|
គ្រឹសសាសនិកទីក្រុងហាណូយត្រៀមរៀបចំឲ្យបុណ្យគ្រីសម៉ាស់ (ngaynay.vn) |
Vovworld-ការងារត្រៀមរៀបចំឲ្យបុណ្យគ្រីសម៉ាស់ឆ្នាំ២០១៤ត្រូវបានបណ្ដា
បុព្វជិកគ្រឹសសាសនានៅទីក្រុងហាណូយត្រៀមរៀបចំយ៉ាងម៉ត់ចត់។ បណ្ដាវិហារ
កាតូលិកសុទ្ធតែបានតុបតែងដ៏ស្អាត។ កន្លែងជាច្រើនបានរៀបចំកម្មវិធីសិល្បៈ
ដើម្បីអំណរបុណ្យគ្រីសម៉ាស់។ ឆ្នាំនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការមជ្ឈឹមរណសិរ្ស
មាតុភូមិវៀតណាម ទីក្រុងហាណូយ ខ័ណ្ឌស្រុកសុទ្ធតែមកចែករំលែកក្តីសប្បាយ
រីករាយបុណ្យគ្រីសម៉ាស់ជាមួយប្រជាជន។ លោក Pham Huy Thong សមាជិកអង្គ
ប្រធានគណៈកម្មាធិការសាមគ្គីភាពគ្រឹសសាសនាវៀតណាមនិងជាអនុប្រធាន
អចិន្ត្រៃយ៍គណៈកម្មាធិការសាមគ្គីភាពគ្រឹសសាសនាទីក្រុងហាណូយបានឲ្យដឹងថា៖
“ឆ្នាំនេះបរិយាកាសអំណរបុណ្យគ្រីសម៉ាស់២០១៤ជាក្តីសប្បាយរួម។ ទំនាក់
ទំនងផ្លូវលោកនិងផ្លូវធម៍គឺល្អប្រសើរ។ សហគមន៍អេវ៉ែកប៉ាស្ទ័រសុទ្ធតែផ្សាភ្ជាប់ជា
មួយប្រជាជនសកម្មកសាងជីវភាពរស់នៅរស់ល្អខាងផ្លូវលោកនិងផ្លូវធម៍។”
នៅកន្លែងប្រមូលផ្ដុំបុព្វជិកជាច្រើននៅទីក្រុងហាណូយដូចជាវិហារកាតូលិក
Thai Ha វិហារកាតូលិក Cua Bac ជាដើមសុទ្ធតែបានតុបតែងដ៏ស្រស់ស្អាត។នៅដំបន់
សាសនាផ្សេងៗនៅទីក្រុងហាណូយ ការងារត្រៀមរៀបចំឲ្យបុណ្យគ្រីសម៉ាស់កឺល្អ
ណាស់។ លោក Tran Thanh Duc នៅដំបន់សាសនា Thinh Liet ខ័ណ្ឌ Hoang Mai ទីក្រុង
ហាណូយបានឲ្យដឹងថា៖
“ការងារត្រៀមរៀបចំឲ្យបុណ្យគ្រីសម៉ាស់ឆ្នាំ២០១៤របស់ដំបន់សាសនា Thinh
Liet ត្រូវបានត្រៀមមុននេះពាក់កណ្ដាលខែមក ត្រឹមតែសល់ការបោកសម្អាតកែលំអរ
ឲ្យស្អាតបាតមុនទិវាបុណ្យ។ការតុបតែងនៅខាងក្នុងនិងជុំវិញវិហារកាតូលិកនិងរូងថ្ម
Noel ត្រូវបានសំរេចរួចរាល់។”
ក្នុងប៉ុន្មានឆ្នាំកន្លងមក ដំបន់សាសនា Thinh Liet បានបង្កើតគណៈកម្មការមេត្តាធម៍។
ជារៀងរាល់ឆ្នាំដល់ទិវាបុណ្យគ្រីសម៉ាស់ គណៈកម្មការមេត្តាធម៍បានទៅសាកសួរសុខ
ទុក្ខជូនអំណោយសំរាប់គ្រួសារមានជនចាស់ជរា អ្នកជំងឺយូរឆ្នាំ គ្រួសារក្រីក្រគ្មានទី
បង្អែកជាដើម។ មិនត្រឹមតែដំបន់សាសនា Thinh Liet ប៉ុណ្ណោះទេ ថែមទាំងដំបន់គ្រឹស
សាសនាជាច្រើននៅទីក្រុងហាណូយក៏បានបង្កើតគណៈកម្មការមេត្តាធម៍រួមធ្វើសកម្មភាព
យកចិត្តទុកដាក់សាកសួរសុខទុក្ខចលនាដើម្បីជួយគ្រឹសសាសនិកមានបុណ្យគ្រីសម៉ាស់
ដ៏មានអត្ថន័យ។
អាកាសធាតុត្រជាក់ក្នុងប៉ុន្មានថ្ងៃជិតបុណ្យគ្រីសម៉ាស់ដូចជាបានបណ្ដេញទៅមិនត្រឹម
តែដោយពន្លឺដ៏ស្អាតគ្រប់ព័ណ៌លើដើមឈើស្រនគ្រីសម៉ាស់ប៉ុណ្ណោះទេ ថែមទាំងពីទឹកចិត្តមនុស្សកក់ក្ដៅចែករំលែកទៀតផង។ លោក Do Van Chien បុព្វជិកម្នាក់នៅសង្កាត់ Vinh Tuy
ខ័ណ្ឌ Hai Ba Trung ទីក្រុងហាណូយបានចែករំលែកថា៖
“ឆ្នាំណាក៏ដូចជាឆ្នាំណាដែរ ជិតដល់បុណ្យគ្រីសម៉ាស់ជាឱកាសដើម្បីខ្ញុំក្រឡេកមើល
ឡើងវិញមួយឆ្នាំ គ្រួសារខ្លួនឯងនិងកូនចៅខ្លួនដែលធ្វើបានអ្វី។ឆ្នាំណាគ្រួសារខ្ញុំក៏ទិញតុប
តែងឲ្យផ្ទះខ្លួនផ្កាក៏ដូចជា CD ចម្រៀងដើម្បីបើកក្នុងបុណ្យគ្រីសម៉ាស់។”
បុណ្យគ្រីសម៉ាស់២០១៤កំពុងខិតជិតមកដល់។ នេះជាបុណ្យសំខាន់ក្នុងឆ្នាំដើម្បី
ប្រជាគ្រឹសសាសនិកហាណូយក៏ដូចជាទូទាំងប្រទេសស្វាគមអំណររបស់ព្រះហ្សេស៊ូ។
អ្នកទាំងអស់គ្នាសុទ្ធតែមានបំណងបុណ្យគ្រីសម៉ាស់មួយសប្បាយរីករាយសុខសាន្តត្រាណ
និងសុភមង្គល៕