ជនវៀតណាមទៅទេសចរណ៍នៅវៀតណាម។

Vovworld-ចំនួនប្រជាជនវៀតណាមនាសព្វថ្ងៃមានប្រមាណ៩០លាននាក់។នាឆ្នាំ
២០១៣កន្លងទៅដំណើរទេសចរណ៍នៅក្នុងប្រទេសចំនួន៣៥លានត្រូវបានអនុវត្ត
ដោយបណ្តាជនវៀតណាម ។តួលេខនេះអាចឡើងដល់៣៧,៦លានក្នុងឆ្នាំ២០១៤
នេះ។តាមបណ្តាអ្នកជំនាញការខាងទេសចរណ៍ថា៖ទីផ្សារនៅក្នុង​ប្រទេសជាទីផ្សារ
គួរឲ្យទាក់ទាញដើម្បីធ្វើអាជីវកម្ម។តាមប្រធាននាយកដ្ឋានទេសចរណ៍វៀតណាម
លោកNguyenVan Tuan ថា៖ កម្មវិធីជនវៀតណាមទៅទេសចរណ៍នៅវៀតណាមជា​
សកម្មភាពជាក់ស្តែងសំរាប់ជនវៀតណាមមានការរួមចំណែកជាក់ស្តែងក្នុងការ
អភិវឌ្ឍន៍រួមនៃប្រទេសជាតិក្នុងដំនាក់កាលលំបាកនេះ។លោកអោយដឹងថា៖“  ឆ្នាំ
នេះសារដែលយើងខ្ញុំនាំចេញសំដៅជំរុញតម្រូវការទៅទេសចរណ៍ក្នុងប្រទេសគឺជា
យុទ្ឋនាការជនវៀតណាមទៅទេសចរណ៍នៅវៀតណាម  ។កម្មវិធីប្រមូលផ្តុំទៅលើ
តំបន់ព្រៃភ្នំនិងកោះឯនាយសមុទ្រដែលនៅជួបប្រទះនឹងការលំបាកដើម្បីជួយ
ឧបត្ថម្ភការអភិវឌ្ឍន៍ខាងសេដ្ឋកិច្ចនិងសង្គមរបស់ជនរួមជាតិនៅក្នុងតំប​ន់។“

​​​​​​​​​​​​​​​​​                  

ជនវៀតណាមទៅទេសចរណ៍នៅវៀតណាម។ - ảnh 1
(រូបថត VNA)

រហូតមកដល់ពេល​នេះបរិមាណភ្ញៀវទេសចរនិងប្រាក់ចំណូលអាជីវកម្មនៅក្នុង
ប្រទេសរបស់បណ្តាក្រុម​ហ៊ុនទេសចរណ៍សុទ្ឋតែមាន​ការកើ​នឡើងបើប្រៀបនឹង
រយះពេលដូចគ្នាពីឆ្នាំទៅម៉ិញ។ក្រុម​ហ៊ុនហាណូយRedtourមាន​ការកើ​នឡើង៣០% 
 ក្រុម​ហ៊ុនVietnamtourកើនជា២ដងនិងក្រុម​ហ៊ុនFiditourជិត៤០%។ដើម្បីទាក់ទាញ
ភ្ញៀវទេសចរចំពោះអាស្រ័យដ្ឋាននៅក្នុងប្រទេសបណ្តាក្រុម​ហ៊ុនទេសចរណ៍បាន
ឧទ្ទេសនាមអំពីទួរគួរឲ្យទាក់ទាញដែលក្នុងនោះមាន” ផ្លូវបេតិភណ្ឌ”និង“ឋានសួត៍
នៅភាគកណ្តាល “នៃក្រុម​ហ៊ុនVitour​Da Nang ។លោក LeTan Thanh Tung អគ្គនាយក
រង ក្រុម​ហ៊ុនVitour​Da Nangចែករំលែកថា៖“  ប្រសិន​បើ​ទួរ ផ្លូវបេតិភណ្ឌឧទ្ទេសនាម
ជាមួយភ្ញៀវទេសចរអំពីរមណីយដ្ឋានវប្បធម៌នោះ ទួរ ឋានសួត៍នៅភាគកណ្តាល
ឧទ្ទេសនាមអំពីទួរ​ទេសចរណ៍សម្រាកបំប៉នកាយមុជទឹកសមុទ្រនិងរក​ឃើញអេកូឡូ
ហ្ស៊ី។ ទន្ទឹមនឹងនោះយើងខ្ញុំបង្កើនគុណភាព​សេវាកម្ម។“

​​​​​​​​​​​​​​​​​​​​​                   

ជនវៀតណាមទៅទេសចរណ៍នៅវៀតណាម។ - ảnh 2
(រូបថតVNA)

បណ្តាក្រុម​ហ៊ុនទេសចរណ៍នៅក្រុងហាណូយនៅស្វែងរកវិធានការធ្វើសុក្រិដផលិត
ផលរបស់ខ្លួនដើម្បីបំពេញតម្រូវ​ការរបស់ភ្ញៀវទេសចរ។លោកMai Tien Dung  នាយ
ករងមន្ទីវប្បធម៌កីឡានិងទេសចរណ៍ក្រុ​ងហាណូយហអោយដឹងថា៖“  បណ្តាក្រុម​ហ៊ុនត្រូវតែបង្កើតផលិតផលពិសេសសំរាប់ទួរ ទេសចរណ៍នៅក្នុងប្រទេសឧ​ទាហណ៍
ដូចជា ទួរ ទេសចរណ៍នៅ​កេរ្តិ៍ដំណែលប្រវត្តិសាស្រ្ត​និងបដិវត្តន៍ឬ ទួរ ទេសចរណ៍
ព្រលឹង។គប្បីបង្កើនការងារផ្សព្វ​ផ្សាយពាណិជ្ជកម្មដើម្បីទាក់ទាញបរិមាណភ្ញៀវ
ទេសចរជាតិជាច្រើនជាងទៀត។“

                       

ជនវៀតណាមទៅទេសចរណ៍នៅវៀតណាម។ - ảnh 3
រូបថត អិនធឺណែត

 


នៅប្រទេសវៀតណាមមានរមណីយ៍ដ្ឋានជាច្រើននិងឆ្នេសមុទ្រចំនួន១២៥ពីភាគ
ខាងជើងទៅភាគខាងត្បូ​ង។ជាមួយជនជាតិចំនួន៥៤ ប្រទេសវៀតណាមគឺសម្បូទៅ
ដោយអត្តសញ្ញាណវប្បធម៌ជាតិទៀតផង។តាមរយះទួរទៅទេសចរណ៍នៅក្នុង
ប្រទេសនិមួយៗជនវៀតណាមម្នាក់ៗយល់និងស្រឡាញ់ទឹកដីរបស់ខ្លួនថែមទៀតជា
ពិតប្រាកដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ