ចលនា ទុកការសិក្សារៀនសូត្រនៅមួយអន្លើ ចេញដំណើរទៅកាន់សមរភូមិ របស់ជំនាន់ជនជាតិវៀតណាម

(VOVWORLD) - ក្នុងអំឡុងពេលខែសីហាប្រវត្តិសាស្ត្រនេះ ជនវៀតណាមជាច្រើននាក់បានរំលឹកខួបអនុស្សាវរីយ៍អំពីការដែលនិស្សិវៀតណាមខាងជើងជាង ១ ម៉ឺននាក់បាន ទុកការសិក្សារៀនសូត្ររបស់ខ្លួននៅមួយអន្លើ ធ្វើដំណើរទៅកាន់សមរភូមិនៅភាគខាងត្បូងក្នុងប៉ុន្មានឆ្នាំ ១៩៧០-១៩៧៤ ។ 
ចលនា ទុកការសិក្សារៀនសូត្រនៅមួយអន្លើ ចេញដំណើរទៅកាន់សមរភូមិ របស់ជំនាន់ជនជាតិវៀតណាម - ảnh 1 ពិធីចេញដំណើរទ័ព (រូបថត៖ TTXVN)

ពួកគេបានចារិកនូវសញ្ញាសម្គាល់ដ៏ស្រស់ស្អាតក្នុងការតស៊ូប្រឆាំងចក្រ ភពអាមេរិក ដ៏អស្ចារ្យរបស់ប្រជាជាតិ រួមចំណែកយ៉ាងធំធេងដល់ជ័យជំនះជាប្រវត្តិសាស្ត្រនាថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ហើយបានក្លាយជានិមិត្តរូបនៃជំនាន់បញ្ញាវ័ន្ត ទុកការសិក្សារៀនសូត្រនៅមួយអន្លើ ដៃកាន់កាំភ្លើងធ្វើដំណើរទៅជួយ សង្គ្រោះប្រទេសជាតិ។

ចាប់តាំងពីឆ្នាំ ១៩៧០ ដល់ ឆ្នាំ ១៩៧៤ និស្សិតនៅមហាវិទ្យាល័យជាង ១ ម៉ឺននាក់បានចូលបំរើក្នុងជួរកងទ័ព។ ភាគច្រើនគឺនិស្សិតមកពីបណ្ដមហាវិទ្យាល័យដូចជា៖ ពហុបច្ចេកទេស កសិកម្ម សំណង់ សេដ្ឋកិច្ចជាតិ គរុកោសល្យ រ៉ែ - វេជ្ជសាស្ត្រ ឱសថសាស្ត្រ។ មាននិស្សិតមួយចំនួនទើបបញ្ចប់ការសិក្សាឆ្នាំដំបូង  ហើយក៏មានសិស្សិតមួយចំនួនជិតបញ្ចប់ការសិក្សា ដើម្បីត្រៀមរៀបចំបន្តការសិក្សានៅបរទេស។ លោក Phung Huy Thinh អតីតនិស្សិតនៃសាកលវិទ្យាល័យហាណូយបានឲ្យដឹងថា៖

“មុនពេលមានលិខិតហៅចូលបម្រើក្នុងជួរកងទ័ព ខ្ញុំបានសរសេរលិខិតស្ម័គ្រចិត្ត ហើយស្ទើរតែនិស្សិតទាំងអស់បានសរសេរលិខិតស្ម័គ្រចិត្ត។ ខ្ញុំមាន

មិត្តភក្តិម្នាក់ឈ្មោះ Phan Huong ដែលមានស្រុកកំណើតនៅខេត្ត Quang Tri ហើយគាត់បានប្រើឈាមរបស់ខ្លួន ដើម្បីសរសេរលិខិតសុំទៅការពារស្រុកកំណើត។ ដោយសារមនុស្សគ្រប់គ្នាបានស្ម័គ្រចិត្ត បានជានៅពេលទទួលមានលិខិតអនុញ្ញាតគឺសម្បាយរីយរាយណាស់”។

ការជ្រើសរើសកងទ័ពធំបំផុតគឺនាឆ្នាំ ១៩៧១។ មាននិស្សិតរាប់ពាន់នាក់បានបើកបវេសនកាលឆ្នាំសិក្សាថ្មី ក៏ជាពេលវេលាដែលទទួលបានលិខិតអនុញ្ញាតិឲ្យចូលបម្រើក្នុងជួរកងទ័ព។ នាថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ១៩៧១ ពិធីចេញដំណើរទ័ពបានធ្វើឡើងនៅទីធ្លានៃមហាវិទ្យាល័យ ហើយលោកគ្រូ អ្នកគ្រូ និងមិត្តភ្កិបានចូលរួមផងដែរ។ និស្សិតដែលចូលបម្រើជួរកងទ័ពទាំងអស់ត្រូវបានបញ្ជូនទៅហ្វឺកហ្វឹនអំពីយុទ្ធវិធី យុទ្ធសាស្ត្រ បច្ចេកទេសក្នុងការប្រើប្រាស់អាវុធ និងប្រយុទ្ធ។ នៅដើមឆ្នាំ ១៩៧២ ជើងរថភ្លើងនានា បានដឹកកងទ័ពថ្មីចេញដំណើរពីស្ថានីយ៍រថភ្លើង Kep (Bac Giang) ទៅកាន់ស្ថានីយ Vinh ដើម្បីចូលប្រឡូកក្នុងសមរភូមិ។ លោក Truong Van Luong ទាហាមួយនាក់ ដែលមានវត្តមានក្នុងជើងរឋភ្លើងនាឆ្នាំនេះបានរៀបរាប់ថា៖

“នៅពេលយើងខ្ញុំកំពុងទស្សនាកំសាន្តនៅទួល Bach Dang ខេត្ត Bac Giang  ស្រាប់តែទទួលបានបញ្ជាទៅសមរភូមិ ហើយហែក្បួនទៅកាន់ស្ថានីយរថភ្លើង Kep។ នៅពេលឡើងលើរថភ្លើង យើងខ្ញុំ បានស្ដាប់បទចម្រៀង ក្រោមចំណង ជើងថា ថ្ងៃស្អែកយើងចេញទៅសមូរភូមិ និងផ្លូវចេញទៅ សមូរភូមិ រដូវនេះ ពិតជាស្អាតណាស់។ នៅពេលរថភ្លើងឆ្លងកាត់ស្ថានីយ៍ Hang Co Cua Nam គឺចំនឹងថ្ងៃទី ២៨ នៃបុណ្យតេតផងដែរ“។

ចលនា ទុកការសិក្សារៀនសូត្រនៅមួយអន្លើ ចេញដំណើរទៅកាន់សមរភូមិ របស់ជំនាន់ជនជាតិវៀតណាម - ảnh 2  ពិធីចេញដំណើរទ័ព (រូបថត៖ TTXVN)

បណ្ដានិស្សិត ដែលបានចាកចេញពីដំបូលមហាលវិទ្យាល័យទៅកាន់ខាងត្បូង នៅក្នុងកាបូបស្ពាយ ក្រៅពីគ្រឿងបរិក្ខាយោធា និស្សិតជាច្រើនមិន ភ្លេច យកសៀវភៅកំណត់ហេតុប្រចាំថ្ងៃ ដែលជាវត្ថអនុស្សាវរីយ៍ ក្នុងជីវិត ជានិស្សិត។ នៅពេលធ្វើដំណើរ សំបុត្ររបស់និស្សិត ជាច្រើន ត្រូវបានផ្ញើ ទៅកាន់លោកគ្រូនិងមិត្តភក្តិនៅសាកលវិទ្យាល័យ។ ក្រោយពេលប្រយុទ្ធ ពួកគេ ក៏បានឆ្លៀតពេលវេលា ដើម្បីកំណត់ហេតុប្រចាំថ្ងៃនៅសមរភូមិ ផង ដែរ។ លោក Nguyen Van Khanh អតីតនិស្សិតនៅមហាវិទ្យាល័យ វេជ្ជសាស្ត្រ បានឲ្យដឹងថា៖

“នៅខេត្ត Quang Tri ខ្ញុំបានឆ្លងកាត់ទន្លេ Lai Phuoc ទៅកាន់ភាគខាងត្បូង ដោយកាន់រូបថតនិងកំណត់ហេតុប្រចាំថ្ងៃរបស់និស្សិត។ ប៉ុន្តែនៅពេលប្រយុទ្ធគ្នា វត្ថុអនុស្សាវរីយ៍នេះរបស់ខ្ញុំត្រូវទទឹកអស់។ ខ្ញុំពិតជាសោកស្ដាយណាស់“។

នៅពេលចាកចេញពីដំបូលសាលា ទាហានិស្សិតបានប្រើប្រាស់កាំភ្លើង ធ្វើដំណើរនាពេលយប់។ ពួកគេមានវត្តមាននៅគ្រប់សមូរភូមិប្រយុទ្ធដ៏សាហាវបំផុត ចាប់ពី Quang Tri រហូតដល់ សមូរភូមិ Nam Bo ខាងកើត ចូលរួមរំដោះ Buon Ma Thuot ហើយឆ្ពោះទៅកាន់ Sai Gon នាថ្ងៃជ័យជំនះទាំងស្រុង ថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥។ គ្រប់ទីកន្លែង គឺសុទ្ធតែមានស្នាមជើងរបស់កងទ័ពនិស្សិតះហាណូយដែរ។ លោក Le Van Cuong អតីតនិស្សិតមហាវិទ្យាល័យសំណង់បានឲ្យដឹងថា៖

“ក្នុងអំឡុងពេលពីឆ្នាំ ១៩៧២ ដល់ឆ្នាំ ១៩៧៥ បងប្អូនបានឆ្លងកាត់ឧបសគ្គជាច្រើន។ បងប្អូនត្រូវបានហាត់ពត់លត់ដំអស់រយៈពេលជាច្រើនមិនត្រឹមតែនៅសមូរភូមិ Quang Tri ប៉ុណ្ណោះទេ ថែមទាំងនៅសមូរភូមិនានាទៀតផង។ ហេតុដូច្នេះហើយ យើងខ្ញុំមានបទពិសោធន៍ក្នុងការប្រយុទ្ធគ្នាជាច្រើនលើកផងដែរ“។

 ក្រោយថ្ងៃឯកភាពប្រទេសជាតិមក បណ្ដាកងទ័ពននិស្សិតត្រូវបានវិលត្រឡប់មកសាលា ដើម្បីបន្តការសិក្សារៀនសូត្រវិញ។ មនុស្សជាច្រើនក្នុងចំណោមមនុស្សទាំងនេះបានក្លាយទៅជាអ្នកវិទ្យាសាស្ត្រ សាស្ត្រាចារ្យ កម្មាភិបាលសំខាន់ៗនៃមហាលវិទ្យាល័យនិងជាថ្នាក់ដឹកនាំកងទ័ព កវីជាដើម។ ក្នុងប៉ុន្មានថ្ងៃនេះ អនុស្សវរីយ៍អំពីចលនា ទុកការសិក្សារៀនសូត្រនៅមួយអន្លើ ចេញដំណើរទៅកាន់សមរភូមិ របស់ជំនាន់និស្សិតបានក្លាយទៅជាស្ពានតភ្ជាប់រវាងអតីតកាល ជាមួយបច្ចុប្បន្នកាល ហើយជារឿងរ៉ាវសម័យកាលសម្រាប់ជំនាន់វ័យក្មេងមានមោទនភាពជារៀងរហូត អំពីប្រពៃណីជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ