ឆ្ងុយយឆ្ងាញ់អំបុកដំបន់ព្រៃភ្នំភាគពាយ័ព្យ

ឆ្ងុយយឆ្ងាញ់អំបុកដំបន់ព្រៃភ្នំភាគពាយ័ព្យ - ảnh 1
ឆ្ងុយយឆ្ងាញ់អំបុកដំបន់ព្រៃភ្នំភាគពាយ័ព្យ (VNP)


        Vovworld-តាមប្រជាជនជនជាតិ Thai នៅភូមិ Nam Co ស្រុក Mu Cang Chai
ខេត្ត Yen Bai ថា មុននេះការជ្រើសរើសស្រូវដើម្បីធ្វើអំបុកជាស្រូវដំណើប Nuong
ពីព្រោះប្រភេទស្រូវនេះគ្រាប់មូលនិងរក្សាបានរុសជាតិផ្អែមនៃគ្រប់បាយដំណើប
ខ្លិនឆ្ងុយឆ្ងាញ់។

        ទោះបីជាស្រូវដំណើបបានដាំដុះនៅស្រែទឹកឬលើចម្ការក្តី ពេលប្រមូលផល
​មកធ្វើអំបុក គ្រាប់ស្រូវដំណើនត្រូវនៅមានទឹកដោះនៅចុងគ្រាប់ សំបកមានព័ណ៌​
លឿងនិងគ្រាប់មិនទាន់ទុំអស់ឡើយ។ ស្រូវពេលប្រមូលផលរួចរាល់ត្រូវធ្វើភ្លាម
ពីព្រោះទុកដល់ថ្ងៃក្រោយគឺបាត់ខ្លិនក្រអូបនិងមិនទន់ឡើយ។ អ្នកស្រី Lo Thanh
Phuong អ្នកភូមិ Co Thai ឃុំ Nam Co ស្រុក Mu Cang Chai បានឲ្យដឹងថា៖

        “ស្រូវខ្ចីនៅមានព័ណ៌បៃតង ចុចចូលនៅមានទឹកដោះ គ្រាប់ត្រូវមូល​ទើប​បាន​
ប្រមូលផលយកទៅធ្វើអំបុក។”

        បណ្ដាគ្រាប់ស្រូវត្រូវបានសម្អាតហើយយកមកទៅលីង។ ក្នុងពេលលីងត្រូវ​
ដាក់ភ្លើងល្មមៗ ពេលលីងមិនបានឲ្យឆេះគ្រាប់ស្រូវឡើយ។ អ្នកស្រី Lo Thi Hien
នៅភូមិ Co បានឲ្យដឹងថា៖

        “ពេលបុកមិនបានបុកពេលក្តៅទេ ត្រូវទុកឲ្យត្រជាក់ទើបបានបុក ជៀសវាង​
គ្រាប់អំបុកភ្ជាប់នឹងគ្នា។ បុកបានបន្តិចត្រូវយកសំបកស្រូវចេញ។ ធ្វើដូច្នេះដល់
​ពេលធ្វើអំបុកបាន។”

        ក្នុងប៉ុន្មានឆ្នាំកន្លងទៅអំបុកបានធ្វើច្រើនជាងដើម្បីបំរើភ្ញៀវទេសចរណ៍មក
​ដល់ទស្សនានៅដំបន់។ ដើម្បីរក្សារបរធ្វើអំបុករបស់ជីដូនជីតានោះ អ្នកស្រី Lo
Thanh Phuong បានឲ្យដឹងថា៖

        “ដើម្បីធ្វើបានគ្រាប់អំបុកនោះត្រូវពឹងដល់បាតដៃប៉ិនប្រសពរបស់នារី។ អ្នក
​ម្ដាយ​លោកយាយចាស់ហើយមិនធ្វើបានទៀតគឺយើងបន្តធ្វើដើម្បីរក្សាគ្រាប់
អំបុក​ខៀវស្រស់និងឆ្ងុយឆ្ងាញ។”
        Nam Co នៅរដូវស្រូវទុំ។ នៅបណ្ដាស្រែកាំជណ្ដើរស្រូវកំពុងទុំ។ អំបុកថ្មី​
ដោយ​រស់​ជាតិឆ្ងុយឆ្ងាញខ្លិនក្រអូបកាន់តែបានធ្វើឲ្យស្អាតនូវគំនូរអំពីដំបន់ព្រៃ
ភ្នំ​ពាយ័ព្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ