ដើរប៉ាតាំងយាមល្បាតវិថីដើរថ្មើជើងនៅទីក្រុងហូជីមិញ

(VOVworld) - ម៉ោង៦ល្ងាច បរិយាកាសនៅវិថីដើរថ្មើជើង Nguyen Hue សប្បាយ
អ៊ូរអរណាស់ដោយមានមនុស្សជាច្រើនកុះករមកដើរលេងនៅទីនេះ។មនុស្សគ្រប់រូប
កាន់តែត្រេកអរថែមទៀតនៅពេលបានទស្សនាការសំដែងភ្លេងទឹកគួបផ្សំជាមួយ
ពន្លឺ laser ដ៏ស្អាតអស្ចារ្យ។ក្នុងរលកមនុស្សកំពុងដើរលេងទៅវិញទៅមកនៅវិថីនេះ
មានយុវជនចំនួន៦នាក់ដែលស្លៀកពាក់ឯកសណ្ឋានពណ៍ខៀវបៃតងកំពុងដើរ
ប៉ាតាំងយ៉ាងស្ទាត់ជំនាញដូចជាសិល្បៈករតាមដងផ្លូវ។ក្រុមយុវ ជននេះគឺអ្នកណា?
សូមរួមជាមួយអ្នកយកព័ត៌មាន Hoang Hai ធ្វើការស្វែងយល់។ 
ដើរប៉ាតាំងយាមល្បាតវិថីដើរថ្មើជើងនៅទីក្រុងហូជីមិញ - ảnh 1
កម្លាំងយុវជនស្ម័គ្រចិត្តដើរប៉ាតាំងយាមល្បាតវិថីដើរថ្មើជើង Nguyen Hue (រូបថត៖Zing)

“ពូចង់ទៅវិមានឯករាជគឺសូមដើរត្រង់តាមដងវិថីនេះទៅកាន់វិថី Nam Ky Khoi 
 Nghia ហើយបត់ស្ដាំ ដើរត្រង់ទៀតគឺដល់ហើយ។ជូនពរពូទៅទស្សនាបានសប្បាយ
រីករាយ។” 

បុរស Cao Kim Long ជាយុវជនមួយនាក់ក្នុងក្រុមយុវជនស្ម័គ្រចិត្តធ្វើការនៅវិថីនេះ
គ្រាន់តែចំណាយពេលវេលាប៉ុន្មានវិនាទីដើម្បីរត់ប៉ាតាំងទៅជួយភ្ញៀវទេសចរម្នាក់
ដែលកំពុងឈរនៅចម្ងាយជាង១០ម៉ែត្រ។បុរស​ Long រួមជាមួយយុវជនចំនួន៥
នាក់ទៀតក្នុងក្រុម មានភារកិច្ចយាមល្បាតតាមដងវិថីដើរថ្មើជើង​ ណែនាំភ្ញៀវ
ទេសចរណ៍ ក្រើនរំលឹកប្រជាពលរដ្ឋមកទីនេះរក្សាអនាម័យរួម ស្វ័យការពារទ្រព្យ
សម្បត្តិរបស់ខ្លួន ព្រមទាំងទប់ស្ដាត់អ្នកណាមានចេតនាជិះកង់ឬម៉ូតូចូលក្នុងវិថី
ដើរថ្មើជើង។វិថីនេះមានរយៈបណ្ដោយជិត៧រយម៉ែត្រ។ប្រសិនបើទៅយាមល្បាត
ដោយថ្មើជើងតែប៉ុណ្ណោះ គឺធុញទ្រាន់និងយឺតណាស់ ហេតុនេះហើយរបៀបដើរប៉ា
តាំងនឹងជួយក្រុមយុវជនស្ម័គ្រចិត្តសន្សំសម្ចៃពេលវេលានិងកម្លាំងជាច្រើន។ 

“របៀបដើរប៉ាតាំងនេះមានភាពងាយស្រួលគឺជួយឲ្យការងារយាមល្បាតបានលឿន
ថែមទៀត រកឃើញបានលឿននូវករណីរំលោភការកំណត់ដូចជាអ្នកលក់ទំនិញតាម
ដងវិថី ការបន្ល់លួច ឬអំពើបោកភ្ញៀវទេសចរណ៍អន្តរជាតិ។ប៉ុន្តែក្នុងលក្ខណៈធាតុ
អាកាសអាក្រក់ដូចជាភ្លៀងធ្លាក់ ផ្លូវរអិលគឺងាយដួលណាស់។” 
ដើរប៉ាតាំងយាមល្បាតវិថីដើរថ្មើជើងនៅទីក្រុងហូជីមិញ - ảnh 2
យុវជនស្ម័គ្រចិត្តម្នាក់ណែនាំមនុស្សមកទស្សនានៅទីនេះ

ការផ្ដើមគំនិតច្នៃប្រឌិតដើរប៉ាតាំងយាមល្បាតវិថីដើរថ្មើជើង Nguyen Hue ត្រូវ
បានគណៈកម្មាធិ ការប្រជាជនទីក្រុងហូជីមិញ ដំណើរការពិសោធន៍ចាប់តាំងពី
ខែសីហាមក។ក្រុម យុវជនស្ម័គ្រចិត្តត្រូវបានជ្រើសរើសរួមមានសមាជិកចំនួន១២
នាក់ ហើយបែង ចែកជាក្រុមតូចចំនួនពីរទៀតធ្វើការជារៀងរាល់ថ្ងៃ។ក្រុមមួយ
ធ្វើការតាំងពីម៉ោង ៧ព្រឹកដល់ម៉ោង៣រសៀល ក្រុមមួយទៀតធ្វើការពីម៉ោង៣
រសៀលដល់ម៉ោង ១១រាត្រី។បុរស Ngo Thanh Hai យុវជនមួយនាក់ទៀតក្នុងក្រុម
យាមល្បាត កំពុង ឆ្លៀតយកពេលទំនេតិចតួចដើម្បីអង្គុយសម្រាកនៅលើកៅអី
ថ្ម។ដើម្បីដើរប៉ាតាំង យ៉ាងលឿននិងស្ទាត់ជំនាញដូចនាបច្ចុប្បន្ន ក្រុមយុវជនទាំង
១២នាក់នេះត្រូវឆ្លង កាត់លើវគ្គហ្វឹកហាត់មួយដ៏ហ្មត់ចត់ក្នុងអំឡុង១ខែ។ 

“នាគ្រាដំបូង ទើបនឹងដើរគឺឈឺជើងនិងពិបាកណាស់ ប៉ុន្តែក្រោយពីនោះបានធ្លាប់
ជាបណ្ដើរៗ។ហើយពិតមែនណាស់របៀបនេះនាំមកនូវប្រយោជន៍ជាច្រើនសំរាប់ការងារ
 របស់យើងខ្ញុំ។” 

បុរស Hai ទើបនឹងបញ្ចប់ការសន្ទនា គឺបរុស Nam និងកញ្ញា Quynh ជាមិត្តវ័យ
ក្មេងមួយគូរមកដល់ ហើយចង់ថតរូបអនុស្សាវរីយ៍ជាមួយបរុស Hai ។មិនមានមូល
ហេតុអ្វីដើម្បីបដិសេធទេ។ភាពវ័យក្មេង ម្ចាស់ការ និងភាពស្និទ្ធិស្នាលរបស់បងប្អូន
ក្នុងក្រុមយាមល្បាតបានធ្វើឲ្យប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ស្រឡាញ់រាប់អាននិង
មានអារម្មណ៍ជិតស្និទ្ធិ។ 
ដើរប៉ាតាំងយាមល្បាតវិថីដើរថ្មើជើងនៅទីក្រុងហូជីមិញ - ảnh 3
(រូបថត៖Zing)

“នាងខ្ញុំគិតថា នេះជារបៀបប្លែកមួយ ហើយជួយឲ្យក្រុមយាមល្បាតធ្វើការលឿន
ថែមទៀត ម្ចាស់ការបំពេញការងារថែមទៀត។” 
“ការប្រប្រាស់ប៉ាតាំងក្នុងការយាមល្បាតនេះគឺច្នៃប្រឌិតណាស់ ដោយសារសន្សំសម្ចៃ
បាននូវពេលវេលានិងកម្លាំងនៅពេលធ្វើដំណើរនៅទីធ្លាធំទូលាយដូឆ្នេះ។ប៉ុន្តែ ខ្ញុំ
ឃើញថា នៅប្រទេសអភិវឌ្ឍន៍មួយចំនួន ក្រុមយាមល្បាតនៅមានបន្ថែមឧបករ
ណ៍ការពារដើម្បីជៀសវាងការរងរបួសនៅពេលដួល។ប្រការនេះវៀតណាមគប្បី
រៀនធ្វើតាម។” 

នេះគឺម៉ោង៨យប់ហើយ។រលកមនុស្សហូរចូលទៅវិថីដើរថ្មើជើងនេះកាន់តែច្រើន
កុះករ។មិនមានពេលវេលាសំរាកទៀតទេ ប៉ុន្តែប្រការនេះមិនអាចបណ្ដាលឲ្យបាត់
បង់ស្នាមញញឹមលើផ្ទៃមុខរបស់ក្រុមយុវជនស្ម័គ្រចិត្តឡើយ បើទោះបីជាការងារ
របស់ពួកគេនឹងអូសបន្លាយរហូតដល់ម៉ោង១១រាត្រីក្ដី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ