តភ្ជាប់ដើម្បីពង្រីកតម្លៃរបស់តំបន់បេតិកភ័ណ្ឌ Viet Bac

(VOVworld)-ដោយមានទីតាំង ស្ថិតនៅ ភាគឦសានរបស់វៀតណាមនិងលាត
សន្ធឹង តាមខេត្តចំនួន៦ គឺខេត្ត Cao Bang ខេត្ត Bac Kan ខេត្ត Lang Son ខេត្ត
 Thai Nguyen ខេត្ត Tuyen Quang និងខេត្ត Ha Giang តំបន់Viet Bac ជាតំបន់ដីធំ
សម្បើម ហើយបាន ធម្មជាតិអំណោយផលមានទេសភាពស្រស់ស្អាតអស្ចារ្យ។
ក្រោយរយៈពេល៨ឆ្នាំ អនុវត្តកម្មវិធីសហប្រតិបត្តិ​ការអភិវឌ្ឍន៍ទេសចរណ៍ ស្តីពី
“ដំណើរឆ្លងកាត់តំបន់ បេតិកភ័ណ្ឌ Viet Bac ”បាននាំមកនូវផល ប្រយោជន៍ជា
ច្រើននិងបង្កើតបាននូវកម្លាំង ចលករយ៉ាងខ្លាំងក្លាសម្រាប់ការអភិវឌ្ឍន៍តំបន់។

តភ្ជាប់ដើម្បីពង្រីកតម្លៃរបស់តំបន់បេតិកភ័ណ្ឌ Viet Bac - ảnh 1
ទិដ្ឋភាពនៃពិធីបើកកម្មវិធី“ដំណើរឆ្លងកាត់តំបន់បេតិកភ័ណ្ឌ Viet Bac ”


        ស្ថិតក្នុងដំណាក់កាល២០០៩-២០១៥ ចំនួនភ្ញៀវទេសចរបានមកដល់
 ខេត្តទាំង ៦នៅតំបន់ Viet Bac គឺជិត៣៣លាននាក់ កើនឡើង១៦%ក្នុង១ឆ្នាំ។
គិតរហូតដល់ខែកក្កដាឆ្នាំ២០១៦ លើខេត្តទាំង៦នេះមានទីកន្លែងស្នាក់នៅជាង
១.២០០ កន្លែង ក្នុងនោះមាន២៧០កន្លែងដែលទទួលបានបទដ្ឋានពីផ្កាយ១ដល់
ផ្កាយ៤។​ទុន វិនិយោគសរុបលើវិស័យទេសចរណ៍របស់ខេត្តក្នុងដំណាក់កាល
នេះគឺទទួលបានជាង ៣៥ពាន់ពាន់លានដុង។ លោក Ngo Hoai Chung អគ្គនា
យករងនៃអគ្គនាយកដ្ឋាន ទេសចរណ៍វៀតណាមបានឲ្យដឹងថា៖

        “តម្រូវការអភិវឌ្ឍន៍ទេសចរណ៍សម្រាប់ខេត្តទាំង៦នៅ Viet Bac គឺធំធេង
ណាស់ ។​មុនបង្អស់គឺត្រូវកំណត់តួនាទីគ្រប់គ្រងរបស់រដ្ឋ តួនាទីរបស់រដ្ឋអំណាច
ក្នុងការ អភិវឌ្ឍន៍ទេសចរណ៍។ តំបន់ណាចង់ឲ្យអង្គភាពអាជីវកម្មអភិវឌ្ឍន៍និង
មានផលិតផល ទេសចរណ៍ គឺត្រូវមានយន្តការសមស្របក្នុងការទាក់ទាញ
គម្រោងការណ៍និងទាក់ទាញ ប្រភពទុនចូលក្នុង​តំបន់របស់ខ្លួន”។

        កម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍ “ដំណើរឆ្លងកាត់តំបន់បេតិក
ភ័ណ្ឌ Viet Bac ” បានបង្កើតឡើងសញ្ញាវិជ្ជមានសម្រាប់ផ្នែកទេសចរណ៍នៅតំបន់
 Viet Bac ទាំង ៦នេះ។ ដោយបានតភ្ជាប់ការផ្សព្វផ្សាយ ទេសចរបានរបស់ តំបន់
នានា មកដល់ជាមួយភ្ញៀវទេសចរកាន់តែច្រើនជាងមុន។​ឧទាហរណ៍ ខេត្ត Ha
Giang ពីមុនមកជាខេត្តឆ្ងាយដាច់ស្រយាលមិនសូវមានមនុស្សស្គាល់នោះ ប៉ុន្តែ
ឥឡូវ នេះបានក្លាយទៅជាទីមកដល់គួរឲ្យទាក់ទាញដូចជា ខ្ពង់រាបថ្ម Dong Van
មហោស្រព ផ្កា Tam giac mach ប្រជុំផ្សារ Dong Van និងភូមិវប្បធម៌ទេសចរណ៍
Na Trao។​ចំនួន ភ្ញៀវទេសចរមកទស្សនានៅ Ha Giang កាន់តែកើនឡើងពីមួយ
ថ្ងៃទៅមួយថ្ងៃ។ លោក Lam Tien Manh នាយករងមន្ទីវប្បធម៌កីឡានិងទេសចរណ៍
 Ha Giang បានឲ្យដឹងថា៖

        “បេតិកភ័ណ្ឌវប្បធម៌ Viet Bac គឺសម្បូរបែបណាស់! តាមនោះ ខេត្តទាំងអស់
បាន ច្បាមជាប់ទៅលើប្រៀបខ្លាំងនេះដើម្បីធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធិភាព។​
ចំពោះ ខេត្ត Ha Giang វិញ យើងខ្ញុំបានផ្តោតការយកចិត្តទុកដាក់លើការតភ្ជាប់ខេត្ត
នានាក្នុង តំបន់។​មុនបង្អស់គឺកសាងទួរទេសចរណ៍ឆ្លងតាមតបន់នីមួយៗក្នុង
ខេត្ត។ បន្តមកទៀត យើងខ្ញុំនឹងផ្សព្វផ្សាយអំពាវនាវសម្ព័ន្ធក្រុមហ៊ុនធំៗមកវិនិ
យោគលើខេត្តផងដែរ”។

        ពន្លឿនផ្សព្វផ្សាយទេសចរណ៍ត្រូវបានកំណត់ជាភារកិច្ចស្នូលក្នុងការអភិវឌ្ឍន៍
ទេសចរណ៍លើខេត្តទាំង៦នៅ Viet Bac។ ជារៀងរាល់ឆ្នាំ ខេត្តនីមួយៗបានប្តូរគ្នារៀប
 ចំកម្មវិធី “ដំណើរឆ្លងកាត់តំបន់បេតិកភ័ណ្ឌ Viet Bac ” ដោយមានសកម្មភាពគួរឲ្យ
ទាក់ ទាញសម្រាប់ភ្ញៀវទេសចរ។ នោះជាមូលដ្ឋានសម្រាប់ខេត្តទាំង៦នៅ Viet Bac
 បន្ត ការអភិវឌ្ឍន៍នាពេលខាងមុខ។

នៅពេលចូលរួមកម្មវិធីតភ្ជាប់នេះ តំបន់នានាបានសង្កេតឃើញនូវឧត្តមភាពក៏
 ដូចជាគុណសម្បត្តិ ដើម្បីធ្វើការកែប្រែឲ្យទាន់ទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍
របស់ខេត្ត ព្រមទាំងបើកទូលាយនូវរូបសណ្ឋានទទួលបានជោគជ័យ រួមដៃកសាង
Viet Bac ឲ្យក្លាយទៅជាតំបន់ទេសចរណ៍គួរឲ្យទាក់ទាញ។ លោក Pham Minh Huan
 ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tuyen Quang បានឲ្យដឹងថា ៖

        “ការតភ្ជាប់និងរួមសហការយ៉ាងជិតស្និទ្ធិរវាងខេត្តនីមួយៗគឺសំខាន់ណាស់។
ថ្នាក់តំបន់ ត្រូវមានភារកិច្ចបញ្ជាណែនាំឲ្យធ្វើយ៉ាងណាដើម្បីអាចអភិវឌ្ឍន៍បានសេដ្ឋ
កិច្ចទេសចរណ៍។ ខេត្ត Tuyen Quang បានជ្រើសរើសទេសចរណ៍ជាវិស័យមួយក្នុងចំ
 ណោមវិស័យលោតផ្លោះចំនួន៣ រួមមានវិស័យឧស្សាហកម្ម អភិវឌ្ឍន៍កសិកម្មទំនិញ
 និងវិស័យទេសចរណ៍”។

        សហប្រតិបត្តិការ តភ្ជាប់អភិវឌ្ឍន៍ទេសចរណ៍ជានិន្នាការចាំបាច់សម្រាប់ពង្រីក
 នូវសក្កានុភាពនិងប្រៀបខ្លាំងរបស់តំបន់នីមួយៗ។ ប្រការរនេះត្រូវបានខេត្តនៅតំបន់
Viet Bac មួយចំនួនអនុវត្តយ៉ាងល្អ។ តំបន់មានទេសភាពធម្មជាតិស្រស់ស្អាតនិង
សម្បូររមនីយដ្ឋានទៅដោយ រមនីដ្ឋាន បេតិកភ័ណ្ឌប្រវត្តិសាស្ត្រល្បីដូចជាខ្ពង់រាបថ្ម
 Dong Van បឹង Ba Be ល្បាក់ ទឹក Ban Gioc នោះ កំពុងទាក់ទាញភ្ញៀវទេសចរជាច្រើន
កុះករមកទស្សនានិងស្វែងរក ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ