កីឡាថ្មីនៅលើដងទន្លេ Hau

(VOVWORLD) - ដោយបានចាប់ផ្តើមអាជីវកម្មជាមួយនឹងគម្រោងជាច្រើនស្តីពីបច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍អេឡិចត្រូនិក ប៉ុន្តែយុវជន Nguyen Ngoc Minh បានលះបង់អ្វីៗគ្រប់យ៉ាង ហើយត្រឡប់ មកកាន់ទីក្រុង Can Tho វិញដើម្បីចាប់ផ្តើមអាជីពថ្មីជាមួយនឹងគំរូសេវាកម្មទេសចរណ៍ SUP Paddle Board នៅលើដងទន្លេ Hau។ ការផ្លាស់ប្តូរដោយចៃដន្យនេះ បាននាំឱ្យយុវជនរូបនេះ ទទួលបានជោគជ័យដំបូង ហើយប្រភេទកីឡានេះក៏កំពុងទាក់ទាញយុវជននិងអ្នកទេសចរជាច្រើនមកស្វែងយល់និងដកពិសោធន៍ផងដែរ។

សិក្សាអស់រយៈពេល ៧ ឆ្នាំនិងធ្វើការក្រៅម៉ោងក្នុងវិស័យទេសចរណ៍នៅទីក្រុងហូជីមិញ ជាពិសេសនៅពេលដែលខ្លួនត្រូវបានជ្រើសរើសជាមគ្គុទ្ទេសក៍ណែនាំភ្ញៀវ Team Building, Nguyen Ngoc Minh មានឱកាសជាច្រើនដើម្បីបានទៅទស្សនាតំបន់ផ្សេងៗគ្នា ហើយមើលឃើញថា តំបន់ដីសណ្ដទន្លេ Cuu Long មានសក្តានុពលជាច្រើនសម្រាប់ធ្វើអាជីវកម្មទេសចរណ៍និងអភិឌ្ឍន៍សេដ្ឋកិច្ច។ លោក Nguyen Ngoc Minh បានចែករំលែកថា៖ “ខ្ញុំបានទៅកាន់កន្លែងជាច្រើន កន្លែងដែលខ្ញុំមិនធ្លាប់ស្គាល់ពីមុនមក។ ខ្ញុំបានធ្វើការដកពិសោធន៍ជាច្រើនទើបដឹងថា មានកីឡាជាច្រើន ដែលនៅស្រុកកំណើតភាគខាងលិច របស់ខ្លួនមិនទាន់មានសោះ នោះជាមូលហេតុដែលខ្ញុំសម្រេចចិត្តចាប់ផ្តើមអាជីវកម្មនៅ ទីក្រុង Can Tho។ ខ្ញុំឃើញថា កីឡាជិះទូក SUV ពិតជាមានសក្តានុពលណាស់ ប៉ុន្តែមិនទាន់មាននរណាម្នាក់បានអភិវឌ្ឍន៍នៅក្នុងតំបន់ខាងលិចនេះ នៅឡើយទេ។ យ៉ាងណាមិញ ក៏មានផ្នែកអភិវឌ្ឍន៍តូចៗមួយចំនួន  ប៉ុន្តែមិនពិសេសអំពីបទពិសោធន៍ទេសចរណ៍ហើយខ្ញុំបានសម្រេចចិត្តនាំយកប្រធានបទនេះមកហើយ ក៏ជាកីឡាផ្សងព្រេងសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរនិងចូលចិត្តការរកឃើញ”។

ចាប់ផ្តើមសាកល្បងគំរូក្តារចែវទូក SUP (ហៅកាត់ថាក្តារចែវឈរ) ចាប់ពីខែឧសភា ឆ្នាំ ២០២១ នៅទីក្រុង Can Tho បន្ទាប់ពីការស្ទាបស្ទង់ទន្លេភាគខាងលិចនេះ លោក Ngoc Minh បានវិនិយោគជាង ៤០០ លានដុងដើម្បីទិញក្ការចែវទូក SUP (paddle boards) ឧបករណ៍បោះជំរុំ, ឧបករណ៍ជំនួយ និងទូកកាយ៉ាក ដើម្បីធានាសុវត្ថិភាព ក៏ដូចជាជួយដល់ភ្ញៀវនៅពេលចង់សាកពិសោធន៍សេវាកម្ម។ ក្រុម CATOS បានបង្កើតកញ្ចប់ទួរដកពិសោធន៍ទេសចរណ៍ ស្របតាមតម្រូវការរបស់អតិថិជនដូចជា៖ ដំណើរទេសចរណ៍ដកពិសោធន៍ SUP រយៈពេល  ៤ ម៉ោង; ដំណើរកម្សាន្តពេលយប់ ដើម្បីគយគន់ថ្ងៃអស្តង្គត រួមជាមួយនឹងការជិះទូក SUP រយៈពេល ៦-៨ ម៉ោង និងដំណើរកម្សាន្តគយគន់ព្រះអរុណរះរយៈពេល ១២ម៉ោង។ កញ្ចប់ដំណើរកម្សាន្តនីមួយៗ នឹងមានសេវាកម្មអមមកជាមួយ ដែលទាំងអស់នេះត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្នដោយក្រុម CATOS ពីឧបករណ៍ទៅទីតាំង។ ជាពិសេស ភ្ញៀវនឹងទទួលបានបទពិសោធន៍ជាច្រើនពីជំនាញ ចាប់ពីការរៀបចំតង់ ចម្អិនអាហារ ការបោះជំរុំ ការជិះទូក SUP ពេលយប់ និងជាពិសេសជំនាញរស់រានមានជីវិត។

មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរណ៍ប៉ុណ្ណោះទេ ទម្រង់កីឡារបស់លោក Nguyen Ngoc Minh ក៏បានទាក់ទាញអ្នកដែលធ្លាប់លេង SUP Paddle Board នៅទីក្រុង Can Tho និងខេត្តផ្សេងៗទៀតនៅតំបន់ដីសណ្ដទន្លេ Cuu Long មកជួបប្រាស្រ័យនិងបង្កើតក្លឹបមួយនេះ ដើម្បីផ្លាស់ប្តូរបទពិសោធន៍និងជំនាញ និងរួមជាមួយក្រុម CATOS ដកពិសោធន៍ផ្ទាល់ជាមួយភ្ញៀវ។ ប្អូន Tran Hoang Dang Khoa (អាយុ ១៤ ឆ្នាំ) នៅខ័ណ្ឌ Cai Rang ទីក្រុង Can Tho សមាជិកនៃក្លឹប SUP paddle boarding បាននិយាយថា៖

“ខ្ញុំឃើញជា វិញ្ញាណសារកីឡានេះ បង្ហាត់បង្រៀនទាំងជំនាញ ជួយឱ្យខ្ញុំទទួលបានបទពិសោធន៍ជាច្រើន ហើយក៏ខិតទៅជិតបរិស្ថានធម្មជាតិដែរ។ នៅពេលដែលខ្ញុំចាប់ផ្តើមក្លាយទៅជាសមាជិកនៃក្លឹបនេះ ដំបូងខ្ញុំត្រូវហ្វឹកហាត់ខ្លួនឯងឱ្យបានល្អ បន្ទាប់មកខ្ញុំនឹងណែនាំភ្ញៀវនិងប្រាប់មនុស្សអំពីបទពិសោធន៍ជាច្រើនដែលត្រួវឆ្លងកាត់តាមដងទន្លេ ហើយថែមទាំងអ្វីៗដែលយើងត្រូវដឹងអំពីការរក្សាបរិស្ថាន”។

កីឡាថ្មីនៅលើដងទន្លេ Hau - ảnh 1មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ គំរូរបស់លោក Nguyen Ngoc Minh ក៏បានទាក់ទាញអ្នកធ្លាប់លេងក្តារ SUP Paddleboard នៅទីក្រុង Can Tho និងខេត្តផ្សេងៗទៀតនៅតំបន់ដីសណ្ដទន្លេ Cuu Long មកផ្លាស់ប្តូរផងដែរ (រូបថត៖ VOV)

ក្រៅពីផលប្រយោជន៍ធ្វើអាជីវកម្មមក លោក Nguyen Ngoc Minh ក៏ចង់ភ្ជាប់និងចែករំលែកចំណេះដឹងដើម្បីជួយអ្នកទស្សនានិងសមាជិកក្លឹបយល់កាន់តែច្បាស់អំពីបរិស្ថាននិងបទពិសោធន៍កីឡាក្នុងពេលដែលអាកាសធាតុផ្លាស់ប្តូរ។ នៅជិតជាមួយធម្មជាតិ មនុស្សនឹងកាន់តែស្រឡាញ់និងមើលឃើញធម្មជាតិជាដៃគូរួមដំណើរក្នុងជីវីត។មិត្ត  Nguyen Ngoc Minh Trang (កើតឆ្នាំ ១៩៩៩) មកពីទីក្រុង Long Xuyen ខេត្ត An Giang ចូលរួមដកពិសោធន៍ជាមួយក្រុម CATOS បានចែករំលែកថា៖ “នាងខ្ញុំបានស្គាល់ដល់វិញ្ញាណសារកីឡានេះតាមរយៈព័ត៌មាននៅលើហ្វេសប៊ុក នៅក្នុងទីក្រុង Long Xuyen មិនទាន់មានទម្រង់កីឡាបែបនេះទេ ហើយខ្ញុំមើលឃើញថា ទម្រង់កីឡានេះធ្វើឱ្យមានភាពខុសប្លែកគ្នាក្នុងទីក្រុង Can Tho។ អារម្មណ៍ដំបូងរបស់ខ្ញុំគឺថា វាចំឡែកនិងថ្មីថ្មោងណាស់ ហើយនាំឱ្យខ្ញុំកាន់តែរីករាយអំពីទន្លេនិងធម្មជាតិ។ ការលំបាកដំបូងដែលខ្ញុំជួបប្រទះ គឺដោយសារតែខ្ញុំមិនចេះហែលទឹក ហើយខ្ញុំក៏ភ័យខ្លាច ប៉ុន្តែ នៅពេលដែលខ្ញុំស្គាល់ដល់វិញ្ញាណសារកីឡានេះ ថ្វីត្បិតតែខ្ញុំមិនចេះហែលទឹកក៏ដោយ ខ្ញុំនៅតែអាចចូលរួមបានដែរ ហើយសុវត្ថិភាពរបស់ខ្ញុំត្រូវបានធានាកម្រិតខ្ពស់”។

ការបង្កើតក្លឹប SUP នៅ Can Tho ជួយឱ្យ Nguyen Ngoc Minh បានបង្កាត់បង្រៀន ក៏ដូចជាស្វែងរកមនុស្សដែលមានចំណង់ចំណូលចិត្តដូចគ្នាចំពោះកីឡាក្រោមទឹក ភាពរីករាយក្នុងការងារនិងជំនាញក្នុងការប្រើប្រាស់ឧបករណ៍កីឡា និងអភិវឌ្ឍន៍កីឡានេះនៅតាមខេត្តជាច្រើនភាគខាងលិចផងដែរ៖ “នាពេលខាងមុខនេះ ខ្ញុំក៏នឹងរៀបចំសកម្មភាពពិសោធន៏សម្រាប់សិស្សបឋមសិក្សា មធ្យមសិក្សា និងវិទ្យាល័យ ដោយរួមបញ្ចូលគ្នានូវការជិះទូក SUP នៅលើដងទន្លេ និងការប្រើប្រាស់ភាសាអង់គ្លេស។ គ្រូនឹងប្រើប្រាស់ភាសាអង់គ្លេសដើម្បីបង្រៀនក្មេងៗ អំពីជំនាញរស់រានមានជីវិត ដើម្បីអោយពួកគេមានទស្សនៈថ្មី។ ផែនការរបស់ខ្ញុំគឺប្រសិនបើចាប់ពីពេលនេះរហូតដល់បុណ្យតេត ស្ថានភាពជំងឺរាតត្បាតកាន់តែល្អប្រសើរឡើង នៅឆ្នាំ២០២២ ខ្ញុំនឹងបន្តអភិវឌ្ឍន៍នៅតាមខេត្តនានាក្នុងតំបន់ដីសណ្តទន្លេ Cuu Long”។       ដើម្បីឲ្យទម្រង់កីឡានេះកាន់តែមានភាពវិសេសវិសាល លោក Nguyen Ngoc Minh កំពុងរួមបញ្ចូល SUP ជាមួយសកម្មភាពផ្សេងទៀតដើម្បីបង្កើតជាទម្រង់ទេសចរណ៍បទពិសោធន៍ដូចជា៖ ជិះទូក SUP រួមជាមួយនឹងវិស្សមកាលនៅឯ Homestay គយគន់ថ្ងៃអស្តង្គត់និងថ្ងៃព្រះអរុណរះនៅលើដងទន្លេ Hau...។ ដំណើរការចាប់ផ្តើមអាជីវកម្មនេះនៅតែមានការលំបាកជាច្រើន ប៉ុន្តែ Nguyen Ngoc Minh នៅតែមានចំណង់ចំណូលចិត្ត ព្រោះលោកបានចំណាយពេលវេលាគ្រប់គ្រាន់និងភាពរីករាយក្នុងការចាប់វិញ្ញាសារកីឡាដែលខ្លួនជ្រើសរើស៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ