(VOV)_ខុសប្លែកពីសាលារៀនជាច្រើននៅទីក្រុង មណ្ឌលដាក់កង់របស់សិស្សា
នុសិស្សនៅសាលាមធ្យមសិក្សា លេខ៤ ស្រុក Van Ban ខេត្ត Lao Cai (ភាគខាងជើង
វៀតណាម) មិនត្រឹមតែគ្មានកង់អគ្គីសនីប៉ុណ្ណោះទេ ថែមទាំងបរិមាណកង់នៅទីនេះ
ក៏ជាកង់ខ្ចីដែរ។កង់ខ្ចីទាំងនេះបានផ្សាភ្ជាប់ជាមួយសិស្សានុសិស្សជាច្រើនជំនាន់របស់
សាលា ជួយអោយសិស្សក្រីក្របានទៅសាលា។
|
គំរោងការណ៍អោយខ្ចីកង់បង្ហោះសុបិនសំរាប់សិស្សានុសិស្សក្រីក្រ |
ស្ថិតនៅភាគអាគ្នេយ៍របស់ស្រុក Van Ban ខេត្ត Lao Cai សាលាមធ្យមសិក្សា លេខ
៤ជាទីកន្លែងសិក្សារបស់កុមារទាំងឡាយក្នុងឃុំក្រីក្រពិសេសចំនួន៥៖ Khanh Ha,Khanh
Trung, Chieng Ken, Nam Tha, Liem Phu។ ដើម្បីបានទៅរៀន សិស្សានុសិស្សនៅទីនេះ
ត្រូវជំនះពុះពារទៅលើឧបសគ្គជាច្រើន ដែលក្នុងនោះគឺការធ្វើដំណើរទៅរៀន។ ដោយ
ផ្លូវឆ្ងាយ បានជាសិស្សានុសិស្សជាច្រើនបានមករៀនយឹត ហើយមានប្អូនមួយចំនួន
បានឈប់រៀនដោយសារផ្ទះនៅតំបន់ឆ្ងាយដាច់ស្រយាល។ ពីមូលហេតុនេះ បណ្ដាលោក
គ្រូ អ្នកគ្រូនៅទីនេះបានបង្កើតឡើងគំរោងការណ៍អោយខ្ចីកងទៅសាលា។ លោកគ្រូ
Luc Cao Cuong នាយករងសាលា បានអោយដឹងថា៖
“ គោលដៅរបស់កម្មវិធីនេះគឺចលនាសិស្សានុសិស្សទៅរៀន។ តាមរយៈការជួយ
ឧបត្ថម្ភពីសាលា សិស្សានុសិស្សក៏យល់ដឹងបាន និងត្រៀមខ្លួនជាស្រេចទៅរៀនតាម
ម៉ោងកំណត់ ហើយការសិក្សារៀនសូត្របានល្អជាង។”
|
គំរោងការណ៍អោយខ្ចីកង់បង្ហោះសុបិនសំរាប់សិស្សានុសិស្សក្រីក្រ |
ប្រការពិសេសរបស់កម្មវិធីនេះគឺកង់ទាំងនេះមិនជូនទេ ហើយត្រឹមអោយខ្ចីតែ
ប៉ុណ្ណោះ។ គោលដៅរបស់សាលាគឺសិស្សានុសិស្សត្រូវទៅរៀនដោយថ្មើជើង មានចម្ងាយ
ជាង៥គីឡូម៉ែត្រនឹងបានខ្ចីកង់។ ដើម្បីកសាងមូលនិធិកង់នេះ សាលាបានប្រមូលផ្តុំ
ពីគ្រប់កម្លាំងនិងអំពាវនាវសម្បុរសជនជួយឧបត្ថម្ភ។
មូលនិធិកង់ខ្ចីនេះត្រូវបានកសាងពីឆ្នាំ២០១០មក។ នាគ្រាដំបូង ដោយមាន
បរិមាណទឹកប្រាកតិចតូច សាលាបានទិញកង់ចាសចំនួន៤គ្រឿងតែប៉ុណ្ណោះដើម្បី
សិស្សបួននាក់មានស្ថានភាពលំបាកជាងគេ និងផ្ទះនៅឆ្ងាយជាងគេខ្ចីទៅរៀន។ ក្នុង
រយៈពេល៦ឆ្នាំកន្លងទៅ ដោយមានការខំប្រឹងប្រែងដោយឥតឈប់ឈររបស់លោកគ្រូ
អ្នកគ្រូ ដល់នាបច្ចុប្បន្ននេះ សាលាបានមានកង់១២៥គ្រឿង ជួយអោយសិស្សចំនួន
៤០០នាក់បានទៅសាលារៀន។ ប្អូន Vuong Van Huong សិស្សថ្នាក់ទី១១ សាលាមធ្យមសិក្សា លេខ៤ បានចែករំលែកថា៖
“ មុននេះ ប្អូនៗទៅរៀនជួបការលំបាកជាច្រើនណាស់ តែងតែមកយឹតដោយ
សារផ្ទះនៅឆ្ងាយ។ ប៉ុន្តែ ចាប់ពីពេលមានកង់នេះ ចំណាយពេលវេលាទៅសាលារបស់
យើងខ្ញុំបានកាត់បន្ថយជាច្រើន។ ប្អូនឃើញថាកម្មវិធីនេះជាក់ស្ដែងនិងមានអត្ថ
ន័យច្រើនណាស់។”
|
គំរោងការណ៍អោយខ្ចីកង់បង្ហោះសុបិនសំរាប់សិស្សានុសិស្សក្រីក្រ |
ដោយសារមានកម្មវីធីនេះ នាបច្ចុប្បន្ន សាលាគ្មានសិស្សានុស្សាឈប់រៀនដោយ
សារផ្ទះនៅឆ្ងាយឡើយ។ ទន្ទឹមនឹងនោះ អត្រាសិស្សានុសិស្សពូកែក៏បានកើនឡើង ពី
២០%ក្នុងឆ្នាំសិក្សា ២០១០ - ២០១១ និងនាបច្ចុប្បន្ន បានកើនឡើងដល់ជាង៤០%។
ក្នុងចំណោមសិស្សខ្ចីកង់នេះ មានសិស្សមួយចំនួនទទួលបានស្នាដៃសិស្សពូកែថ្នាក់
ស្រុក ថ្នាក់ខេត្តទៀតផង។
បណ្ដាកង់ខ្ចីនេះបាននិងកំពុងជាអំណោយថ្លៃថ្លាចំពោះសិស្សានុសិស្សនៅទីនេះ
រួមចំណែកកាត់បន្ថយចំងាយផ្លូវទៅរៀនផង និងផ្សាភ្ចាប់មនោសញ្ជេតនារវាងគ្រូ
បង្រៀនជាមួយសិស្សានុសិស្ស ហើយបង្ហោះសុបិនរបស់សិស្សានុសិស្សនៅទីនេះបាន
ទៅឆ្ងាយថែមទៀត៕