តម្បាញ Zeng ៖របរសិប្បកម្មប្រពៃណីពិសេស១។

Vovworld- តម្បាញ Zeng ជាប្រភេទតម្បាញចរបាប់១។នេះជារបរប្រពៃណីរបស់
 ជនរួមជាតិ Ta Oi ស្រុកព្រៃភ្នំA Luoi ខែត្រ Thua Thien –Hueភាគកណ្តាលវៀត
ណាម។ប៉ុន្តែ ក្នុងតម្បាញ Zengក្បូរក្បាច់ត្រូវបានបង្កើតឡើងជាមួយគ្រាប់ដិនភ្លឺ
ផ្លេកដែលបាន​បញ្ចូលក្នុងសំពត់។ដោយហេតុនេះផលិតផល តម្បាញ Zengទទួល
បានការនិយមចូលចិត្តពីអតិថិជនជាច្រើននាក់។ ជនរួមជាតិ Ta Oiលក់ចរបាប់
របស់ខ្លួនមិនត្រឹមតែនៅខែត្រនិងតំបន់នានានៅក្នុងប្រទេសប៉ុណ្ណោះទេថែមទាំង
នៅទីផ្សារបរទេសទៀតផង។

                  

តម្បាញ Zeng ៖របរសិប្បកម្មប្រពៃណីពិសេស១។ - ảnh 1

តម្បាញ Zengជាផ្នែក១របស់ជនរួមជាតិ Ta Oi ស្រុកព្រៃភ្នំA Luoi ខែត្រ Thua Thien –Hueភាគកណ្តាលវៀតណាម។(រូបថត អិនធឺណែត)។

តម្បាញ Zengពេលខ្លះបានធ្លាក់ក្នុងការភ្លេច។មានជនតិចតួចនៅធ្វើការតម្បាញ Zeng
តទៅទៀតដើម្បី​បំពេញតម្រូវការប្រើប្រាស់របស់ខ្លួ​នឯងនិងគ្រួសារ។ដោយហេតុនេះ
សិប្បការីនី Mai Thi Hopបានសម្រេចប​ង្កើតរោងជាងត្បាញចរបាប់១និងបើក
ថ្នាក់បណ្តោះបណ្តលសំរាប់នារី។ពីនោះមកតម្បាញ Zengនៅ ស្រុកA Luoiត្រូវបាន
ស្តាររជាជំហានៗ។សិប្បការីនី Mai Thi Hopអោយដឹងថា៖“ ខ្ញុំរកបានទីផ្សារឲ្យផលិត
ផលរបស់យើងខ្ញុំ។ប្រការនេះនាំមកនូ​វក្តីសប្បាយសំរាប់ខ្ញុំជាពិសេសគឺការ​បង្កើត
ការ​ងារធ្វើសំរាប់​ប​ងប្អូននារីក្រីក្រផងនិងរក្សាបានវ​ប្ប​ធម៌របស់ជនជាតិខ្លួនផង។ “

​​​​​​នាបច្ចុប្បន្ននេះក្រុមតម្បាញ Zengត្រូវបានបង្កើតឡើង​នៅឃុំPhu Vinh-Nham និង​ទីរួម
ស្រុកA Luoi។បងប្អូននារីជនជាតិCo Tu-Pa Ko-Van Kieuជាដើមបានរៀនរបរនេះ
ដោយស្ម័គ្រចិត្ត។លោកNguyen Manh Hungអនុប្រធានគណះកម្មាធិការប្រជាជនស្រុក
A Luoiអោយដឹងថា៖“ យើងខ្ញុំយកចិត្តទុកដាក់ជាពិសេសដល់តម្បាញ Zengក៍ដូចជា
រក្សាអភិរក្សនិងពង្រីកវប្បធម៌របស់ជនរួមជាតិ។តម្បាញ Zengជាលក្ខណះពិសេស
ដោយឡែករបស់ជនរួមជាតិ Ta Oi។ប្រការនេះជួយយើងអភិវឌ្ឍន៍ទេសចរណ៍និង
សេដ្ឋកិច្ចតំបន់ទៀតផង។  “


​​​​​​​​​​​​​​​​​​​                       

តម្បាញ Zeng ៖របរសិប្បកម្មប្រពៃណីពិសេស១។ - ảnh 2
រូបថត អិនធឺណែត

ក្នុងរយះពេលច្រើនឆ្នាំកន្លងមកផ្នែកវប្បធម៌កីឡានិងទេសចរណ៍របស់ខែត្រ Thua
Thien –Hueបានអនុវ​ត្តគំរោងការណ៍ស្តារតម្បាញ Zengសំរាប់នារី។រហូតមកដល់
ពេលនេះចរបាប់របស់ជនរួមជាតិ Ta Oiបានមានទីឈរជើងលើទីផ្សារ។តាមបងស្រី
Le Thi Kim Thoai អ្នក ឃុំNhamថា៖ផលិតផលនិមួយៗមានតំឡៃពី៣សែនដល់១
លានប្រាំសែនកន្លះដុងវៀតណាម។ប្រាក់ចំណូលជាមធ្យមសំរាប់មនុស្សម្នាក់ៗក្នុង
១ខែពី២ដល់៣លានដុងក្នុងម្នាក់។បងស្រីរៀបរាប់ថា៖“  ខ្ញុំធ្វើមុខរបរនេះក្នុងបំណង
រក្សារបរតម្បាញប្រពៃណីរបស់ជនរួមជាតិ Ta Oi។ថ្ងៃណាក៍ដូចជាថ្ងៃណាដែរខ្ញុំសុទ្ឋ
តែ​ធ្វើការត្បាញ។    “
ការស្តារតម្បាញ Zengរួមចំណែកថែរក្សាវប្បធម៌របស់ជនរួមជាតិ Ta Oiផងនិងកាត់
បន្ថយភាពក្រីក្រផង។បណ្តាក្រុមតម្បាញ Zengរបស់ជនរួមជាតិ Ta Oiបានក្លាយទៅ
ជាអាស័​យដ្ឋានគួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេស។ចំពោះ
អ្នកជនជាតិវិទ្យាNguyen Van Manhថា៖តម្បាញ Zengមានតំលៃវប្បធម៌ជាច្រើនរបស់
ជនរួមជាតិ Ta Oiដែលបានគងវង្សរ៍ពីយូរណាស់មកហើយ។លោកអោយដឹងថា៖
“  ក្នុងស្ថានភាពនាបច្ចុប្បន្ននេះខណះដែលឧស្សាហូប​នីយកម្មនិងទំនើបភាវូបនីយ
កម្មហួសច្រោះ វប្បធម៌រូបីរ៍និងអរូបីរ៍នោះ៖តម្បាញ Zengជាបេតិកភណ្ឌពិសេសរបស់
ជនរួមជាតិ Ta Oi  និងបណ្តាជានជាតិរស់នៅនៅជួរភ្នំTruong Son និ​យាយរួម។  “នាបច្ចុប្បន្ននេះមន្ទីវប្បធម៌កីឡានិងទេសចរណ៍ខែត្រ Thua Thien –Hueកំពុងកសាង
សំណុំឯកសារស្តីពីការអភិរក្សនិងពង្រីករាល់តំលៃនៃតម្បាញ Zengដើម្បីដាក់ជូន
ក្រសួងវប្បធម៌កីឡានិងទេសចរណ៍បញ្ចូលក្នុងបញ្ជីឈ្មោះវប្បធម៌អរូបីរ៍ជាតិ។រួមជាមួយនោះរដ្ឋអំណាចស្រុកA Luoiបានមានគោលនយោបាយឧបត្ថម្ភខាង
ហិរញ្ញវត្ថុសំរាប់អ្នត្បាញ Zengនៅទីនេះទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ