ចម្ការណាមបូនៅ Hawaii អាមេរិក
NHAT QUYNH-HUY HOANG -  
|
ចម្ការណាមបូនៅ Hawaii អាមេរិក (VOV) |
Vovworld-ក្នុងកសិដ្ឋានមានទំហ៊ំប្រមាណ១ហិកតាដ៏ស្ងាត់ជ្រងុំសុខសាន្ត
ត្រាណ មានបុរសម្នាក់កំពុងបេះស្លឹកស្លា។ បេះបានស្លឹកនីមួយៗលោកបានរៀប
ស្លឹកដាក់ជាន់លើគ្នាយ៉ាងម៉ត់ចត់។ ស្លឹកម្លូនេះនឹងបានបញ្ជូនទៅដីគោកដើម្បី
លក់ឲ្យបងប្អូនអាណិកជនវៀតណាមនិងសហគមន៍ជនដើមកំណើតផ្សេងៗគ្នា
នៅទ្វីបអាស៊ី។ កសិដ្ឋានបានស្ថិតនៅជើងភ្នំមួយនៅដំបន់ Oahu ជាកោះមាន
ចំនួនមនុស្សច្រើនបំផុតនៅ Hawaii។ ក្នុងចម្ការមានបន្លែផ្លែឈើជាច្រើនប្រភេទ
មិនខុសគ្នាពីផ្សារកសិផលតូចមួយនៅវៀតណាមទេ។ លោក Lam Hanh ម្ចាស់
កសិដ្ឋានបានឲ្យដឹងថា៖
“នៅទីនេះមិនខ្វះអ្វីឡើយ។វៀតណាមមានអ្វីគឺនៅទីនេះក៏មានដែរ។ ស្លឹក
ចាព្លូ ស្លឹកម្លូ និងជីក្រអូបគ្រប់ប្រភេទ។ ដើមឈើហូបផ្លែគឺមានផ្លែមៀនស្វាយខ្នុរ
ជាដើម។”
|
កសិដ្ឋានរបស់លោក Lam Hanh ជនជាតិអាមេរិកដើមកំណើតវៀតណាមដែលកំពុងរស់នៅ Hawaii (VOV) |
មុននេះ២០ឆ្នាំយុវជនណាមបូម្នាក់ត្រឹមតែចេះធ្វើកសិកម្មមិនដែលគិតថានឹងមាន
ថ្ងៃទៅប្រទេសអាមេរិកបង្កើតកសិដ្ឋានឡើយ។ ប៉ុន្តែនៅថ្ងៃមួយ ប្រពន្ធរបស់លោក
ជានារីជនជាតិវៀតណាមដើមកំណើតកម្ពុជាត្រូវបានសាច់ញាតិធានាឲ្យទៅ
អាមេរិក គ្រួសារទាំងមូលបានចេញទៅប្រទេសអាមេរិក។
នាគ្រាដំបូងនៅប្រទេសអាមេរិក ជីវភាពរស់នៅរបស់គ្រួសារលោក Hanh
លំបាកណាស់។ មិនចេះភាសាអង់គ្លេស វិជ្ជាជីវគឺគ្មានឡើយ ប្តីប្រពន្ធទាំងពីរនាក់
ត្រូវស៊ីឈ្នូលឲ្យគេហើយលក់អីវ៉ាន់ដើម្បីរកស៊ីចិញ្ចឹមកូន។ ក្រោយរយៈពេលមួយ
លោកបានចូលដីទំនេររបស់ជនអាមេរិកម្នាក់។ នាគ្រាដំបូងប្តីប្រពន្ធលោក Hanh
ត្រឹមតែដាំបន្លែលក់ឲ្យសហគមន៍ជនដើមកំណើតទ្វីបអាស៊ីនៅ Hawaii ពីព្រោះ
បន្លែងាយដាំដុះនិងឲ្យប្រមូលផលលឿន។ ក្រោយនោះបានឃើញនៅមានដីទំនេរ
ជាច្រើនគាត់បានគិតដល់ការដាំដើមឈើហូបផ្លែ។ លោក Lam Hanh បានឲ្យដឹងថា៖
“អាកាសធាតុនៅទីនេះល្អជាងនៅវៀតណាម។ ប្រសិនបើនៅវៀតណាមដើម
ឈើត្រូវដាំប្រមាណ៥ឆ្នាំនោះ នៅទីនេះត្រឹមតែ៣ឆ្នាំគឺចេញផ្លែហើយ។”
បែកស្លឹកម្លូរួចហើយគឺដល់ពេលថ្ងៃត្រង់។ មិនបានហូបបាយថ្ងៃត្រង់ លោក
Hanh បានបើករថយន្តទៅចម្ការស្លឹកចាព្វូឆ្ងាយពីនោះជាង១គីឡូម៉ែត្រដើម្បីប្រមូល
ផលឲ្យទាន់ម៉ោង។ លោក Hanh បានឲ្យដឹងថា ប្រភេទបន្លែនេះត្រូវបានជនទ្វីប
អាស៊ីនៅអាមេរិកចូលចិត្តណាស់។ ក្រោយរយៈពេល១៦ឆ្នាំ ពីការលក់ជុំវិញក្នុង
ប្រជុំកោះ Hawaii នោះ ឥឡូវនេះជារៀងរាល់សប្ដាហ៍លោក Hanh បាននាំចេញទៅ
ដីគោកបន្លែផ្លែឈើរាប់សិបធុងដោយមានចំណេញរាប់ពាន់ដុល្លារអាមេរិក។ លោក
បានសំណេះសំនាលថា នៅទីនេះបាន២០ឆ្នាំប៉ុន្តែមិនចូលចិត្តម្ហូបលោកខាងលិច
ឡើយ ត្រឹមតែនិយមចូលចិត្តម្ហូបវៀតណាមតែប៉ុណ្ណោះទេ។ ហេតុនេះហើយនៅ
ពេលថ្ងៃត្រង់ប្តីប្រពន្ធ២នាក់បានពឹងម្ដាយនិងចៅស្រីដាំបាយដើម្បីហូបនៅរោងនៅ
កណ្ដាលកសិដ្ឋាន។ លោកបានឲ្យដឹងថា នៅកន្លែងណាក៏ដោយ ធ្វើកសិកម្មពេល
ណាក៏នឿហត់ដែរ ចំណូលគឺត្រឹមតែគ្រប់គ្រាន់សំរាប់ជីវភាពរស់នៅប្រចាំថ្ងៃតែ
ប៉ុណ្ណោះទេ។ ប៉ុន្តែពេលបានសួរថា តើចង់ផ្លាស់ប្តូរការងារនេះទៅជាការងារក្នុងកា
រិយាល័យមួយដ៏ងាយស្រួលជាងមានចំណូលខ្ពស់ជាងគឺគាត់បានបដិសេធ។
“យើងចូលចិត្តធ្វើការនៅខាងក្រៅ ចូលចិត្តខ្យល់ភ្លៀងទទួលបរិយាកាសធម្មជាតិ។
ធ្វើការឲ្យក្រុមហ៊ុនសហគ្រាសគឺមិនសេរីភាពឡើយ។ យើងមានទំលាប់ធ្វើការនៅ
ខាងក្រៅហើយ រស់នៅក្នុងធម្មជាតិដូចជានៅវៀតណាមហើយ ដូច្នេះធ្វើកសិដ្ឋានគឺ
ងាយស្រួលជាង។”
បញ្ចប់ការសំណេះសំនាលលោក Hanh បានប្រញាប់ប្រញាលឡើងរថយន្តបើក
បរទៅ។ ដល់ពេលលោកត្រូវបញ្ជូនទំនិញឲ្យគេ ហើយទទួលកូនៗពេលចេញពី
សាលាហើយ៕
NHAT QUYNH-HUY HOANG