្ទៃដីដល់ទៅ ២ ហិកតា និងអនុវត្តន៍វិធីសាស្រ្តបន្ថែមទៀត ដាំដើមស្ត្របឺរីស្អាត គួបផ្សំនឹងវិស័យទេសចរណ៍ ដែលក្នុងនោះឆ្ពោះទៅរកផលិតផលស្អាត មិនប្រើផ្ទះកញ្ចក់ ដើម្បីឱ្យមានភាពសុខដុមរមនាជាអតិបរមាជាមួយធម្មជាតិ ផ្តល់ឱ្យអ្នកទស្សនានូវបទពិសោធន៍ជិតស្និទ្ធបំផុត៖
“ចំការស្ត្របឺរី ខុសពីចំការដទៃទៀត ព្រោះយើងមិនដាំតាមបែបប្រពៃណីទេ តែបន្តដាំតាមស្តង់ដារ Oganic ដែលមានន័យថា តាមស្តង់ដារសរីរាង្គរបស់ពិភពលោក។ ជាចម្បង ការធ្វើស្រែចំការដើម្បីបង្កើនផលិតភាពដំណាំ និងឆ្ពោះទៅរកផលិតផលស្អាត ដើម្បីមានផលិតផលល្អបំផុត។ ពេលភ្ញៀវរីករាយទទួលទាន ពួកគេនឹងចងចាំរសជាតិទេសចរណ៍ Moc Chau”។
ទាញយកសក្តានុពលពីព្រៃបុរាណ តំបន់អេកូទេសចរណ៍ Golden Forest (Rung Vang) នៅភូមិ Noong Duc សង្កាត់ Chieng Sinh ទីក្រុង Son La បានស្ដារនិងផ្សព្វផ្សាយសម្រស់វប្បធម៌របស់សហគមន៍ជនជាតិ Thai នៅ Son La។ ពីផ្នត់ផ្ទះផុតពីដី នៅលើគល់ឈើ កន្លែងសម្រាកជាខ្ទមដែលផលិតពីវត្ថុធាតុដើមដែលមិនប៉ះពាល់ដល់បរិស្ថាន ដូចជាឈើ ថ្ម ឫស្សី ដើមឈើហូបផ្លែ និងការបង្កើតក្រុមវប្បធម៌ផ្សព្វផ្សាយចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ តន្ត្រីប្រជាប្រិយ...ជាដើម ហើយអ្នកទស្សនាតំបន់ទេសចរណ៍ធម្មជាតិ Rung Vang បានសម្របខ្លួនក្នុងជីវភាពប្រចាំថ្ងៃ និងសកម្មភាពនានា ស្វែងយល់ពីមុខម្ហូបប្លែកៗរបស់ប្រជាជនក្នុងតំបន់។ លោកស្រី Tran Thi Gam នាយកតំបន់អេកូទេសចរណ៍ Golden Forest បានឲ្យដឹងថា៖ “យើងកំពុងលើកកម្ពស់បរិស្ថានព្រៃឈើ ដែលមានភាពត្រជាក់ និងស្រស់ស្រាយ ដើម្បីបង្កើតផលិតផលទេសចរណ៍ ដែលខុសពីកន្លែងទេសចរណ៍ផ្សេងៗ។ ទីមួយគឺយើងសម្របសម្រួលជាមួយក្រុមសិល្បៈភូមិ Noong Duc ដើម្បីបម្រើភ្ញៀវទេសចរណ៍មកទស្សនា និងដកបទពិសោធន៍។ ទី២ យើងកំពុងដាំដើមផ្កាជើងគោ និងរុក្ខជាតិដើមសម្រាប់បម្រើភ្ញៀវចូលទស្សនា ថតរូប និងឆែកឆេរ។ នៅពេលដែលយើងអភិវឌ្ឍវិស័យទេសចរណ៍បែបកសិកម្មនេះ យើងមានអារម្មណ៍ថាមានសុវត្ថិភាពខ្លាំងណាស់ ព្រោះថា ចំនួនអ្នកទៅលេងតំបន់ទេសចរណ៍កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ”។
តំបន់ទេសចរណ៍ Golden Forest នៅភូមិ Noong Duc សង្កាត់ Chieng Sinh ទីក្រុង Son La (រូបថត៖ VOV) |
ជាមួយគ្នានោះ តាមរយៈកម្មវិធីផលិតផលមួយក្នុងឃុំមួយ ខេត្ត Son La បានជួយឧបតកថម្ភផលិតផលទេសចរណ៍ OCOP លំដាប់ផ្កាយ ៤ ចំនួនពីរគឺ តំបន់ទេសចរណ៍សហគមន៍ Ngoc Chien ឃុំ Ngoc Chien ស្រុក Muong La និងកន្លែងទាក់ទាញទេសចរណ៍ Pha Din Top, ឃុំ Phong Lai ស្រុក Thuan Chau។ នេះក៏ជាភ័ស្តុតាងដែលបញ្ជាក់ថា ការអភិវឌ្ឍទេសចរណ៍កសិកម្មគឺជាទិសដៅពោរពេញទៅដោយយថាទស្សន៍ដែលជួយ Son La ពង្រីកខ្សែសង្វាក់តម្លៃផលិតកម្មកសិកម្ម។ អាស្រ័យហេតុនេះ តំបន់ជនបទភ្នំ Son La ក៏បំពាក់ដោយសម្រស់ស្រស់បំព្រងផងដែរ។ លោក Bui Khac Bao ប្រធាននាយកដ្ឋានគ្រប់គ្រងទេសចរណ៍ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Son La បានឲ្យដឹងថា៖ “ពីការអភិវឌ្ឍនៃទេសចរណ៍អេកូឡូស៊ី ត្រូវបានភ្ជាប់ជាមួយនឹងកសិកម្ម; ឧទាហរណ៍៖ ការអភិវឌ្ឍទេសចរណ៍សហគមន៍ នៅពេលដែលភ្ញៀវទេសចរណ៍មកទស្សនា និងទទួលទានអាហារនៅទីនោះ ប្រជាជនខ្លួនឯងប្រើប្រាស់កសិផលនៅទីនោះដើម្បីបម្រើជូនភ្ញៀវ ឬតំបន់ទេសចរណ៍ ដូចជានៅ Moc Chau ឬ Happy Land ការដាំផ្កាសម្រាប់អភិវឌ្ឍន៍ទេសចរណ៍ ក៏ត្រូវពឹងផ្អែកលើកសិកម្ម និងផ្កាសម្រាប់អភិវឌ្ឍទេសចរណ៍ដែរ។ ដូច្នេះអាចនិយាយបានថា គំរូអេកូឡូស៊ីមួយចំនួននៅ Son La ត្រូវបានផ្សារភ្ជាប់ជាមួយនឹងវិស័យកសិកម្មតាំងពីដើមដំបូងមកដើម្បីអភិវឌ្ឍវិស័យទេសចរណ៍”។
យោងតាមលោក Ha Nhu Hue ប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Son La វិស័យកសិកម្មខេត្ត Son La កំពុងបន្តអភិវឌ្ឍន៍ផលិតផលពិសេសទាក់ទងនឹងទេសចរណ៍ ដកបទពិសោធន៍ ដែលក្នុងនោះផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច សេវាកម្ម ទេសចរណ៍ ដោយឈរលើមូលដ្ឋាននៃការអភិរក្ស និងលើកកំពស់តម្លៃវប្បធម៌ក្នុងស្រុក៖
“ដោយកំណត់ពីនិន្នាការទូទៅនាពេលបច្ចុប្បន្ននេះ ភ្ញៀវទេសចរច្រើនតែមានទំនោរទៅរកបទពិសោធន៍ទេសចរណ៍ តាមនោះ មន្ទីរកសិកម្មបានផ្តោតលើការរៀបចំកន្លែងផលិតកសិផលធម្មជាតិមានលក្ខណៈអន្តរតំបន់ ផ្សព្វផ្សាយ និងលើកទឹកចិត្តប្រជាកសិក។ នៅលើមូលដ្ឋាននោះ នឹងមានអាជីវកម្មរឹងមាំគ្រប់គ្រាន់ក្នុងការគាំទ្រ ដើរតួជាអ្នកឧបត្ថម្ភ ក៏ដូចជាតម្រង់ទិសដៅប្រជាជន។ តាមនោះ ប្រជាជននឹងក្លាយជាកម្មវត្ថុ និងផ្កាយរណបសម្រាប់សហគ្រាស និងសហករណ៍ធំៗទាំងនេះ បង្កើតដំណើរទេសចរណ៍។ ដូចនេះ ប្រជាជននឹងយល់ដឹង និងផ្លាស់ប្តូរការគិតរបស់ខ្លួនក្នុងផលិតកម្មបន្តិចម្តងៗ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយទេសចរណ៍”។
កសិកម្មផ្សារភ្ជាប់ជាមួយនឹងបទពិសោធន៍នៅ Son La បាននាំមកនូវលទ្ធផលវិជ្ជមានដំបូង ស្របតាមនិន្នាការអភិវឌ្ឍន៍ទំនើប នាំមកនូវប្រាក់ចំណូលស្ថិរភាពសម្រាប់ប្រជាកសិករ។ ខេត្តក៏បានកសាងគំរូគ្រប់គ្រងសមស្រប បង្កើតការតភ្ជាប់រវាងមូលដ្ឋាន និងក្រុមហ៊ុនទេសចរណ៍ ដើម្បីកសាងកសិទេសចរណ៍ទៅជាគោលដៅទាក់ទាញ បំពេញតម្រូវការរបស់ភ្ញៀវទេសចរ និងនាំមកនូវទេសចរណ៍ប្រកបដោយប្រសិទ្ធភាព នាំមកនូវលទ្ធផលសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពបន្ថែមទៀតសម្រាប់ប្រជាកសិករ៕