គ្រូពេទ្យបំពេញភារកិច្ចដោយអស់ពីចិត្តក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) -  ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ នៅ វៀតណាម គ្រូពេទ្យរាប់ម៉ឺននាក់ដែលមិនអើពើពីគ្រោះថ្នាក់ដល់អាយុជីវិតរបស់ខ្លួនទេ គឺមានវត្តមានផ្ទាល់នៅគ្រប់កន្លែងក្តៅគគុក ដូចជាកន្លែងផ្ទុះជំងឺរាតត្បាត មូលដ្ឋានព្យាបាលជំងឺ មន្ទីរពិសោធន៍ ឬ មណ្ឌលជួយសង្គ្រោះបន្ទាន់។ រូបភាពនៃការយកចិត្តទុកដាក់របស់គ្រូពេទ្យ ក្នុងសកម្មភាពបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩  ត្រូវបានដិតជាប់ក្នុងដួងចិត្តរបស់ប្រជាជនជានិច្ច។

គ្រូពេទ្យបំពេញភារកិច្ចដោយអស់ពីចិត្តក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩  - ảnh 1កម្មាភិបាល បុគ្គលិក អ្នកបច្ចេកទេស CDC Quang Ninh ចំនួន ១៦ នាក់បានធ្វើការទ្វេដង ប្រៀបនឹងថ្ងៃធម្មតា ចាប់តាំងពីជំងឺកូវីដ ១៩ ផ្ទុះឡើងវិញ (រូបថត៖ VOV)

ដេប៉ាតឺម៉ង់ HI ប្រឆាំងជំងឺរាតត្បាត នៃមន្ទីរពេទ្យវៀតណាម - ស៊ុយអ៊ែត កំពុងព្យាបាលអ្នកជំងឺចំនួន ២៧ នាក់ ដែលជាអ្នកជំងឺវិជ្ជមាននឹងវីរុស Sars-Cov-2។ នេះគឺជាដេប៉ាតឺម៉ងវេជ្ជសាស្ត្រពិសេសមួយ ដែលត្រូវបានបង្កើតឡើងក្នុងកំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាតកូវីដ ១៩ និងព្យាបាលអ្នកជំងឺកូវីដ ១៩ ដែលមានចំនួនច្រើនជាងគេបំផុតនៅខេត្ត Quang Ninh។ វេជ្ជបណ្ឌិត ២ រូប,  គិលានុប្បដ្ឋាករ ៣ រូប និងអ្នកថែទាំជំងឺ ១ រូប ធ្វើការប្តូរវេនគ្នាជាបន្តបន្ទាប់ដើម្បីព្យាបាលអ្នកជំងឺ។ ដេប៉ាតឺម៉ង់នេះត្រូវដាក់ដាច់ដោយ ឡែកនៅកន្លែងផ្សេងទៀតនៃមន្ទីរពេទ្យ សាលធំស្ងាត់ មានតែសំឡេងម៉ាស៊ីនកំពុងដំណើរការ ហើយសញ្ញាលឿង បៃតងនិងក្រហមត្រូវបានរៀបចំតាមបែបវិទ្យាសាស្ត្រយ៉ាងច្បាស់លាស់ ដើម្បីបែងចែកគ្រោះថ្នាក់ តាមដានស្ថានភាពអ្នកជំងឺរាល់ថ្ងៃ។

វេជ្ជបណ្ឌិត Bui Thuy Hang ដេប៉ាតឺម៉ង់ផ្នែកក្រពះពោះវៀន ទទួលបន្ទុកព្យាបាលនៅដេប៉ាតឺម៉ង HI ប្រឆាំងជំងឺរាតត្បាតនៃមន្ទីពេទ្យវៀតណាម - ស៊ុយអែតបានឲ្យដឹងថា៖ “ដោយនៅក្មេងពេក ហេតុដូច្នេះ ក្មួយៗ ពិបាកក្នុងការអនុវត្តយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិប្រឆាំងនឹងជំងឺរាតត្បាតណាស់។ យើងត្រូវរៀបចំណែនាំនិងត្រួតពិនិត្យក្មួយៗ ឱ្យរក្សាអនាម័យ ជៀសវាងការចម្លងរោគដល់បរិស្ថាន។ នោះមិនទាន់និយាយពីម្ហូបអាហារ សកម្មភាពសម្រាប់ក្មួយៗ ពោលគឺ សម្លៀកបំពាក់និងប្រដាប់ប្រើប្រាស់របស់ប្អូនៗ យើងត្រូវប្រមូលនិងសម្ងួតជាបន្តបន្ទាប់ ដើម្បីឱ្យក្មួយៗមានប្រដាប់ប្រដាប្រើប្រាស់។ យ៉ាងណាមិញ យើងក៏បានទទួលការគាំទ្រពីមន្ទីរពេទ្យក្នុងការរៀបចំប្រភពកម្លាំងនិងផ្គត់ផ្គង់សំភារៈប្រើប្រាស់ រួមទាំងស្បៀងអាហារសម្រាប់អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ហើយយើងទាំងអស់គ្នាមានអារម្មណ៍ថា អំណរបុណ្យតេតក្នុងមន្ទីរពេទ្យគឺមិនចាញ់អំណរបុណ្យតេតជាមួយក្រុមគ្រួសារឡើយ”

ឆ្លងកាត់រាល់ការលំបាក គ្រូពេទ្យនៅទីនេះក្រេបយកនូវតម្លៃដោយឡែក ហើយម្នាក់ៗ មានការភ្ញាក់រលឹកធ្វើអ្វីគ្រប់យ៉ាង ចែករំលែកការលំបាកនិងខិតមកជិតជាមួយគ្នាជាង។ វេជ្ជបណ្ឌិត Nguyen Thi Ngan អនុប្រធានដេប៉ាតឺម៉ង់ជំងឺបេះដូងនៃមន្ទីរពេទ្យវៀតណាម-ស៊ុយអែតបានចែករំលែកថា៖ “នេះជាបុណ្យតេតលើកដំបូងដែលខ្ញុំបំពេញភារកិច្ចយាមប្រចាំការពេញម៉ោងក្នុងមន្ទីរពេទ្យ ហើយក៏មិនដឹងថា ពេលណាខ្ញុំអាចវិលត្រឡប់មកផ្ទះបានដែរ។ យើងក៏កំណត់ពីស្មារតីនៃឆន្ទៈត្រៀមខ្លួនជាស្រេច នៅពេលដែលយើងបានរួមអំណរក្តីសប្បាយជាមួយគ្រួសារ យើងលើកទឹកចិត្តគ្នាទៅវិញទៅមក រួមគ្នាជំនះរាល់ការលំបាក ដើម្បីព្យាបាលអ្នកជំងឺឱ្យបានល្អបំផុត។ នៅពេលជំងឺរាតត្បាតមានស្ថេរភាព មិនមានករណីឆ្លងរាលដាលទៀតទេ យើងនឹងត្រឡប់មកផ្ទះវិញ”។

គ្រូពេទ្យបំពេញភារកិច្ចដោយអស់ពីចិត្តក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩  - ảnh 2ដេប៉ាតឺម៉ង់ HI ប្រឆាំងជំងឺរាតត្បាត នៃមន្ទីរពេទ្យវៀតណាម - ស៊ុយអ៊ែត កំពុងព្យាបាលអ្នកជំងឺចំនួន ២៧ នាក់ ដែលជាអ្នកជំងឺវិជ្ជមាននឹងវីរុស Sars-Cov-2 (រូបថត៖ VOV)

ដេប៉ាតឺម៉ង់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យពហុព្យាបាលខេត្ត Son La នៅប៉ុន្មានថ្ងៃដើម និទាឃរដូវ នៅតែមានផ្កាម៉ាក់ខៃ ប៉ុន្តែភាពខុសគ្នាគឺថា មានសូរសំឡេងម៉ាស៊ីនដកដង្ហើម មានក្លិនថ្នាំអង់ទីប៊ីយោទិចនិងថ្នាំសម្លាប់មេរោគ។ ដើម្បីជួយប្រជាជនមានអារម្មណ៍នឹងនរអំណរបុណ្យតេត ឆ្នាំនេះមន្ទីរពេទ្យពហុព្យាបាលខេត្ត Son La បន្តបង្កើនភ្នាក់ងារ មធ្យោបាយ ថ្នាំពេទ្យនិងសេរ៉ូមចាក់សម្រាប់ក្រុមសង្គ្រោះបន្ទាន់ចល័តត្រៀមបម្រើអ្នកជម្ងឺ ២៤/២៤ ម៉ោងឆ្លើយតបយ៉ាងសកម្មចំពោះស្ថានភាពដែលមិននឹកស្មានដល់ដែលអាចកើតឡើង ជាពិសេសចំពោះការវិវត្តន៍ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ-១៩។ វេជ្ជបណ្ឌិត Do Xuan Thu ប្រធានមន្ទីរពេទ្យពហុព្យាបាលខេត្ត Son La បានឲ្យដឹងថា៖ “យើងខ្ញុំក៏បានត្រៀមជាស្រេចបរិមាណថ្នាំដែលបានកំណត់ទុកជាមុន និងសារធាតុគីមីសម្រាប់ធ្វើតេស្ត មុនពេលបុណ្យតេតដើម្បីធានាថា មានថ្នាំគ្រប់គ្រាន់ ហើយសារធាតុគីមីបានត្រៀមរួចជាស្រេច ដើម្បីបម្រើអ្នកជំងឺ ដោយមិនមែនពឹងផ្អែកលើប្រភពផ្គត់ផ្គង់ដើមឆ្នាំឡើយ។ ពោលគឺ ការផ្គត់ផ្គង់ប្រហែលជាមានការលំបាកនាដើមឆ្នាំ ដូច្នេះយើងត្រៀមផែនការភ្លាមក្រោយបុណ្យតេតរួចជាស្រេច ដើម្បីបម្រើដល់ការងារពិនិត្យនឹងព្យាបាលជំងឺ”

ចែករំលែកនូវការលំបាកដែលខេត្ត Gia Lai កំពុងប្រឈមចំពោះមុខជំងឺរាតត្បាតកូវីដ-១៩ ក្រុមការងាររួមមានវេជ្ជបណ្ឌិត ៨ រូប ដឹកនាំដោយអនុប្រធានមន្ទីរសុខាភិបាលទីក្រុង Da Nang លោក Nguyen Tien Hong បានធ្វើដំណើរទៅជួយមន្ទីរពេទ្យខេត្ត Gia Lai  ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ វេជ្ជបណ្ឌិត Nguyen Tien Hong បានឲ្យដឹងថា ភ្នាក់ងារលើកនេះប្រតិបត្តិការតាមការស្នើរបស់ក្រសួងសុខាភិបាល ដោយផ្តោតសំខាន់លើការតាមដានស្នាមកូវីដ ១៩។ ទាំងអស់នេះគឺជាកម្លាំងដែលមានបទពិសោធន៍ក្នុងការតាមដាន F1, F2 នាគ្រាផ្ទុះឡើងជំងឺនៅខែកក្កដាឆ្នាំ ២០២០ នៅទីក្រុង Da Nang៖ “ក្រុមការងាររបស់ Da Nang បានទៅជួយតំបន់ក្នុងការតាមដានស្នាម មានន័យថា ជួយតំបន់ស្វែងរកមុខសញ្ញា F1, F2 ។ ទីពីរគឺការអនុវត្តបច្ចេកវិទ្យាព័ត៌មានសម្រាប់ការតាមដានក្នុងការគ្រប់គ្រងករណី F1 និង F2 ។ ជំនួយធនធានមនុស្សបំពេញការងារលើកនេះគឺជាបុគ្គលិកដែលមានបទពិសោធន៍ក្នុងវិធីសាស្ត្រតាមដានស្នាមផងដែរ”

រូបភាពនៃការយកចិត្តទុកដាក់នឹងការងាររបស់ក្រុមគ្រូពេទ្យចំពោះសកម្មភាពប្រឆាំងនឹងជំងឺរាតត្បាត កូវីដ ១៩ បានដក់ជាប់ក្នុងដួងចិត្តរបស់ប្រជាជនវៀតណាមគ្រប់រូប។ កិច្ចខិតខំប្រឹងប្រែងរបស់ផ្នែកសុខា ភិបាល បានរួមចំណែកដល់ជោគជ័យរួមរបស់ប្រទេសជាតិក្នុងបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ