គ្លិបសំរាប់បណ្ដាមិត្តវ័យក្មេងស្រលាញ់ប្រវត្តិសាស្ត្រវប្បធម៍ជាតិ។

        VOV-យុវជនស្ម័គ្រចិត្តចំនួនជិត៨០នាក់របស់សារៈមន្ទីរប្រវត្តិសាស្ត្រ​ជាតិ​បានធ្វើការយ៉ាងសកម្មជារៀងរាល់ថ្ងៃ។ គេសុទ្ធតែជាសិស្សានុស្សិស​និសិត្ស នៅបណ្ដាមហាវិទ្យាល័យវិទ្យាល័យនៅក្រុងហាណូយ។​ក្នុងរយៈ​ពេល​​ជិត២ខែ ធ្វើការស្ម័គ្រចិត្តនៅសារៈមន្ទីរប្រវត្តិសាស្ត្រជាតិ​ បណ្ដាមិត្ត​បាន​រួមចំណែក ឃោសនាផ្សព្វផ្សាយមានប្រសិទ្ធភាពរូបភាពសកម្មភាពរបស់​សារៈមន្ទីរតាម
រយៈអត្ថបទសរសេរ ភាពយន្តខ្លី។ Le Thuy Hau និសិត្សឆ្នាំទី៣​មហាវិទ្យាល័យ ពាណិជ្ជកម្មក្រៅប្រទេសក្រុងហាណូយចង់ឲ្យតាមរយៈការចូល​រួមសកម្មភាព
របស់ក្លឹប ប្អូននឹងបានពង្រឹងថែមទៀតចំណេះដឹងអំពី​ប្រវត្តិសាស្ត្រ។

        “ខ្ញុំគិតថា ការអភិរក្សនិងអភិវឌ្ឍន៍វប្បធម៍របស់ប្រទេសមួយជាប្រការដ៏​
សែន​សំខាន់និងខ្ញុំគិតថា វៀតណាមរឺប្រទេសផ្សេងៗសុទ្ធតែមានផ្នែកវប្បធម៍​ពិសេសដោយឡែកនិងខ្ញុំចង់ឧទ្ទេសនាមផ្នែកវប្បធម៍នោះចំពោះមិត្តភ័ក្ក​អន្តរជាតិ។”

ក្លឹមមិនត្រឹមតែជាកន្លែងដើម្បីបណ្ដាមិត្តនិសិត្សមានបន្ថែមឪកាសស្វែងយល់យ៉ាង
ជ្រាលជ្រៅអំពីប្រវត្តិសាស្ត្រវប្បធម៍តាមរយៈវត្ថុតាងនៅសារៈមន្ទីរប៉ុណ្ណោះទេ ថែម
ទាំងគេបានជួបប្រាស្រ័យជាមួយបណ្ដាអ្នកប្រវត្តិសាស្ត្រល្បី​ឈ្មោះមានកិត្យានុភាព
និងជាឪកាសដើម្បីហ្វឹកហាត់ភាសាបរទេសតាមរយៈបណ្ដាសកម្មភាពជួបប្រាស្រ័យ
វប្បធម៍ជាមួយយុវជនស្ម័គ្រចិត្ត ភ្ញៀវ​ទេសចរណ៍​អន្តរជាតិមកទស្សនាសារៈមន្ទីរ
ទៀតផង។ Nghiem Thu Ha និសិត្សឆ្នាំ​ទី៤ដេប៉ាទីម៉ង់ភាសាបារាំងសកលវិទ្យាល័យ
ជាតិក្រុងហាណូយបានឲ្យដឹងថា៖

        “មិត្តនិសិត្សមិនសូវយកចិត្តទុកដាក់ដល់ប្រវត្តិសាស្ត្រវៀតណាម។​ យើងខ្ញុំ
បានរៀនភាសាបរទេសដូច្នេះមានម៉ោងរៀនអំពីវប្បធម៍ប្រវត្តិសាស្ត្រវៀតណាម
តិចតូច ដូច្នេះប្អូនចង់ឲ្យខាងសារៈមន្ទីរមានបណ្ដាសកម្មភាព​ដូច្នេះដើម្បីជួយ
ឲ្យបណ្ដាមិត្តនិសិត្សស្វែងយល់អំពីវប្បធម៍ប្រវត្តិសាស្ត្រវៀតណាមជាច្រើនជាង។ ក្នុងពេលយើងជាជនវៀតណាមយល់អំពីប្រវត្តិសាស្ត្រ​វៀតណាមគឺបានមាន
របៀបផ្សព្វផ្សាយរូបភាពវៀតណាមទៅឯបរទេស​ហើយ។”

គ្លិបសំរាប់បណ្ដាមិត្តវ័យក្មេងស្រលាញ់ប្រវត្តិសាស្ត្រវប្បធម៍ជាតិ។ - ảnh 1
កន្លែងលេងសំរាប់បណ្ដាមិត្តវ័យក្មេងស្រលាញ់ប្រវត្តិសាស្ត្រវប្បធម៍ជាតិ (Image Internet)

        ក្នុងរយៈពេលជាង១ឆ្នាំកន្លងមក Phan Thu Ha និសិត្សឆ្នាំទី៤​មហាវិទ្យាល័យ​សេដ្ឋកិច្ចជាតិបានស្ម័គ្រចិត្តចូលរួមបណ្ដាសកម្មភាពរបស់​សារៈមន្ទីរប្រវត្តិសាស្ត្រ
ជាតិ។ Phan Thu Ha បានចាត់ទុកថា មានការលំបាក​ជា​ច្រើនដើម្បីរក្សាសកម្មភាព
របស់ក្លឹប ប៉ុន្តែជាមួយការចូលចិត្តរបស់វ័យក្មេង​នឹង​ជួយឲ្យបណ្ដាសមាជិកឆ្លង
ផុតរាល់ឧបសគ្គនោះ៖

        “ដើម្បីផ្សព្វផ្សាយប្រវត្តិសាស្ត្រមកនឹងមជ្ឈដ្ឋានជនវ័យក្មេងដូចម្ដេច​ដែល
មិនធ្វើឲ្យខុសពីព័ត៌មានជាប្រការពិបាកមួយ។ ជួលកាលយើងខ្ញុំ​ក៏ធុញ​ដែរ
ពីព្រោះមិនដឹងថាត្រូវធ្វើយ៉ាងម៉េច។ ចំណុចល្អរបស់មជ្ឈដ្ឋានជនវ័យ​ក្មេង​គឺ​អ្វី
ពិបាកនោះ មជ្ឈដ្ឋានជនវ័យក្មេងកាន់តែចូលចិត្តនិងប្រការនោះ​នឹង​ជំនះពុះពារ
លើការលំបាករបស់ពួកខ្ញុំ។​”

        បន្ទាប់ពីរូបសណ្ឋានក្លឹប ប្អូនស្រលាញ់ប្រវត្តិសាស្ត្រ ម៉ោងរៀន​ប្រវត្តិសាស្ត្រ​​សំរាប់សិស្សានុស្សិសពីថ្នាក់បថមសិស្សា អនុវិទ្យាល័យដល់​វិទ្យាល័យ ការ
បង្កើតក្លឹបយុវជនស្ម័គ្រចិត្តរបស់សារៈមន្តីរប្រវត្តិសាស្ត្រជាតិ​បាន​បង្កើតចេញ
បរិយាកាសលេងកំសាន្តមានប្រយោជន៍ដើម្បីមិត្តវ័យក្មេង​ម្ចាស់ការចូលរួម
ក្នុងសកម្មភាពប្រវត្តិសាស្ត្រវប្បធម៍។ តាមរយៈនោះបង្កើត​ការចូលចិត្តសំរាប់
មិត្តវ័យក្មេង ជួយឲ្យបណ្ដាមិត្តស្រលាញ់មុខវិជ្ជា​ប្រវត្តិសាស្ត្រ រួមចំណែក
បង្កើតឲ្យគេឬទ្ធានុភាពឆន្ទះព្រលឹងមនុស្សវៀត​ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ