ជនបារាំងមានដើមកំណើតវៀតណាមអមដំណើរប្រធានាធិបតីបារាំងក្នុងដំណើទស្សនកិច្ចនៅវៀតណាម

ជនបារាំងមានដើមកំណើតវៀតណាមអមដំណើរប្រធានាធិបតីបារាំងក្នុងដំណើទស្សនកិច្ចនៅវៀតណាម - ảnh 1
អ្នកយកព៏័ត៌មានវិទ្យុសម្លេងវៀតណាម Thuy Van សម្ភាសលោក Hoang Chuc ប្រធានសម្ព័ន្ធក្រុមហ៊ុន Eurobail


(VOVworld) – ក្នុងសមាសភាពអមដំណើរប្រធានាធិបតីបារាំង លោក Francois
 Hollande ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី​ ៥ ដល់ទី ៧
 កញ្ញាកន្លងទៅ មានសមាជិកជាច្រើននាក់ដែលមានដើមកំណើតវៀត ណាម។
 គេជាជនដែលដណ្តើមបានជ័យជំនះលេចធ្លោលើវិស័យផ្សេងៗ ហើយបង្កើត
ឡើងតួនាទីនិងឋានៈរបស់ខ្លួនក្នុងសង្គមបារាំង។ វត្តមានរបស់គេក្នុង ប្រតិភូ
ការទូតបារាំងនៃដំណើរទស្សនកិច្ចនៅវៀតណាមតាមសេចក្តីអញ្ជើញជាផ្លូវការ
របស់វិមាន Elysee នឹងជំរុញទំនាក់ទំនងវៀតណាម-បារាំងក៏ដូចជាលើកកំពស់
​រូបភាពនិងឋានៈរបស់ជនវៀតណាមនៅបារាំងនិងលើពិភពលោក។  

ជនបារាំងមានដើមកំណើតវៀតណាមអមដំណើរប្រធានាធិបតីបារាំងក្នុងដំណើទស្សនកិច្ចនៅវៀតណាម - ảnh 2
ប្រធានសមាគមជនវៀតណាមនៅបារាំង លោក Ngo Kim Hung


ទោះបីជាមិនច្រើនក្តី ប៉ុន្តែ បណ្ដាតំណាងមានដើមកំណើតវៀតណាម ក្នុងសមា
សភាពប្រតិភូកាទូតអមដំណើរប្រធានាធិបតីបារាំង លោក Francois Hollande
សុទ្ធតែជាប្រជាពលរដ្ឋសំខាន់ៗដែលដណ្តើមបានជោគជ័យដ៏ធំធេងក្នុងសង្គម
បារាំង ព្រមទាំង មានសកម្មភាពជាច្រើនដើម្បីបង្កើនទំនាក់ទំនងរវាង
វៀតណាមនិងបារាំង ហើយនិងជាស្ពានតភ្ជាប់អាណិកជនវៀតណាមនៅបារាំង
ជាមួយប្រជាពលរដ្ឋក្នុងប្រទេស។ នេះគឺជាលើកដំបូងហើយដែលសមាគមជន
វៀតណាម នៅបារាំងទទួលបានសេចក្តីអញ្ជើញអមដំណើរជាមួយប្រធានាធិបតី
Francois Hollande ប្រធានសមាគមជនវៀតណាមនៅបារាំង លោក Ngo Kim
 Hung  បាន ឲ្យដឹងថា៖                

«សមាគមជនវៀតណាមនៅបារាំងក៏ដូចជាសហគមន៍ជនវៀតណាមនៅបា
រាំងសប្បាយរីករាយណាស់ក្នុងពេលដែលទទួលបានសេចក្តីអញ្ជើញអមដំណើរ
ប្រធានាធិបតី Francois Hollande ។ នេះគឺជាលើកដំបូងដែលសមាគមទទួល
សេចក្តីអញ្ជើញជាផ្លូវការចូលរួមប្រតិភូការទូតជាផ្លូវការក្នុងដំណើរទស្សនកិច្ច
នៅវៀតណាម ដូច្នេះ។ ក្នុងកាលៈទេសៈ ប្រទេសបារាំងនៅជួបការលំបាកជា
ច្រើននាបច្ចុប្បន្នហើយនាពេលខាងមុខគឺការបោះឆ្នោតប្រធានាធិបតីបារាំង
ប៉ុន្តែ ដំណើរទស្សនកិច្ចនៅវៀតណាមនៅត្រូវបានរៀបចំឡើង។ ប្រការនេះបង្ហាញ
នូវការយកចិត្តទុក ដាក់និងការវាយតំលៃខ្ពស់របស់ប្រធានាធិបតីបារាំង លោក
 Francois Hollande និយាយដោយឡែក​និងប្រជាពលរដ្ឋបារាំងនិយាយរួមចំពោះ
វៀតណាម។»

ជនបារាំងមានដើមកំណើតវៀតណាមអមដំណើរប្រធានាធិបតីបារាំងក្នុងដំណើទស្សនកិច្ចនៅវៀតណាម - ảnh 3
លោក Hoang Chuc ប្រធានសម្ព័ន្ធក្រុមហ៊ុន Eurobail ដែលជាអ្នកមាន ទ្រពសម្បត្តិឈរលំដាប់ថ្នាក់ទី ១៧៦ នៅបារាំង


        សហគមន៍ជនវៀតណាមនៅបារាំងត្រូវបានវាយតំលៃខ្ពស់ស្តីពីសមត្ថភាព
សម្របសម្រួលល្អ ជាពិសេស ការខ្ចិតខ្ចង់រៀនសូត្រនិងឧស្សាយ៍ព្យាយាមក្នុង
ពលកម្ម។ លោក Hoang Chuc ប្រធានសម្ព័ន្ធក្រុមហ៊ុន Eurobail ដែលជាអ្នកមាន
 ទ្រពសម្បត្តិឈរលំដាប់ថ្នាក់ទី ១៧៦ នៅបារាំង សម្ព័ន្ធក្រុមហ៊ុនរបស់លោកល្បី
ឈ្មោះលើវិស័យទិញលក់និងរៀបចំរចនាសម្ព័ន្ធឡើងវិញសហគ្រាសមានគ្រោះ
 អាសន្នក្ស័យធន។ លោក Hoang Chuc បានឲ្យដឹងថា៖

        «ខ្ញុំជានិច្ចកាលមានមោទនភាពណាស់គឺជាជនវៀតណាមមួយរូប។ ក្នុង
ពេលវេលាលំបាកលំបិនបំផុតនៃជីវភាពរស់នៅ ខ្ញុំនៅជឿជាក់យ៉ាងខ្លាំងថា៖ ខ្ញុំ
នឹងជំនះពុះពារលើរាល់ការលំបាកជាមួយស្មារតីអង់អាចក្លាហានរបស់ជនជាតិ
វៀតណាម។ ខ្ញុំមានគោលបំណងជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀត
ណាមនិងបារាំង ប្រទេសទាំងពីរដែលខ្ញុំចាត់ទុកជាស្រុកកំណើតរបស់ខ្លួន។»

ជនបារាំងមានដើមកំណើតវៀតណាមអមដំណើរប្រធានាធិបតីបារាំងក្នុងដំណើទស្សនកិច្ចនៅវៀតណាម - ảnh 4
ប្រធានសមាគមអាជីវករ វៀតណាមនៅបារាំង (ABVietFrance) លោក Nguyen Hai Nam


        បណ្ដាតំណាងនៃសហគមន៍ជនវៀតណាមនៅបារាំងអមដំណើរប្រធានាធិប
តីបារាំងក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះសុទ្ធតែមានគោលបំណង
ថា៖ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងត្រូវបានបង្កើនថែមទៀតតាម
រយៈរាល់សកម្មភាពរួម ព្រមទាំង ឋានៈរបស់អណិកជនវៀតណាមនៅបារាំងនឹង
 ត្រូវបានលើកកំពស់អាស្រ័យដោយព្រឹត្តិការណ៍នេះ។ ប្រធានសមាគមអាជីវករ
វៀតណាមនៅបារាំង (ABVietFrance) លោក Nguyen Hai Nam បានបញ្ជាក់ថា៖

        «ក្នុងដំណើរទស្សនកិច្ចលើកនេះ​ ដោយមានកិត្តិយសតាងនាមសមាគម
អាជីវករជនវៀតណាមនៅបារាំងអមដំណើរជាមួយប្រធានាធិបតី ខ្ញុំបាននិង
កំពុង ទាក់ទងជាមួយឱកាសល្អសំរាប់សហគមន៍ជនវៀតណាមនៅបារាំង និយាយ
ដោយឡែក និងជាមួយឱកាសពាណិជ្ជកម្មវិនិយោគរវាងបារាំងនិងវៀតណាម
និយាយរួម។ នៅមានវិស័យពោរពេញទៅដោយសក្តានុភាពនៅវៀតណាមដែល
មិនទាន់ធ្វើអាជីវកម្មនៅឡើយ។ នេះគឺជាវិស័យដែលយើងខ្ញុំកំពុងក្តាប់ជាប់។
បណ្ដាវិស័យម៉ាក្រូនឹងត្រូវបានអភិវឌ្ឍន៍ថែមទៀត ប៉ុន្តែ​ ខ្ញុំអះអាងថា៖ សកម្មភាព
ធ្វើអាជីវកម្មរបស់វៀតណាមល្អប្រសើណាស់ជាពិសេសគឺសហគ្រាសខ្នាតតូចនិង
មធ្យមរបស់បារាំងលើវិស័យរចនាម៉ូដ សេវ៉ាកម្មគ្រប់គ្រងឧបករណ៍សន្តិសុខនិង
 ការបណ្តុះបណ្ដាលសន្តិសុខ។»

ជនបារាំងមានដើមកំណើតវៀតណាមអមដំណើរប្រធានាធិបតីបារាំងក្នុងដំណើទស្សនកិច្ចនៅវៀតណាម - ảnh 5
លោក Gerald Ngo គឺជាមេធាវីបរទេស ដំបូងដែលបើកខុទ្ទកាល័យមេធាវីនៅវៀតណាមនាឆ្នា ១៩៩៣ និងជាអ្នកបង្កើត ឡើងសមាគម «ចលនារបស់ប្រជាពលរដ្ឋបារាំងមានដើមដំណើតវៀតណាម» (MCFV)។


        សហគមន៍អាណិកជនវៀតណាមនៅបារាំងដោយមានមនុស្សចំនួន ៣
សែននាក់ជានិច្ចកាលឆ្ពោះទៅមាតុប្រទេសវៀតណាមដោយមានគោលបំណង
ថា៖ ប្រទេសវៀតណាមកាន់តែអភិវឌ្ឍន៍និងធ្វើសមាហរណកម្មអន្តរជាតិឲ្យបាន
ខ្លាំងខ្លាំងថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Gerald Ngo គឺជាមេធាវីបរទេស
ដំបូងដែលបើកខុទ្ទកាល័យមេធាវីនៅវៀតណាមនាឆ្នា ១៩៩៣ និងជាអ្នកបង្កើត
ឡើងសមាគម «ចលនារបស់ប្រជាពលរដ្ឋបារាំងមានដើមដំណើតវៀតណាម»
 (MCFV)។ លោកកំពុងមានបំណងបង្កើតក្រុមប្រឹក្សាតំណាងជាន់ខ្ពស់ ជាជន
វៀតណាមនៅបារាំង (CRAFV) សំដៅលើកកំពស់តួនាទីឋានៈនិងសម្លេង របស់សហគមន៍អណិកជនវៀតណាមនៅប្រទេសនេះ។

        «សហគមន៍ជនវៀតណាមនៅបារាំងតភ្ជាប់ជាមួយគ្នាតាមរយៈបណ្ដាសមា គម
ប៉ុន្តែ គេយកចិត្តទុកដាក់ជាច្រើនដល់សកម្មភាពវប្បធម៌ ខណៈពេលដែល គប្បី
បង្កើតឡើងបណ្តាញយ៉ាងខ្លាំងមួយនិងមធ្យោបាយដើម្បីធ្វើនយោបាយប្រកប
ដោយប្រសិទ្ធភាព។ ជនវៀតណាមធ្វើសមាហរណកម្មល្អ ទទួលបានស្នាដៃជា ច្រើន
ប៉ុន្តែ គេមានចិត្តសុភាពនិងអត់ធ្មត់ណាស់ ដោយហេតុនេះ​គេមិនទាន់ បង្កើត
សំលេងធ្វើធំណាមួយក្នុងសង្គមបារាំងនៅឡើយទេ។ អណិកជនវៀតណាមគប្បី
យកចិត្តទុកដាក់ដល់សកម្មភាពនយោបាយនៅបារាំងថែមទៀត កសាងបណ្តាញ
របស់សហគមន៍ទាំងមូលដើម្បីបង្កើតឡើងប្រៀបខ្លាំងនៃសមហភាពខ្លាំងមួយ។»

        អាណិកជនវៀតណាមនៅបារាំងត្រូវបានវាយតំលៃខ្ពស់អំពីការសម្របខ្លួន
ក្នុងសង្គមបារាំង។ ដំណើរទស្សនកិច្ចនៅវៀតណាមជាលើកដំបូងរបស់ប្រធានាធិ
 បតីបារាំង លោក Francois Hollande និងជាដំណើរទស្សនកិច្ចរបស់អ្នកប្រមុខ
ប្រទេសបារាំងមួយរូបក្រោយរយៈពេល ១២ ឆ្នាំ ដែលជាឱកាសសំខាន់ដើម្បី
អភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-បារាំងឲ្យបានខ្លាំងក្លាថែមទៀត ព្រមទាំង
ជំរុញ ឋានៈរបស់សហគមន៍ជនវៀតណាមនៅបារាំង ប្រទេសជាដៃគូយុទ្ធសាស្ត្រ
របស់ វៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ