ចងចាំជានិច្ចគុណូបការៈ និងមនោសញ្ចេតនារបស់កងទ័ពស្ម័គ្រចិត្តវៀតណាមជានិច្ច

(VOVWORLD) - លោកអ្នកនាងជាទីមេត្រី។ ទោះបីជាប្រជាជាតិវៀតណាម និងកម្ពុជាបានរួចផុតពីសង្គ្រាមហើយក៏ដោយ ប៉ុន្តែនៅពេលរំលឹកអំពីកងទ័ពស្ម័គ្រចិត្តវៀតណាមនោះ ក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់រូបមានក្ដី រំជួលចិត្តយ៉ាងខ្លាំង។
ចងចាំជានិច្ចគុណូបការៈ និងមនោសញ្ចេតនារបស់កងទ័ពស្ម័គ្រចិត្តវៀតណាមជានិច្ច - ảnh 1 លោក ជួរ សុខទី ជានាយកសារមន្ទីរវាលពិឃាដ ជើងឯក ផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែតវៀតណាម (រូបថត៖ vov.vn)

ពួកគេបានរំលឹកអំពីអនុស្សាវរីយ៍ដ៏ឈឺចាប់ ដែលប្រជាជនកម្ពុជាត្រូវឆ្លងកាត់ ក្រោមរបបប្រល័យពូជសាសន៍ខ្មែរក្រហម ព្រមទាំងរំលឹកអំពីក្ដីសប្បាយរីយរាយ និងសុភមង្គលយ៉ាងក្រៃលែង ខណៈដែលត្រូវបានកងទ័ពស្ម័គ្រចិត្តវៀតណាមជួយ សង្គ្រោះអាយុជីវិត។ ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃទិវាបង្កើតកងទ័ពប្រជា ជនវៀតណាម (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤ ) យើងខ្ញុំសូមឧទ្ទេសនាមអំពីអត្ថបទសរសេរក្រោមចំណងជើងថា ចង់ចាំជានិច្ចកាលគុណូបការ និងមនោសញ្ចេតនារបស់កងទ័ពស្ម័គ្រចិត្តវៀតណាម។

ជាកងទ័ពស្ម័គ្រចិត្តវៀតណាមមួយរូប ដែលបានទៅកាន់កម្ពុជា ដើម្បីបំពេញភារកិច្ចអន្តរជាតិ - ជួយភាគីមិត្តប្រយុទ្ធប្រឆាំងនឹងរបបប្រល័យពូជសាសន៍ខ្មែរក្រហមយ៉ាងសាហាវឃោរឃៅនោះ លោកវរសេនីយ៍ឯក Dao Van Khanh បានរំលឹកឡើងវិញដោយក្ដីឈឺចាប់ថា៖ នាដើមឆ្នាំ ១៩៧៩ ខ្ញុំបានរួមជាមួយយុទ្ធមិត្តបានធ្វើដំណើរឈានចូលរាជធានីភ្នំពេញប៉ុន្តែបានអ្វីៗបានឃើញនៅទីនេះគឺជាស្ថានភាពដែលត្រូវបាន បំផ្លាញខ្ទេចខ្ទាំទាំងអស់។ នៅខាងផ្លូវគ្មានផ្ទះសម្បែង គ្មានសាលារៀន វត្តអារាម មន្ទីរពេទ្យ និងផ្សារ។ ប្រជាជនត្រូវបានបញ្ជូនទៅជំរុំ ដោយបង្ខំឲ្យធ្វើការងារយ៉ាងធ្ងន់ធ្ងរ។ អ្នកដែលសល់ពីសេចក្ដីស្លាប់បាន ស្រែកយ៉ាង អាណោចអាធម៌ ខណៈដែលឃើញពួកប៉ុលពតបានសម្លាប់សាច់ញាតិរបស់ខ្លួន។ នៅពេលនោះ ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាពិតជាលំបាកវេទនាដោយឥតឧបមា។ លោកវរសេនីយ៍ឯក Dao Van Khanh បានឲ្យដឹងថា៖ “នៅក្នុងសម័យប៉ុលពតនោះ រាជធានីភ្នំពេញគ្មានមនុស្សឡើយ ហើយ ក៏គ្មាន សេសសល់អ្វីផងដែរ។ ពោលគឺជា រាជធានីគ្មានមនុស្ស រាជធានីស្លាប់។ លើសពីនេះទៅទៀត នេះគឺជារបបនេះដ៏ចម្លែកមួយ ដោយគ្មានការលក់ដូរ និងគ្មានអ្វីៗគ្រប់បែបយ៉ាងទៀតផង”។

ក្នុងដំណាក់កាល ១៩៧៥ - ១៩៧៨ របបខ្មែរក្រហមបានសម្លាប់ប្រជាជនប្រមាណ ២ លាននាក់ ស្មើនឹង ២៥% នៃចំនួនប្រជាជនកម្ពុជានៅឆ្នាំ ១៩៧៥។ ក្រុមអ្នកប្រាជ្ញបានចាត់ទុកថា ខ្មែរក្រហមគឺជារបបដ៏ឃោរឃៅបំផុតក្នុងប្រវត្តិសាស្ត្រនៃសតវត្សទី ២០ ។ នាបច្ចុប្បន្ននេះ គ្រប់ទីកន្លែងនៅកម្ពុជានៅតែបន្យល់ទុកនូវរូបភាព និងអនុស្សាវរីយ៍អំពីកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលជួយប្រជាជនកម្ពុជាឲ្យរួចផុតពីគ្រោះ ប្រល័យពូជសាសន៍។ លោក ជួរ សុខទី នាយកសារមន្ទីរវាលពិឃាដជើងឯក - ដែលជាទីកន្លែងគួរឱ្យរន្ធត់បំផុតចំពោះអ្នកធ្វើការស្វែងយល់អំពីឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍របស់ ប៉ុល ពត។ លោក ជួរ សុខទី បានអះអាងថា៖ "ខ្ញុំសូមអរគុណដល់កងទ័ពស្មគ្រចិត្តវៀតណាមដែលបានជួយសង្រ្គោះខ្ញុំពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ខ្ញុំនឹងចងចាំជានិច្ចកងទ័ពស្ម័គ្រចិត្តវៀតណាម។ ប្រសិនបើគ្មានថ្ងៃ ៧ មករា នោះទេ ខ្ញុំក៏មិនដឹងថា ជីវិតខ្ញុំនឹងក្លាយជាយ៉ាងណាទេ"។

ចំពោះលោក វង្សសាខន ប្រជាជនមួយរូបនៅរាជធានីភ្នំពេញបានឲ្យដឹងថា៖ កងទ័ពស្ម័គ្រចិត្តវៀតណាមគឺជាវីរៈបុរសផង និងជាមិត្តភក្តិរបស់ប្រជាជកម្ពុជាផង។ លោកបានសំណេះសំណាលថា៖ “នៅពេលដែលបានជួបកងទ័ពស្ម័គ្រចិត្តវៀតណាមនោះ ខ្ញុំពិតជាមានសេចក្ដីសប្បាយរីយរាយណាស់។ ពួកគាត់សុទ្ធតែជាមនុស្សល្អ និងស្មោះត្រង់។ ខ្ញុំសូមអរគុណចំពោះកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះយើងខ្ញុំឲ្យរួចផុតពី របបប្រល័យពូជសាសន៍ប៉ុលពត។ជាមួយនឹងការធ្វើពលីកម្មនិងការចូលរួមវិភាគទានដើម្បីជួយប្រទេសមិត្តកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងកសាងប្រទេសជាតិនោះ រូបភាពអំពីកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមបានស្ថិតក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាជានិច្ច។

នៅក្នុងការប្រយុទ្ធ យ៉ាងកាចសាហាវ ដើម្បីជួយប្រជាជនកម្ពុជាឲ្យរួចផុតពីគ្រោះប្រល័យពូជសាសន៍នោះ កងទ័ពស្ម័គ្រចិត្តវៀតណាមរាប់ម៉ឺននាក់បានបាត់បង់ជីវិត ឬលះបង់ផ្នែកមួយនៃរាងកាយរបស់ខ្លួននៅកម្ពុជា ដើម្បីរួមចំណែកជួយសង្គ្រោះប្រទេសកម្ពុជា។ ការលះបង់ដ៏ធំធេង និងខ្ពង់ខ្ពស់ទាំងនេះរបស់កងទ័ពស្ម័គ្រចិត្ត វៀតណាមត្រូវបានចារឹកក្នុងក្រៅបេះដូងរបស់ប្រជាជនកម្ពុជាជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ