តូរ្យតន្ត្រីល្ខោនចាក់ផ្សាយសម្លេង-ជាការចាប់អារម្មណ៍សម្រាប់កុមារជនជាតិ Mongនៅខេត្តHa Giang

(VOVworld)-កុមារជនជាតិ Mong ជាង២០នាក់នៅឃុំCan Chu Phin ស្រុក Meo Vac
ខេត្ត Ha Giang ទើបនឹងមានចំណីអារម្មណ៍ដ៏គួរឲ្យជក់ចិត្ត ខណៈដែលបានចូលរួម
សម្តែងនិងនិពន្ធអំពីតូរ្យតន្ត្រីល្ខោនចាក់ផ្សាយសម្លេង។ កម្មវិធីនេះបានរៀបចំឡើង
ដោយ Plan-អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិអភិវឌ្ឍន៍ សហគមន៍ដោយយកកុមារ
ធ្វើជាគ្រឹះរួមសហការជាមួយវិទ្យាស្ថានសង្គម​កិច្ចសេដ្ឋកិច្ចនិងបរិស្ថានដែលហៅ
កាត់ថា iSee។ ទោះបីជាពេលវេលាមិនសូវ មានច្រើនក្តី ក៍ប៉ុន្តែកម្មវិធីនេះទទួលបាន
លទ្ធផលគួរឲ្យកត់សម្គាល់ ជាពិសេស ប្អូនៗកុមារក៏បានបង្កើតនូវការចាប់អារម្មណ៍
យ៉ាងខ្លាំងអំពីសមត្ថភាព ច្នៃប្រឌិត របស់ខ្លួនក្នុងការហាត់ពត់និងសម្តែងល្ខោន។

តូរ្យតន្ត្រីល្ខោនចាក់ផ្សាយសម្លេង-ជាការចាប់អារម្មណ៍សម្រាប់កុមារជនជាតិ Mongនៅខេត្តHa Giang - ảnh 1
កុមារជនជាតិ Mong នៅខេត្ត Ha Giang

        ដំបូងឡើយ ប្អូនៗបានចាប់ផ្តើមដោយលេងល្បែងសាមញ្ញជាភាសា Mong ជាភាសាជនជាតិរបស់ខ្លួន គឺ “Nho Giong” មានន័យថា “ជំរាបសួរ”។​បន្ទាប់មក ទៀតប្អូនៗបានស្តាប់សំលេងតន្ត្រីដើម្បីធ្វើចលនារាងកាយតាមចង្វាក់តន្ត្រីទាំង
នោះ។ របៀបសម្តែងជាមួយតន្ត្រីបែបនេះ ជូយឲ្យប្អូនៗបំផុសការស្រមើ ស្រមៃ
របស់ខ្លួនពិតៗ។ កម្មវិធីនេះ ក៏បានបង្កើតឡើងនូវទីលានថ្មីសម្រាប់ប្អូនៗជនជាតិ
Mong នៅស្រុក Can Chu Phin បានស្គាល់ដល់ប្រភេទតូរ្យតន្ត្រីល្ខោន ចាក់ផ្សាយ
សម្លេង។ ប្អួន Ly My Tra សិស្សថ្នាក់ទី៨ E បានឲ្យដឹងថា៖

“ប្អូនចូលចិត្តណាស់! ចូលចិត្តនិពន្ធរឿង និងចូលចិត្តមើលបងៗសម្តែង។ ប្អួន សប្បាយណាស់ដោយសារកម្មវិធីនេះគឺជិតស្និទ្ធជាក់ស្តែងនឹងជីវភាពរស់នៅ​របស់
ប្អូនៗ”។

        ពេលចាប់ផ្តើម ប្អូនៗមានការភ័យខ្លាចខ្លះៗ ប៉ុន្តែនៅពេលទទួលបានការ ណែនាំរបស់អ្នកជំនាញការមក ប្អូនៗក៏បានបំផុសឡើងនូវការស្រមើស្រមៃរបស់​ខ្លួននិងគូរឡើងវិញនូវ​រូបភាពពិព៌ណនាអំពីធម្មជាតិនៅជុំវិញ។ នោះគឺរូបភាពតំ
ណាង ឲ្យសុបិននិងបំណងប្រាថ្នារបស់ប្អូនៗផ្ទាល់។ ប្អូនៗនារីបានជ្រើសរើសរូប
ភាពទន់ ភ្លន់ដូចជាគូរផ្កាកុលាប ផ្កាចាំប៉ាជាដើម។​ផ្ទុយទៅវិញ ប្អូនៗបុរសគឺជ្រើស
រើសគូរ ដំថ្ម ឥន្ធូនូប្រាំពីរព័ណ៌ដែលប្អូនៗលើកមូលហេតុថា វត្ថុទាំងអស់នេះគឺស្និទ្
ធស្នាលក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្អូនៗ។

“លើតំបន់ភ្នំនៅ Can Chu Phin Meo មានកុមារអាយុ ១៣ឆ្នាំមួយនាក់ដែលចូលចិត្ត
ហៅខ្លួនថាដុំថ្ម។​ដោយសារតាំងពីពេលកើតមក ក្មេងប្រុសម្នាក់នេះបានឃើញដុំថ្
មនៅគ្រប់ទិសទី ដូចជាពេលទៅសាលារៀន ពេលទៅព្រៃជាដើម ។ ប្អូនប្រុសម្នាក់
នេះចង់ឲ្យខ្លួនក្លាយទៅជាដុំថ្ម តស៊ូជាមួយកំដៅព្រះអាទិត្សនិងភ្លៀង ។

        ប្អូនប្រុសម្នាក់នេះគឺ Vu Mi No សិស្សរៀនថ្នាក់ទី៨C។ Vu Mi No ចែក រំលែក
ថា៖ “ប្អូនគូរដុំថ្មគឺដោយសារប្អូនរស់នៅតំបន់ព្រៃភ្នំ ដែលមានថ្មជាច្រើន តាមនោះ
ទើប ប្អូនបានគូរដុំថ្មដូច្នេះ។ ដុំថ្មនេះគឺសំខាន់ណាស់ វាធំនិងស្អាតអស្ចារ្យ”។

        លំហាត់ទាំងអស់នេះសរឲ្យឃើញថា ប្អូនៗមានការច្នៃប្រឌិតដោយចេះ​បញ្ចូល អារម្មណ៍និងរូបភាពឲ្យក្លាយទៅជាសាច់រឿងដែលមានអត្ថន័យ។ រួម ជាមួយគ្នានោះ ដោយមានការជួយឧបត្ថម្ភរបស់ជំនាញការនិងអ្នកស្មគ្រ័ចិត្ត រឿងរបស់ប្អូនៗ បាន
សម្រេចពោរពេញទៅដោយលក្ខណៈមនុស្សសាស្ត្រ។

         អ្នកជំនាញការប្រើសិល្បៈក្នុងការអភិវឌ្ឍន៍សហគមន៍និងជាអ្នកណែនាំផ្ទាល់
សម្រាប់ប្អូនៗ អ្នកស្រី Tuyet Minh មានការភ្ញាក់ផ្អើលចំពោះគំនិតច្នៃប្រឌិតរបស់ ប្អូនក្មេងៗនៅតំបន់ព្រៃភ្នំថ្ម Meo Vac នេះ។ អ្នកស្រី Tuyet Minh បានឲ្យដឹងថា៖

“ច្បាស់លាស់ណាស់ថា ប្អូនៗប្រើរូបភាពដើម្បីសម្តែងនូវភាសាគឺរស់រវើកណាស់។
ការ ស្រមើស្រមៃនិងរបៀបប្រើពាក្យពេជ្រន៍របស់ប្អូនគឺសម្បូបែបឆ្លុះបញ្ជាំងសមត្ថ
ភាព សង្កេតមើលរបស់ប្អូនក៏ពោរពេញទៅដោយភាពច្នៃប្រឌិតដែរ”។

        តាមរយៈកម្មវិធីតូតន្ត្រីល្ខោនផ្សាយសម្លេងនេះ ប្អូនជនជាតិ Mong មានឱ​កាសសម្តែងនិងបញ្ចេញសម្លេងរបស់ខ្លួន និងមានការជឿជាក់ទៅលើខ្លួនឯង តាមនោះបង្កើតកម្លាំងចលករដើម្បីប្រែសុបិនរបស់ខ្លួនឲ្យក្លាយទៅជាការពិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ