ខេត្ត Ba Ria – Vung Tau ឈានចូលរដូវទទួលភ្ញៀវទេសចរណ៍

(VOVWORLD) - បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំចសំរិទ្ធិស័ក ២០១៨ ភ្ញៀវទេសចរបន្តហូរទៅខេត្ត Ba Ria – Vung Tau (ភាគខាងត្បូងវៀតណាម) មានចំនួនយ៉ាងច្រើនកុះករ។ មកដល់ខេត្ត Ba Ria – Vung Tau រដូវនេះ ក្រៅពីការសម្របខ្លួនចូលក្នុងទឹកសមុទ្រដ៏ត្រជាក់ខៀវស្រងាត់សំរាកលំហែកាយនៅបណ្ដា Resort តាមឆ្នេសមុទ្រ ភ្ញៀវទេសចរអាចទៅទស្សនាបណ្ដាមណ្ឌលកេរ តំណែលទេសចរណ៍ ព្រលឹងនិងចូលរួមពិធីបុណ្យដ៏សម្បូរបែបទៀតផង។ 

ខេត្ត Ba Ria – Vung Tau ឈានចូលរដូវទទួលភ្ញៀវទេសចរណ៍ - ảnh 1 ខេត្ត Ba Ria – Vung Tau ឈានចូលរដូវទទួលភ្ញៀវទេសចរណ៍ (iVivu)

តាមគណៈគ្រប់គ្រងមណ្ឌលទេសចរណ៍ទីក្រុង Vung Tau ក្រោយពីបុណ្យ ចូលឆ្នាំថ្មីប្រពៃណី ភ្ញៀវទេសចរបានជ្រើសរើស Vung Tau ជាទីកន្លែងសំរាក់ ទស្សនានិងហែលទឹកសមុទ្រ។ ទីក្រុងទទួលភ្ញៀវចំនួន ២០ ពាន់នាក់ក្នុងមួយ ថ្ងៃធម្មតា រីឯ នាប៉ុន្មានថ្ងៃចុងសប្តាហ៍ សន្ទស្សន៍នេះកើនឡើងពី ៥០ ដល់ ៦០ ពាន់នាក់។ បរិមាណភ្ញៀវទេសចរទទួលបានក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីដល់ ទិវា ៣០ មេសា និងថ្ងៃទី ១ ឧសភា មានស្ថិរភាព។នាយករងក្រុមហ៊ុនភាគហ៊ុនទេសចរណ៍ Nghinh Phong នៅទីក្រុង Vung Tau លោក Bui Minh Phuc បានឲ្យដឹងថា៖

«ឆ្នាំនេះ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណី ចំនួនភ្ញៀវទេសចរមកដល់ទីក្រុង Vung Tau គឺច្រើនណាស់។ ក្នុងអំឡុង ៣ ខែ នេះ ភ្ញៀវទេសចរដែលកក់បន្ទប់នាចុងសប្តាហ៍បានពេញអស់ ថ្ងៃសុក្រដោយឡែក បន្ទប់ទាំងឡាយត្រូវបានកក់ពី ៧០% ដល់ ៨០%។ ក្រុមភ្ញៀវនិងភ្ញៀវ online បានកក់បន្ទប់នៅ bungalow មាន រាងវែងរហូតដល់ ៨០%។»

មកសំរាកនៅទីក្រុង Vung Tau ជាលើកដំបូង និងជាលើកដំបូងជ្រើសរើស bungalow សំរាបស្នាក់នៅ លោកស្រី  Nguyen Thi Mai នៅខណ្ឌ Go Vap ទីក្រុង ហូជីមិញ បានចាត់ទុកថា៖ នេះជារូបសណ្ឋានថ្មីដែលទាក់ទាញភ្ញៀវទេសចរមករកឃើញនិងចង់មានលំហរសំរាកដោយឡែក។

«ខ្ញុំចង់សាកល្បងសំរាក់នៅ bungalow មើលទៅវាយ៉ាងដូចម៉្តេច ព្រោះថា ព័ត៌មានផ្សព្វផ្សាយពេញនិយមណាស់លើបណ្តាញអ៊ីនធឺណែត។ មកដល់ទីនេះ ខ្ញុំឃើញសប្បាយរីករាយ លំនៅដ្ឋានល្អស្អាត សេវាកម្មគ្រប់គ្រាន់និងតំលៃ សមរម្ស។ ប្រសិនបើមកទីនេះជាមួយមិត្តភ័ក្ត ខ្ញុំនឹងជ្រើសរើសរូបសណ្ឋាន bungalow មានរាងវែងដូច្នេះម្តងទៀត។»

មូលដ្ឋានធ្វើអាជីវកម្មសណ្ឋាគារជាច្រើននៅទីក្រុង Vung Tau បានឲ្យដឹង ថា៖ ក្រោយបុណ្យតេត តំលៃបន្ទប់កើនឡើងបន្តិចដែលបំរើភាគច្រើនភ្ញៀវ ទៅតែឯងឬក្រុមគ្រួសារនិងក្រុមមិត្តភ័ក្តិ។

រីឯនៅមណ្ឌលទេសចរណ៍អេកូឡូស៊ីដូចវាលស្រែចៀមនៅឃុំ Suoi Nghe ស្រុក Chau Duc ឬមណ្ឌលទេសចរណ៍ Bung Bac នៅភូមិ Phuoc Huu ឃុំ Long Phuoc ទីក្រុង Ba Ria ចំនួនភ្ញៀវមកទស្សនាបន្ទាប់ពីបុណ្យតេតច្រើនកុះករដែរ ភាគច្រើនជាយុវជន។តាមផ្នែកទេសចរណ៍ Ba Ria - Vung Tau នាប៉ុន្មានឆ្នាំកន្លងទៅ ចំនួនភ្ញៀវ ទេសចរមកដល់ Ba Ria - Vung Tau បន្តកើនឡើងយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយ ថ្ងៃ រួមមានភ្ញៀវទេសចរបរទេសទៀតផង។ លោក Trinh Hang នាយកមន្ទីរ ទេសចរណ៍ខេត្ត Ba Ria - Vung Tau បានចាត់ទុកថា៖

«មានវិធានការផ្សាភ្ជាប់រវាងបណ្តាតំបន់ពីភូមិភាគណាមបូខាងកើតដល់ខាង ណាមបូខាងលិច ក្នុងទូទាំងប្រទេសដល់អន្តរជាតិ ដើម្បីលើកកំពស់ ពាណិជ្ជសញ្ញាទេសចរណ៍របស់ខេត្ត Ba Ria - Vung Tau។ នៅមានវិធានការ ផ្សេងៗទៀតដែលយើងខ្ញុំនឹងអនុវត្តតាមរយៈផែនការនិងសកម្មភាពជាក់ស្តែង ដល់មូលដ្ឋាន។»

ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅនេះ រូបភាពទេសចរណ៍នៃខេត្ត Ba Ria - Vung Tau ត្រូវបានកែលំអយ៉ាងខ្លាំង។ ម្ប៉ាងទៀត ជាវិធានការរបស់ខេត្តអំពីការបង្កើន ការងារសន្តិសុខនៅទីកន្លែងដែលភ្ញៀវមកដល់ការត្រួតពិនិត្យតំលៃលើកទឹកចិត្តនិងទាក់ទាញការវិនិយោគសេវាកម្មទេសចរណ៍ជាន់ខ្ពស់ក៏ជាចំណុចគួរឲ្យទាក់ទាញភ្ញៀវទេសចរមកដល់ខេត្ត Ba Ria - Vung Tau កាន់តែច្រើនកុះករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ