ដំណើរស្វែងរកទួរទេសចរណ៍ជាក់ស្តែងនិម្មិត " ស្វែងរកព្រះបរមរាជវាំងដែលបាត់បង់"

(VOVWORLD) - ភ្ញៀវទេសចរណ៍ពេលទៅទស្សនាទីក្រុងបុរាណ Hue អាចឆ្លងកាត់សាកពិសោធ ន៍ដំណើរទេសចរណ៍ជាក់ស្តែងនិម្មិត VR-"ដំណើរស្វែងរកព្រះបរមរាជវាំងដែល បាត់បង់" នៅមជ្ឈមណ្ឌលព័ត៌មានបកស្រាយប្រវត្តិសាស្ត្រ បរមរាជវាំង Huế ដែលស្ថិតនៅភាគខាងកើតវិមាន Thai Hoa, Dai Noi នៃ ទីក្រុង Hue ។ ចាប់តាំងពីបាន បើកឲ្យដំណើរការពីថ្ងៃទី ២៧ ខែមេសាឆ្នាំ ២០១៨ ទល់នឹងបច្ចុប្បន្ន  ដំណើរទេសចរណ៍នេះបានបំពេញនូវតម្រូវការរបស់ភ្ញៀវទេសចរក្នុងការចូលទស្សនានៅតំបន់បេតិកភណ្ឌ Hue ក្នុងដំណាក់កាលបដិវត្តន៍ឧស្សាហកម្ម៤.០។

ដំណើរស្វែងរកទួរទេសចរណ៍ជាក់ស្តែងនិម្មិត ប្រភពរូបភាព៖ http://vietnamtourism.gov.vn 

គម្រោងសេវាកម្មទេសចរណ៍កម្សាន្ត ដោយប្រើប្រាស់បច្ចេកវិទ្យាជាក់ស្តែងនិម្មិត VR - "ដំណើរស្វែងរកព្រះបរមរាជវាំងដែលបាត់បង់" ត្រូវបានរៀបចំឡើងក្រោមក្របខ័ណ្ឌនៃគម្រោងការ "អភិវឌ្ឍន៍សេវាកម្មឈរលើមូលដ្ឋាននៃការលើកកម្ពស់តម្លៃបេតិក ភណ្ឌអតីតរាជធានី Hue រហូតដល់ឆ្នាំ២០២០" និងគម្រោងការ “បង្កើនគុណភាពសេវាកម្មបម្រើជូនភ្ញៀវទេសចរណ៍នៅតាមតំបន់ទេសចរណ៍ចំណុះប្រជុំបេតិកភណ្ឌ Hue នៃមណ្ឌលអភិរក្សបេតិកភណ្ឌអតីតរាជធានី Hue ផងដែរ។ លក្ខណៈទាក់ទាញរបស់ប្រភេទសេវាកម្មនេះ គឺបង្កើតឡើងពិភពជាក់ស្តែងនិមិ្មតមួយ ដោយបង្ហាញយ៉ាងពេញលេញនិងរស់រវើកនូវរូបភាពបេតិកភណ្ឌទីក្រុងបុរាណ Hue ដោយរួមបញ្ចូលទាំងរឿងរ៉ាវវប្បធម៌ ប្រវត្តិសាស្ត្រគួរឲ្យទាក់ទាញទៀតផង សំដៅឆ្លើយតបនឹងតម្រូវ ការរបស់ទស្សនិកជន។

លោកស្រី Le Thi Thanh Binh ប្រធានការិយាល័យសហប្រ តិបត្តិការកិច្ចការបរទេសនៃមណ្ឌលអភិរក្សបេតិកណ្ឌអតីតរាជធានី Hue បានឲ្យដឹងថា៖ “នេះជាជំហានលោតផ្លោះមួយក្នុងការប្រើប្រាស់បច្ចេកវិទ្យា VR ទៅក្នុងការបម្រើវិស័យទេសចរណ៍ដោយគោលបំណង បង្កើតឡើងផលិតផលចំលែកផងនិងទាក់ទាញផង។ ជាពិសេសគឺ យើងខ្ញុំបាន scan រមណីដ្ឋានទាំងអស់នេះ ស្រាវជ្រាវឡើងវិញនូវសំណង់បេតិកភណ្ឌដែលត្រូវបាត់បង់ ឈរលើមូលដ្ឋានប្រវត្តិសាស្ត្រ រូបភាពបន្សល់ទុកមកពីរាជកាលស្តេច Nguyen ដើម្បីស្តាឡើងវិញតាមបច្ចេកវិទ្យាឌីជីថល សំដៅបម្រើតម្រូវការកំសាន្តរបស់ភ្ញៀវទេសចរ”។

ដំណើរស្វែងរកទួរទេសចរណ៍ជាក់ស្តែងនិម្មិត ប្រភពរូបភាព៖ http://vietnamtourism.gov.vn  

ចូលរួមទួរទេសចរណ៍ជាក់ស្តែងនិមិ្មត VR -"ដំណើរស្វែងរកព្រះបរមរាជវាំងដែល បាត់ បង់" ភ្ញៀវទេសចរអាចឆ្លងកាត់សេវាកម្មត្រាប់តាមលំនាំ Simulator គយគន់ភាពអស្ចារ្យរបស់បរមរាជវាំង Hue ពីខាងលើ។ សម្រាប់សេវាកម្ម Telescope វិញ ភ្ញៀវអាចឃើញបរមរាជវាំង Hue ហាក់ដូចជាឈរចំពោះមុខ ហើយក៏អាចមានអារម្មណ៍ប៉ះផ្ទាល់បរិវែណរាជវាំងបុរាណ។ ចំពោះសេវា Treadmills ម៉ាស៊ីនថ្មើរជើងនៅនឹងកន្លែង ភ្ញៀវអាចដើរដោយសេរីគ្រប់ទីកន្លែងទស្សនាបរមរាជវាំងតាមរយៈលំហរនិម្មិត។ ពោលគឺ ភ្ញៀវទេសចរអាចទស្សនា សាកពិសោធន៍ប្រភេទទេសចរណ៍វប្បធម៌ទាំងក្នុងបច្ចុ ប្បន្នកាលនិងអតីតកាលតាមរយៈលំហរនិម្មិតមួយនេះ៖ “បច្ចេកវិទ្យា 3D គឺងាយទស្សនាណាស់។ ឧទាហរណ៍ ពេលយើងទៅទស្សនាកំសាន្តតែឯង យើងត្រឹមតែទស្សននូវអ្វីយើងចាប់អារម្មណ៍ ហើយមានកន្លែងខ្លះយើងក៏មិនបានស្គាល់ដល់ឡើយ។ ប៉ុន្តែ សម្រាប់បច្ចេកវិទ្យា 3D នេះ គឺបានឧទ្ទេសនាមយ៉ាងលំអិត គ្រប់គ្រាន់ ជួយឲ្យទស្ស និកជនអាចទស្សនាបានទាំងស្រុងនូវអ្វីៗដែលយើងចង់ដឹង ចង់មើល ឬក៏យើងមិនទាន់ស្គាល់គឺតាមរយៈសេវាកម្មនេះយើងបានទស្សនាទាំងអស់។ គួរឲ្យពេញចិត្តណាស់!”

ដំណើរស្វែងរកទួរទេសចរណ៍ជាក់ស្តែងនិម្មិត ប្រភពរូបភាព៖ http://vietnamtourism.gov.vn  

គម្រោងការទេសចរណ៍ជាក់ស្តែងតាមរយៈការនិម្មិត VR-"ដំណើរស្វែងរកព្រះបរមរាជវាំងដែលបាត់បង់" បានបង្កើតឡើងនូវផលិតផលសេវាកម្មទេសចរណ៍ថ្មីដោយឡែករបស់ទីក្រុង Hue ដែលបានរៀបចំឡើងបម្រើភ្ញៀវជាប្រចាំ ដើម្បីផ្តល់ព័ត៌មានបន្ថែម សេវាកំសាន្តបម្រើភ្ញៀវទេសចរនៅមណ្ឌលបេតិកភណ្ឌ Hue នាពេលខាងមុខ។ នេះជាផលិតផលទេសចរណ៍ថ្មី ជួយឲ្យភ្ញៀវទេសចរអាចស្វែងយល់អំពីប្រវត្តិសាស្ត្របរមរាជវាំង Hue និងឆ្លងកាត់ពិសោធន៍ក្រោមរូបភាពល្បែងអន្តរកម្មគ្នាទៅវិញទៅមក ធ្វើឲ្យភ្ញៀវទេសចរគេចាប់អាម្មណ៍។ ក្នុងដំណើការប្រតិបត្តិ ខ្លឹមសារ VR នឹងបានបច្ចុ ប្បន្នកម្មជាបណ្តើរៗ សំដៅបង្កើនលក្ខណៈទាក់ទាញរបស់បច្ចេកវិទ្យាកំសាន្តទាន់សម័យ ជាពិសេសគឺបម្រើតាមតម្រូវការរបស់ទស្សនិកជនដែលបានមកទស្សននៅ បរមរាជវាំង Hue តេម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ