គ្រូបង្រៀននៃថ្នាក់រៀនពិសេស

(VOVworld)-ជារៀងរាល់សប្តាហ៍គឺដល់ថ្ងៃសោរិ៍និងថ្ងៃអាទិត្សម្តងៗ ថ្នាក់រៀន
សម្រាប់ អ្នកជំងឺជាកុមារនៅវិទ្យាស្ថានឈាមវិទ្យា-បញ្ជូលឈាមមជ្ឈឹមបានលាន់
លឺដោយ សម្លេងបង្រៀនរបស់និស្សិតស្ម័គ្រចិត្តមកពីក្លឹប “ក្តីជឿជាក់និងសង្ឃឹម”
។ គ្រូបង្រៀននៅទីនេះ ប្រហែលជាមិនទាន់ឆ្លងវគ្គបណ្តុះបណ្តាលគរុកោសល្យ
នៅឡើយ ប៉ុន្តែដោយសេចក្តីស្រឡាញ់និងមានបំណងនាំមកនូវប្រការល្អបំផុត
សម្រាប់ប្អូនៗដែលជាកុមាអភ័ព្ទក្នុងជីវិត។

គ្រូបង្រៀននៃថ្នាក់រៀនពិសេស  - ảnh 1
សមាជិកនៃក្លឹប “ក្តីជឿជាក់និងសង្ឃឹម” (រូបថតៈgiaoduc.net.vn)

        ក្លឹប “ក្តីជឿជាក់និងសង្ឃឹម”បានបង្កើតឡើងនាឆ្នាំ២០១១ ដោយគោល
គំនិត របស់ Vu Truong An ជាអ្នកជំងឹមហារីកឈាម។ កើតឆ្នាំ១៩៨៦នៅឃំ
Khanh Nhac ស្រុក Yen Khanh ខេត្ត Ninh Binh បញ្ចប់ឧត្តមសិក្សា Vu Truong An
បាន ប្រឡងជាប់មុខជំនាញបច្ចេកវិទ្យាព័ត៌មាននៃមហាវិទ្យាល័យ Thai Nguyen។
អំណរ សប្បាយបានកើនឡើងទ្វេដងនៅពេលដែល An ទទួលបានអាហារូបករ
ណ៍ ចូលរៀនសាកលវិទ្យាល័យជាតិ Tula របស់រុស្ស៊ី។ នាខែឧសភាឆ្នាំ២០១០
ខណៈ ដែលនៅសល់តែ២ខែទៀតនឹងបញ្ចប់ការសិក្សា An មានជំងឹមហារីក
ឈាម ដំណាក់កាលចុងក្រោយនិងត្រូវវិលត្រឡប់មកវៀតណាមវិញ។​ដំណើរ
ការប្រឆាំងនឹង ជំងឺមហារិកឈាមដំណាក់កាលចុងក្រោយនេះរបស់ An គឺចាប់
ពីមន្ទីពេទ្យយោធា ១០៣ ហើយដល់វិទ្យាស្ថានឈាមវិទ្យា-បញ្ជូលឈាមមជ្ឈឹម។
នៅទីនេះ ដោយ បានឃើញផ្ទាល់នូវការឈឺចាប់និងអភ័ព្ទរបស់ប្អូនៗកុមារដែល
មានជំងឺដូចខ្លួននោះ  An ប្រាប់ខ្លួនឯងថាត្រូវធ្វើបានប្រការអ្វីមួយសម្រាប់ប្អូនៗ
ហើយគំរោងការ “ក្តីជឿជាក់ និងសង្ឃឹម”បានចាប់ផ្តើមបង្កើតជារូបរាង។ប៉ុន្តេ
ដល់ពាក់កណ្តាលឆ្នាំ២០១១ គំរោងការនេះមិនទាន់បានសម្រេចរួចរាល់នៅឡើយ
នោះ យុវជនម្នាក់នេះត្រូវលាចាកលោក ហើយបន្យល់ទុកនូវក្តីសោកស្តាយ
សម្រាប់សាច់ញាត្តិនិងមិត្តភក្តិជាអនេក។ ដោយមានការរំជួលចិត្តទៅនឹងកម្លាំង
រស់របស់ An ក្រុមអ្នកស្ម័គ្រចិត្ត បានជំនះពុះពាររាល់ ការលំបាកដើម្បីអភិវឌ្ឍន៍
គំរោងការនេះឲ្យក្លាយទៅជាក្លឹបស្ម័គ្រចិត្ត “ក្តីជឿជាក់និងសង្ឃឹម”។ ក្លឹបបានរៀប
ចំថ្នាក់រៀនសម្រាប់អ្នកជំងឺមហារីកជាកុមារដែល កំពុងព្យាបាលនៅវិទ្យាស្ថាន
ឈាមវិទ្យា-បញ្ជូលឈាមមជ្ឈឹម ដោយមានឈ្មោះ ថា ថ្នាក់សិក្សាមេត្តាធម៌ ព្រោះ
ថា កុមារៗនៅទីនេះត្រូវព្យាបាលជំងឺប្រចាំថ្ងៃ មិនអាច ទៅរៀននៅសាលាបាន
ឡើយ។

        ថ្នាក់សិក្សាមេត្តាធម៌ស្ថិតនៅជាន់ទី៦នៃវិទ្យាស្ថានឈាមវិទ្យា-បញ្ជូលឈាម
មជ្ឈឹម។ នៅទីនេះ​អ្នកជំងឺជាកុមារបានរៀន គណិតវិទ្យា អក្សរសាស្ត្រ គូរូប រាំ ឆ្លើយដោះស្រាយភ្នាល់គ្នាជាដើម។ ប្អូនៗមកថ្នាក់រៀននេះមិនត្រឹមតែបំពេញ
ចំណេះដឹង តែប៉ុណ្ណោះ ថែមទាំងមកទីនេះដើម្បីស្វែងរកនូវជំនឿជាក់ ក្តីសង្ឈឹម
ក្នុងជីវិតរស់ នៅទៀតផង។​ថ្នាក់រៀនក៏នាំមកឲ្យឪពុកម្តាយនូវអារម្មណ៍ស្រួលបួល
បំបាត់ភាព តានតឹងក្នុងប៉ុន្មានថ្ងៃថែរក្សាកូនព្យាបាលជំងឺនៅទីនេះ។ អ្នកស្រី
Hoang Thi Thao ម្តាយរបស់អ្នកជំងឺជាកុមារម្នាក់បានចែករំលែកថា៖

        “វិទ្យាស្ថានឈាមវិទ្យា-បញ្ជូលឈាមមជ្ឈឹមមានថ្នាក់រៀនមេត្តាធម៌ដូច្នេះ សម្រាប់កុមាររងជំងឺមហារីកឈាមនៅទីនេះគឺល្អណាស់។ មនុស្សគ្រប់គ្នាមាន ជំនឿជាក់និងក្តីសង្ឃឹមថាជំងឺរបស់ប្អូនៗនឹងបានជាសះស្បើយហើយឪពុក ម្តាយទាំងអស់គ្នាមានបំណងថា កូនៗរបស់ខ្លួនព្យាបាលជំងឺផងនិងទទួលបរិ
យាកាសសប្បាយរីករាយទៀតផង”។

        មានរយៈពេល៥ឆ្នាំផ្សាភ្ជាប់ជាមួយនឹងអ្នកជំងឺជាកុមារនៅវិទ្យាស្ថានឈាម វិទ្យា-បញ្ជូលឈាមមជ្ឈឹមនេះ សមាជិកនៃក្លឹប “ក្តីជឿជាក់និងសង្ឃឹម” ទទួល
បាន ការស្រឡាញ់រាប់អានយ៉ាងកក់ក្តៅពីអ្នកជំងឺជាកុមានិងអាណាព្យាបាល
ដោយ ទឹកចិត្តមេត្តាធម៌សម្រាប់ប្អូនៗ។ ពួកគេបានក្លាយទៅជាគ្រូបង្រៀន មិត្ត
ភក្តិនិងសាច់ញាត្តិរបស់ប្អូនៗ។​ដោយសកម្មភាពស្រគត់ស្រគមរបស់ខ្លួន សមា
ជិកនៃក្លឹបជានិច្ច​កាលមានបំណងបង្កាត់ឡើងភ្លើងនៃជំនឿជាក់ ក្តីសង្ឃឹមសម្រាប់
ប្អូនៗ នោះជា ក្តីសង្ឃឹមបានទៅសាលា​ បានរៀនអក្សរដូចកុមារដទៃ។ Nguyen
Hoai Thuong សមាជិកក្លឹប“ក្តីជឿជាក់និងសង្ឃឹម”បានចែករំលែកថា៖

        “ខ្ញុំមានសំណាងណាស់ដោយឃើញថានៅខាងក្រៅនេះនៅមានអ្នកអភ័ព្ទ
ជាងខ្ញុំច្រើនទៀត។ ដូច្នេះ ខ្ញុំបានសម្រេចចូលរួមក្លឹប“ក្តីជឿជាក់និងសង្ឃឹម” ក្នុង
បំណងជួយប្អូនៗដែលមានជំងឺមហារិកនៅទីនេះ ព្រមទាំងរៀនសូត្រពីសមា
ជិកដទៃនូវបទពិសោធន៍អំពីកិច្ចការសង្គមទៀតផង”។

        ចំពោះមុខរាល់ការរួមចំណែកមានចរិតលក្ខណៈមនុស្សសាស្ត្រនេះ ក្លឹប “ក្តីជឿជាក់និងសង្ឃឹម” មានកិត្តិយសទទួលប័ណ្ណសរសើរអំពីរាល់ការរួមចំណែក សកម្មចូលក្នុងសកម្មភាពថែទាំអ្នកជំងឺក្នុងទិវាផ្កាឈូករ័ត្ន ។​ក្នុងនោះ មិត្ត Do
Hong Luan ប្រធានក្លឹបនិងមិត្ត Tran Thanh Luan អនុប្រធានក្លឹបទទួលបាន ប័ណ្ណសរសើរអំពីការរួមចំណែកសម្រាប់ការងារសហគមន៍ដោយមជ្ឈឹមសម្ព័ន្ធ យុវជនវៀតណាមប្រគល់ជូនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ