(VOVworld)-បទបង្ហាញមានឈ្មោះថា “ប្រវត្តិសាស្ត្រតូរ្យតន្ត្រីរបស់វិទ្យុសម្លេងវៀត
ណាម” បង្ហាញដោយបណ្ឌិត Lonan O’Briain (នៃមហាវិទ្យាល័យ Nottingham ប្រ
ទេសអង់គ្លេស) ដែលទើបនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលវប្បធម៌បារាំង-ហាណូយ។
សម្រាប់ការធ្វើបទបង្ហាញនេះ លោកបានស្រាវជ្រាវធ្វើការនិងទៅសម្ភាសន៍តន្ត្រីករ
ច្រើនរូប និងកម្មាភិបាលនៃវិទ្យុសម្លេងវៀតណាមមួយចំនួនក្នុង រយៈពេលយ៉ាង
យូរ។
|
បណ្ឌិត Lonan O’Briain |
លោកអ្នកនាងទើបនឹងបានស្តាប់សម្លេងនៃបទចម្រៀង កំចាត់ពួកហ្វាស៊ីស
“Diet Phat xit” ភ្លេងសញ្ញាប្រចាំថ្ងៃរបស់វិទ្យុសម្លេងវៀតណាម ជាបទចម្រៀងមួយ
ក្នុងចំណោមបទចម្រៀងមួយចំនួនដែលបានផ្សាយក្នុងពេលបង្ហាញ។នៅទីនេះ
បណ្ឌិត Lonan O’Briain បានឧទ្ទេសនាមអំពីការស្រាវជ្រាវរបស់លោកអំពីកំណាត់
ផ្លូវប្រវត្តិសាស្ត្រតន្ត្រីលើរលកវិទ្យុសម្លេង គិតតាំងពីបង្កើតសេចក្តីប្រកាសឯករាជ្យ
ឆ្នាំ១៩៤៥រហូតដល់ឆ្នាំ១៩៥០។ កិច្ចការត្រៀមរៀបចំរបស់អ្នកកាសែតនិងអ្នក
បច្ចេក ទេសដើមបំបូងរបស់វិទ្យុសម្លេងវៀតណាមសម្រាប់នាទីផ្សាយសេចក្តីប្រ
កាសឯក រាជ្យនាថ្ងៃ៧កញ្ញាឆ្នាំ១៩៤៥ក៏ដូចជាការជ្រើសរើសបទភ្លេងត្រូវបានចែក
រំលែក ជាមួយមិត្តអ្នកស្តាប់និងមិត្តអ្នកទស្សនាផងដែរ។ បណ្ឌិត Lonan O’Briain
ចែក រំលែកថា ពីយូរណាស់មកហើយ តាមរយៈមីក្រូហ្វូនមួយគេអាចនិយាយឲ្យ
មនុស្ស ពី ៤០ដល់៥០នាក់ស្តាប់ ប៉ុន្តែ តាមរយៈរលកវិទ្យុផ្សាយសម្លេងនោះសារ
ជាច្រើន បានទៅដល់ជាមួយមនុស្សច្រើនរូបលើគ្រប់ទិសទី។ និយាយដោយឡែក
អំពីតូរតន្ត្រី លើរលកវិទ្យុសម្លេងវៀតណាម បណ្ឌិត Lonan O’Briain បានឲ្យដឹងថា
តាមការស្រាវ ជ្រាវរបស់លោក នាគ្រាសង្គ្រាម វៀតណាមមិនសូវមានឱកាស
ទាក់ទងផ្ទាល់ជាមួយ បច្ចេកវិទ្យាផ្សាយសម្លេងជឿនលឿនទេ។អាស្រ័យដូច្នេះ
ហើយ តូរ្យតន្ត្រីនាគ្រានោះ តែងផ្តោតសំ ខាន់លើខ្លឹមសារប៉ុណ្ណោះ ហើយមិនស្តែង
ចេញឲ្យអស់គុណភាពឡើយ។
ក្នុងដំណាក់កាល សង្គ្រាមឥណ្ឌូចិន (១៩៤៦-១៩៥៤) ការផ្សាយតន្ត្រីលើ
រលកវិទ្យុមានពីរបែប៖ ទីមួយគឺបើក ថាសម៉ាស៊ីនច្រៀងនិងទីពីរគឺផ្សាយបន្តផ្ទាល់។
បណ្ឌិត Lonan O’Briain បានឲ្យដឹងថា៖
“នាគ្រានោះ អាចបើកថាសចាស់ដែលមានតាំងពីមុនដែលជាបទភ្លេងអឺរ៉ុបឬ
បទភ្លេងវៀតណាមដូចជាចម្រៀង Cheo, tuong, hat van ឬ Cai luong ជាដើម។ បទ
ភ្លេងច្រើនប្រភេទក្នុងនោះមានភ្លេងប្រពៃណីវៀតណាមត្រូវបានថតទុកក្នុងថាស
ហើយវិទ្យុសម្លេងវៀតណាមបានប្រើថាសទាំងអស់នេះ។ក្រៅពីកម្មវិធីថតមុននោះ
នៅមានការសម្តែងនិងផ្សាយផ្ទាល់ទៀតផង”។
|
បទបង្ហាញមានឈ្មោះថា “ប្រវត្តិសាស្ត្រតូរ្យតន្ត្រីរបស់វិទ្យុសម្លេងវៀត
ណាម” បង្ហាញដោយបណ្ឌិត Lonan O’Briain |
បណ្ឌិត Lonan O’Briain ក៏បានឲ្យដឹងថែមទៀតថា នាគ្រានោះ បទចម្រៀង
របស់តន្ត្រីករវៀតណាមល្បីឈ្មោះដូចជា Pham Tuyen, Hoang Duong, Van Chung,
Van Cao និង Nguyen Duc Toan ជាដើមគឺមិនងាយមកដល់ជាមួយមិត្តអ្នកស្តាប់ទេ
ដោយសារគ្មានកូនវិទ្យុសម្រាប់ស្តាប់ សូម្បីតែរលកវិទ្យុក៏មិនទាន់គ្របដណ្តប់លើ
គ្រប់ ទិសទីដូចសព្វថ្ងៃនៅឡើយ។ រហូតទាល់តែមានឧបករណ៍ថតសម្លេងមក
ក្លោងទ្វារ មួយបានបើកចេញសម្រាប់មជ្ឈដ្ឋានសិល្បៈករ សិល្បៈការិនីវៀត
ណាម។ បទ ចម្រៀងជាច្រើនបានថតទុក បង្កើតឡើងភាពសម្បូរបែបក្នុងកម្មវិធី
ផ្សាយសម្លេង នីមួយៗ។ តាំងពីនោះមក តូរ្យតន្ត្រីបានចាត់ទុកដូចជាឧបករណ៍
សំខាន់មួយក្នុងការ ទាក់ទាញមិត្តអ្នកស្តាប់តាមរយៈបទចម្រៀងមួយចំនួនដូច
ជា “ឆ្ពោះទៅទីក្រុងហា ណូយ” “ Vo Thi Sau” និង “ម្តាយ Suot” ជាដើម។
ក្រៅពីកិច្ចព្រមព្រៀង Geneve មក ស្ថាប័នមួយចំនួនទទួលបន្ទុកអំពីមធ្យោ
បាយផ្សព្វផ្សាយតូរ្យតន្ត្រីបានបង្កើតនៅទីក្រុងហាណូយ។ តាមការស្រាវជ្រាវរបស់
បណ្ឌិត Lonan O’Briain នៅក្នុងដំណាកកាលនេះ តន្ត្រីករ និងអ្នកផលិតអាចធ្វើ
ការថតបទចម្រៀងមុនដោយប្រើប្រព័ន្ធថតកាសែត ហើយកម្មវិធីភ្លេងដ៏សម្បូរ
បែបត្រូវ បានផលិតផងដែរ។ សំខាន់បំផុតគឺ រលកវិទ្យុសម្លេងវៀតណាមបាន
ក្លាយទៅជា កន្លែងតែមួយគត់អាចផ្សព្វផ្សាយតន្ត្រីយ៉ាងឆាប់រហ័សនិងទូលំទូ
លាយបំផុត។ចូល រួមក្នុងការបង្ហាញនេះ លោកស្រី Nguyen Thi Hien នៅខ័ណ្ឌ
Hoan Kiem ហាណូយ បានចែករំលែកថា៖
“ខ្ញុំឃើញថា បទបញ្ហាញថ្ងៃនេះគឺពោរពេញទៅដោយអត្តន័យសំខាន់ៗ។
តាម នោះធ្វើឲ្យខ្ញុំយល់ឃើញច្បាស់អំពីប្រវត្តិសាស្ត្រតូរ្យតន្ត្រីរបស់វិទ្យុសម្លេង
វៀតណាម”។
ខណៈពេលដែលក្រឡេកមើលឡើងវិញនូវប្រវត្តិសាស្ត្រតូរ្យតន្ត្រីលើរលក
វិទ្យុសម្លេងនោះ បណ្ឌិត Lonan O’Briain នៅតែអះអាងថា“តូរ្យតន្ត្រីជាកត្តាតភ្ជាប់
មិត្តអ្នក ស្តាប់មកជាមួយវិទ្យុយ៉ាងឆាប់បំផុត។ដើម្បីទាក់ទាញបានមិត្តអ្នកស្តាប់
នោះតូរ្យតន្ត្រីត្រូវដើរតួនាទីសំខាន់ក្នុងកម្មវិធីផ្សាយសម្លេងរបស់វិទ្យុជានិច្ច”៕