កសាងនិងអភិវឌ្ឍន៍រដ្ឋធានីហាណូយតាមរយៈចលនា” មនុស្សល្អ ការងារល្អ”

(VOVWORLD) -ក្នុងនាមជារដ្ឋធានីនៃប្រទេសវៀតណាម បានជាទីក្រុងហាណូយតែងតែឈានមុខគេក្នុងបណ្ដាចលនាប្រឡងប្រណាំង កសាង និងអភិវឌ្ឍន៍មូលដ្ឋាន និងប្រទេសជាតិ។ 
កសាងនិងអភិវឌ្ឍន៍រដ្ឋធានីហាណូយតាមរយៈចលនា” មនុស្សល្អ ការងារល្អ” - ảnh 1
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung  (http://kinhtedothi.vn)

ហាណូយក៏ជារដ្ឋធានីដើមដំបូងនៅទូទាំងប្រទេស ដែលបានបំផុស និងរៀបចំចលនាប្រឡងប្រណាំង“ មនុស្សល្អ អំពើល្អ”ក្នុងរយៈពេល ២៧ ឆ្នាំកន្លងទៅ ចលនា“ មនុស្សល្អ អំពើល្អ”របស់រដ្ឋធានីហាណូយបានក្លាយទៅជា អត្តសញ្ញាណវប្បធម៌ដោយឡែក ដែលបានរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍរដ្ឋធានីអរិយធម៌រាប់ពាន់ឆ្នាំទៀតផង។

ចាប់តាំងពីឆ្នាំ ១៩៩២ មកម៉្លេះ ហាណូយគឺជារដ្ឋធានីដើមដំបូងនៅទូទាំងប្រទេស ដែលបានបំផុស និងរៀបចំចលនាប្រឡងប្រណាំង “ មនុស្សល្អ អំពើល្អ”។ ចលនានេះត្រូវបានអនុវត្តន៍យ៉ាងទូលំទូលាយនៅរដ្ឋធានា  ដោយបានផ្សារភ្ជាប់ជាមួយចលនា“ ប្រជាជនទាំងមូលសាមគ្គីគ្នា កសាង ជីវភាពរស់នៅខាងវប្បធម៌នៅមណ្ឌលទីប្រជុំជន ” និងចលនា  “ ប្រជាជនទាំងមូលសាមគ្គីគ្នា កសាងជនបទថ្មី ទីក្រុងអរិយធម៌” ក៏ដូចជាចលនាកសាងជនហាណូយអរិយធម៌ និងរួសរាយរាក់ទាក់ ដែលទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ប្រជាជនរដ្ឋធានីហាណូយ ។ តាមរយៈចលនាទាំងនេះ រដ្ឋធានីបានធ្វើការលើកតម្កើងចំពោះគំរូឆ្នើម និងពលរដ្ឋឆ្នើម។ រឿងរ៉ាវអំពីពលរដ្ឋដ៏សាមញ្ញនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានដាស់តឿនឲ្យប្រជាជន បំផុសចលនាលះបង់ឲ្យបានច្រើនថែមទៀតដល់សហគម និងសង្គម។ ក្នុងនោះមានគំរូរបស់លោកយាយ Nguyen Thi Gai អាយុ ៧៥ ឆ្នាំនៅ សង្កាត់ Bach Mai ខ័ណ្ឌ Hai Ba Trung ក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិរបស់រដ្ឋានី (ដំណាក់កាល ២០១៣ ២០១៨ )។ លោកយាយបានសំណេះសំណាលថា៖

“ខ្ញុំគិតថាខ្ញុំមានសុខភាពល្អបានជាខ្ញុំចង់ទៅហាងដើម្បីរើសបន្លែធ្វើជ្រក់ស្ពៃសម្រាប់មនុស្សគ្រប់រូប និងសម្អាតផ្ទះដើម្បីទទួលបានប្រាក់បន្ថែម ដើម្បីជួយឧបត្ថម្ភមនុស្សដែលមានស្ថានភាពរស់នៅលំបាកផងដែរ”។

ចំណែកឯគំរូអំពីអ្នកគ្រូ Ta Thi Ngoc Thanh នៅសង្កាត់ Dich Vong Hau ខ័ណ្ឌ Cau Giay ដែលជាពលរដ្ឋរដ្ឋឆ្នើម នៅធានានីមួយរូបនាឆ្នាំ ២០១៦។ លោកយាយបានធ្វើឲ្យមនុស្សគ្រប់រូបមានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង។ ថ្វីត្បិតតែមានអាយុជាង ៨០ ឆ្នាំហើយក៏ដោយ ប៉ុន្តែអស់រយៈពេលជារាប់សិបឆ្នាំកន្លងទៅ លោកយាយនៅតែសន្សំសំចៃប្រាក់ ដើម្បីជួយឧបត្ថម្ភដល់កុមារកំព្រាចំនួន ១៥ នាក់និងកុមារចំនួន ២ នាក់ទៀត ដែលឪពុកកំពុងបំពេញការងារនៅលើកោះឆ្ងាយដាច់ស្រយាលនៃប្រទេសជាតិ។  “ មូលនិធិលើកទឹកចិត្តការសិក្សារបស់លោកយាយ Thanh ”  បានជួយដល់កុមារក្រីក្រជាច្រើននាក់បន្តក្តីសុបិនសិក្សារៀនសូត្ររបស់ខ្លួន។

ក្នុងចំណោមកុមារដែលទទួលបានការជួយឧបត្ថម្ភរបស់លោកយាយ Thanh នោះ មានអ្នកខ្លះកំពុងសិក្សារៀនសូត្រនៅមហាវិទ្យាល័យ និងសាលាជាន់ខ្ពស់ ហើយមានអ្នកខ្លះកំពុងបន្តការសិក្សានៅឯបរទេស។ លោកស្រីបានសំណេះសំណាលថា៖

“ជារាល់ថ្ងៃ ខ្ញុំរស់នៅដោយសន្សំសំចៃ ដើម្បីសន្សំប្រាក់ធ្វើសប្បុរសធម៌។ ខ្ញុំបានប្រើប្រាក់សោធន និងប្រាក់បំណាច់នានា ដើម្បីទិញសៀវភៅ ប៊ិច និងកង់ ជូនឲ្យសិស្សក្រីក្រ ដើម្បីជំនះពុះពារលើការលំបាក។ ខ្ញុំនឹងធ្វើការងារនេះជាបន្តរហូតដល់ថ្ងៃលាចាកលោកផងដែរ” ។

តាមរយៈចលនាប្រឡងប្រណាំងទាំងនេះ រហូតមកដល់ពេលនេះ មានគំរូមនុស្សល្អ អំពើល្អ ជាង ២៥ ពាន់នាក់ នៅថ្នាក់ទីក្រុង និងមាន គំរូមនុស្សល្អអំពើល្អប្រមាណ ៣៥ ម៉ឺននាក់នៅថ្នាក់ខ័ណ្ឌ ស្រុក ទីរួមស្រុក និងគំរូពលរដ្ឋឆ្នើមរាប់រយនាក់ផងដែរ។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung បានអះអាងថា ទីក្រុង តែងតែវាយតម្លៃខ្ពស់ និងយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រីកគំរូមនុស្សល្អ អំពើល្អ និងគំរូពលរដ្ឋទីក្រុងឆ្នើម ក្នុងការអភិវឌ្ឍវប្បធម៌ សេដ្ឋកិច្ច សង្គម និងសន្តិសុខ ការពារជាតិនៅទីក្រុង។ លោកបានសំណេះសំណាលថា៖

“តាមរយៈការឃោសនា និងចលនារបស់រណសិរ្សមាតុភូមិនិងអង្គការនយោបាយសង្គមនោះ ចលនា "មនុស្សល្អ អំពើល្អ" ត្រូវបាន រីកសុះសាយនៅទូទាំងសហគម ដែលទាក់ទាញបានការចូលរួមរបស់មនុស្សគ្រប់រូប ពោលគឺចាប់ពីជនចាស់ជរា រហូតដល់កុមារ និងពីកម្មាភិបាល ដែលបំពេញការងារនៅស្ថាប័នមជ្ឈឹមនានា រហូតដល់ជនបរទេស ដែលកំពុងសិក្សារៀនសូត្រនៅទីក្រុងហាណូយ។ អាស្រ័យហេតុនេះ ជួយបំផុស និងពង្រីកស្មារតីស្រឡាញ់គ្នាទៅវិញទៅមក ការភ្ញាក់រលឹកដោយខ្លួនឯង និងការទទួលខុសត្រូវចំពោះសហគមន៍ និងសង្គមរបស់កម្មាភិបាលនិងប្រជាជនទីក្រុងផងដែរ”។

គំរូប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីក្រុងហាណូយ ក្នុងរយៈពេលកន្លងទៅ បានរួមចំណែកបង្កើតកម្លាំងចលករ ដែលមានកម្លាំងរីកសុះសាយយ៉ាងខ្លាំងក្លា ព្រមទាំង រួមចំណែកក្នុងការសម្រេចរាល់ភាកិច្ចនយោបាយ គោលដៅសេដ្ឋកិច្ចសង្គម ការពារជាតិ សន្តិសុខរបស់រដ្ឋានី។ គំរូឆ្នើមទាំងនេះហាក់ដូចជាសួនផ្កាដ៏ស្រស់ស្ដាតក្នុងចំណោមវាលផ្កាមនុស្សល្អ អំពើល្អ ដែលបានលះបង់សម្រាប់ការអភិវឌ្ឍនៃប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ